|
សិល្បៈសហគមន៍នៅ Festival Hue ២០១៤ (huetravel.com.vn) |
Vovworld- ចាប់ពីថ្ងៃទី១៣ដល់១៩មេសា រាត្រីណាក៏ដោយ ដំបន់សួនឧទ្យា
Tu Tuong សួនឧទ្យាទី៣កុម្ភៈ សួនឧទ្យា Nguyen Van Troi ជាដើម ជានិច្ចកាល
ផុលផុសជាមួយភ្លើងចង្កៀនគ្រប់ព័រ ស្នូរទះដៃគាំទ្ររបស់ទស្សនិកជនជាច្រើន
កុះករ។ ក្នុងពេលកម្មវិធីមិនទាន់ចាប់ផ្ដើម ទស្សនិកជនរាប់រយនាក់បានឈរជុំវិញ
ចក្រល្ខោនដែលបានកសាងនៅកន្លែងនេះទន្ទឹងរងចាំទស្សនាការសម្ដែងដ៏
ពិសេស។ បងស្រី Phan Cuc Hoa ឆ្ងាយពីកន្លែងបុណ្យ១០គីឡូម៉ែត្រ នាពេលយប់
រួមជាមួយគ្រួសារមកទស្សនាកម្មវិធីនៅសួនឧទ្យានទី៣កុម្ភៈ សួន Tu Tuong បាន
ឲ្យដឹងថា៖
“ប៉ុន្មានឆ្នាំទើបមានម្ដងដូច្នេះខ្ញុំចង់ទៅទស្សនា។ យប់នេះខ្ញុំនាំចៅទៅទស្សនា ឃើញគេរាំស្អាតណាស់។ បណ្ដាសិល្បករសិល្បការិនីសម្ដែងនៅទីនេះ ទីនោះ ច្រើន
ណាស់។ ខ្ញុំចូលចិត្តទស្សនានៅចក្រល្ខោនតូចដូច្នេះ ឃើញច្បាស់ជាង។”
បណ្ដាចក្រល្ខោនត្រូវបានរៀបចំនៅដំបន់សាធារណៈ បង្កឱកាសសំរាប់ភ្ញៀវទេសចរណ៍និងប្រជាជនកំសាន្តបណ្ដារបាំវិសេសវិសាលនិងតូរតន្ត្រីដោយឡែក
របស់ក្រុមសិល្បៈមកពីប្រទេសជាច្រើនលើពិភពលោក។ មកពីស្រ៊ីឡង់ការ ក្រុម
សិល្បៈ Ranranga បានសម្ដែងរបាំ Ves ដ៏វិសេសវិសាលបង្ហាញនូវជំនឿរបស់មនុស្សស៊្រីឡង់ការអំពីបំណងមិត្តភាពសុខសាន្តត្រាណ។ បណ្ដាបទចម្រៀង
ប្រពៃណីផុលផុសរបស់ Columbia ដោយក្រុមសិល្បៈ Rio en Caribe ដូចជានាំ
ទស្សនិកជនមកនឹងដំបន់ដីរបស់គេ។ មិត្ត Tran Thi Ly Ly និស្សិតមហាវិទ្យាល័យ
ករុកោសល Hue បានឲ្យដឹងថា៖
“ខ្ញុំអាចឃើញទាន់ភ្នែកបណ្ដាការសម្ដែងដ៏រស់រវើកនៅតាមដងវិថីជំនួសឲ្យ
ទស្សនាតាមទូរទស្សន៍។ មុននេះខ្ញុំទើបបានអានតាមរយៈសៀវភៅកាសែត ឥឡូវនេះបានស្គាល់ជាច្រើនបានជួបប្រាស្រ័យសំណេះសំណាលជាមួយសិល្បករ
សិល្បការិនីបរទេស។”
សិល្បករ Greta Kelly សមាជិកក្រុមតូតន្ត្រី Deep Blue មកពីអូស្ត្រាលីបានចែករំលែកអារម្មណ៍ក្នុងពេលជាលើកដំបូងចូលរួម Festival Hue ថា៖
“ក្នុងការសម្ដែងលើកនេះ ខ្ញុំអាចឃើញថា ទស្សនិកជនវៀតណាមបង្ហាញនូវមនោសញ្ចេតនារបស់គេ។ គេទះដៃ កក់ក្តៅនិងបង្ហាញការចាប់អារម្មណ៍តូរតន្ត្រី
ដ៏ច្បាស់លាស់។ យើងខ្ញុំមកទីនេះសម្ដែងលើស្មៅ ជុំវិញគឺដើមឈើនិងអាគ៌ាបុរាណ
ជាច្រើន។ ប្រការនោះពិសេសណាស់។”
Festival Hue ២០១៤ជា Festival លើកទី២មានកម្មវិធីពិធីបុណ្យតាមដងវិថី។ ឆ្នាំ
នេះ បណ្ដាក្រុមដង្ហែក្បួនរបស់ប្រទេសអាស៊ីបូព៌ានិងអាមេរិកឡាទិនក៏ដូចជាសិល្បករ
សិល្បការិនីបែលហ្សីក ក្រុមតូតន្ត្រីផែងឡង់បានរួមចំណែកធ្វើឲ្យវិថីសំខាន់ៗនៅ
ឆ្នេរខាងជើងនិងឆ្នេរខាងត្បូងស្ពាន Trang Tien កាន់តែផុលផុស។
លោក Manfled ភ្ញៀវទេសចរណ៍អាល្លឺម៉ង់ ទាញវ៉ាលីផងសម្របខ្លួនក្នុងចរន្តមនុស្សមកទស្សនាពិធីបុណ្យតាមដងវិថីបានឲ្យដឹងថា៖
“ខ្ញុំទើបនឹងមកដល់ Hue មុននេះតែ១ម៉ោងប៉ុណ្ណោះទេ។ ឈុតសម្ដែងកន្លងទៅពិសេស
ណាស់។ សប្បាយណាស់ក្នុងពេលបានឃើញសិល្បករសិល្បការិនីបែលហ្សីកសម្ដែង
តាមដងវិថីដូច្នេះ។”
រួមជាមួយនោះគណៈចាត់តាំង Festival Hue ២០១៤ បាននាំក្រុមសិល្បៈក្នុង
ប្រទេសនិងអន្តរជាតិមកភូមិជនបទសម្ដែងបំរើឲ្យប្រជាជន Phu Vang, Phu Loc រឺនៅ
ដំបន់ព្រៃភ្នំ Nam Dong, A Luoi ទៀតផង។
រួមជាមួយពិធីបិទបញ្ចប់ Festival Hue ២០១៤ បណ្ដាសកម្មភាពសម្ដែងសិល្បៈសហគមន៍បានបញ្ចប់ជាមួយកម្មវិធីជាង១០០បំរើមហាជននិងភ្ញៀវទេសចរណ៍នៅបណ្ដាកន្លែងខាងក្រៅដំបន់មជ្ឈមណ្ឌលពិធីបុណ្យក្នុងបរមរាជវាំង Hue។ បណ្ដាឈុតសម្ដែងគួរឲ្យចាប់អារម្មណ៍រួមជាមួយភាពជិតស្និទ្ធរាក់ទាក់របស់មនុស្សចូលរួមពិធីបុណ្យបានបន្សល់ទុកនូវអនុស្សាវរីយ៍ស្អាតក្នុងទឹកចិត្តប្រជាជន Hue ផ្ញៀវទេសចរណ៍ក៏ដូចជាសិល្បករសិល្បការិនីចូលរួម Festival Hue ២០១៤។ ជនគ្រប់រូបបានរងចាំ
Festival ថ្មីជាមួយប្រការវិសេសវិសាលនិងចំឡែកទៀត៕