បុណ្យ Giong ជានិមិត្តរូបរបស់បំណងប្រាថ្នាសេរីភាព

LAN ANH
Chia sẻ
(VOVworld)-ព្រះ Giong ជាព្រះ១អង្គ ក្នុងចំណោម
ព្រះអង្គទាំង៤ ដែលត្រូវបានប្រសិទ្ធិនាមជាព្រះ
អមតក្នុងជំនឿប្រជាប្រិយវៀតណាម។ នាបច្ចុប្បន្ន
 ព្រះ Giong ត្រូវបានធ្វើស្ការៈបូជានៅច្រើនកន្លែងលើ
ទូទាំងប្រទេស​វៀតណាម ប៉ុន្តែពិធីបុណ្យ Giongនៅភូមិ Phu Dong​ ស្រុក​Gia Lam

(VOVworld)-ព្រះ Giong ជាព្រះ១អង្គ ក្នុងចំណោមព្រះអង្គទាំង៤ ដែលត្រូវបាន
ប្រសិទ្ធិនាមជាព្រះអមតក្នុងជំនឿប្រជាប្រិយវៀតណាម។ នាបច្ចុប្បន្ន ព្រះ Giong ត្រូវបានធ្វើស្ការៈបូជានៅច្រើនកន្លែងលើទូទាំងប្រទេស​វៀតណាម ប៉ុន្តែពិធីបុណ្យ
Giongនៅភូមិ Phu Dong​ ស្រុក​Gia Lam ជាយទីក្រុងហាណូយជាពិធីបុណ្យតែមួយ
គត់ដែលមានការទាក់ទាញជាពិសេស ចំពោះជនវៀតណាម ភ្ញៀវអន្តរជាតិ និងអ្នកប្រាជ្ញរបស់លោកខាងលិចទៀតផង។

បុណ្យ Giong ជានិមិត្តរូបរបស់បំណងប្រាថ្នាសេរីភាព - ảnh 1
ពិធីបុណ្យ Giong ក្នុងពេលទទួលប័ណ្ណជាបេតិកភ័ណ្ឌអរូិយរបស់ UNESCO
(រូបថតៈ dantri.vn)

        ពិធីបុណ្យព្រះGiong បានរៀបចំឡើងនាខែទី៤តាមច័ន្ទកតិ​ ជារៀងរាល់ឆ្នាំ។
ពិធីបុណ្យនេះ ជាឱកាសដើម្បីប្រជាជនលើទូទាំងប្រទេស រំលឹកដល់វិញ្ញណក្ខ័ន្ធ
និងស្ងើចសរសើរជ័យជំនះដ៏ត្រចះត្រចង់របស់វីរជនរូបនេះ​ ដែលបានកំទិចខ្មាំង
សត្រូវ Yin បើកចេញទំព័រប្រវត្តិសាស្រ្តមាសប្រឆាំងពួកឈ្លាន ពានពីរាជកាល
ស្តេចHung ។ អ្នកប្រវត្តិសាស្រ្ត Le Van Lan ឲ្យដឹងថា៖

        “ព្រះ Giong ជាវីរៈជនរបស់ភូមិ​Giong (ឬភូមិ Phu Dong) ដែលចាប់កំណើត
ឡើង មិនចេះនិយាយស្តី ប៉ុន្តែពេលលឺដំណឹងដែលថាមានសត្រូវឈានពាន
ស្រាប់តែក្លាយ ទៅជាវីរជន។ ដោយសារការចិញ្ចឹមបីបាច់របស់ប្រជាជន វីរជន
នេះក៏បាន​ក្លាយទៅជាជនសង្រ្គោះជាតិ ប្រឆាំងពួកឈ្លានពាន និងក្លាយទៅ
ជាវីរៈបុរស ជានិមិត្តរូបឲ្យស្មារតីមោះមុត ហើយក្លាយទៅជាព្រះ ដែលប្រជា
ជនប្រសិទ្ធិនាមជាព្រះ Giong”។

        ចូលរួមពិធីបុណ្យ Giong នៅភូមិ Phu Dong មានភូមិចំនួន៥ ដែលផ្សារភ្ជាប់
ជាមួយរឿងព្រេងព្រះ Giong។ ភូមិ Phu Duc ជាទី កំណើតរបស់ព្រះ Giong ភូមិ
Phu Dong ជាកន្លែងព្រះ Giong កែនទ័ព ភូមិ Dong Vien ជាស្រុកកំណើតរបស់អ្នក
ម្តាយព្រះ Giong ជាដើម។ តាមដំណាលថា នាថ្ងៃទី៩ខែទី៤តាមច័ន្ទគតិ ជាថ្ងៃ
ដែលព្រះ Giong វាយឈ្នះខ្មាំងសត្រូវ Yin ហើយ បានប្រជាជនចាត់ទុកថ្ងៃនេះ ជា
ចំថ្ងៃបុណ្យ។​ដើម្បីរំលឹកជនមួយ រូបនេះ ប្រជាជនភូមិ Phu Dongបានរៀបចំពិធី
សែងអាសនៈអង្រឹងពីវិហារព្រះ ម៉ែទៅកាន់វិហារ Thuong ព្រមទាំងសម្តែង
ការប្រយុទ្ធជាមួយខ្មាំងសត្រូវ Yin ឡើងវិញផងដែរ។

                ដំបូងបង្អស់ អត្ថន័យនៃពិធីបុណ្យ Giong សំដៅអប់រំទឹកចិត្ត ស្នេហា
ជាតិ ប្រពៃណីក្បាច់គុន ឆន្ទះមោះមុត និងបំណងប្រាថ្នាមានឯករាជ្យ និងសេរី
ភាព របស់ប្រជាជាតិ។ ចូលរួមពិធីបុណ្យ Giong ភ្ញៀវនឹងទទួលបានទស្សនៈ
ជ្រាលជ្រៅអំពី សីលធម៌ មោទនភាពជាតិ និងប្រពៃណីស្នេហាមាតុភូមិ ស្នេហាប្រទេសជាតិដែលជីដូនជីតាបន្សល់ទុក។ លោក​Ngo Van Nhip អ្នកភូមិ
Phu Dong ១រូបឲ្យដឹងថា៖

        “យើងខ្ញុំមានអារម្មណ៍សប្បាយរីករាយនិងមានមោទនភាពអំពីរឿងព្រេង​ដែលបានបន្សល់ទុកពីជំនាន់១ទៅជំនាន់១។ ខ្ញុំទៅចូលរួមពិធីបុណ្យនេះដើម្បី បួងសួងសូមសុខសាន្តត្រានឲ្យសមាជិកទាំងអស់ក្នុងក្រុមគ្រួសារ អាកាសអាតុ
អំណោយផល ប្រទេសជាតិមានសន្តិភាព”។

បុណ្យ Giong ជានិមិត្តរូបរបស់បំណងប្រាថ្នាសេរីភាព - ảnh 2
ពិអីសែង "Ong Hieu" នៅវិហារ Phu Dong (រូបថតៈ dulich)

        ពិធីបុណ្យ Giong បានបង្ហាញពីភាពរស់រវើកនិងវិទ្យាសាស្រ្តអំពីបំរែបំរួល នៃបណ្តាការប្រយុទ្ធរបស់ព្រះ Giong និងប្រជាជន Van Lang ជាមួយខ្មាំងសត្រូវ
Yin ។ បុណ្យ Giong សម្តែងដូចជាឆាកល្ខោន១ ដោយមានចំនួនតួរអង្គជាច្រើន។
បុណ្យ Giong ក៏ជាពិធីបុណ្យសម្តែងឆាកប្រយុទ្ធដោយដៃទទេ ដោយមានតួរអង្គ
រាប់រយចូលរួមសម្តែងតាមសាច់រឿងដែលមានស្រាប់។ មុនបង្អស់គឺតួរអង្គ “Hieu Co”ជានិមិត្តរូបឲ្យលោក Giong ឬ តួអង្គ “Co Tuong” ជានិមិត្តរូបឲ្យពួកខ្មាំងសត្រូវ
ឈ្លានពាន។ល។លោក Nguyen Ngoc Huy ជនចាស់ជរា១រូប ក្នុងភូមិឲ្យដឹងថា ៖

        “ក្នុងការសម្តែងនេះ ត្រូវបានជ្រើសរើសជនមានអាយុពី១៨ដល់អាយុ៥០
ឆ្នាំ ដែលមានសុខភាពល្អ បំរើពិធីបុណ្យ។ មានតែ តួរអង្គ “Co Tuong” គឺត្រូវ
ជ្រើសរើសពីអាយុ១០ដល់១៣ឆ្នាំ។ ប៉ុន្តែនេះតឹ្រមតែជាការលំនាំប៉ុណ្ណោះ តាមការពិតនៅរក្សាបានលក្ខណៈពិសិដ្ឋរបស់ពិធីបុណ្យនេះ”។

        ពិធីបុណ្យ Giong ភ្ជាប់ជាមួយសារដែលជីដូនជីតាបានបន្សល់ទុកឲ្យជំនាន់
ក្រោយៗ គឺត្រូវប្រមូលផ្តុំកម្លាំងពលំទើបនឹងវាយឈ្នះសត្រូវឈ្លានពាន។ បានរួម
ជាមួយនោះ បុណ្យ Giong  បានសម្តែងបំណងប្រាថ្នាមានសន្តិភាពទៀតផង៕

 

ប្រតិកម្មទៅវិញ