VOVWORLD_ជាលើកដំបូងហើយដែលរូបថតចំនួន៥០ផ្ទាំងស្តីពីសង្គ្រាមរំដោះ
ជាតិរបស់ប្រជាជនវៀតណាមត្រូវបានទីភ្នាក់ងារសារព័ត៍មានAPតាំងបង្ហាញនៅពិព័ណ៌វៀតណាម-រូបភាពពិតនៃសង្រ្គាម។ ពិព័ណ៌នេះកំពុងបើកនៅទីក្រុងហាណូយ
ហើយស្រូបយកភ្ញៀវមកទស្សនាយ៉ាងច្រើនកុះករ។
|
រូបថតចំនួន៥០ផ្ទាំងស្តីពីសង្គ្រាមរំដោះជាតិរបស់ប្រជាជនវៀតណាមត្រូវបានទីភ្នាក់ងារសារព័ត៍មានAPតាំងបង្ហាញនៅពិព័ណ៌វៀតណាម-រូបភាពពិតនៃសង្រ្គាម(រូបថតgiadinhvn.vn) |
មកទស្សនារូបថតទាំងឡាយស្តីអំពីសង្គ្រាមវៀតណាមនេះអ្នកផងមានចំណាប់
អារម្មណ៍ព្រួយនិងអាណិតអាសូរ។រូបថតចំនួន៥០ផ្ទាំងដែលបានយកមកតាំងនៅទី
នេះបានពិពណ៌នាយ៉ាងច្បាស់អំពីសោកនាដកម្មមកពីទឹកដីនិងមនុស្សវៀតណាម។
នោះគឺរូបភាពបាតុកម្មនៅរដ្ឋ California ឬឆាយាលក្សប្រធានាធិបតីអាមេរិកលោក Johnson នៅពេលវេលាមុននឹងប្រកាសសេចក្តីសំរេចទំលាក់គ្រាប់បែកលើភូមិ
ភាគខាងជើងវៀតណាម។ នោះគឺរូបថតទាហានអាមេរិកម្នាក់ពាក់មួកដែកមាន
សរសេរអក្សរ War is hell (មានន័យថាសង្គ្រាមជាឋាននរក)រូបភាពលោកយាយនាំ
កុមារ២នាក់ប្រញាប់ទៅរកកន្លែងជ្រកកោណគេចខ្លួនពីការទំលាក់គ្រាប់បែកឬ
រូបភាពបុរសម្នាក់មានទឹកមុខនឿយហត់ពរសពកូនង៉ាក្រលែកមើលទៅតាមឡាន
ដឹកទាហាន។
|
រូបថត’’កុមារី Napal’’របស់ជាងថតរូប NickUt (រូបថតhanoimoi.com.vn) |
|
ជាងថតរូប NickUt (រូបថតthanhnien.com) |
រូបថតទាំងនេះបានធ្វើឲ្យទស្សនជនរំជួលចិត្តយ៉ាងខ្លាំង។ លោកCao Xuan Nhat នៅ
ខ័ណ្ឌCau Giay ក្រុងហាណូយបានចែករំលែកថា
ខ្ញុំមានអារម្មណ៍អំពីភាពកាចសាហាវនិងអយុត្តិធម៌នៃសង្រ្គាម។អតីតកាលដ៏ឈឺចាប់
នោះដាស់តឿនយើងខ្ញុំរស់នៅយ៉ាងណាឲ្យសក្តិសមនឹងការបាត់បង់និងពលីកម្មរបស់
ជំនាន់មុនព្រោះគេបានធ្វើអ្វីៗទាំងអស់ដើម្បីយើងខ្ញុំមានជីវភាពក្នុងសន្តិភាពនាសព្វ
ថ្ងៃ។ ពេលAPប្រកាស់រូបថតទាំងនេះគឺខ្ញុំគោរពទង្វើនោះរបស់គេហើយសុំឲ្យនេះជា
វិធី១នាំទំនាក់ទំនងរវាងប្រទេសទាំង២ខិតមកជិតភាពល្អប្រសើរសំរាប់យើងបិទអតីត
កាលឆ្ពោះទៅរកអនាគតសហប្រតិបតិ្តការ។
អ្នកដឹកនាំភាពយន្តវៀតណាមមួយរូបលោក Dang Nhat Minhបានធ្វើខ្សែរភាពយន្ត
ជាច្រើនស្តីអំពីប្រធានបទសង្គ្រាម។ លោកចែករំលែកថារូបថតនានារបស់បណ្តាអ្នក
យកព័ត៌មានAPបានបង្ហាញឲ្យឃើញនូវសង្រ្គាម១ដ៏សាហាវឃោរឃៅព្រៃផ្សៃនៅវៀត
ណាម។
សុំអរគុណបណ្តាជាងថតរូបអាមេរិកដែលបានបង្ហាញឲ្យពិភពលោកដឹងពំពី
សង្គ្រាមតស៊ូរំដោះជាតិរបស់យើង។គេថតបាននូវរូបភាពជាច្រើនសរឲ្យឃើញការ
ឈឺចាប់លំបាកតោកយ៉ាករបស់មនុស្សក្នុងសង្គ្រាមរាប់ទាំងការប្រឆាំងសង្គ្រាម
របស់ទាហានអាមេរិកផង។ ពោលគឺគេមិនគាំទ្រសង្គ្រាមនេះទេហើយគេចូលរួមគឺ
ដោយសារត្រូវចាប់បង្ខំ។ខ្ញុំសុំឲ្យគណៈចាត់តាំងយករូបថតទាំងនេះទៅតាំងបង្ហាញ
នៅទូទាំងប្រទេសនិងសាលារៀនសំរាប់សិស្សានុសិស្សបានទស្សនា។
រូបថតចំនួនជាថ៥០ផ្ទាំងបានកយមកតាំងបង្ហាញនៅពិពណ៌នេះបានសរឲ្យ
ឃើញច្បាស់លាស់នូវសោកនាដកម្មចំពោះប្រទេសនិងប្រជាជនវៀតណាម។ក្នុង
នោះមានរូបថត’’កុមារី Napal’’របស់ជាងថតរូបNick Ut ដែលថតកុមារីឈ្មោះKim
Phuc ត្រូវគ្រាប់បែក Napal បណ្តាលឲ្យរលាកស្បែកហើយរត់គេចពីការវាយប្រហារ
ដោយគ្រាប់បែក Napal កាលពីឆ្នាំ១៩៧២។ អ្នកកាសែត Nick Ut បានសំណោះ
សំណាលថា
ថតបានរូបថតនេះខ្ញុំទទួលបាននូវការគាំទ្រយ៉ាងខ្លាំងពីប្រជាជនលើពិភព
លោក។ នាពេលរូបថតនេះបានបោះពុម្ភផ្សាយលើកាសែតគឺសកលលោកទាំងមូល
បានឡើងសំលេងប្រឆាំងអាមេរិក។ រូបថតនេះមានអត្ថន័យដ៏សំខាន់ព្រោះពេល
មើលឃើញរូបភាពនេះគឺជនអាមេរិកយល់ឃើញបរាជ័យរបស់ខ្លួននៅសមរភូមិវៀត
ណាម។
|
ទាហានអាមេរិកម្នាក់ពាក់មួកដែកមានសរសេរអក្សរ War is hell(រូបថតvtv4.vtv.vn) |
រយៈពេលជាង៤០ឆ្នាំមុននេះទីភ្នាក់ងារសារព័ត៍មាន AP បានបញ្ជូនជាងថតរូបដ៏
ឆ្នើម១ក្រុមទៅកាន់ Sai Gon ដើម្បីផ្សាយព័ត៌មានអំពីសង្គ្រាមនៅវៀតណាមហើយ
ថតបានរូបថតដ៏មានតំលៃជាទីបំផុតក្នុងសតវត្សទី២០ប្រដូចជារឿងរៀបរាប់អំពី
ជោគវាសនាក្នុងសង្គ្រាម។ មុននេះ២ឆ្នាំទីភ្នាក់ងារសារព័ត៌មានAPបានបោះពុម្ភ
ផ្សាយសៀវភៅរូបថតវៀតណាម-រូបភាពពិតនៃសង្រ្គាម។ លើកនេះគេជ្រើសរូបថត
មួយចំនួនពីសៀវភៅរូបថតដើម្បីតាំងពិពណ៌ស្តីអំពីសង្គ្រាមអយុត្តិធម៌ដោយអាមេរិក
បណ្តាលឡើងនៅវៀតណាម។ លោកGary Pruitt អគ្គនាយកទីភ្នាក់ងារសារព័ត៌មាន
APថ្លែងថា
យើងខ្ញុំបើកពិពណ៌នេះដើម្បីចែករំលែកបណ្តារូបថតប្រវតិ្តសាស្រ្តជាមួយប្រជាជនវៀតណាម។អ្នកយកព័ត៌មានជាច្រើនរបស់យើងខ្ញុំបានបាត់បង់ជីវតក្នុង
សង្គ្រាម។ នេះជាការងារគ្រោះថ្នាក់តែមានសារៈសំខាន់ណាស់។យើងខ្ញុំចង់ឆ្លុះ
បញ្ចាំងសង្ក្រាមបានត្រឹមត្រូវ។
|
រូបថតនានារបស់បណ្តាអ្នកយកព័ត៌មានAPបានបង្ហាញឲ្យឃើញនូវសង្រ្គាម១ដ៏សាហាវឃោរឃៅព្រៃផ្សៃនៅវៀតណាម(រូបថតtinmoi.vn) |
រូបថតភាគច្រើននៅការតាំងពិពណ៌វៀតណាម-រូបភាពពិតនៃសង្រ្គាមត្រូវបាន
ទីភ្នាក់ងារសារព័ត៌មានAPផ្សព្វផ្សាយជាសាធារណៈមុននេះជាង៤០ឆ្នាំ។ ទាំងអស់
នេះរួមចំណែកជាមួយមនុស្សលោកក្នុងការប្រឆាំងសង្រ្គាមនិងថែរក្សាសន្តិភាព៕