|
មណ្ឌលកេរ៌្តដំណែលអតីតបរមរាជវាំង Hue (VOV) |
VOV-គិតមកដល់ឥឡូវនេះ វៀតណាមបានមានបេតិកភ័ណ្ឌចំនួន១៧ដែល
ត្រូវបាន UNESCO ទទួលស្គាល់ជាបេតិកភ័ណ្ឌពិភពលោក។ បេតិកភ័ណ្ឌដើមដំបូងត្រូវបានប្រគល់ឲ្យមណ្ដលកេរ៌្តដំណែលអតីតរាជវាំង Hue នាឆ្នាំ១៩៩២។ បន្ទាប់នោះគឺឈូងសមុទ្រ Ha Long ២លើកត្រូវបានទទួលស្គាល់ជាបេតិកភ័ណ្ឌពិភពលោកនាឆ្នាំ១៩៩៤និង២០០០។ នាឆ្នាំ១៩៩៩ វិថីបុរាណ Hoi An និង
មណ្ឌលកេរ៌្តដំណែល My Son ចំណុះខេត្ត Quang Nam ត្រូវបានទទួលស្គាល់ជា
បេតិកភ័ណ្ឌវប្បធម៍ពិភពលោកជាដើម។ ការទទួលស្គាល់របស់អន្តរជាតិលើកដម្កើងនូវតំលៃវប្បធម៍វៀតណាម មានអត្ថន័យសំខាន់ក្នុងការផ្សព្វផ្សាយរូបភាព
ប្រទេសវៀតណាម ទន្ទឹមនឹងនោះក៏ដាក់ចេញការទទួលខុសត្រូវក្នុងការអភិរក្សរក្សាបណ្ដាបេតិកភ័ណ្ឌវប្បធម៍ពិភពលោក។ សាស្ត្រាចារ្សរង បណ្ឌិត Dang Van
Bai អតីតប្រធាននាយកដ្ឋានបេតិកភ័ណ្ឌវប្បធម៍និងជាអនុប្រធានសមាគមបេតិកភ័ណ្ឌវប្បធម៍វៀតណាមបានចាត់ទុកថា៖
“កត្តិនាមបេតិកភ័ណ្ឌវប្បធម៍និងធម្មជាតិពិភពលោកជាកត្តិនាមដ៏ថ្លៃថ្លា
ប៉ុន្តែដើរភ្ជាប់ជាមួយនឹងនោះគឺកាត្វកិច្ច ការទទួលខុសត្រូវប្រទេសសមាជិក
ដ៏ធ្ងន់ធ្ងរ។ គោលដៅរបស់ UNESCO ក្នុងពេលដាក់ចេញអនុសញ្ញាអភិរក្ស
បេតិកភ័ណ្ឌគឺសំដៅលើកកំពស់ការយល់ដឹងរបស់សហគមន៍បណ្ដាប្រទេស
លើពិភពលោកអំពីតួនាទី អត្ថន័យរបស់បេតិកភ័ណ្ឌក្នុងជីវភាពរស់នៅសង្គម
របស់មនុស្សលោក។”
ប្រសិនបើចំពោះប្រទេសអភិវឌ្ឍន៍ ការដែលបេតិកភ័ណ្ឌត្រូវបានទទួល
ស្គាល់ជាកត្តិយសមួយនោះ ចំពោះខេត្តក្រុងជាច្រើនរបស់វៀតណាម ការ
ដែលបេតិកភ័ណ្ឌត្រូវបានទទួលស្គាល់ក៏បានដើរតួនាទីដ៏ធំធេងក្នុងការ
អភិវឌ្ឍន៍សេដ្ឋកិច្ចនិយាយរួម ពិសេសគឺការអភិវឌ្ឍន៍ទេសចរណ៍។ ដោយ
ត្រូវបានយកចិត្តទុកដាក់វិនិយោគរបស់ស្ថាប័នគ្រប់គ្រងនិងសង្គមទាំងមូល
តាមរយៈការងារគ្រប់គ្រងស្ដាជុសជុលបណ្ដាបេតិកភ័ណ្ឌបានរួមចំណែក
កាន់តែសកម្មពីមួយថ្ងៃទៅមួយថ្ងៃទៅក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចទេសចរណ៍។
គោលដៅរបស់ UNESCO មិនត្រឹមតែសង្កត់ធ្ងន់ទៅលើការអភិរក្សវិនិយោគ
ស្ដារប៉ុណ្ណោះទេ ថែមទាំងយកចិត្តទុកដាក់ដលើតួនាទីរបស់សហគមន៍ចំពោះ
បេតិកភ័ណ្ឌទាំងអស់ ពិសេសគឺចាត់ទុកបេតិកភ័ណ្ឌនោះត្រូវបានផ្សព្វផ្សាយ
យ៉ាងម៉េច ផ្សាភ្ជាប់ក្នុងការយល់ដឹងរបស់សហគមន៍ប្រជាជនយ៉ាងម៉េចនិង
បណ្ដាជំនាន់អភិរក្សយ៉ាងម៉េច។ លោក Nguyen Van Quyen អ្នកភូមិ Diem មួយរូប
ដែលត្រូវបានចាត់ទុកជាស្រុកកំណើតរបស់ចម្រៀងប្រជាប្រិយ Quan ho Bac Ninh
ដែលទើបនឹងបានសំរេចសៀវភៅតូរតន្ត្រីនិងត្រូវបានចាត់ទុកជាវចនានុក្រមចម្រៀង
ប្រជាប្រិយ Quan ho Bac Ninh មានកម្រាស់ជាង២០០០ទំព័រជាមួយបទចម្រៀងជាង១ពាន់ត្រូវបានប្តីប្រពន្ធលោកស្រាវជ្រាវកត់ឡើងវិញក្នុងអំឡុង៥០ឆ្នាំកន្លងមក។
លោក Nguyen Van Quyen បានសំណេះសំណាលថា៖
“បណ្ដាអ្នកចាស់ជរានៅពេលទទួលមរណៈភាពបាននាំទៅជាមួយរាល់តំលៃ
ថ្លៃថ្លាបាត់ទៅ ដូច្នេះខ្ញុំកាន់តែចូលចិត្តចម្រៀង Quan ho។ អន្តរជាតិគេបានទទួល
ស្គាល់នោះ យើងត្រូវឆ្លើយតបបាននូវចរិតលក្ខណៈអន្តរជាតិនោះ។ ធ្វើយ៉ាងម៉េច
យើងកត់ត្រាដ៏ខ្លីឲ្យប្រជាជនស្គាល់ដល់ប្រជាជននិយម។”
បេតិកភ័ណ្ឌពិភពលោកនៅវៀតណាមមិនត្រឹមតែដើម្បីកំសាន្តប៉ុណ្ណោះទេ
ថែមទាំងជាប្រភពធនធានវប្បធម៍សំរាប់ផលប្រយោជន៍សហគមន៍។ ក្នុងការងារអភិរក្សពង្រីកនូវតំលៃរបស់បេតិកភ័ណ្ឌ តួនាទីរបស់រដ្ឋគឺកសាងយន្តការគោលនយោបាយនិងមានកម្មវិធីសកម្មភាពសំដៅលើកទឹកចិត្តការចូលរួមរបស់
សហគមន៍ដើម្បីបេតិកភ័ណ្ឌបានរស់ក្នុងជីវភាពរស់នៅសហគមន៍យ៉ាងពិត
ប្រាកដ។ តាមរយៈកម្មវិធីសកម្មាភាពជាក់ស្ដែងនោះ លើកកំពស់ចំណេះដឹង
របស់សហគមន៍សង្គមទៀតផង៕