ឧត្តមសេនីយ៍ Vo Nguyen Giap តែងតែមានទីតាំងពិសេសមួយនៅក្នុងបេះដូងអ្នកកាសែតវរសេនីយ៍ឯក Tran Hong (រូបថត៖ TTXVN) |
បន្ទប់តូចមួយនៅជាន់ទី ២ លេខ ៣ ផ្លូវ Duong Thanh ទីក្រុងហាណូយ គឺជាកន្លែងដែលលោកវរសេនីយ៍ឯក Tran Hong រក្សាទុកនូវរូបថតនិងស្នាដៃដ៏មានតម្លៃរបស់ខ្លួន រួមទាំងរូបថតរាប់ពាន់សន្លឹកអំពីនាយឧត្តមសេនីយ៍ Vo Nguyen Giap។ រូបថតនីមួយៗត្រូវបានលោកកត់ត្រា រក្សាទុកយ៉ាងប្រុងប្រយ័ត្ន។ លោក Tran Hong បានចែករំលែកថា លោកបានបញ្ចប់ការសិក្សាពីថ្នាក់ទី ១ ជំនាញថតរូបនៅសាលាឃោសនាការនិងអប់រំមជ្ឈឹម (ឥឡូវបណ្ឌិត្យសភាសារព័ត៌មាននិងឃោសនាការ) នៅឆ្នាំ ១៩៧៣ លោកបានក្លាយជាអ្នកយកព័ត៌មានរូបថតនៃការសែតកង ទ័ពប្រជាជន។ ក៏ក្នុងឆ្នាំនេះផងដែរ លោកបានទាក់ទងផ្ទាល់និងថតរូបលោកនាយឧត្តមសេនីយ៍ Vo Nguyen Giap ជាលើកដំបូង។
នៅដើមលប៉ុន្មានឆ្នាំ ៩០ នៃសតវត្សមុននេះ “យោធិនថតរូប” Tran Hong បានទៅកាន់គេហដ្ឋានរបស់នាយឧត្តមសេនីយ៍ដើម្បីសុំរូបថត ហើយជំនួយលេខាធិការដ្ឋានបាននិយាយថា លោកត្រូវមានអាជ្ញាប័ណ្ណនិងការអនុញ្ញាត។ មានការខកចិត្តបន្តិច លោកហៀបនឹងចាកចេញ ប៉ុន្តែនាយឧត្តមសេនីយ៍បានលេចមុខភ្លាមៗដោយចៃដន្យហើយប្រាប់ “អនុញ្ញាតឱ្យលោកចូលទៅ”។ ចាប់តាំងពីពេលនោះមក គាត់អាចទៅលេងគេហដ្ឋានរបស់នាយឧត្តមសេនីយ៍ជាប្រចាំ ហើយរូបថតអំពីលោកនាយឧត្តមសេនីយ៍បានបង្ហាញមុខម្តងមួយៗ។
“ខ្ញុំចូលចិត្តថតរូបឆាយលក្ខណ៍និងមាននិស្ស័យដែលបានថតរូបអគ្គមគ្គុទេសកំពូលរបស់ប្រទេស វៀតណាម ដូច្នេះនៅពេលខ្ញុំកំពុងធ្វើការ វាពិតជាជក់ចិត្តខ្លាំងណាស់។ ខ្ញុំគិតថា ដោយសារតែចំណង់ចំណូលចិត្តដែលធ្វើឲ្យចាប់ចិត្តរបស់នាយឧត្តមសេនីយ៍។ នាយឧត្តមសេនីយ៍ធ្លាប់សួរថា៖ ហេតុអ្វីបានជាអ្នកថតរូបខ្ញុំច្រើនម៉្លេះ? ប្រការនេះបង្ហាញថា លោកបានសង្កេតយូរហើយ។ ខ្ញុំក៏សារភាពថា ជម្រាបនាយឧត្តមសេនីយ៍ ហេតុអ្វីបានជា លោកអនុញ្ញាតឱ្យខ្ញុំថតរូបច្រើនយ៉ាងនេះ?”។
សម្រាប់លោកវរសេនីយ៍ឯក Tran Hong ការថតរូបលោកនាយឧត្តមសេនីយ៍ Vo Nguyen Giap គឺទាំងចំណង់ចំណូលចិត្តយ៉ាងខ្លាំងនៅក្នុងជីវិតរបស់លោកក្នុងជីវិតកាន់កាមេរ៉ា ក៏ដូចជាការគោរពនិងក្តីស្រឡាញ់យ៉ាងជ្រាលជ្រៅចំពោះនាយឧត្តមសេនីយ៍ឈ្លាសវៃរបស់កងទ័ព ប្រជាជន វៀតណាម។
“នៅពេលដែលកែវថតកាម៉េរារបស់ខ្ញុំមានរូបនាយឧត្តមសេនីយ៍ ខ្ញុំតែងតែផ្តោតអារម្មណ៍ដើម្បីសង្កេតហើយសង្កេតដើម្បីចាប់យកទេសកាលដែលខ្ញុំពេញចិត្តបំផុត។ នោះគឺជាទេសកាលរបស់មនុស្សដ៏អស្ចារ្យម្នាក់ ប៉ុន្តែបង្ហាញតាមរយៈស្ថានភាពសាមញ្ញៗ ដែលធ្វើឱ្យទស្សនិកជនមើលរូបថតដោយមានអារម្មណ៍ស្និទ្ធស្នាលណាស់។ ទឹកមុខ រូបរាងនិងចរិតលក្ខណៈគឺស្និទ្ធស្នាល ហើយនរណាម្នាក់ដែលបានអនុញ្ញត្តិជួបឧត្តមសេនីយ៍ក្នុងប៉ុន្មានវិនាទី ប៉ុន្តែអាចទទួលអារម្មណ៍កក់ក្តៅរបស់ពីលោក។ លោកអាចផ្ទៀងស្តាប់មនុស្សគ្រប់ស្រទាប់វណ្ណៈ ហើយខ្ញុំចង់ចាប់យកនូវទេសកាលនិងស្មារតីនោះរបស់លោកនាយឧត្តមសេនីយ៍”។
ពេលបាយអាហាររបស់ឧត្តមសេនីយ៍និងភរិយាត្រូវបានវរសេនីយឯក Tran Hong ថតនៅឆ្នាំ ១៩៩៤ (រូបថត៖ TTXVN) |
លោកវរសេនីយ៍ឯក Tran Hong បានចែករំលែកថា នៅពេលដែលត្រូវបានថតរូបនាយឧត្តមសេនីយ៍ជាលើកដំបូង គាត់ពិតជាមានអារម្មណ៍រំជើបរំជួលនិងមានមោទនភាពខ្លាំង ព្រោះគាត់មានឱកាសបានជួបនិងថតរូបនាយឧត្តមសេនីយ៍ដ៏ឈ្លាសវៃរបស់ប្រទេសជាតិ ជាមនុស្សដែលគាត់តែងតែគោរព កោតសរសើរនិងដឹងគុណចំពោះអ្វីៗ ដែលនាយឧត្តមសេនីយ៍បានធ្វើដើម្បីប្រទេសជាតិដើម្បីប្រជាជាតិ។ ក្រោយមក នៅពេលដែលគាត់មានពេលច្រើនដើម្បីទាក់ទងនិយាយនិងថតរូបនាយឧត្តមសេនីយ៍ ក្តីស្រឡាញ់នៅក្នុងគាត់បានកើនឡើងកាន់តែខ្លាំងឡើង ៗ ពីមួយឆ្នាំទៅមួយឆ្នាំ។ នៅក្នុងក្រសែភ្នែករបស់លោកឧត្តមសេនីយ៍អគ្គមេបញ្ជាការ Vo Nguyen Giap គឺជាមនុស្សល្អឥតខ្ចោះ ហើយបង្កប់នូវសេចក្តីថ្លៃថ្នូរដែលមនុស្សប្រាថ្នា សូម្បីតែសត្រូវរបស់គាត់ក៏ត្រូវតែគោរព កោតសរសើរទន្ទឹងរង់ចាំនិងសរសើរគោរពបូជា វីរបុរសរឿងព្រេងរបស់វៀត ណាម។
“ការថតរូបលោកនាយឧត្តមសេនីយ៍គឺពិបាកបំផុត ព្រោះគាត់ជាមនុស្សដ៏មហិមារ ជាពិសេស នៅពេលជនបរទេសនិយាយអំពីឧត្តមសេនីយ៍ គឺសំដៅលើទេពកោសល្យយោធារបស់គាត់ហើយអ្នកគ្រប់គ្នាបញ្ជាក់ពីប្រការនេះ។ ប៉ុន្តែ នៅគ្រប់ជ្រុងទាំងអស់សុទ្ធតែបង្ហាញពីលក្ខណៈសម្បត្តិរបស់មនុស្សនិងវប្បធម៌វៀតណាម។ ហេតុដូច្នេះ ការថតរូបនាយឧត្តមសេនីយ៍នៅជ្រុងណាមួយ ការសំណេះសំណាលជាមួយនរណាម្នាក់ សុទ្ធតែមានអារម្មណ៍ជិតស្និទ្ធផងដែរ”។
ក្នុងកំឡុងពេលជាច្រើនឆ្នាំដែលបានថតរូបនាយឧត្តមសេនីយ៍ Vo Nguyen Giap មានរឿងរ៉ាវជាច្រើន អនុស្សាវរីយ៍ជាច្រើន និងរូបថតជាច្រើនដែលធ្វើឱ្យគាត់ចងចាំជានិច្ច។
“អនុស្សាវរីយ៍អំពីនាយឧត្តមសេនីយ៍មានច្រើន ជាពិសេសសម្រាប់មនុស្សម្នាក់ដែលខ្ញុំកោតសរសើរគោរព ជាពិសេសការដឹងគុណ ... ប៉ុន្តែខ្ញុំចងចាំនូវអនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបាន គឺជាពេលវេលាដែលខ្ញុំធ្វើឲ្យលោកនាយឧត្តមសេនីយ៍មិនពេញចិត្តនិងនៅពេល ដែលគាត់ប្រាប់ខ្ញុំវាជាមេរៀនដែលត្រូវចងចាំជានិច្ច។ ដូចម្តងដែរ ខ្ញុំចង់ជួយឧត្តមសេនីយ៍ដូចមនុស្សធម្មតា ដែលមានន័យថា គាត់មិនពាក់ឯកសណ្ឋានយោធាទេ ប៉ុន្តែវាពិបាកខ្លាំងណាស់។ ខ្ញុំបានដើរតាមគាត់ច្រើន ប៉ុន្តែគ្រាដែលខ្ញុំថតរូបគាត់ក្នុងសម្លៀកបំពាក់ធម្មតា ហើយពេលខ្ញុំថតបានទេសកាលនោះ លោកនាយឧត្តមសេនីយ៍មានប្រសាសថា៖ អ្នកថតរូបនាយទាហានកងទ័ពប្រជាជនវៀតណាមដូចនេះមិនបានទេ ...។ សម្រាប់អ្នកកាសែត រូបថតសាមញ្ញរបស់លោកនាយឧត្តមសេនីយ៍មានតម្លៃខ្លាំងណាស់ ... នៅពេលខ្ញុំបង្ហាញរូបថតទាំងនេះដល់ឧត្តមសេនីយ៍ គាត់និយាយថា រូបពិតមែន ហើយថតប៉ុណ្ណឹងគឺបានហើយ។ សេចក្តីពិតគឺជាអ្វីដែលឧត្តមសេនីយ៍ Vo Nguyen Giap គោរពបំផុត។ គាត់តែងតែនិយាយការពិត ការពិតនិងការពិតគឺជាក្រិត្យក្រមច្បាប់ ជាខ្លឹមសារនៃរឿងរ៉ាវទាំងអស់ ដូច្នេះអ្នកសារព័ត៌មានដូចអ្នក ត្រូវតែដើរតាមការពិតរហូតដល់ទីបញ្ចប់”។
នៅក្នុងការតាំងពិព័រណ៍រូបថតឆាយលក្ខណៈ ចំនួន ១២ របស់អ្នកកាសែត Tran Hong មានចំនួនតាំងពិពណ៌ចំនួន ៨ អំពីនាយឧត្តមសេនីយ៍ Vo Nguyen Giap ក្នុងនោះមានការតាំងពិពណ៌ ១ នៅប៉ូឡូញដែលប្រព្រឹត្តទៅនៅខែកក្កដាឆ្នាំ ២០១៨។ បំណងប្រាថ្នារបស់គាត់គឺចង់បើកការតាំងពិព័រណ៍បន្ថែមទៀតដើម្បីចែករំលែកទេសកាលទាំងនោះជាមួយមិត្តអន្តរជាតិ អំពីជន ជាតិវៀតណាមម្នាក់មិនត្រឹមតែជាមួយរូបថតពិតដែលមិនបានកែសម្រួលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមួយរឿងរ៉ាវនៅខាងក្រោយរូបភាពទៀតផង។ ថ្វីត្បិតតែ នាយឧត្តមសេនីយ៍បានលាចាកលោកជារៀងរហូត ប៉ុន្តែរូបភាពរបស់គាត់តែងតែនៅក្នុងដួងចិត្តខ្ញុំនិងប្រជាជនវៀតណាមទាំងអស់ មានរស្មីញញឹមនិងតែងតែជាវិមានស្មារតីដ៏រឹងមាំ៕