សញ្ញាសម្គាល់វប្បធម៌របស់ជនជាតិចាមត្រូវបានបង្ហាញយ៉ាងច្បាស់នៅក្នុងស្ថាបត្យកម្ម ចម្លាក់ (ប្រាសាទ រូបចម្លាក់ ក្បាច់ក្រឡោត ) និងវិស័យផ្សេងទៀតដូចជាទំនៀមទម្លាប់ប្រពៃណី ពិធីបុណ្យទាន ជំនឿសាសនា ភាសានិយាយ អក្សរ និងការសម្តែងសិល្បៈ ជាដើម។
ព្រះតេជគុណ Thuong Xuan Huu (អាវពណ៌សខាងឆ្វេង) និងគណៈប្រតិភូ ចូលរួមមហាសន្និបាតជនជាតិភាគតិចលើទូទាំងប្រទេសនៅឆ្នាំ២០២០។ (រូបថត៖ VOV) |
ធ្វើដំណើរពីមជ្ឈមណ្ឌលឃុំ ឆ្លងកាត់ផ្លូវភូមិ យើងបានមកដល់ផ្ទះរបស់ព្រះតេជគុណ Thuong Xuan Huu នៅភូមិ Cham Lac Tri ឃុំ Phu Lac ស្រុក Tuy Phong ខេត្ត Binh Thuan។ នៅក្នុងផ្ទះតូចមួយ ព្រះតេជគុណកំពុងបង្រៀនតួរអក្សរចាមបុរាណដល់កុមារ ហើយសូរសំឡេងប្រកបពាក្យ “Kak” “Khak” “Gak” “Khak” … (អក្សរចាម) លានលឺជារៀងរាល់ថ្ងៃ។ នៅក្នុងផ្ទះតូចរបស់លោក គឺគ្រប់ទីកន្លែង មើលទៅមានធ្នើរពោរពេញដោយសៀវភៅ។ អ្វី”ដែលមានតម្លៃ លោកបានទុកដាក់ក្នុងទូកញ្ចក់ដាច់ដោយឡែកពីគេ។
តាំងពីកុមារភាព ព្រះតេជគុណមានភ័ព្វសំណាងដែលបានទទួលមរតកអក្សរចាមដ៏ថ្លៃថ្លាពីគ្រូរបស់ខ្លួននៅក្នុងភូមិ។ នៅពេលនោះ លោកជក់ចិត្តនឹងការអានសៀវភៅខ្លាំងណាស់ ហើយទម្លាប់នេះបានក្លាយទៅជាទ្រព្យសម្បត្តិវប្បធម៌ដ៏មានតម្លៃដែលមិនដឹងថា ជ្រាបចូលក្នុងអារម្មណ៍េរបស់លោកពេលណាឡើយ។ ថ្មីៗនេះ លោកបានប្រមូលនូវតម្លៃវប្បធម៌រូបីនិងអរូបី តាមរយៈការកត់ត្រាទំនៀមទម្លាប់និងពិធីផ្សេងៗ ក្នុងពិធីមង្គលការ ពិធីជប់លៀង និងពិធី Kate ជាដើម។ ថ្វីត្បិតតែ មានអាយុច្រើនក៏ដោយ ប៉ុន្តែព្រះតេជគុណ Thương Xuan Huu នៅតែចំណាយពេលស្រាវជ្រាវ និងរក្សាគន្ថនិទ្ទេសដែលចំណាស់ជាងគេនៅក្នុងអក្សរចាម។ សៀវភៅបុរាណមានពីពីរបីទំព័រទៅរាប់រយទំព័រមានលក្ខណៈពិសេស នៃវប្បធម៌ចាមដែលមានប្រធានបទសំខាន់ៗ គឺគម្ពីរសាសនា អក្សរសិល្ប៍ របៀបរៀបចំពិធីសាសនា ចម្រៀងប្រជាប្រិយនិងប្រតិទិនជាដើម។ ព្រះតេជគុណ Thuong Xuan Huu បានរៀបរាប់ថា៖ “រហូតមកដល់សព្វថ្ងៃនេះ អាត្មាខ្លួនឯងនៅតែរក្សាបាននូវខគម្ពីរជាច្រើន សៀវភៅចាមដ៏មានតម្លៃជាច្រើន ដែលខ្ញុំបានប្រមូលនិងសិក្សាពីជីដូនជីតាជំនាន់មុន។ ជាមួយនឹងតួនាទីនិងការទទួលខុសត្រូវរបស់មនុស្សម្នាក់ជំនាន់មុន ខ្ញុំក៏ចង់ឱ្យឥស្សរជនជំនាន់ក្រោយបន្តប្រមូលនិងសិក្សា ពីតម្លៃវប្បធម៌របស់ជនជាតិចាម ដើម្បីបន្តដល់កូនចៅជំនាន់ក្រោយឱ្យស្គាល់ពីទំនៀមទម្លាប់ ប្រពៃណីនិងតម្លៃវប្បធម៌របស់ជនជាតិចាម”។
លោក Uc Viet Vong (ខាងឆ្វេង) ក្នុងដំណើរទស្សនកិច្ចការងារមួយ។ |
នៅភូមិថិ Tinh My ឃុំ Phan Thanh ស្រុក Bac Binh ខេត្ត Binh Thuan - តំបន់ដីនេះត្រូវបានគេប្រដូចទៅនឹងប្រភពដើមនៃវប្បធម៌ចាមរបស់ខេត្ត Binh Thuan លោក Uc Viet Vong មានសេចក្តីស្រឡាញ់យ៉ាងជ្រាលជ្រៅចំពោះវប្បធមជនជាតិខ្លួនមិនតិច ជាងព្រះតេជគុណ Thuong Xuan Huu ឡើយ។ ដោយធ្វើការនៅមជ្ឈមណ្ឌលតាំងពិព័រណ៍វប្បធម៌ចាម បានជាលោក Uc Viet Vong មានលក្ខណៈជាច្រើនជាងលោក ព្រះតេជគុណ Thuong Xuan Huu ក្នុងការប្រមូលវត្ថុបុរាណ ទាក់ទងនឹងវប្បធម៌ជនជាតិខ្លួន។ លោកបានចំណាយពេលវេលាច្រើនក្នុងការធ្វើដំណើរនិងកត់ត្រាពីលក្ខណៈបុរាណនៃរឿងព្រេងនិទាននៅពិធីបុណ្យរបស់ជនជាតិចាម។ លោកក៏បានទៅកាន់ផ្ទះរបស់ប្រជាជនដើម្បីផ្សព្វផ្សាយនិងកៀរគរប្រជាជន ឱ្យបរិច្ចាគវត្ថុបុរាណ សម្រាប់ដាក់តាំងនៅមជ្ឈមណ្ឌល។ ក្រៅពីស្រាវជ្រាវនិងប្រមូលវត្ថុបុរាណ មក លោកក៏បានថតបទចម្រៀងនិងពិធីសាសនារបស់ឥស្សរជនក្នុងជនរួមជាតិចាមផង ដែរ។ លោក Uc Viet Vong បានឲ្យដឹងថា៖ “ក្នុងនាមខ្ញុំជាមនុស្សម្នាក់ធ្វើការនៅមជ្ឈមណ្ឌលពិព័រណ៌វប្បធម៌ចាម ខ្ញុំមើលឃើញថាបក្សនិងរដ្ឋចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការអភិរក្សវប្បធម៌ចាម។ ខ្ញុំចង់ឲ្យមន្ទីរវប្បធម៌កីឡានិងទេសចរណ៍និងសារមន្ទីរខេត្ត ផ្តោតការយកចិត្តទុកដាក់បន្ថែមទៀតលើការអភិរក្សវប្បធម៌ចាម ជាពិសេសមុខរបរប្រពៃណីទាំងពីររបស់ជន ជាតិចាមដែលធ្វើសិប្បកម្មកុលាភាជន៍និងត្បាញចារបាប់។ ដោយសារតែមុខរបរទាំងពីរនេះឥឡូវនេះមិនសូវមានអ្នកប្រកបមុខរបរនេះ ហើយកំពុងសាបសូន្យពីមួយថ្ងៃទៅមួយថ្ងៃ”។
ដោយសារតែមានការស្រាវជ្រាវប្រមូលផ្តុំសម្រាំងរបស់លោក Vong និងសហការីការតាំងពិព័រណ៌នៃមជ្ឈមណ្ឌលពិព័រណ៍វប្បធម៌ចាមកាន់តែសម្បូរបែប។ បច្ចុប្បន្នមជ្ឈមណ្ឌលតាំងបង្ហាញវត្ថុបុរាណជាង ៣០០ និងរូបថតជិត ២០០ សន្លឹក អំពីជីវិតវប្បធម៌និងការងាររបស់ជនជាតិចាម តាមរយៈសម័យកាលអភិវឌ្ឍន៍និងតាមគន្ថនិទ្ទេសបុរាណ។ ល។ តាមនោះ ទាក់ទាញភ្ញៀវទេសចរដែលស្រឡាញ់វប្បធម៌ចាមមកស្វែងយល់ និងរួមចំណែកយ៉ាងសកម្មក្នុងការអប់រំបែបប្រពៃណីសម្រាប់យុវជនចាមជំនាន់ថ្មី។
នៅឯមហាសន្និបាតលើកទី ២ នៃជនជាតិភាគតិចនៅទូទាំងប្រទេសវៀតណាម ដែលប្រព្រឹត្តទៅនៅខែធ្នូឆ្នាំ ២០២០ លោក Uc Viet Vong ត្រូវបានលោកនាយករដ្ឋមន្ត្រី ប្រគល់វិញ្ញាបនប័ត្រកិត្តិយស។ ព្រះតេជគុណត្រូវបានរដ្ឋប្រទានងារជាសិល្បករប្រជាជន។ អ្នកទាំងពីររូបនេះបានចូលរួមក្នុងមហាសន្និបាតប្រឡងប្រណាំងស្នេហាជាតិលើកទី ១០ នៅឆ្នាំ ២០២០។ នេះមិនត្រឹមតែជាកិត្តិយសនិងមោទនភាពផ្ទាល់ខ្លួនរបស់លោកទាំងពីរប៉ុណ្ណោះទេ ថែមទាំងជាមោទនភាពរួមរបស់ប្រជាជនចាម ទៀតផងដែរ៕