មណ្ឌលកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រមូលដ្ឋានសួន Man នៅទីក្រុង Can Tho ស្ថិត ក្នុងតំបន់ Binh Thuong B ឃុំ Long Tuyen ខ័ណ្ឌ Binh Thuy ដែលធ្លាប់បានគូសសញ្ញា សម្គាល់នូវរឿងដ៏រំជួលចិត្តស្តីពីចំណងមនោសញ្ចេតនារវាងកងទ័ពនិងប្រជាជនក្នុង សម័យសង្គ្រាមប្រឆាំងចក្រព័ទ្ធអាមេរិក។ សួន Man ជាចំណុចដំបូងរបស់ខ្សែបន្ទាត់ រង្វង់មូល (Vong Cung) មានចម្ងាយជិត៣០គីឡូម៉ែត្រពីភាគខាងលិចដល់ភាគខាង ត្បូងនៃទន្លេ Hau ព័ទ្ធជុំវិញទីក្រុង Can Tho បច្ចុប្បន្ន។ នាគ្រា សង្គ្រាមខ្សែបន្ទាត់រង្វង់ មូលជាខ្សែផ្លូវសម្រាប់កងទ័ពរំដោះភាគខាងត្បូងវៀតណាមដឹកជញ្ជូនអាវុធ ស្បៀងអា ហារពីមូលដ្ឋានភាគខាងត្បូងទៅក្នុងទីក្រុង Can Tho (កាលនោះហៅថា Tay Do) ដែលជាទីតាំងបោះទ័ពរបស់រដ្ឋអំណាចចក្រព័ទ្ធអាមេរិក។
ឈុតសម្តែងមួយក្នុងរឿងល្ខោន "ផ្កា Man ពណ៌ស" |
ប្រជាជននៅតាមខ្សែបន្ទាត់រង្វង់មូលនេះជានិច្ចកាលដើរតាមបក្ស ការពារបដិ វត្តន៍ ដោយមិនអើពើដល់ការលំបាកលំបិននឹងការពលីកម្មឡើយ។ ក្នុងចំណោមរឿង មនោសញ្ចេតនារវាងកងទ័ពនិងប្រជាជនដ៏ល្អប្រពៃនោះ មានគំរូនៃការពលីរបស់វីរៈ អ្នកម្តាយ Ta Thi Phi នៅក្នុង សួន Man របស់ខ្លួន ដែលជាទីតាំងបង្អែករបស់កងកម្លាំង កងយោធភូមិភាគនិងខេត្ត Can Tho នៅក្នុងយុទ្ធនាការវាយសម្រុកទូទៅនិងក្រោកឈរឡើងនិទាឃរដូវឆ្នាំ១៩៦៨។ ពីរឿងនេះ រោងមហោស្រព Tay Do បានរៀបចំនិង ដឹកនាំរឿង “ផ្កា Man ពណ៌ស” សម្តែងដោយសិល្បករ សិល្បការិនីនៃក្រុមសិល្បៈ Cai Luong Tay Do។
រឿងល្ខោន “ផ្កា Man ពណ៌ស” ជារឿងល្ខោនស្តីពីរឿងប្រវត្តិសាស្ត្រពិតមួយក្នុង តំបន់។ រឿងនេះត្រូវបានទីក្រុង Can Tho ដឹកនាំសម្រាប់មបម្រើសកម្មភាពអប់រំប្រពៃ ណី។ ជាងនេះទៅទៀតគឺសម្តែងឡើងវិញនូវវីរៈភាពរបស់កងទ័ពនិងប្រជាជន Can Tho ក្នុងសង្គ្រាមដ៏មហិមា ដណ្តើមសន្តិភាព ឯករាជ្យនិងឯកភាពប្រទេសជាតិ។ រឿង ល្ខោននេះទទួល បានជោគជ័យហួសពីការរំពឹងទុក ខណៈដែលទទួលក្នុងពេលតែមួយ នូវមេដាយមាសពីរគ្រឿងនិងមេដាយប្រាក់បីគ្រឿងក្នុងការប្រឡងសិល្បៈល្ខោន Cai luong ជំនាញទូទាំងប្រទេសឆ្នាំ២០១៥។ រឿងល្ខោននេះក៏បានសម្តែងបម្រើប្រជាជន ជាច្រើនលើកនៅក្នុងមណ្ឌលកេរ្តិ៍ដំណែលសួន Man តែម្តង។ អ្នកទស្សនាហាក់ដូចជា រួមសុខរួមទុក្ខជាមួយ តួរអង្គនីមួយៗដែរ។ មិត្ត Ngo Manh Khang សិស្សសាលាវិទ្យា ល័យ Luong The Vinh បានឲ្យដឹងថា៖
“រឿងប្រវត្តិសាស្ត្រ បេតិកភណ្ឌប្រវត្តិសាស្ត្រនិងការប្រយុទ្ធប្រវត្តិ សាស្ត្ររបស់ទី ក្រុង Can Tho បានសម្តែងឡើងវិញនោះគឺការទាក់ទាញនៃសាច់រឿងកាន់តែខ្លាំង។ រឿងទាំងអស់កាន់តែរំជួលចិត្តដោយការសម្តែងយ៉ាងប៉ិនប្រសពរបស់អ្នកសម្តែងផង”។
សម្រាប់សិល្បករ សិល្បការិនីរបស់ក្រុមសិល្បៈល្ខោន Tay Do ដូចជាសិល្បៈកា រិនីឆ្នើម Thao Van សិល្បករ Hoang Khanh អ្នកដឹកនាំរឿង Kieu My Dung និងសមូហ ភាពដែលរួមចំណែកធ្វើឲ្យរឿង “ផ្កា Man ស”។ សិល្បការិនី Thao Van បានចែក រំលែកថា៖
“នាងខ្ញុំជាក៏ជាម្តាយដែរ ហើយគ្រួសារមានប្រពៃណីបដិវត្តន៍ ជីតាខាងម្តាយក៏ជា វីរៈអ្នកម្តាយដែរ។ ហេតុដូច្នេះបានជានាងខ្ញុំតែងតែជ្រើសរើសតួរអ្នកម្តាយដើម្បីសម្តែង សេណារីយូ “ផ្កា Man ពណ៌ស” បាននិយាយអំពីរឿងពិតមួយ។ នាងខ្ញុំគឺដើរតួរអ្នក ម្តាយដែរ”។
អស់រយៈពេល៥០ឆ្នាំ នៃយុទ្ធនាការវាយសម្រុកទូទៅនិងក្រោក ឈរឡើង និទាឃ រដូវឆ្នាំវក សំរឹទ្ធស័ក ១៩៦៨ ជាពិសេសក្រោយរយៈពេល៤០ឆ្នាំ ប្រទេសជាតិសន្តិភាព និងឯកភាពនោះ ខ្សែបន្ទាត់រង្វង់ មូល (Vong Cung) នៅតែទាក់ទាញទស្សនិកជនមក ទស្សនាមណ្ឌលបេតិកភណ្ឌប្រវត្តិសាស្ត្រនេះ។ នាប៉ុន្មាថ្ងៃដើមនិទាឃរដូវនេះ ពេល មកទស្សនាតាមខ្សែបន្ទាត់រង្វង់មូលនឹងបានប្រជាជននៅទីក្រុង Can Tho ដំណាលនូវ រឿងគួរឲ្យមោទនៈអំពីខ្សែបន្ទាត់ដ៏អង់អាចក្លាហានមួយដែលឈានចូលប្រវត្តិសាស្ត្រ និងបញ្ជាំងពន្លឺលើឆាកល្ខោន Cai Luong ផងដែរ៕