(VOVworld)-មហោស្រពចំរៀងប្រជាប្រិយវៀតណាមលើកទី៦ឆ្នាំ២០១៥ភូមិភាគ
ខាងត្បូងទើបនឹងបានរៀបចំឡើងនៅទីក្រុង Cao Lanh ខេត្ត Dong Thap។ តាមរយៈមហោស្រពលើកនេះបានបង្ហាញឲ្យឃើញថាសិល្បៈសំដែងនិងច្រៀងចំរៀងប្រជាប្រិយនៅក្នុងសហគមន៍ត្រូវបានអភិរក្សដោយមានការគាំទ្រយ៉ាងខ្លាំងក្លាពីមជ្ឈដ្ឋាន
យុវជន។
|
ឈុតសម្តែង១របស់ក្រុមសិល្បៈមកពីខេត្ត Tay Ninh
(រូបថតៈ bao tay ninh) |
ប្រការគួរឲ្យចាប់អារម្មណ៍នៅមហោស្រពចំរៀងប្រជាប្រិយភូមិភាគខាងត្បូង
វៀតណាមលើកនេះគឺអាយុគិតជាមធ្យមរបស់បណ្តាសិប្បករនិងសិល្បការិនីមិនជំ
នាងគឺនៅក្មេងខ្ចី។ ប្រការនេះសរឲ្យឃើញថាបទចំរៀងរួមជាមួយរបាំនិងបទភ្លេង
ប្រជាប្រិយនានាត្រូវបានស្រាវជ្រាវរៀបរៀងនិងបង្រៀនយ៉ាងសកម្មដល់ឃជំនាន់
វ័យក្មេង។ឧទាហរណ៍ក្រុមសិល្បៈខេត្តBen Tre មានឈុតសំដែងបទចំរៀងកុមារ
Ly Con Meo ពោលគឺចំរៀងសត្វឆ្មាដ៏ពិរោះច្រៀងដោយកុមារ២នាក់ដែលមាន
អាយុត្រឹមតែ១១និង១២ឆ្នាំប៉ុណ្ណោះ។នៅមហោស្រពលើកនេះសប្បករនានាមកពី
ខេត្ត Ben Tre Long An Can Tho និង Tra Vinhសុត្ធតែជាមនុស្សវ័យកេ្មងដែល
មានចំណេះវិជ្ជាខ្ពស់ៗហើយបានសំដែងយ៉ាងស្ទាត់នូវបទចំរៀងនិងរបាំប្រជាប្រិយ
គ្រប់បែបយ៉ាងទៀតផង។
សិប្បករសិល្បការិនីមិនជំនាងចំនួន១២ក្រុមមកចូលរួមមហោស្រពចំរៀង
ប្រជាប្រិយភូមិភាគខាងត្បូងវៀតណាមលើកទី៦នេះសុត្ធតែត្រៀមរៀបចំនូវឈុត
សំដែងថ្មីស្រឡាងពី២ដល់៤ឈុតដើម្បីប្រលង។នោះគឺបណ្តាបទចំរៀងរបាំនិងបទ
ភ្លេងប្រជាប្រិយដែលកកើតនិងរីកសាយក្នុងជីវភាពរស់នៅរបស់ប្រជាជនគ្រប់
តំបន់។ក្រុមតន្រី្តករម្ចាស់ផ្ទៈសំងែងបទចំរៀងនានាស្តីអំពីជីវភាពរស់នៅរបស់ប្រ
ជាពលរដ្ឋនៅ Dong Thap Muoi ដែលពេញទៅដោយទន្លេបឹងបួរនិងផ្កាឈូក។
ក្រុមតន្រី្តខេត្តTra Vinh យកមកចំរៀងខ្មែរដ៏ល្បីនោះគឺចំរៀងចាប៉ីនិងល្ខោនរបាំ
បុរាណ។ រីឯក្រុមតន្រីករក្រុង Can Tho សំដែងល្ខោនកំណាព្យដោយពិពណ៏នាអំពី
ទិដ្ឋភាពជីវភាពនៃក្រុមគ្រួសារនិងភូមិឃុំនៅប៉ែកខាងលិចភាគសាងត្បូងវៀតណាម។
នៅមហោស្រពចំរៀងប្រជាប្រិយភូមិភាគខាងត្បូងវៀតណាមលើកនេះ
ទស្សនិកជនចាប់អារម្មណ៍ជាពិសេសលើក្រុមសិល្បៈខេត្ត Tay Ninh ដោយសារ
ជាលើកដំបូងហើយដែលគេមានសិល្បករជាជនជាតិ Ta Mun។ ឈុតសំដែងនៃ
ជនជាតិ Ta Mun គឺច្រៀងចំរៀងបំពេរកូនទោះជាយ៉ាងសមញ្ញក៏ដោយតែបាន
អង្រួនបេះដូងទស្សនិកជនយ៉ាងខ្លាំង។លោក Dao Duy Phuoc នាយកមជ្ឈមណ្ឌល
វប្បធម៍ខេត្តTay Ninh ឲ្យដឹងថា"ជនជាតិគេមានអ្វីគឺយកមកច្រៀងទាំងអស់ដោយ
មិនបាចភ្ជាបជាមួយការលេងចាប៉ីនិងស្កូរទេ។គេកសុទ្ធសឹងតែគ្មានអក្សរសរសេរ
ដែរបានជាទុកឲ្យគេច្រៀងដោយសេរីដោយមិនអាចកត់ត្រាអក្សរភ្លេងបាន
ឡើយ។ ខ្ញុំសប្បាយចិត្តណាស់ដោយមានបន្ថែមឈុតសំដែងថ្មីៗមានបន្ថែមទុន
អំពីវប្បធម៍សិល្បៈប្រជាប្រិយនៃជនជាតិភាគតិច។ទីពីរគឺតាមរយៈមហោស្រពនេះ
ឧទេ្ទសនាមជាមួយសាធារណជនអំពីជនជាតិ Ta Mun នៅខេត្ត Tay Ninh ដែលកំពុង
ស្នើឲ្យរដ្ឋទទួលស្គាល់ជាជនជាតិទី៥៥នៅប្រទេសវៀតណាមផងដែរ"។
ក្រោយពីមហោស្រពចំនួន៦លើកមកសីល្បៈសំដែងនិងច្រៀងចំរៀងប្រជា
ប្រិយគ្រប់បែបយ៉ាងនៃតំបន់ភូមិភាគខាងត្បូងវៀតណាមត្រូវបានកំណត់បែង
ចែកប្រភេទជាបណ្តើៗហើយយកទៅបង្រៀនឲ្យជំនាន់វ័យក្មេងនៅតាមគ្រប់ភូមិ
ឃុំ។នៅមហោស្រពលើកទី៦នេះមានឈុតខ្លះសំដែងដោយសមាជិកក្នុងគ្រួសារតែមួយ។ គ្រួសារសិប្បការិនី Danh Thi Dieu មកពីស្រុកThanh Tri ខេត្ត Soc Trangមានសមាជិក៤នាក់ចូលរួមសំដែងរបាំខ្មែរសារិកាកែវ។ សិប្បការិនី Danh Thi Dieu សំណោះសំណាលថា៖"នេះជារបាំប្រជាប្រិយដែលគ្រួសារខ្ញុំទាំងឪពុកម្តាយនិងកូន
ចៅតែងតែសំដែងនៅពិធីបុណ្យទាននៅវត្តឬនៅពីធីបុណ្យនៃគ្រួសារនានា។ ខ្ញុំមិន
ភ័យទេដោយសារធ្លាប់រាំច្រើនហើយ។ ឃើញមានបងប្អូនគ្រប់ជនជាតិមកចូលរួម
សំងែងក្នុងមហោស្រពគឺខ្ញុំត្រេកអរណាស់។ យើងខ្ញុំក៏បង្រៀនឲ្យកូនៗចេះរាំរបាំ
នានាជាប្រពៃណីរបស់ជនជាតិខ្មែរដែរដើម្បីកុំឲ្យបាត់បង់វប្បធម៍ជាតិ"។
ក្រុមសិល្បៈខេត្តSoc Trang មកចូលរួមមហោស្រពលើកនេះក៏បានសំដែងបទចំរៀងផ្លុំត្រែនិងរបាំប្រជាប្រិយខ្មែរដែរ។ លោក Lam Hoang Vien នាយកមជ្ឈ
មណ្ឌលវប្បធម៍ ខេត្ត Soc Trang ឲ្យដឹងថាប៉ុន្មានឆ្នាំកន្លងទៅនេះទន្ទឹមនឹងការកសាងជនបទថ្មីគឺគោលការណ៍អភិរក្សសិល្បៈជាប្រពៃណីបានជួយបំផុសយ៉ាង
ខ្លាំងនូវជីវភាពសិល្បៈក្នុងសហគមន៍ប្រជាពលរដ្ឋនៅតំបន់។
មុននឹងចូលរួមមហោស្រពទាំង៦លើកនេះខេត្ត Soc Trang តែងតែរៀបចំមហោស្រពដោយឡែកដោយមានការចូលរួមនៃសិល្បករសិល្បការិនីជាជនជាតិ
ទាំង៣តាមរយៈមហោស្រពរបស់រំបន់ខ្លួនយើងខ្ញុំរកឃើញបណ្តាសិប្បករល្អៗរួម
ជាមួយបទចំរៀងរបាំដ៏វិសេសវិសាលនៃខេត្តខ្លួនសំរាប់យកទៅចូលរួមមហោស្រពភូមិភាគ។ តាំងពីនោះប្រជាពលរដ្ឋមានមនសិកាថែរក្សានិងពង្រីកអត្ត
សញ្ញាណវប្បធម៍នៃគ្រប់ជនជាតិក្នុងខេត្ត។
តំបន់នានាដែលចូលរួមមហោស្រពចំរៀងប្រជាប្រិយភូមិភាគខាងត្បូងវៀត
ណាមលើកទី៦សុទ្ធតែសកម្មស្វែងរកនិងបំប៉នឲ្យសិប្បករសិប្បការិនីកាន់តែពង្រីក
បានសមត្ថភាពរបស់ខ្លួន។ តាំងពីនោះរួមជាមួយគ្រប់ជនជាតិក្នុងប្រទេសថែរក្សា
និងពង្រីកចំរៀងរបាំប្រជាប្រិយដែលជាឃ្លាំងវប្បធម៍ដ៏ថ្លៃថ្លានៃប្រទេសជាតិ៕