សិល្បៈថតរូបនៅតំបន់ដីសណ្តទន្លេ Cuu Long

LE HOA - TO TUAN Theo VOV -
Chia sẻ
VOVWORLD_តំបន់ដីសណ្តទន្លេ Cuu Long ត្រូវបាន 
ស្គាល់ដថាជាជង្រុកស្រូវធំ​បំផុតនៅប្រទេសវៀត 
ណាមដោយមានប្រព័ន្ធទន្លេបឹងបួរ ព្រៃឈើ កោះ 
ទន្លេពោរពេញទៅដោយផ្លែឈើនិងផ្កាស្រស់គ្រប់ 
ប្រភេទ រួមទាំងផ្សារអណ្ដែតនៅលើទ្លេ Tien ទន្លេ ​Hau​ ទៀតផង។ 

VOVWORLD_តំបន់ដីសណ្តទន្លេ Cuu Long ត្រូវបានស្គាល់ដថាជាជង្រុកស្រូវ
ធំ​បំផុតនៅប្រទេសវៀតណាមដោយមានប្រព័ន្ធទន្លេបឹងបួរ ព្រៃឈើ កោះទន្លេពោរ
ពេញទៅដោយផ្លែឈើនិងផ្កាស្រស់គ្រប់ប្រភេទ រួមទាំងផ្សារអណ្ដែតនៅលើទ្លេ
Tien ទន្លេ ​Hau​ ទៀតផង។ ទេសភាពនិងវប្បធម៌របស់ប្រជាជននៅតំបន់ណាមបូ
នេះបានទាក់​ទាញការ​ចាប់អរម្មណ៍យ៉ាងខ្លាំងពីមជ្ឈដ្ឋានអ្នកនិយមចូលចិត្ត
សិល្បៈថតរូប។

សិល្បៈថតរូបនៅតំបន់ដីសណ្តទន្លេ Cuu Long - ảnh 1
សិល្បៈថតរូបនៅតំបន់ដីសណ្តទន្លេ Cuu Long


ថ្មីៗនេះនៅទីក្រុង Can Tho​​ បានប្រារព្ធមហោស្រពរូបថតសិល្បៈតំបន់​ដី​​​សណ្ត
​​​​​​​​ទ​ន្លេ ​​​Cuu Long​​ លើកទី៣០ឆ្នាំ​២០១៥។ នេះជាសកម្មភាពជាប្រពៃណីរបស់មជ្ឈ
ដ្ឋាន​​​ ​សិ​ល្បករ​​ថតរូបនិងអ្នកចូលចិត្តថតរូបវ័យក្មេង។ មុននេះ៣០ឆ្នាំ នៅទីក្រុង
Can Tho​​ មហោ​ស្រពរូបថតសិល្បៈតំបន់​ដី​​​សណ្ត​​​​​​​​ទ​ន្លេ ​​​Cuu Long​​ ត្រូវបានរៀបចំ
ឡើងជាលើក​ដំបូង​តាម​ការផ្ដើមគំនិតរបស់កវី Bao Dinh Giang និង​​​សិ​ល្បករ​​ថត
រូប Lam Tan Tai។ ​នា​គ្រានោះ​ ចំនួន​សមាជិកថតរូបមានតិចណាស់ ឥឡូវបានកើន
ឡើងដល់ទៅរាប់​រយនាក់។ ​សិ​ល្បករ​​ថតរូបឆ្នើមថ្នាក់អន្តរជាតិលោក Van Ngoc
Thuan បានរលឹកឡើង​វិញ​ថា​​

“ កម្រងរូបថតស្ដីពីមហោស្រពរូបថតសិល្បៈតំបន់​ដី​​​សណ្ត​​​​​​​​ទ​ន្លេ ​​​Cuu Long​​ លើក
ទី​មួយ​នៅតែបានរក្សាទុកយ៉ាងល្អដោយមានមុខសមាជិកទាំងអស់។ នាគ្រានោះ
មិន​ទាន់​មានរូបថតពណ៌ឡើយគឺមានតែរូបថតស​ ខ្មៅប៉ុណ្ណោះ។ ​ពេលនោះ​អគារ
វប្បធម៌ ​Can ​​​Tho បំពាក់ប្រដាប់ប្រដាសាមញ្ញណាស់។ ​រលឹកឡើងវិញនូវទិដ្ឋិភាព
ទាំងនោះ​ធ្វើឲ្យ​ខ្ញុំរំជួលចិត្ត​យ៉ាង​ខ្លាំង។ ការរៀបចំមហោស្រពរូបថតសិល្បៈតំបន់
​ដី​​​សណ្ត​​​​​​​​ទ​ន្លេ ​​​Cuu Long​ ​ដោយ​ប្ដូរវេន​ចំនួន​៣០​លើករវាងបណ្ដាខេត្ត នោះជាជោគ
​ជ័យដ៏​ធំធេង​នៃវិស័យ​រូបថតសិល្បៈតំបន់​ដី​​​សណ្ត​​​​​​​​ទ​ន្លេ ​​​Cuu Long”។

ចាប់ពីការផ្ដើមគំនិតចងសម្ព័ន្ធភាពខេត្តក្រុងក្នុងតំបន់មកដើម្បីរៀបចំមហោស្រព
រូបថតសិល្បៈតំបន់​ដី​​​សណ្ត​​​​​​​​ទ​ន្លេ ​​​Cuu Long នេះសមាគមសិល្បករថតរូបវៀតណាម
បាន​លើកកំរិតឲ្យក្លាយទៅជាមហោស្រពនៃតំបន់ទាំង៨ក្នុងទូទាំងប្រទេស។ នៅ
តំបន់ណាក៏មានសកម្មភាពយ៉ាងផុលផុសដែរដែលឆ្នាំក្រោយមានសមាជិកចូល
រួមច្រើនជាងឆ្នាំមុន។ មហោស្រពទាំងនេះជាឱកាសសំរាប់បណ្ដាសិល្បករនិងក្រុម
អ្នកនិយមចូលចិត្តសិល្បៈថតរូបជួបជុំ ផ្លាស់ដ្ដូរបទពិសោធន៍ រៀនសូត្រពីគ្នាទៅវិញទៅមក ផ្សព្វផ្សាយនិន្នាកានិងបច្ចេកវិទ្យាថ្មីៗសំដៅពង្រីកខ្លាំងនូវការឆ្នៃប្រឌិត
សិល្បៈ។ ដោយហេតុនេះ​មហោ​ស្រពរូបថតសិល្បៈតំបន់​ទាំងឡាយបានរួមចំ
ណែកទាក់ទាញអ្នកថត​រូបជាច្រើនកុះករ​ចូលរួមការរកឃើញសោភ័ណភាពនៃធម្ម
ជាតិនិងមនុស្សនៅតំបន់នានា។

នៅមហោស្រពរូបថតសិល្បៈតំបន់​ដី​​​សណ្ត​​​​​​​​ទ​ន្លេ ​​​Cuu Long​​ លើកទី៣០នេះ​ 
សមាគម​​​សិល្បករថតរូបខេត្ត Long An បានលើកឡើងការផ្ដើមគំនិតគឺឲ្យ ពីន្ទុរូប
ថត តាមរយៈបណ្ដាញ Internet ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការផ្ញើររូបថត
ផង បន្ធូបន្ថយចំណាយផងហើយបង្ហោះរូបថតលើវេបសាយឲ្យទស្សនិកជនមើល
និងផ្ដល់យោបល់ជាសាធារណៈផង។ ការផ្ដើមគំនិតនេះកំពុងបានពង្រីកក្នុងទូ
ទាំងប្រទេស។ ថ្លែងមតិនៅមហោស្រពរូបថតសិល្បៈតំបន់​ដី​​​សណ្ត​​​​​​​​ទ​ន្លេ ​​​Cuu Long​​
 លើកទី៣០ឆ្នាំ​២០១៥ ​សិល្បករ​ ​Le Xuan Thang អនុប្រធានសមាគមសិល្បករ
ថតរូបវៀតណាមបានអះអាងថា​

“ ឆ្លងកាត់រយៈពេល៣០ឆ្នាំ ខ្ញុំចាត់ទុកថាជាទូទៅចំនួនអ្នកនិពន្ធបានកើនឡើងរាប់
រយដង។ ជាពិសេស ស្ដីពីគុណភាពនិងបច្ចេកទេសគឺសិល្បករថតរូបនៅតំបន់​ដី​​​
សណ្ត​​​​​​​​​​ទ​ន្លេ ​​​Cuu Long ត្រូវបានមជ្ឈដ្ឋានអ្នកថតរូបក្នុងទូទាំងប្រទេសវាយតំលៃ​ថា​
ជា​បណ្ដាសិល្បករជួរមុខ។ បងប្អូននៅទីនេះមានភាពស្រុះគ្នាណាស់ដោយសុទ្ធ
តែជក់ចិត្ត ខ្នះខ្នែងនឹងការថតរូប។ ជារួមមហោស្រពរូបថតសិល្បៈតំបន់​ដី​​​សណ្ត
​​​​​​​​ទ​ន្លេ ​​​Cuu ​Long ​បានបង្កើតឡើងនូវកំលាំងអភិវឌ្ឍន៍ដ៏ធំធេងសំរាប់វិស័យថតរូប
​នៅនឹង​តំបន់​ដោយបន្សល់ទុកមកនូវរូបភាពឯកសារដ៏មានតំលៃ “។

ជោគជ័យសំខាន់បំផុតនៃវិស័យថតរូបនៅតំបន់​ដី​​​សណ្ត​​​​​​​​ទ​ន្លេ ​​​Cuu Long គឺជា
និច្ច​កាលទាក់​ទាញបានអ្នកថតរូបថ្មីមកចូលរួមការថតរូបសិល្បៈ។ ​នៅមហោស្រព
លើក​ណាក៏​មានអ្នកនិពន្ធថ្មីជាមួយវណ្ណកម្មថ្មីដែរ។ នៅមហោស្រពលើកទី៣០នេះ
​ វណ្ណកម្ម​មាន​ចំណងជើងថា​ ‘’ ទទួលឪពុក’’របស់អ្នកនិពន្ធ Le Phong Vu មកពី
ខេត្ត Tien Giang​ ត្រូវ​បាន​ជូនមេដាយមាស។ វណ្ណកម្មនេះបានបង្ហាញនូវសោ
ភ័ណភាពនៃជីវភាពរស់​នៅ​​សុខសាន្តត្រាណសុភមង្គលនៅតំបន់ជនបទមួយ
ដែលកំពុងផ្លាស់ប្ដូថ្មី។ ​ក្នុងរូប​ថត​នេះអ្នកនិពន្ធ Le Phong Vu មិនប្រមូលផ្ដុំទៅ
លើពណ៌សម្បុរទេតែចាប់អារម្មណ៍​ចំពោះ​ខ្លឹម​សា​រនិងទឹកមុខមនោសញ្ចេតនា
របស់តួអង្គទៅវិញ។ លោក Le Phong Vu ទើបចូល​រូម​ការថតរូបសិល្បបានតែ
៤ឆ្នាំប៉ុណ្ណោះ។ លោកឲ្យដឹងថា លោកបានរៀនសូត្រនិងរីក​ចំរើនតាមរយៈការ
ចូលរួមមហោស្រពនិងការណែនាំពីសិល្បករជើងចាស់នានា។​

‘’ខ្ញុំនិយមចូលចិត្តសិល្បៈប្រភេទនេះណាស់។ នាគ្រាដំបូងខ្ញុំឃើញវាពិ
បាកមែនទែន។ តែដោយមានការណែនាំពីបងប្អូនដើរមុនខ្ញុំរៀនបានច្រើន។
 មកចូលរួមមហោស្រពនេះខ្ញុំចូលចិត្តណាស់ទោះបីជាបានឬមិនបានទទួល
រង្វាន់ក៏ដោយ។ នៅទីនេះខ្ញុំបានេះខ្ញុំបានជួបជាមួយសិល្បករល្បីឈ្មោះជា
ច្រើនដើម្បីរៀនសូត្រ‘’។

រយៈពេល៣០ឆ្នាំបានបង្ហាញឲ្យឃើញច្បាស់នូវការអភិវឌ្ឍន៍នៃវិស័យថត
រូប​សិល្បៈនៅតំបន់​ដី​​​សណ្ត​​​​​​​​ទ​ន្លេ ​​​Cuu Long ។ តាមរយៈមហោស្រពលើកនេះ
អាចបញ្ជាក់​អះ​អាង​បានថាតំបន់​ដី​​​សណ្ត​​​​​​​​ទ​ន្លេ ​​​Cuu Long នៅតែឈានមុខគេ
ក្នុងទូទាំងប្រទេស​លើ​វិស័យថតរូបសិល្បៈហើយរួមចំណែកយ៉ាងសកម្មទៅ
ក្នុងការផ្សព្វផ្សាយរូបភាពទឹកដីមនុស្សនិងដំណើរការផ្លាស់ប្ដូរថ្មីនៅវៀតណាម
ដល់ទស្សនិកជនក្នុងស្រុកនិងអន្តរជាតិ៕

        

ប្រតិកម្មទៅវិញ