រីកសាយភាយចលនាប្រឡងប្រណាំងស្នេហាជាតិក្នុងសហគមន៍កាតូលិក

Chia sẻ

(VOVWORLD) -  មជ្ឈឹមគណៈកម្មាធិការសាមគ្គីកាតូលិកវៀត ណាម នាពេលថ្មីៗនេះ បានបើកសន្និសីទប្រឡងប្រណាំងស្នេហាជាតិទូទាំងប្រទេស ដើម្បីលើកសរសើរមនុស្សល្អ ការងារល្អ ក្នុងចំណោមគ្រីស្តបរិស័ទ លើកទី ៥ ដំណាក់កាល ២០១៥ - ២០២០។ ក្នុងរយៈពេល ៥ ឆ្នាំកន្លងមក ចលនាប្រឡងប្រណាំងស្នេហាជាតិ បានរីកសាយ ភាយក្នុងប្រជាគ្រីស្តបរិស័ទនៅទូទាំងប្រទេសជាមួយនឹងទម្រង់ដ៏សម្បូរបែបនិងមានខ្លឹមសារជាក់ស្តែង។

រីកសាយភាយចលនាប្រឡងប្រណាំងស្នេហាជាតិក្នុងសហគមន៍កាតូលិក - ảnh 1ទិដ្ឋភាពនៃសន្និសីទប្រឡងប្រណាំងស្នេហាជាតិទូទាំងប្រទេសសម្រាប់លើកសរសើរមនុស្សល្អនិងអំពើល្អក្នុងចំណោមគ្រីស្តបរិស័ទក្នុងអំឡុងឆ្នាំ ២០១៥ - ២០២០ (រូបថត៖ Ngoc Anh)

បច្ចុប្បន្ននេះ វៀតណាមមានអ្នកកាន់សាសនាកាតូលិកប្រមាណ ៥,៩ លាននាក់។ គ្រីស្តបរិស័ទតែងតែរួមដំណើរជាមួយប្រទេសជាតិនិងជាផ្នែកមួយដែលមិនអាចបំបែកបាននៃផែនមហាសាមគ្គីជនជាតិទាំងមូល។

រាល់ចលនាស្នេហាជាតិដែលត្រូវបានមជ្ឈឹមគណៈកម្មាធិការសាមគ្គីកាតូលិកវៀតណាមបំផុសឡើង បានរួមចំណែកលើកស្ទួយជីវភាពវប្បធម៌និងស្មារតីរបស់គ្រីស្តបរិស័ទនិងពង្រឹងផែនមហាសាមគ្គីជនជាតិទាំងមូល។ ជាពិសេសគឺចលនា “ប្រជាជនទាំងអស់សាមគ្គីដើម្បីកសាងជនបទថ្មី ទីក្រុងប្រកបដោយអរិយធម៌ រស់នៅល្អទាំងខាងផ្លូវលោកនិងខាងផ្លូវធម៌”។ បុព្វជិត Tran Xuan Manh ប្រធានមជ្ឈឹមគណៈកម្មាធិការសាមគ្គីភាពកាតូលិកវៀតណាមបានអះអាងថា៖ “តាមរយៈការចលនាប្រជាជនទាំងមូលសាមគ្គីភាពកសាងជនបទថ្មី ទីក្រុងប្រកប ដោយអរិយធម៌និងរស់នៅល្អទាំងខាងផ្លូវលោកនិងខាងផ្លូវធម៏ ដោយមជ្ឈឹមគណៈ កម្មាធិការសាមគ្គីភាពកាតូលិកវៀតណាមបំផុសឡើងនោះ តំបន់ជាច្រើនដែលមានសាសនិក ជនរស់នៅបានក្លាយជាគំរូដ៏ប្រសើរបំផុត នៅក្នុងចលនាអភិវឌ្ឍន៍ផលិតកម្ម កាត់បន្ថយភាពក្រីក្រ អនុវត្តល្អការតបស្នងសងគុណ ការងារសប្បុរសធម៌កសាងជីវភាពវប្បធម៌ រួមចំណែកលើកកម្ពស់ជីវភាពរស់នៅនិងធ្វើឲ្យសង្គមកាន់តែស្រស់បំព្រងពីមួយថ្ងៃទៅមួយថ្ងៃ។ មានអ្នកវីរៈអ្នកម្តាយវៀតណាមជាច្រើន ក្រុមគ្រួសារយុទ្ធជនពិការនិងយុទ្ធជនពលី គ្រួសារដែលមានគុណបំណាច់ចំពោះបដិវត្តន៍ សុទ្ធតែជាសាសនិកជន ហើយបុព្វជិក ជាច្រើនក៏ធ្វើជាគំរូល្អក្នុងការរស់នៅល្អខាងផ្លូវលោកនិងល្អខាងផ្លូវធម៌ផងដែរ”។

គណៈកម្មាធិការសាមគ្គីភាពកាតូលិកនៃបណ្តាខេត្តនិងក្រុងនានាទូទាំងប្រទេសបានអនុវត្តចលនាប្រឡងប្រណាំងស្នេហាជាតិ  ដែលសមស្របទៅនឹងតំបន់នីមួយៗ និងមានគំនិតផ្តួចផ្តើមរៀបចំចលនាស្នេហាជាតិដ៏សម្បូរបែប។ តាមនោះ រួមចំណែកកសាងស្រុកកំណើតនិងប្រទេសជាតិកាន់តែស្រស់ស្អាតប្រកបដោយអរិយធម៌។

ក្នុងដំណាក់កាល ២០១៥-២០២០ សមូហភាពនិងបុគ្គលចំនួន ៧៨ រូប  ត្រូវបានគណៈ កម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម ក្រសួងស្ថាប័នមជ្ឈឹម ប្រគល់ប័ណ្ណសរសើរ ដោយបានរួមវិភាគទានសម្រាប់ចលនាប្រឡងប្រណាំងស្នេហាជាតិ។ នៅកន្លែងខ្លះ មានគំរូសាមគ្គីគ្នាដើម្បីជួយគ្នាទៅវិញទៅមករវាងប្រជាជនដែលមិនកាន់សាសនានិងសាសនិកជន។ លោក Cao Viet Thanh ប្រធានក្រុមការងាររណសិរ្សភូមិ Thanh Binh 3 ឃុំ Hung Trach ស្រុក Bo Trach ខេត្ត Quang Binh បានឲ្យដឹងថា៖ “ក្នុងខែតុលាឆ្នាំ ២០១៧ ទីប្រជុំជនពីរ នៃភូមិ Thanh Binh 3 ឃុំ Hung Trach  ស្រុក Bo Trach និងទីប្រជុំជនភូមិ Noi Hai ឃុំ Ai Phu ស្រុក Bo Trach បានចងមេត្រីភាពជាមួយគ្នា។ ប្រជាជនក្នុងតំបន់បានផ្សព្វផ្សាយយ៉ាងសកម្មនូវអត្ថន័យក្នុងការផ្លាស់ប្តូរមតិយោបល់នៅលើទំព័រហ្វេសប៊ុករបស់ភូមិ។ បន្ទាប់ពីបានចងមេត្រីភាពមក ប្រជាជននៃភូមិទាំង ២ តែងតែផ្លាស់ប្តូរនិងអបអរសាទរគ្នាទៅវិញទៅមកនៅពេលដែលពិធីបុណ្យភូមិ បុណ្យណូអែល បុណ្យអ៊ីស្ទើរ បុណ្យចូលឆ្នាំថ្មីប្រពៃណីនិងពិធីបុណ្យមហាសាមគ្គីភាពជនជាតិទាំងមូល។  តាមនោះ ភូមិ Thanh Binh 3  ត្រូវបានទទួលស្គាល់ជាភូមិវប្បធម៌នៅថ្នាក់ស្រុក។ គំរូនៃការចងមេត្រីភាព ផ្លាស់ប្តូរបទពិសោធន៍និងជួយគ្នាទៅវិញទៅមករក្នុងចំណោមប្រជាជនទាំងអ្នកកាន់សាសនាឬមិនកាន់សាសនា ហើយចូលរួមចំណែកពង្រីកប្រពៃណីរស់នៅល្អខាងផ្លូវលោកខាងផ្លូវធម៌”។

គ្រីស្តបរិស័ទកាន់តែកាន់តួនាទីសំខាន់ៗជាច្រើននៅក្នុងស្ថាប័ននិងអង្គការមហាជនចាប់ពីថ្នាក់មជ្ឈឹមរហូតដល់ថ្នាក់មូលដ្ឋាន។ ដំណាក់កាល ២០១៥ - ២០២០ មជ្ឈឹមគណៈកម្មាធិការកាតូលិកវៀតណាមបានទទួលគ្រឿងឥស្សរិយយសពលកម្មចំនួន ២ គ្រឿង; គ្រឿងឥស្សរិយ យសមហាសាមគ្គីភាពជនជាតិទាំងមូលចំនួន ៧ គ្រឿងនិងប័ណ្ណសរសើរចំនួន ១៣ របស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាល ដល់បុគ្គលដែលជាអ្នកកាន់សាសនាកាតូលិក។ បុព្វជិក Nguyen Van Rien អនុប្រធាន និងជាអគ្គលេខាធិការមជ្ឈឹមគណៈកម្មាធិការសាមគ្គីភាពកាតូលិក វៀតណាមបានឲ្យដឹងថា៖ “បើប្រៀបធៀបនឹងរយៈពេល ៥ ឆ្នាំកន្លងមក ចលនាប្រឡងប្រណាំងស្នេហាជាតិក្នុងចំណោមសាសនិកជនទទួលបានលទ្ធផលជាក់ស្តែងជាច្រើន ដោយបានរីកសាយភាគំរូឆ្នើមយ៉ាងទូលាយ។ ការអនុវត្តចលនាប្រឡងប្រណាំងរបស់គណៈកម្មាធិការសាមគ្គីភាពកាតូលិកវៀតណាមគ្រប់ជាន់ថ្នាក់ មានការផ្លាស់ប្តូរថ្មីខ្លឹមសារនិងវិធីសាស្ត្រអនុវត្ត។ ភារកិច្ចសម្រាប់ដំណាក់កាល ២០២០ - ២០២៥ យើងខិតខំធ្វើយ៉ាងម៉េចឲ្យខេត្តក្រុង ១០០% ចុះកិច្ចសន្យាចូលរួមចលនាប្រឡងប្រណាំងស្នេហាជាតិ។ រស់នៅដោយគន្លងធម៌ ជាទិសដៅដែលថា សាសនិកល្អម្នាក់ក៏ត្រូវជាពលរដ្ឋល្អម្នាក់ដែរ”។

សាសនិកជនកាន់តែសាមគ្គីគ្នានិងខិតខំឆ្លើយតបយ៉ាងសកម្មទៅនឹងចលនាប្រឡងប្រណាំងស្នេហាជាតិ ដើម្បីបម្រើសុខុមាលភាពរបស់ប្រជាជន។ ចលនាប្រឡងប្រណាំងស្នេហាជាតិរបស់គ្រីស្តបរិស័ទ ជាពិសេស ចលនាប្រឡងប្រណាំងកសាងជីវភាពវប្បធម៌ “រស់នៅល្អខាងផ្លូវលោកនិងខាងផ្លូវធម៌” លើកកម្ពស់ជីវភាពវប្បធម៌ មូលចូលរួមចំណែកជាក់ស្តែងក្នុងការអភិវឌ្ឍប្រទេសជាតិ៕

ប្រតិកម្មទៅវិញ