សញ្ញាវិជ្ជមានពីប្រតិបត្តិការរបស់ផ្សារពាណិជ្ជកម្មអេឡិចត្រូនិក Book365.vn

Chia sẻ

(VOVWORLD) -  “ពិព័រណ៍សៀវភៅជាតិតាមប្រព័ន្ធ អនឡាញអបអរសាទរទិវាសៀវភៅវៀតណាមលើកទី ៨” ដែលបានប្រព្រឹត្តិទៅលើគេហទំព័រ ផ្សារសៀវភៅអេឡិចត្រូ និក Book365.vn   បានបញ្ចប់នាពេលថ្មីៗនេះ។ ជោគជ័យរបស់ផ្សារសៀវភៅអេឡិចត្រូនិក 365.vn គឺជាការបោះជំហានដ៏សំខាន់មួយ ដើម្បីនាំវប្បធម៌អានក៏ដូចជាសកម្មភាពបោះពុម្ភផ្សាយជ្រាបចូលក្នុងនិន្នាការ នៃការផ្លាស់ប្តូរឌីជីថលនិងប្រើប្រាស់បច្ចេកវិទ្យា។

សញ្ញាវិជ្ជមានពីប្រតិបត្តិការរបស់ផ្សារពាណិជ្ជកម្មអេឡិចត្រូនិក Book365.vn - ảnh 1ពិព័រណ៍សៀវភៅតាមអ៊ិនធឺរណែតថ្នាក់ជាតិនៅតាមផ្សារអេឡិចត្រូនិក Book365.vn (រូបថត៖ daidoanket.vn)

ពិព័រណ៍សៀវភៅអនឡាញបានទាក់ទាញអ្នកបោះពុម្ពផ្សាយក្នុងប្រទេស និងបរទេសជិត ១០០ នាក់ឱ្យចូលរួម ដោយផ្តល់សៀវភៅជាង ៤ ម៉ឺនក្បាលដល់អ្នកអាន កើនឡើងទ្វេដងបើប្រៀបធៀបនឹងឆ្នាំ ២០២០។ ក្នុងរយៈពេល ១ ខែកន្លងមកនេះ មានចំនួនមិត្តអ្នកអានជាង ៥,៩ លាននាក់ បានចូលទស្សនាពិព័រណ៍សៀវភៅអនឡាញនេះ បានកើនឡើង ៣ ដងបើប្រៀបធៀបនឹងឆ្នាំ ២០២០។ មានសៀវភៅជាង ៤០ ពាន់ក្បាល ទទួលបានការបញ្ជាទិញ ហើយជាង ៦០% នៃអ្នកអានទិញសៀវភៅមកពីខេត្តឆ្ងាយ។ ពិព័រណ៍សៀវភៅជាតិអនឡាញក៏បានរៀបចំព្រឹត្តិការណ៍រាប់សិប និងបង្កើតលំហផ្លាស់ប្តូរភាពសប្បាយរីករាយជាមួយប្រធានបទសៀវភៅ នាំមកនូវភាពសប្បាយរីករាយនិងសំណើចយ៉ាងច្រើនដល់អ្នកអានដែលចូលរួមពិព័រណ៍។

អាចមើលឃើញថា ទាំងនេះគឺជាសញ្ញាវិជ្ជមានក្នុងបរិបទនៃការផ្លាស់ប្តូរឌីជីថលដ៏ខ្លាំងក្លារបស់វៀតណាមក្នុងការប្រើប្រាស់បច្ចេកវិទ្យាក្នុងជីវភាពប្រចាំថ្ងៃ ក្នុងនោះមានវប្បធម៌អានសៀវភៅផងដែរ។ លោក Nguyen Nguyen  ប្រធាននាយកដ្ឋានបោះពុម្ពផ្សាយនិងចែកចាយ នៃក្រសួងព័ត៌មាននិងផ្សព្វផ្សាយបានបញ្ជាក់ថាពិព័រណ៍សៀវភៅជាតិអនឡាញ ២០២១ នៅលើគេហទំព័រ Book365.vn បានបង្កើតកន្លែងដើម្បីតភ្ជាប់អ្នកបោះពុម្ភសៀវភៅ ផ្សព្វផ្សាយសៀវភៅដល់អតិថិជនមិត្តអ្នក អានប្រកបដោយប្រសិទ្ធភាព ចូលរួមចំណែកអភិវឌ្ឍន៍វប្បធម៌អានយ៉ាងទូលំទូលាយនៅក្នុងសហគមន៍៖ “នេះគឺជាទីលានលេងកម្សាន្តមួយដែលប្រមូលផ្តុំមិត្តអ្នកអានច្រើនសន្ធឹកសន្ធាប់ ជាមួយនឹងចំនួនសៀវភៅច្រើនបំផុត។ ពោលគឺមានក្រុមហ៊ុនបោះពុម្ភផ្សាយចំនួន ៥៤ កន្លែងបានចូលរួម ប្រមូលផ្ដុំសៀវភៅចំនួន ១៥ ពាន់ក្បាល និងរៀបចំព្រឹត្តិការណ៍រាប់សិបផងដែរ។ ទាំងនោះគឺជាគុណសម្បត្តិដែលប្រតិបត្តិការសៀវភៅតាមអនឡាញសម្រេចបាន។ លើសពីនេះទៅទៀត ដោយសារការប្រើប្រាស់បច្ចេកវិទ្យា គម្លាតនៃការអានរវាងតំបន់នានាត្រូវបានកាត់បន្ថយ តាមរយៈកម្មវិធីឧបត្ថម្ភរបស់អង្គភាពផ្សេងៗ”

ជាលើកដំបូងដែលប្រើបច្ចេកវិទ្យាថ្មីនិងទំនើបជាច្រើន ពិព័រណ៍សៀវភៅជាតិអន ឡាញបានដាក់បញ្ចូលកម្មវិធី ៤ លើប្រព័ន្ធតែមួយ នោះគឺ៖ គេហទំព័រសម្រាប់សៀវភៅបោះពុម្ព គេហទំព័រសម្រាប់សៀវភៅអេឡិចត្រូនិក គេហទំព័រសម្រាប់ពាណិជ្ជកម្មកម្មសិទ្ធិបញ្ញា គេហទំព័រផ្តល់ព័ត៌មានព្រឹត្តិការណ៍។ លោក Nguyen Nguyen ក៏បានបញ្ជាក់ផងដែរថា ពិព័រណ៍សៀវភៅជាតិអនឡាញសម្រេចបានគោលដៅដែលបានកំណត់និងនាំយកសៀវភៅទៅគ្រប់ទីកន្លែងទូទាំងប្រទេស ដោយមិនគិតពីតំបន់ មិនគិតពីចម្ងាយភូមិសាស្ត្រ ជាពិសេស ឆ្ពោះទៅមិត្តអ្នកអាននៅតំបន់ឆ្ងាយដាច់ស្រយាល៖ “ដោយមានការចូលរួមរបស់អង្គភាពអាជីវកម្មជាច្រើន ដែលឧបត្ថម្ភដើម្បីជួយនាំសៀវភៅទៅដល់តំបន់ដាច់ស្រយាល តាមនោះ អត្ថន័យសង្គមនៃពិព័រណ៍សៀវភៅអនឡាញនេះ ត្រូវបានបង្ហាញកាន់តែច្បាស់លាស់។ នេះគឺជាទីលានលេងកម្សាន្តពិតប្រាកដសម្រាប់អង្គភាពអាជីវកម្មឈានចូលទៅក្នុងដំណើរការផ្លាស់ប្តូរឌីជីថលដែលមានសារៈសំខាន់ខ្លាំងនេះ។ សម្រាប់យើងវិញ នឹងរួមគ្នាដើម្បីអនុវត្តន៍នូវគោលដៅរួមនោះ គឺផ្លាស់ប្តូរឌីជីថលដើម្បីស្ថិរភាពនិងអភិវឌ្ឍន៍”

សញ្ញាវិជ្ជមានពីប្រតិបត្តិការរបស់ផ្សារពាណិជ្ជកម្មអេឡិចត្រូនិក Book365.vn - ảnh 2ពិព័រណ៍សៀវភៅតាមអ៊ិនធឺរណែតដោយអនុវត្តន៍បច្ចេកវិទ្យាជីវចលអន្តរកម្មជាមួយអ្នកអាន (រូបថតៈ vietnamplus.vn)

លោក Tran Chi Dat នាយកគ្រឹះស្ថានបោះពុម្ពព័ត៌មាននិងផ្សព្វផ្សាយឌីជីថល ជាអង្គភាពគ្រប់គ្រងគេហទំព័រ Book365.vn បានឲ្យដឹងថា Book365.vn បានប្រើមជ្ឈមណ្ឌលទ័រស័ព្ទឌីជីថលស្វ័យប្រវត្តិកម្ម ដែលមានប្រព័ន្ធរួមបញ្ចូលគ្នាជាមួយបណ្តាញសង្គមនិងជាមួយបច្ចេកវិទ្យាទំនើប។ គេហទំព័រ Book365.vn បានបង្កើត “កន្លែងលេងកម្សាន្តអនឡាញដែលមានអត្ថប្រយោជន៍” សម្រាប់មិត្តអ្នកអាន៖ “ផ្សារពាណិជ្ជកម្មអេឡិចត្រូនិក Book365.vn បានអនុវត្តន៍ជាលើកដំបូង បច្ចេកវិជ្ជា ៤.០ ថ្មីបំផុត របស់ Vitranet24 ដោយមានលក្ខណៈអន្តរកម្ម តភ្ជាប់គ្នាអាចធានាថា មនុស្សរាប់ពាន់នាក់អាចចូលមើលគេហទំព័រក្នុងពេលតែមួយ។ យើងមានឧបករណ៍គ្រប់គ្រាន់សម្រាប់រៀបចំការពិភាក្សាតាមអនឡាញ។  អ្នកនិពន្ធនិងអ្នកអានអាចប្រើឧបករណ៍ Call Chat សម្រាប់ធ្វើអន្តរកម្ម។ អ្នកអានអាចចុះឈ្មោះសម្រាប់ការពិភាក្សាអនឡាញ ប្រព័ន្ធនឹងរៀបចំកាលវិភាគនិងផ្ញើសារទៅអ្នកអានដោយស្វ័យប្រវត្តិ។ គេហទំព៍រក៏មានឧបករណ៍ជួយឲ្យភ្ញៀវនិងអ្នកអានធ្វើការណែនាំសៀវភៅរបស់ខ្លួន ដល់មនុស្សនៅជុំវិញដើម្បីទិញសៀវភៅផងដែរ”

ជាមួយនឹងភាពជោគជ័យដំបូងនៃ Book365.vn នាពេលខាងមុខ អង្គភាពគ្រប់គ្រងគេហទំព័រនឹងមានផែនការនិងយុទ្ធសាស្ត្រជាក់ស្តែង សំដៅធ្វើឱ្យគេហទំព័រ Book365.vn ក្លាយជាអាស័យដ្ឋានគួរឱ្យទុកចិត្តនិងពេញចិត្តសម្រាប់អ្នកអាននៅពេលចង់ទិញសៀវភៅ។ នេះក៏ជាសក្ខីភាពនៃការផ្លាស់ប្តូរ “ការងារ” នៃការធ្វើទំនើបកម្មឧស្សាហកម្មបោះពុម្ភដោយរួមបញ្ចូលជាមួយការផ្លាស់ប្តូរសេដ្ឋកិច្ចរបស់វៀតណាមទៅជាសេដ្ឋកិច្ចឌីជីថល៕

ប្រតិកម្មទៅវិញ