ប្រសិទ្ធភាពពីគោលនយោបាយជួយឧបត្ថម្ភអភិរក្សវប្បធម៌ជនជាតិនៅខេត្ត Lai Chau

Chia sẻ

(VOVWORLD) - ពីប្រភពទុនជួយឧបត្ថម្ភកម្មវិធីគោលដៅជាតិស្តីពីការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំដំណាក់កាលទី១ (២០២១ - ២០២៥) ការអភិរក្សវប្បធម៌នៅខេត្ត Lai Chau ត្រូវបានយកចិត្តទុកដាក់ជាជំហានៗ សម្រស់វប្បធម៌ជាច្រើនដែលត្រូវបានប្រជាជនថែរក្សា ហើយបង្កើតការទាក់ទាញពិសេសដោយឡែកនៃមូលដ្ឋាន។

ប្រសិទ្ធភាពពីគោលនយោបាយជួយឧបត្ថម្ភអភិរក្សវប្បធម៌ជនជាតិនៅខេត្ត Lai Chau - ảnh 1ស្ត្រីជនជាតិ Mang នៅស្រុក Nam Nhun រៀនធ្វើសំលៀកបំពាក់ប្រពៃណី។ (រូបថត៖ VOV)

អស់រយៈពេលជាងមួយខែកន្លងមកនេះ នៅម៉ោង ៧ យប់ជារៀងរាល់ថ្ងៃ នៅផ្ទះវប្បធម៍ភូមិ Huoi Van ឃុំ Nam Hang ស្រុក Nam Nhun ខេត្ត Lai Chau ថ្នាក់បង្រៀនបច្ចេកទេសបង្កើតក្បូរក្បាច់រចនាលើសំលៀកបំពាក់របស់ជនជាតិ Mang តែងតែប្រព្រឹត្តទៅដោយទាក់ទាញអ្នកចូលរួមយ៉ាងច្រើនកុះករ។

សិក្ខាកាម Phuong Thi He អាយុ ១៨ ឆ្នាំ នៅភូមិ Hoi Van ឃុំ Nam Hang ចែករំលែកថា៖ ប្រជាជនតែងទៅធ្វើស្រែចម្ការ ឬចូលព្រៃដើម្បីដាំពោត និងស្រូវ។ ដោយសារជាប់រវល់បែបនេះ បានជាមិនមានពេលវេលារៀនដេរ ប៉ាក់ ដើម្បីថែរក្សាវប្បធម៌ជនជាតិខ្លួនទេ។ នៅពេលចូលរួមក្នុងថ្នាក់រៀន ហើយត្រូវបានគ្រូបង្រៀននិងសិប្បករនិយាយអំពីពាក្យ "វប្បធម៌" ទើបប្រជាជនយល់ថាវប្បធម៌មានសារៈសំខាន់យ៉ាងណាចំពោះជនជាតិខ្លួន។

“នាងខ្ញុំផ្ទាល់ ជាជនជាតិ Mang ហើយខ្ញុំស្រឡាញ់សំលៀកបំពាក់ជនជាតិខ្លួនខ្លាំងណាស់។ ខ្ញុំបានចូលរៀនក្នុងថ្នាក់ដោយមានបំណងចង់រៀន និងដេរប៉ាក់ក្បូរក្បាច់រចនាលើសំលៀកបំពាក់ ដើម្បីអាចធ្វើសំលៀកបំពាក់ដោយខ្លួនឯងនាពេលក្រោយ ហើយរួមចំណែកថែរក្សាវប្បធម៌របស់ជនជាតិ Mang”។

ភូមិ Chang គឺជាមជ្ឈមណ្ឌលអភិរក្សវប្បធម៌ជនជាតិ Thai នៃឃុំ Le Loi។ ប្រជាជននៅទីនេះខិតខំសម្រាំង ស្តារ និងហ្វឹកហាត់បទចម្រៀងប្រជាប្រិយ និងឧបករណ៍ភ្លេងប្រពៃណី ដោយបំណងថា វប្បធម៌ជនជាតិ Thai នឹងត្រូវបានគេស្គាល់ដល់កាន់តែច្រើនឡើងៗ។ អ្នកស្រី Lu Thi Kieu Thuy ជាអ្នកភូមិ Chan ឃុំ Le Loi ស្រុក Nam Nhun បានឲ្យដឹងថា៖

“ក្រុមវប្បធម៌សិល្បៈភូមិ Chang របស់យើងខ្ញុំត្រូវបានបង្កើតឡើងកាលពី ៥ ឆ្នាំមុន (ចាប់តាំងពីឆ្នាំ ២០១៩) ហើយត្រូវបានរក្សារហូតមកដល់បច្ចុប្បន្ន។ ក្រុមរក្សាការហ្វឹកហាត់ជាប្រចាំ ១ ទៅ ២ ដងក្នុងមួយខែ។ ស្រុកបានជួយឧបត្ថម្ភនូវឧបករណ៍ដូចជា៖ ចាប៉ី tinh មួកដួនរាំ ដូច្នេះបានបង្កលក្ខខណ្ឌសម្រាប់បងប្អូននារី ក៏ដូចជាក្រុមសិល្បៈរបស់ភូមិឱ្យដំណើរការកាន់តែរងាយស្រួល។ ក្រុមរបស់យើងសិក្សាយ៉ាងសកម្មពីក្រុមមិត្តផ្សេងទៀត អំពីរបាំប្រពៃណី តាមនោះអភិរក្សអត្តសញ្ញាណវប្បធម៌របស់ជនជាតិ Thai”។

ប្រសិទ្ធភាពពីគោលនយោបាយជួយឧបត្ថម្ភអភិរក្សវប្បធម៌ជនជាតិនៅខេត្ត Lai Chau - ảnh 2ពិធីបុណ្យគែន Mong នៅស្រុក Nam Nhun។ (រូបថត៖ VOV)

ដោយអនុវត្តន៍គម្រោងទី ៦ នៃកម្មវិធីគោលដៅជាតិ ស្តីពីការអភិរក្ស និងលើកកំពស់តម្លៃវប្បធម៌ប្រពៃណីរបស់ជនជាតិភាគតិច ដោយតភ្ជាប់ជាមួយនឹងការអភិវឌ្ឍន៍ទេសចរណ៍នោះ ក្នុងរយៈពេល២ឆ្នាំកន្លងមក ដោយឈរលើមូលដ្ឋាននៃប្រភពទុនដែលបានបែងចែក មូលដ្ឋានជាច្រើននៅ Nam Nhun បានជួយឧបត្ថម្ភការកសាងហេដ្ឋារចនាសម្ព័ន្ធ វិនិយោគលើស្ថាប័នវប្បធម៌ និងស្ដារពិធីបុណ្យនានាឡើងវិញ។ មកទល់នឹងពេលនេះ ស្រុកទទួលបានប្រាក់ឧបត្ថម្ភជិត ៤ពាន់លានដុង (ជិត ១៧០ ពាន់ដុល្លារអាមេរិក) ដើម្បីសាងសង់ផ្ទះវប្បធម៌ភូមិចំនួន ៥ គាំទ្រសកម្មភាពរបស់ក្រុមសិល្បៈ និងជួយឧបត្ថម្ភឧបករណ៍សម្រាប់សកម្មភាពវប្បធម៌ក្នុងភូមិចំនួន ៧ នៅតំបន់ជនជាតិភាគតិច។

លោក Ha Van Rue ប្រធានការិយាល័យវប្បធម៌ និងព័ត៌មានស្រុក Nam Nhun បានឲ្យដឹងថា៖ បច្ចុប្បន្ននេះ មូលដ្ឋានមានជនជាតិចំនួន ១១ ដោយមានប្រជាជនជាង ៩៥% ជាជនជាតិភាគតិច។ ៣ ឆ្នាំមុន (ចាប់ពីឆ្នាំ ២០២១) ស្រុកបានរៀបចំការស្តារឡើងវិញនូវលក្ខណៈពិសេសដោយឡែកជាច្រើនក្នុងវប្បធម៌ប្រពៃណីរបស់ជនជាតិ Kho Mu, Cong, Mang, Mong...

“ការងារអភិរក្ស និងពង្រីកអត្តសញ្ញាណវប្បធម៌ដ៏ល្អប្រសើរ របស់បណ្ដាជនជាតិនៅក្នុងស្រុក ទទួលបានការយកចិត្តទុកដាក់ពីគ្រប់ជាន់ថ្នាក់ និងគ្រប់ផ្នែក។ ពីនោះ លើកកម្ពស់ការយល់ដឹងរបស់ប្រជាជនក្នុងការថែរក្សាតម្លៃវប្បធម៌របស់ជនជាតិ។ ការបង្រៀនពីបច្ចេកទេសកាត់សំលៀកបំពាក់ ក៏ដូចជាបច្ចេកទេសត្បាញឬស្សី ក៏បានជួយឲ្យការយល់ដឹងរបស់ពួកគេកាន់តែប្រសើរឡើងផងដែរ។ ជាពិសេស សិស្សានុសិស្សនៅតាមសាលាក៏បានយល់អំពីសារៈសំខាន់នៃការអភិរក្សវប្បធម៌ ដើម្បីចូលរួមក្នុងការអភិរក្សប្រកបដោយប្រសិទ្ធភាព”។

ជនរួមជាតិបណ្ដាជនជាតិភាគតិចនៅ Lai Chau និយាយរួម និងស្រុក Nam Nhun និយាយដោយឡែក មានសម្បត្តិវប្បធម៌ដ៏វិសេសវិសាល។ គោលនយោបាយជួយឧបត្ថម្ភការអភិរក្សតម្លៃវប្បធម៌ប្រពៃណីរបស់ជនជាតិភាគតិច កំពុងជួយអាជ្ញាធរនិងប្រជាជនរក្សាបាននូវលក្ខណៈវប្បធម៌ដ៏វិសេសវិសាលនៃមូលដ្ឋាន ព្រមទាំងបង្កើតភាពខុសគ្នាដើម្បីបម្រើការអភិវឌ្ឍន៍សេដ្ឋកិច្ចផងដែរ៕

ប្រតិកម្មទៅវិញ