សញ្ញាសម្គាល់ជាតិក្នុងមហោស្រពខ្សែភាពយន្ត លើកទី១៨

TO TUAN Theo VOV WORLD -
Chia sẻ

មហោស្រពខ្សែភាពយន្តលើកទី១៨ឆ្នាំ២០១៣នៅខែត្រ
Quang Ninh​ភាគខាងជើងវៀតណាមនាពេលកន្លងទៅជា
ព្រឹត្តិការណ៍វប្បធម៌១ដែលទាក់ទាញការយកចិត្តទុកដាក់
ពីជនស្នេហាភាពយន្តវៀតណាមនៅទូទាំងប្រទេស។មហោស្រពលើកនេះមិនត្រឹមតែលើកដម្កើងប្រគល់ពានរង្វាន់ជូនអ្នកនិពន្ឋវណ្ណះកម្ម
ឆ្នើមប៉ុណ្ណោះទេថែមទាំងជាឱកាសសំរាប់សិល្បករគ្រប់ជំនាន់រំលឹកឡើងវិញប្រពៃណី
៦០ឆ្នាំនៃទិវាចាប់បដិសន្ឋិរបស់ផ្នែកខ្សែភាពយន្តវៀតណាមទៀតផង។

Vovworld-តាំងពីពេលបង្កើតនាឆ្នាំ១៨៥៣មក  ផ្នែកភាពយន្តវៀតណាមឆ្លងកាត់លើ
វិបរិតជាច្រើនផងនិងទទួលបានសមិទ្ឋិផលជាច្រើនគួរអោយចាប់អារម្មណ៍ផង។របត់
សំខាន់បំផុតនៃភាពយន្តបដិវត្តន៍វៀតណាមគឺខ្សែភាពយន្តរឿង” រួមទន្លេ១ “ដែលបាន
ផលិតនាឆ្នាំ១៩៥៩។បន្ទាប់នោះគឺខ្សែភាពយន្តរឿងនានាទទួលបានបទដ្ឋានទាំងខាង
ខ្លឹមសារនិងរូបភាពទស្សនីយភាពដែលក្នុងនោះមានប្តីប្រពន្ឋ A Phu-បងស្រីTu Hau-ផ្លូវ
ដែលវិលត្រឡប់មកស្រុកកំណើតវិញ- ខ្សែស្របទី១៧-រាត្រីនិង​​​​​​ថ្ងៃ ។ក្រោយពីប្រទេស
ជាតិត្រូវបានឯកភាពនាឆ្នាំ១៩៧៥មានខ្សែភាពយន្តដែលបន្សល់ទុកមកនូវចំណាប់អា
រម្មណ៍ដ៍ជ្រាលជ្រៅដូចជា៖វាលស្រែមិនទាន់កាប់ឆ្ការ-អ្នកម្តាយឃ្លាតឆ្ងាយពេលណាទើប
ដល់ខែតុលា។ល។ខ្សែភាពយន្ត”ពេលណាទើបដល់ខែតុលា”របស់អ្នកបញ្ជាDang Nhat
Minh   ត្រូវបានបញ្ចូលក្នុងបញ្ជីរាយ១៨ខ្សែភាពយន្តឆ្នើមបំផុតនៅទ្វីបអាស៊ីជ្រើសរើស
ដោយទីភ្នាក់ងារសារព័ត៌មានCNN​របស់អាមេរិកនាឆ្នាំ២០០៨។អ្នកបញ្ជាDang Nhat Minh   ចែករំលែកថា៖“ ពេលនោះយើងខ្ញុំធ្វើ ខ្សែភាពយន្តដោយការជក់ចិត្តនិងសេច្ចក្តីស្រឡាញ់
ទឹកដីដ៍កក់ក្តៅ។បំណងប្រថ្នាតែមួយគត់របស់យើងខ្ញុំគឺធ្វើយ៉ាងម៉េចដើម្បីខ្សែភាពយន្ត
មានគុណភាពខ្ពស់បំផុតព្រមទាំងឆ្លុះបញ្ចាំងអោយបាន នូវការពិតនៃការតស៊ូរបស់
ប្រទេសជាតិ។ “

​​​​​​​​​​​             

សញ្ញាសម្គាល់ជាតិក្នុងមហោស្រពខ្សែភាពយន្ត លើកទី១៨ - ảnh 1

ឈានចូលដំណាក់កាលផ្លាស់ប្តូរថ្មីប្រទេសជាតិ(កាលពីឆ្នាំ១៩៨៦មក)ផ្នែកភាពយន្តវៀត
ណាមមានខ្សែភាពយន្តឆ្នើមដូចជា៖ជីវិតរបស់នាងលើទន្លេឧត្តមសេនីយ៍ចូលនិវ​ត្ត-កុមាភាពលំបាក-ហាណូយ​​១២ថ្ងៃយប់។តាមនិន្នាការធ្វើសមាហរណកម្ម  ១០ឆ្នាំកន្លងមក
ផ្នែកភាពយន្តវៀតណាមមានការផ្លាស់ប្តូរថ្មីជាច្រើន។នោះគឺជាក្រុមហ៊ុនឯកជនអភិវឌ្ឍន៍
យ៉ាងខ្លាំងក្លានិងជនវៀតណាមនៅបរទេសក៍ចូលរួមផលិតខ្សែភាពយន្តផងដែរ។ប្រការ
ទាំងនោះបាននាំមកនូវភាពសម្បូបែបសំរាប់ផ្នែកភាពយន្តវៀតណាម។Hong Anh ជាតួកុន
ស្រី១នាក់ដែលធ្លាប់ទទួលបានពានរង្វាន់នៅមហោស្រពជាតិខ្សែភាពយន្តរៀបរាប់ថា៖
“  សំឡឹងមើលលើកំណាត់ផ្លូវ៦០ឆ្នាំនៃការអភិវឌ្ឍន៍ផ្នែកភាពយន្តវៀតណាម ខ្ញុំមានមោទ
នភាពយ៉ាងខ្លាំងក្លាពីព្រោះថា៖ខ្ញុំបានផ្សារភ្ជាប់ជាមួយកំណាត់ផ្លូវនេះបានរយះពេល២៥
ឆ្នាំហើយ។ខ្ញុំឃើញថា៖ផ្នែកភាពយន្តវៀតណាមកំពុងមានការផ្លាស់ប្តូរដ៍ច្បាស់ាលាស់។   “

មហោស្រពខ្សែភាពយន្តលើកទី១៨ឆ្នាំ២០១៣នៅខែត្រ Quang Ninhមិនត្រឹមតែជាព្រឹត្តិ
ការណ៍លើកដម្កើងវណ្ណកម្មភាពយន្តប៉ុណ្ណោះទេថែមទាំងជាទិវាបុណ្យសំរាប់អ្នកធ្វើខ្សែ
ភាពយន្តជួបជុំគ្នាផ្លាស់ប្តូរបទពិសោជន៍មុខជំនាញរួមចំណែកក្នុងការអភិវឌ្ឍន៍នៃខឿន
ភាពយន្តជាតិទៀតផង។លោកស្រី Ngo Phuong Lan ប្រធាននាយកដ្ឋានភាពយន្តវៀត
ណាមអះអាងថា៖“ ជនប្រកបការងារភាពយន្តវៀតណាមយើងខ្ញុំទាំងអស់គ្នាមានមោទន
ភាពអំពីកំណាត់ផ្លូវ៦០ឆ្នាំនៃការអភិវឌ្ឍន៍ផ្នែកភាពយន្តបដិវត្តន៍វៀតណាមជានិច្ច។ក្នុង
អំឡុង៦០ឆ្នាំកន្លងមក​  យើងខ្ញុំជានិច្ចរួមដំណើរ ជាមួយប្រជាជាតិនិងគ្រប់ជំនាន់ទស្សនិក
ជន ។ប្រការសំខាន់គឺយើងបានបន្សល់ទុកមកនូវសញ្ញាសម្គាល់ក្នុងដំណាក់កាលផ្នែកភាព
យន្តធ្វើសមាហរណកម្ម។  “

មហោស្រពខ្សែភាពយន្តលើកទី១៨ឆ្នាំនៅខែត្រ Quang Ninhនាពេលកន្លងទៅនេះបាន
ប្រមូលផ្តុំខ្សែភាពយន្តចំនួន១៣៩របស់សហគ្រាសភាពយន្តនៅទូទាំងប្រទេសពានរង្វាន់
ជាច្រើនត្រូវបានប្រគល់ឲ្យខ្សែភាពយន្តគ្រប់ប្រភេទដូចជា៖ខ្សែភាពយន្តសាច់រឿង ខ្សែ
ភាពយន្តទូរទស្សន៍ខ្សែភាពយន្តឯកសារ  ខ្សែភាពយន្តវិទ្យាសាស្រ្តនិងខ្សែភាពយន្តគំរូ
ជីវចល។ល។សមិទ្ឋិផលទាំងនេះបានធ្វើអោយមហាជនពី១ថ្ងៃទៅ១ថ្ងៃកាន់តែជឿជាក់
ទៅលើការអភិវឌ្ឍន៍របស់ផ្នែកភាពយន្តវៀតណាមលើកំណាត់ផ្លូវថ្មី-កំណាត់ផ្លូវធ្វើ
សមាហរណកម្មទៅក្នុងតំបន់និងសកលលោក៕

ប្រតិកម្មទៅវិញ