|
សមាជិកទាំងឡាយក្នុងគ្រួសារជួបជុំជាមួយគ្នា។
(រូបថតInternet) |
Vovworld-ក្នុងរយះពេលជាង១០ឆ្នាំកន្លងមករាត្រីឆ្លងចូលឆ្នាំថ្មីឆ្នាំណាក៍ដូចជា
ឆ្នាំណាដែរសមាជិកទាំងឡាយក្នុងគ្រួសារលោកយាយ Bui Thi Cacសុទ្ឋតែជួបជុំ
ជាមួយគ្នា។អ្នកណាក៍មានទឹកមុខញញឹមសប្បាយទទួលបុណ្យតេត។ លោកយាយ
Bui Thi Cacមោទនះខ្លាំងពេលសង្កេតឃើញកូនចៅជួបជុំដូច្នេះ។ លោកយាយ
ចែករំលែកថា៖”អ្នកណាក៍មានបំណងដែរថា៖ក្នុងឱកាសបុន្យតេតកូនចៅដែលរស់
នៅឆ្ងាយសុទ្ឋតែវិលត្រឡប់មកជួមជុំជាមួយគ្រួសារវិញ។នេះជាប្រការីករាយជាទី
បំផុត“។
ជាកូនប្រុសច្បងរបស់លោកយាយCacលោក Nguyen Van Thu មានបំណងថា៖ពេលបុណ្យតេតមកម្តងៗបងប្អូនកូនចៅទាំងឡាយក្នុងគ្រួសារវិលត្រឡប់មកស្រុក
កំណើតវិញ។ហើយជនគ្រប់រូបៗជួបជុំនៅជំវិញស្ពកបាយលើកកែវស្រាប្រសិទ្ឋិពរ
ឲ្យអ្នកម្តាយមានអាយុយឺនយូរ។លោកអោយដឹងថា៖ “បុណ្យតេតជាឱកាសសំរាប់
គ្រួសារ ជួមជុំបានជាអ្នកណាក៍សប្បាយ រីករាយដែរ។ជនគ្រប់រូបៗចែករំលែកអំពី
ការងាររកស៊ីក្នុងឆ្នាំចាស់។នេះ ជាអត្តសញ្ញាណវប្បធម៏ដែលដូនតាយើងបន្សល់ទុក
មក “។
|
រូបថតInternet |
លោក Nguyen Van Phongជាកូនប្រុសពៅរបស់លោកយាយCacដែលរស់នៅនៅទី
ក្រុងហាណូយចាត់ទុកថា៖បុណ្យតេតគ្រាន់តែមានអត្ថន័យពេលបានវិលត្រឡប់
មកស្រុកកំណើតទទួលបុណ្យចូលឆ្នាំថ្មីជាប្រពៃណីជាមួយសាច់ញាតិប៉ណ្ណោះ។លោកអោយដឹងថា៖ “ បរិយាកាសតេតនៅស្រុកកំណើតគឺរីករាយនិងសុខដុមរម
នា។ទោះបីរស់នៅនៅទីក្រុងហាណូយបានជាង២០ឆ្នាំហើយក្តីប៉ុន្តែឆ្នាំណាក៍ដូចឆ្នាំ
ណាដែរខ្ញុំសុទ្ឋតែវិលត្រឡប់មកស្រុកកំណើត។ពេលបានជួប សំណេះសំណាល
ជាមួយញាតិសណ្តានខ្ញុំឃើញសប្បាយរីករាយយ៉ាងក្រៃលែង“។
តាំងពីពេលមកធ្វើកុនប្រសាស្រីរបសើគ្រួសារលោកយាយCacមកលោកស្រី Le Thi
Hoaជាប្រពន្ឋរបស់លោក Thuជានិច្ចកាលរក្សាទំនៀមទំលាប់ទិញទំនិញតេតនៅ
ទីក្រុងហាណូយមកជូនអ្នកម្តាយនិងដាក់សែនលើទីសក្ការះបូជាដូនតា។លោកស្រី
ចាត់ទុកថា៖នេះជាដួងចិត្តដឹងគុណចំពោះដូនតា។ពេលវិលត្រឡប់មោស្រុកកំណើត
ទទួលបុណ្យតេតម្តងៗលោកស្រីសុទ្ឋតែមានចំណាប់អារម្មណ៍រំភើបខ្លាំងក្លា។លោកស្រីរៀបរាប់ថា៖“ ពេលវេលាដែលកូនចៅទាំងឡាយរាប់ទាំងកូនប្រសាស្រីកូន
ប្រុសស្រីប្រមូលផ្តុំជួបសំណេះសំនាលរង់ចាំនាទីឆ្លងចូលឆ្នាំថ្មីដូច្នេះគឺជាពេលវេលា
ពិសិដ្ឋណាស់។ខ្ញុំមានបំណងថា៖បងប្អូនកូនចៅសាមគ្គីជួបជុំជា រៀងរហូត “។
|
រូបថតInternet |
ក្នុងនាទីឆ្លងចូលឆ្នាថ្មីដ៍ពិសិដ្ឋនេះគ្រួសារទាំងមូលជួបជុំជាមួយគ្នាក្នុងចំណាប់អារម្មណ៍
សុដុមរមនាពោរពេញទៅដោយបរិយាកាសនិទាឃរដូវ៕