VOVWORLD_ក្នុងកិច្ចប្រជុំគណៈកម្មាធិការអន្តររដ្ឋាភិបាលស្ដីពីកិច្ចការពារ
បេតិកភណ្ឌវប្បធ៌មអរូបីលើកទី១០របស់អង្គការយូណេស្កូកាលពីដើមខែធ្នូឆ្នាំ
២០១៥នៅប្រទេសណាមីប៊ី ពិធីបុណ្យនិងល្បែងទាញព្រ័ត្រនៅប្រទេសវៀតណាម កម្ពុជា កូរ៉េ និង ភីលីពីនត្រូវបានយូណេស្កូប្រសិទ្ធិនាមជា
បេតិកភណ្ឌវប្បធ៌មអរូបីដំណាងរបស់មនុស្សជាតិ។ នេះជាដំណឹងសប្បាយចំពោះ
សហគមន៍នៅតាមតំបន់ជាច្រើននៅប្រទេសវៀតណាមពិសេសគឺនៅកន្លែងដែល
ប្រជាជននៅតែរក្សាបាននូវពិធីបុណ្យនិងល្បែងទាញព្រ័ត្រជាប្រពៃណី។
ពិធីបុណ្យនិងល្បែងទាញព្រ័ត្រជាប្រពៃណីបានមានតាំងពីយូរមក ហើយនៅ
តែបានថែរក្សាតាមតំបន់ដាំដុះដំណាំស្រូវនៅអាស៊ីខាងកើតនិងអាស៊ីអាគ្នេយ៍។
នេះជាលើកដំបូងហើយដែលវៀតណាមសហការជាមួយកម្ពុជា ភីលីពីននិងកូរ៉េ
កសាងសំណុំរឿងអន្តរប្រទេសដាក់ជូនគណៈកម្មាធិការវប្បធម៌វិទ្យាសាស្រ្តនិង
អប់រំនៃអង្គការសហប្រជាជាតិ( យូណេស្កូ)ឲ្យទទួលស្គាល់ពិធីបុណ្យនិងល្បែង
ទាញព្រ័ត្រជាបេតិកភណ្ឌវប្បធ៌មអរូបីដំណាងរបស់មនុស្សជាតិ។ ពិធីបុណ្យនិង
ល្បែងទាញព្រ័ត្រនៃប្រទេសនិមួយៗទោះបីមានការរៀបចំខុសគ្នាដោយឆ្លុះ
បញ្ចាំងនូវលក្ខណៈជីវភាព ប្រវតិ្តសាស្រ្ត វប្បធម៌នៃប្រទេសរៀងៗខ្លួនក្ដីតែវាមាន
លក្ខណៈរួមមួយនោះគឺតែងតែបានគេលេងក្នុងពិធីបុណ្យចូលឆ្នាំថ្មីក្នុងគោល
បំណងសុំឲ្យអាកាសធាតុអំណោយផល ការងារដំណាំដាំដុះ ទួទលបានផល
ខ្ពស់។ សាស្ត្រាចារ្យរងបណ្ឌិត Nguyen Van Huy សមាជិកក្រុមប្រឹក្សាបេតិកភណ្ឌ
ជាតិជាអ្នកដែលចូលរួមការងារកសាងសំណុំរឿងបានឲ្យដឹងថា
“ គ្រឹះស្ថាននៃវប្បធម៌តំបន់អាស៊ីអាគ្នេយត្រូវបានឆ្លុះបញ្ចាំងយ៉ាងច្បាស់តាម
រយៈពិធីបុណ្យនិងល្បែងទាញព្រ័ត្រ។ នេះជាបំណងប្រាថ្នាសុំឲ្យការធ្វើកសិកម្ម
ទទួលបានផលច្រើនលើសលុប មនុស្សទាំងអស់គ្នាមានសុខភាពល្អ ជីវភាពរស់
នៅតាមភូមិឃុំសុខសាន្តត្រាន។ នេះជាគ្រឹះស្ថាននៃវប្បធម៌ដែលមានតាំងពីយូរ
មកហើយ”។
នៅប្រទេសវៀតណាម ល្បែងទាញព្រ័ត្រមានប្រជាប្រិយភាពខ្លាំង។ នាបច្ចុប្បន្ន
ពិធីបុណ្យនិងល្បែងទាញព្រ័ត្រមានលក្ខណៈដោយឡែករបស់តំបន់នៅតែបាន
រក្សានៅខេត្តមួយចំនួនដូចជា Lao Cai Vinh Phuc Bac Ninh រួមទាំងនៅក្រុងហា
ណូយផង។ នៅតំបន់ទាំងនេះ ល្បែងទាញព្រ័ត្រត្រូវបានគេលេងក្នុងឱកាសបុណ្យ
ចូលឆ្នាំនិងពិធីបុណ្យទានជាប្រពៃណីធំៗ។
|
នៅក្រុងហាណូយមានរបៀបលេងល្បែងទាញព្រ័ត្រអង្គុយក្នុងពិធីបុណ្យវិហារTran Vu នាថ្ងៃទី៣ខែ៣តាមចន្ទកតិនៅភូមិ Ngoc Tri សង្កាត់ Thach Ban ខណ្ឌLong Bien |
របៀបលេងល្បែងទាញព្រ័ត្រនេះ ជាធម្មតា គេចែកមនុស្សអ្នកលេងជាពីរក្រុម
ហើយគ្រឿងប្រដាប់សំរាប់លេងជាខ្សែព្រ័ត្រធ្វើពីក្រចៅឬធ្មៃ។ មានតំបន់មួយចំនួន
ដូចជាស្រុក Soc Son ក្រុងហាណូយក្រុមយុវជនពេលលេងកឲល្បែងទាញព្រ័ត្រ
គេប្រើគ្រឿងប្រដាប់ជាឬស្សីមួយដើម។ ដោយឡែកនៅក្រុងហាណូយមានរបៀប
លេងល្បែងទាញព្រ័ត្រអង្គុយក្នុងពិធីបុណ្យវិហារTran Vu នាថ្ងៃទី៣ខែ៣តាម
ចន្ទកតិនៅភូមិ Ngoc Tri សង្កាត់ Thach Ban ខណ្ឌLong Bien។ តាមលោក Le Van
Cu ជាអ្នកមើលខុសត្រូវវិហារ Tran Vu ភូមិ Ngoc Tri បានឲ្យដឹងថា ពីមុនមករបៀប
លេងល្បែងទាញព្រ័ត្រអង្គុយគឺជាសកម្មភាពជីវភាពវប្បធម៌មួយដែលមិនអាចខ្វះ
បានរបស់ប្រជាពលរដ្ឋភូមិក្នុងឱកាសបុណ្យចូលឆ្នាំនារដូវផ្ការីក។ ពេលដឹងថា
ល្បែងទាញព្រ័ត្រត្រូវបានយូណេស្កូប្រសិទ្ធិនាមជាបេតិកភណ្ឌវប្បធ៌មអរូបីដំណាង
របស់មនុស្សជាតិនោះ លោក Le Van Cu សប្បាយចិត្តយ៉ាងខ្លាំង។ លោកបានសំ
ណេះសំណាលថា
“ ទទួលបានដំណឹងនេះបងបងប្អូនយើងខ្ញុំត្រេកអរណស់ដោយមាន
មោទនភាពអំពីប្រពៃណីទាញព្រ័ត្រអង្គុយដែលដូនតាបន្សល់ទុកមក។ តាំងពី
មុនមកអ្នកភូមិលេងល្បែងទាញព្រ័ត្រនៅម្ដុំផលិតទំនិញ Dang Dong។ អ្នកលេង
បានចែកជា៣ក្រុមគឺក្រុម ថ្នល់ ក្រុម ផ្សារ និងក្រុមស្រះ។ នៅមុននិងក្រោយពី
លេងល្បែងនេះយើងខ្ញុំតែងតែធ្វើហោមពិធី”។
រួមជាមួយពិធីបុណ្យនិងល្បែងទាញព្រ័ត្រនៅប្រទេសដទៃពិធីបុណ្យនិង
ល្បែងទាញព្រ័ត្ររបស់វៀតណាមត្រូវបានយូណេស្កូប្រសិទ្ធិនាមជាបេតិកភណ្ឌ
វប្បធ៌មអរូបីនៃមនុស្សជាតិព្រោះនេះជាទំនៀមទំលាប់សង្គមមួយដែលបង្កើត
ឡើងតំលៃសមភាពនិងជាការហាត់ប្រាណកីឡាបំប៉នសុខភាពក្នុងសហគមន៍៕