Vovworld-ក្នុងសាច់រឿងបានមានលក្ខណះលំអិតជាច្រើនដែលដកស្រង់ចេញពី
ខ្សែជីវិតរបស់ខ្ញុំ។ក៏មានប្រការខ្លះដែល ខ្ញុំបានស្ដាប់ពីទាហានអាមេរិកនិយាយអំពីការ
ឈឺចាប់ក្នុងដួងព្រលឹងគេក្នុងរយៈពេលចូលរួមសង្គ្រាមនៅវៀតណាម។ ខ្ញុំបាននាំយក
ប្រការទាំងអស់នោះចូលក្នុងរឿងល្ខោន “ទិវារំលឹកគុណ”។ អតីតទាហានអាមេរិក
Brian Delate ជាសិល្បករអ្នកតាក់តែងរឿងល្ខោន “ទិវារំលឹកគុណ” បានសំណេះ សំណាលចំពោះមុខទស្សនិកជនវៀតណាមដូច្នេះ។
|
សិល្បករ Brian Delate ( TTXVN) |
រឿងល្ខោនបានបញ្ជូនអោយទស្សនិកជនវៀតណាមអំពីពិភពអារម្មណ៍ក្នុងចិត្ត
របស់ Brest Westmoreland អតីតទាហានអាមេរិកដែលធ្លាប់ចូលរួមសង្គ្រាមនៅវៀតណាម។ តួរអង្គក្នុងរឿងល្ខោនគឺជាផ្នែកមួយក្នុងជីវិតអ្នកនិពន្ធ អតីតទាហាន Brian Dalate។
“ក្រោយពេលដែលខ្ញុំពីវៀតណាមត្រឡប់មកអាមេរិកជីវភាពរបស់ខ្ញុំឈឺចាប់
ណាស់ ខ្ញុំត្រូវមានរោគសញ្ញាអំពីការភ័យខ្លាចនិងមានសកម្មភាពហឹង្សាណាស់ ខ្ញុំមិនដឹងថាខ្ញុំនៅកន្លែងណានិងធ្វើអ្វីឡើយ។ ប៉ុន្តែសកម្មភាពទាំងអស់ហាក់បីដូចជា
ធូស្រាលទៅហើយដល់ថ្ងៃទី១១កញ្ញាក្នុងពេលករណីភេរវកម្មកើតមានឡើង ខ្ញុំបានឃើញយន្តហោះបុកចូលអាគ៌ាពាណិជ្ជកម្មនិងប្រការនោះបានធ្វើឲ្យរស់ឡើង
វិញរាល់អារម្មណ៍ភ័យខ្លាចរបស់សង្គ្រាមនិងដោយសារនោះខ្ញុំបានជ្រើសផ្លូវសិល្បៈ។”
រឿងបានចាប់ផ្ដើមនៅរាត្រីមុនទិវារំលឹកគុណនៅបន្ទប់តូចមួយនៅទីក្រុង New
York។ ជារយៈពេលដ៏ខ្លីមួយ Brian បានធ្វើជាតួរអង្គអតីតទាហាន Westmoreland ក្នុងបន្ទប់រៀបចំសម្ដែងឈុតធ្វើអត្តឃាតខ្លួនឯង។ ក្នុងមេម័រ បណ្ដាសកម្មភាពហឹង្សា
ដូច ឈុតចេញដំណើរទៅស្វែងរកកងទ័ពវៀតណាមលើដីគោក លើឧទ្ធម្ភាគចក្រ បំភ្លេចបំផ្លាញបាញ់សម្លាប់បានផុសឡើង។ សិល្បការិនីប្រជាជន Le Khanh បាន ចូលរួមរឿងល្ខោនដោយធ្វើជាតួអង្គស្រមោលខ្មោចបានឃើញការតស៊ូក្នុងអារម្មណ៍ ដួងចិត្តរបស់តួរអង្គ។
“អ្នកនិពន្ធ តួរអង្គ Brian បានឆ្លងកាត់ឆាកជីវិតក្នុងជីវភាពរស់នៅដោយលោក
បានបង្ហាញលើឆាកល្ខោន។ ប្រការដែលរារាំងចំពោះខ្ញុំនាគ្រាដំបូងនិងជះឥទ្ធិពលយ៉ាងខ្លាំងដល់ខ្ញុំ នោះគឺជាបញ្ហាព្រលឹង។ យើងខ្ញុំបានខំប្រឹងប្រែងទាក់ទងដល់ផ្នែកព្រលឹងយ៉ាងជ្រៅដល់ទស្សនិកជននិងសង្ឃឹមថាទស្សនិកជនយល់បានប្រការដែលយើងខ្ញុំ
បានធ្វើ។”
|
សិល្បករ Brian Delate និងសិល្បការនី Le Khanh ( TTXVN) |
រួមផ្សំជាមួយរាល់មេម័រដ៏ភ័យខ្លាចនោះ ក៏មានពេលស្រស់ស្រាយមួយចំនួន នោះគឺជាពេលមេម័របាននឹករលឹកនៅពេលទទួលសំបុត្ររបស់សាច់ញាត្តិ ការសាក
សួរសុខទុក្ខចែករំលែករបស់គ្រួសារជីវភាពនៅអាមេរិកនិងបំណងប្រាថ្នារបស់ទា
ហានអាច វិលត្រឡប់មកប្រទេសវិញ។ សាស្ត្រាចារ្សរងបណ្ឌិត Nguyen Thi Minh Thai
បានចាត់ទុកថា៖
“ប្រទេសជ័យជំនះមួយនិងប្រទេសបរាជ័យមួយនោះ គឺប្រទេសទាំងពីរសុទ្ធ
តែមានការបាត់បង់ឈឺចាប់។ នៅវៀតណាម អ្នករងការឈឺចាប់បំផុត នោះគឺអ្នក
ប្រពន្ធ អ្នកម្ដាយ នារីដែលត្រូវបាត់បង់បុរសប្តីជាទីស្រឡាញ។”
ក្រោយការសម្ដែង Brian បានចែករំលែកថា ខ្ញុំបាននិពន្ធរឿងល្ខោន “ទិវារំលឹក
គុណ” ដើម្បីឲ្យអ្នកមិនដែលឆ្លងកាត់ពីសង្គ្រាមយល់អំពីបណ្ដាប្រការដែលកូនចៅ គេបានកន្លងផុតទៅរួមជាមួយការឈឺចាប់ដែលគេត្រូវទទួលរងក្រោយពេលសង្គ្រាម
បានបញ្ឈប់។ ទិវារំលឹកគុណរបស់ Brian Dalate បានធ្វើឲ្យឆ្លងផុតសង្គ្រាមផ្ទាល់បាន គិតគូរឡើងវិញអំពីអតីតកាលនិងការឆ្លងផុតរបស់ខ្លួន៕