ការសម្តែងល្ខោនអាយ៉ងលើឆាក |
ឪពុករបស់លោក Nguyen Tien Dung ដែលជាសិល្បករឆ្នើម Hoang Luan គឺជាស្ថាបនិកមហោស្រពអាយ៉ង វៀតណាម។ តាំងពីកុមារភាព លោក Nguyen Tien Dung បានស្គាល់ការសម្តែងអាយ៉ង ហើយដើរតាមឪពុក ទៅសម្តែងនៅគ្រប់ទីកន្លែង។ ហេតុដូច្នេះ សិល្បៈល្ខោនអាយ៉ងលើទឹក ត្រូវបានជ្រាបចូលក្នុងអារម្មណ៍របស់លោកតាំងពីយូរណាស់មកហើយ។ ដូច្នេះនៅពេល លោកក្លាយជាតារាសម្តែងនៅក្នុងល្ខោនយោធារួច មក ប៉ុន្តែ លោកនៅតែសម្រេចចិត្ត ត្រលប់ទៅរកល្ខោនអាយ៉ង នៅឯរោងមហោស្រពអាយ៉ងវៀតណាមវិញ ដើម្បីចាប់ផ្តើមអាជីពជាសិល្បករសម្តែងល្ខោនអាយ៉ង។ សិល្បករប្រជាជន Nguyen Tien Dung បានចែក រំលែកថា៖ “ខ្ញុំចូលចិត្តការសម្តែងអាយ៉ងណាស់។ កាលពីខ្ញុំនៅក្មេងឪពុកខ្ញុំធ្វើការជាអ្នករាំរបាំនៅប្រទេស វៀតណាម ដូច្នេះនៅពេលវិស្សមកាលឪពុកខ្ញុំបាននាំខ្ញុំទៅមើលល្ខោនហើយមើលគាត់ដឹកនាំការសម្តែងអាយ៉ងជាច្រើនសម្រាប់គណៈប្រតិភូនិងមូលដ្ឋាន។ នៅក្នុងដំណើរការនេះខ្ញុំបានរកឃើញល្ខោនអាយ៉ងមានលក្ខណៈពិសេសផ្សេងៗគ្នាហើយខ្ញុំចូលចិត្តវាខ្លាំងណាស់ហើយតែងតែតាមដានជានិច្ច។ ខ្ញុំបានផ្លាស់ទៅរោងល្ខោនអាយ៉ងវៀតណាម ចាប់ពីឆ្នាំ ១៩៩៨ រហូតដល់ឥឡូវ។ ខ្ញុំសូមបញ្ជាក់ថាសិល្បៈអាយ៉ងគឺសាកសមសម្រាប់រូបខ្ញុំ ដើម្បីស្រឡាញ់និងប្រកបជំនាញនេះអស់មួយជីវិត”។
ក្នុងកំឡុងពេលធ្វើការនៅមហោស្រពនេះ ជាពេលវេលាដែលសិល្បករ Nguyen Tien Dung បានរៀនសូត្រនិងលើកកម្ពស់ទេពកោសល្យច្នៃប្រឌិត ដើម្បីបម្រើនៅរោងល្ខោនអាយ៉ងវៀតណាមជាតារាសម្តែងអាយ៉ង។អាយ៉ងគឺជាវិជ្ជាជីវៈពិសេសមួយដែល Nguyen Tien Dung បានរៀនតាំងពីកុមារភាព ហើយក្រោយមក ត្រូវបានអនុវតុ្តន៍ដូចជាសភាវគតិអញ្ចឹង។ សម្រាប់អ្នកដឹកនាំរឿង-សិល្បករប្រជាជន Nguyen Tien Dung នៅ ពេលចាប់ផ្តើមកម្មវិធីណាមួយ លោកតែងតែដាក់កត្តាថា រឿងនោះត្រូវមានលក្ខណៈថ្មី ប្លែកៗ គួរទាក់ទាញជាងកម្មវិធីដែលមានស្រាប់។ ជាពិសេស ទម្រង់នៃការសម្តែងត្រូវតែមានលក្ខណៈច្នៃប្រឌិត ផ្តល់ជូនអ្នកទស្សននានូវភាពទាក់ទាញ ហើយសិល្បៈអាយ៉ងមិនត្រឹមតែជារូបភាពរបស់អាយ៉ងដែលចេះរាំនិងដឹងពីរបៀបដើរនៅលើឆាកប៉ុណ្ណោះទេ ប៉ុន្តែតាមពិតវាត្រូវតែជាព្រលឹងតួរអង្គ មានបុគ្គលិកលក្ខណៈនៅក្នុងរឿង ដែលធ្វើឲ្យទស្សនិកជនចង់ដឹងចង់ឃើញនិងចងចាំ។
“ការអភិវឌ្ឍនៃវិស័យសិល្បៈនិយាយរួមនិងសិល្បៈអាយ៉ងនិយាយដោយឡែកគឺអាស្រ័យលើមនុស្សដែលកំពុងប្រកបអាជីពសិល្បៈ។ អ្នកប្រកបអាជីពសម្តែងអាយ៉ងដូចពួកយើងនិងក្រុមដូចនេះ ត្រូវតែខិតខំដើម្បីចូលទៅជិតពិភពអាយ៉ង យើងខ្ញុំខ្លួនឯង ក៏ត្រូវតែធ្វើឲ្យថ្មី ស្រស់ និងត្រូវធ្វើបច្ចុប្បន្នភាពជាមួយសម័យកាល ជាពិសេស ជំរុញខ្លួនយើងជានិច្ចឲ្យមានភាពរហ័សរហួនដើម្បីរក្សាការអភិវឌ្ឍន៍រួម។ ខ្ញុំគិតថា នោះគឺជាអ្វីដែលចាំបាច់និងពិបាកបំផុត។ តាមពិតទៅ សិល្បករអាយ៉ងដែលជាអ្នកផ្លុំព្រលឹងដល់ភាពថ្មីនៅក្នុងការសម្តែងអាយ៉ង”។ នេះបើយោងតាមប្រសាសន៍របស់លោក Nguyen Tien Dung។
ចំពោះសិល្បករប្រជាជន Nguyen Tien Dung សិល្បករសម្តែងអាយ៉ង មិនត្រឹមតែមានដៃមាសប៉ុណ្ណោះទេ តែថែមទាំងចេះប្រើភាពច្នៃប្រឌិត ភាពវៃឆ្លាតនិងភាពបត់បែន ដើម្បីរកគន្លឹះ ដោះលេខកូដ សំដៅជួយឲ្យសិល្បៈអាយ៉ងអាចឈរយ៉ាងរឹងមាំនិងបញ្ជាក់ពីតួនាទីរបស់ខ្លួននៅក្នុងសិល្បៈល្ខោនជាតិនិងមានទីតាំងនៅទីផ្សារសិល្បៈអន្តរជាតិ។
សិល្បៈករប្រជាជន Nguyen Tien Dung |
ចែករំលែកអំពីប្រការនេះ សិល្បករឆ្នើម Nguyen Hong Phong នៅរោងមហោ ស្រពអាយ៉ងវៀតណាម បានឲ្យដឹងថា៖ “និយាយអំពីសិល្បករប្រជាជន Nguyen Tien Dung ក្រៅពីចំណង់ចំណូលចិត្តរបស់ខ្លួនចំពោះសិល្បៈមក លោកគឺជាមនុស្សម្នាក់ដែលយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះអាជីពជាសិល្បៈករសម្តែងអាយ៉ង់។ លោកតែងតែព្យាយាមផ្តល់ទិសដៅទូទៅស្តីពីការអភិវឌ្ឍសិល្បៈសម្រាប់រោងមហោស្រព ក៏ដូចជាដើម្បីបង្កើតការច្នៃប្រឌិតផ្ទាល់ខ្លួន សម្រាប់សិល្បៈអាយ៉ង។ តាំងពីពេលដែលគាត់ដឹកនាំរោងមហោស្រពអាយ៉ងវៀត ណាមមក គឺសិល្បៈល្ខោន មានភាពលេចធ្លោជាងគេ។ ជាពិសេសសិល្បៈនៃការអភិវឌ្ឍអាយ៉ងលើឆាកតែម្តង”។
ស្នាដៃរបស់សិល្បៈករប្រជាជន Nguyen Tien Dung ជាច្រើនដែលមិនអាចមិនរៀបរាប់ពីកម្មវិធីពិសេសដឹកនាំដោយលោក ដែលជាកម្មវិធីអាយ៉ង Dong Vọng។ នេះគឺជាកម្មវិធីដែលរួមបញ្ចូលគ្នានូវភាពសុខដុមថ្មីនិងប្លែករវាងអាយ៉ងទឹកនិងអាយ៉ងរាក់ ជាមួយតន្រ្តីប្រជាប្រិយ។ ការរួមបញ្ចូលរវាងសិល្បៈប្រពៃណីនិងសិល្បៈសហសម័យ។ កម្មវិធីនេះ មានការរួមផ្សំរវាងសិល្បៈអាយ៉ងទឹកប្រពៃណីនិងវិធីថ្មីទាំងស្រុងនៃការសម្តែង ដែលបង្កើតចំណាប់អារម្មណ៍ប្លែកៗ នៅពេលផ្សំជាមួយការសម្តែងអាយ៉ងច្រើនប្រភេទទៀត បង្កើតឡើងផ្ទាំងទស្សនីយភាពអាយ៉ងគួរឲ្យចាប់ចិត្តណាស់។
ដើម្បីបង្កើតឡើងលំហរសិល្បៈដែលមានលក្ខណៈវប្បធម៌វៀតណាមនិងឆាកល្ខោនគួរឲ្យទាក់ទាញសម្រាប់ភ្ញៀវទេសចរណ៍ក្នុងស្រុកនិងបរទេស សិល្បករប្រជាជន Nguyen Tien Dung និងសហការី កំពុងផ្តោតលើការសម្តែងអាយ៉ងដោយកាយវិការប្រកបដោយភាពប៉ិនប្រសប់ ដើម្បីអាចបន្សល់ទុកក្នុងអារម្មណ៍របស់ទស្ស និកជននូវរូបភាពស្រស់ស្អាតនិងទំនើបបំផុតនៃសិល្បៈអាយ៉ងវៀតណាម៕