និមិត្តរូបសត្វ Nghe ក្នុងសិល្បៈចម្លាក់បុរាណរបស់វៀតណាម

Chia sẻ

(VOVworld)- ការតាំងពិព័រណ៍អំពី​និមិត្តរូបសត្វ Nghe ក្នុងសិល្បៈចម្លាក់បុរាណទើបនឹងបានប្រព្រឹត្តទៅនៅ
ទីក្រុងហូជីមិញភាគខាងត្បូងវៀតណាម។ សត្វ Nghe ជាសត្វសក្តិសិទ្ធ១និងក៏ជាគំរូតុបតែងត្រូវបានឧទ្ទេស
នាមដ៏គ្រប់គ្រាន់ បានជួយឲ្យអ្នកទស្សនាយល់បន្ថែមអំពីតម្លៃវប្បធម៌ ប្រវត្តិសាស្រ្តជាប្រពៃណីរបស់វៀតណាម។

(VOVworld)- ការតាំងពិព័រណ៍អំពី​និមិត្តរូបសត្វ Nghe ក្នុងសិល្បៈចម្លាក់បុរាណទើប
នឹងបានប្រព្រឹត្តទៅនៅទីក្រុងហូជីមិញភាគខាងត្បូងវៀតណាម។ សត្វ Nghe ជា
សត្វសក្តិសិទ្ធ១និងក៏ជាគំរូតុបតែងត្រូវបានឧទ្ទេសនាមដ៏គ្រប់គ្រាន់ បានជួយឲ្យ
អ្នកទស្សនាយល់បន្ថែមអំពីតម្លៃវប្បធម៌ ប្រវត្តិសាស្រ្តជាប្រពៃណីរបស់វៀតណាម។

និមិត្តរូបសត្វ Nghe ក្នុងសិល្បៈចម្លាក់បុរាណរបស់វៀតណាម - ảnh 1
សត្វ Nghe សតវត្សទី១៧-១៨ក្នុងព្រៈវិហារ Dong Lu - Nam Dinh

        ក្នុងជីវភាពរស់នៅរបស់ប្រជាជនវៀតណាម មានសត្វ ជិតស្និទ្ធបំផុតគឺសត្វ
ក្របីនិងសត្វឆ្កែ។ សត្វក្របីជួយប្រជាកសិករភ្ជួរស្រែផលិតស្រូវអង្ក។ រីឯសត្វឆ្កែ
វិញជួយការពារផ្ទះ។ ក្នុងជីវភាពស្មារតី ជនវៀតណាមបានច្នៃប្រឌិតបណ្តាវណ្ណៈ
កម្មច​ម្លាក់សត្វឆ្កែពីថ្ម និងចាត់ទុក នេះជាសត្វសក្តិសិទ្ធិសម្រាប់បណ្តេញព្រាយ
បិសាច។ នៅតាមភូមិស្រុកភាគខាងជើងវៀតណាម ខាងមុខ ឃ្លោងទ្វាសុទ្ធតែ
មានឆ្កែថ្មដើម្បីការពារភូមិទាំងមូល។ ជាធម្មតា ឆ្កែទាំងអស់នេះ បានចម្លាក់ជារូប
ភាពច្បាស់លាស់ ប៉ុន្តែពេលខ្លះត្រឹមតែជាដុំថ្មរំលឹករូបសត្វឆ្កែ ប៉ុណ្ណោះទេ។ ពេល
ដែលបានដាក់នៅទីសក្តិសិទ្ធិដូចជា សាលាភូមិ វត្ត ព្រះ វិហា។ល។ ឆ្កែថ្មត្រូវបាន
ចម្លាក់លំអិតនិងក្លាយជាសត្វ Nghe  សក្តិសិទ្ធិ។ ច្រើនសតវត្សកន្លងទៅ សត្វ Nghe ជាសត្វសក្តិសិទ្ធពិសេសនៃវប្បធម៌វៀតណាម និងខុសប្លែកស្រឡះ ជាមួយនឹង
សត្វនាគនៃវប្បធម៏ចិន។ អំពីរូបរាង្គ សត្វនាគដូចជាសត្វ តោ មានស្នែង ជើង
ដូចជើងក្របី រូបមូល មានព្រុយដូចជាព្រុយនាគ។ ចំពោះ សត្វ Nghe វៀតណាម
គ្មានស្នែង រូបរាង្គស្តើងតូច ជើងដូចជាជើងឆ្កែ។ លោក Nguyen Thanh Tung អ្នក
ស្រាវជ្រាវវប្បធម៏នៅទីក្រុងហូជីមិញបានឲ្យដឹងថា៖

        “ជីដូនជីតារបស់យើងបានច្នៃប្រឌិតសត្វ Nghe ដែលមិនដូចជាសត្វណា
ទាំងអស់លើលោក សោះ។​ ខ្ញុំមានការរំភើបចិត្តយ៉ាងខ្លាំងពេលឃើញប្អូននិស្សិត
មកទីនេះច្រើន ទស្សនាដោយមានការយកចិត្តទុកដាក់”។

        ឆ្លងកាត់ច្រើមសតវត្ស សត្វ Nghe ត្រូវបានប្រើតុបតែងលំអនៅក្នុងវត្ត
អារ៉ាមបុរាណនៅវៀតណាម។ រូបភាពសត្វ Nghe ឆ្លាក់ក្បាលសសរលើដំបូលផ្ទះ
ដំបូលសាលាភូមិ  នៅភូមិ An Hoa (ខេត្ត Ha Nam )ភូមិ Phat Loc (ខេត្ត Thai Binh)
ឬភូមិ Trung Can នៅខេត្ត Nghe An ជាដើម។

និមិត្តរូបសត្វ Nghe ក្នុងសិល្បៈចម្លាក់បុរាណរបស់វៀតណាម - ảnh 2
សត្វ Nghe សតវត្សទី១៧

        ការតាំងពិព័ណ៌នេះនៅទីក្រុងហូជីមិញ ឧទ្ទេសនាម វត្ថុចំនួន៦០ ជាវណ្ណកម្ម
ចម្លាក់អំពីសត្វ Nghe ធ្វើពីថ្ម ភាជន៍ ឈើឬសំរឹទ្ធ។ ទស្សនិកជនក៏នៅរកឯកសារ
វិទ្យាសាស្ត្រ ស្តីពីរូបភាពសត្វ Nghe ក្នុងសិល្បៈចម្លាក់វៀតណាមផងដែរ។ Tran
Thi Huynh Mai និស្សិតនារីផ្នែក វិចិត្រសិល្បៈ ឧស្សាហកម្ម មហាវិទ្យាល័យ Van
Lang ទីក្រុង ហូជីមិញបានឲ្យដឹងថា៖

        “ខ្ញុំមកទស្សនាការតាំងពិព័ណ៌នេះ ដើម្បីសម្គាល់បានរូបចម្លាក់របស់វៀត
ណាម ជាមួយនឹងរូបចម្លាក់របស់ប្រទេសផ្សេងៗនៅតំបន់អាស៊ីអាគ្នេយ៌និង
ចិន។ នេះជាប្រការចាំបាច់សម្រាប់បណ្តាវណ្ណកម្មរបស់ខ្ញុំនាពេលអនាគត”។ 
       នាប៉ុន្មានឆ្នាំថ្មីៗ ការបើកទ្វានិងធ្វើសមាហរណកម្មអន្តរជាតិនៃប្រទេស
ជាតិទិញ ផលិតផលជាវប្បធម៌បរទេសក៏ជ្រៀតចូលវៀតណាមផងដែរ។ ក្នុង
កាលៈទេសៈ ដូច្នេះ តាមរយៈការតាំងពិព័ណ៌នេះ ទស្សនិជននឹងមានឱកាស
ទស្សនា និងទទួលបានភាពស្អាតនៃវប្បធម៌វៀតណាម​ រួមចំណែកពង្រីក
មោទនភាពរបស់ជនវៀត ណាមចំពោះតម្លៃវប្បធម៌ប្រពៃណី៕

ប្រតិកម្មទៅវិញ