Vovworld- ការ ទាញព្រ័ត្រជាល្បែងលេងកំសាន្តប្រជាប្រិយ៍១ក្នុងចំណោមមាន
ល្បែងលេងកំសាន្តប្រជាប្រិយ៍ដែលមានវត្តមាននៅប្រទេសវៀតណាមពីយូរ
យារណាស់មកហើយ។វាត្រូវបានរៀបចំឡើងនាដើមនិទាឃរដូវបួងសួងឲ្យមាន
អាកាសធាតុអំណោយផលប្រជាជនសុខដុមបរម្យនា។ល្បែងលេងកំសាន្តនេះនៅបង្ហាញពីកំលាំងពលំនិងសាមគ្គីភាពរបស់ប្រជាកសិករទៀតផង។សាស្រ្តចារ្យ
Ngo Duc Thinh សមាជិកក្រុមប្រឹក្សាបេតិកភណ្ឌវប្បធម៌ជាតិអោយដឹងថា៖“ ក្រៅ
ពីអត្ថន័យជាល្បែងលេងកំសាន្ត១នោះការ ទាញព្រ័ត្រនៅមានចរិតលក្ខណះព្លឹង
ទៀតផង។បន្ទាប់ពីការប្រកួតបណ្តាជនឈ្នះ នឹងមកធ្វើសក្ការះបូជានៅសាលាភូមិ
និងវិហារទៀតផង។ពីព្រោះពួកគេ ជឿថា៖ព្រះនឹងជួយថែរក្សាខ្លួនឯងនិងអ្នកភូមិ
ទាំងមូល។ “
|
ពិធីបុណ្យទាញព្រ័ត្រភូមិ Huu Chatឃុំ Hoa Longទីក្រុង Bac Ninh(ភាគខាងជើងវៀតណាម)
(រូបថតVNA) |
ពិធីបុណ្យទាញព្រ័ត្រភូមិ Huu Chatឃុំ Hoa Longទីក្រុង Bac Ninh(ភាគខាងជើងវៀត
ណាម)បានលេចចេញនៅទីនេះមានរយះពេលជិត៤០០ឆ្នាំហើយជានិច្ចកាលធ្វើ
ឡើងនាថ្ងៃទី៤ខែទី១តាមច័ន្ទគតិ។ពិធីការត្រូវបានរៀបចំឡើងដ៍អធិបអធមដោយការ
ដង្ហែគ្រែស្នែងពិធីសែនព្រេនស្តីពីប្រវត្តិសាស្រ្តប្រពៃណីក្នុងការកសាងភូមិ។តាម
លោកNguyen Van Chuanប្រធានសាខាសមាគមជនចាស់ជរាភូមិ Huu Chatថា៖ល្បែង
កំសាន្តទាញព្រ័ត្រក្នុងទិវាបុណ្យជាល្បែងកំសាន្តគួរឲ្យទាក់ទាញ១ជាងគេ។លោកចែក
រំលែកថា៖“ មុននេះគេជានិច្ចកាលប្រើខ្សែTam Co ក្នុងការតទាញព្រ័ត្រ។ប៉ុន្តែអ្នកភូមិ
Huu Chat មានប្រពៃណីអូសក្បូនឈើក្រញូង។បានជាគេត្រូវប្រើដើមឬស្សីដើម្បីទាញ
ព្រ័ត្រ។ល្បែងលេងកំសាន្តនេះបង្ហាញពីកំលាំងពលំរបស់យុវជនក្នុងភូមិ។ដើម្បីត្រៀម
រៀបចំឲ្យពិធីការទាញព្រ័ត្រនេះគេមុននេះ១ខែគេបានទៅជ្រើសរើសដើមឬស្សីហើយ។“
|
រូបថត អិនធឺណែត |
តាមប្រពៃណីចូលរួមល្បែងកំសាន្តនេះមានយុវជនភូមិចំនួន៧០នាក់ដែលបានចែក
ជា២ក្រុម។ក្រៅពីជនជាតិKinh ជនជាតិជាច្រើននៅវៀតណាមដូចជា Thai-Tay-Nung-
និងGiayក៍មានទំលាប់លេងល្បែទាញព្រ័ត្រនេះដែរ។ នៅតំបន់និមួយៗមានទំលាប់
លេងកំសាន្តរៀងៗខ្លួនប៉ុន្តែមានគោលដៅរួមគឺបង្ហាញពីកំលាំងពលំនិងស្មារតី
សាមគ្គីភាព។តន្រ្តីករ ThaoGiangជាជន១នាក់ដែលស្រាវជ្រាវវប្បធម៌និងសិល្បប្រជា
ប្រិយ៍បានពិនិត្យថា៖“ល្បែងលេងកំសាន្តទាញព្រ័ត្រ នេះមានវត្តមាននៅប្រទេសផ្សេង
ៗទៀត។ប៉ុន្តែរបៀប លេងល្បែងនេះនៅវៀតណាមគ្របដណ្តប់អត្តសញ្ញារបស់ជន
វៀតណាម។នោះគឺជាហាត់ពត់សុខភាពនិងបង្ហាញពីក្តីសោមនស្សរីករាយ។ “
ក្នុងសង្គមសម័យនេះល្បែង លេងកំសាន្តទាញព្រ័ត្រនៅជាល្បែងដែលទាក់ទាញជន
ជាច្រើននាក់ចូលរួមជាពិសេសគឺនិស្សិតសិស្សានុសិស្សនិងប្រជាពលករ។ការដែលវៀតណាមបញ្ជូនសំណុំឯកសារស្តីពីពិធីការនិង ល្បែងលេងកំសាន្តទាញ
ព្រ័ត្រដើម្បីអង្គការអប់រំវិទ្យាសាស្រ្តនិងវប្បធម៌អង្គការសហប្រជាជាតិ(UNESCO)ពិនិត្យ
មើលដាក់បញ្ចូលក្នុងបញ្ជីបេតិកភ័ណ្ឌវប្បធម៌អរូបីរ៍ដំណាងរបស់មនុស្សជាតិនឹងជា
ឱកាសសំរាប់វៀតណាមបង្កើនការជក់ចិត្តសេចក្តីស្រឡាញ់ល្បែងលេងកំសាន្តទាញ
ព្រ័ត្រប្រជាប្រ័យជាបេតិកភណ្ឌវប្បធម៌ប្រពៃណី១៕