ថែរក្សាអត្តសញ្ញាណវប្បធម៌នៅផ្សារណាត់ Bac Ha ខេត្ត Lao Cai

Chia sẻ

(VOVWORLD) - ផ្សារណាត់ Bac Ha ត្រូវបានគេស្គាល់ជាយូរមកហើយថា ជាផ្សារណាត់មួយក្នុងចំណោមផ្សារណាត់ពិសេសបំផុតនៃខេត្ត Lao Cai ដែលពោរពេញទៅដោយលក្ខណៈវប្បធម៌ប្រពៃណីនិងអត្តសញ្ញាណជីវភាពរស់នៅរបស់ជនជាតិ Mong, Tay, Nung, Dao និង Phu La ដែលរស់នៅទីនេះ។ មកដល់ផ្សារណាត់ Bac Ha ភ្ញៀវទេសចរមិនត្រឹមតែអាចទទួលទានម្ហូបអាហារដ៏សម្បូរបែប ពិសាស្រាពោតក្រអូបបំផុតប៉ុណ្ណោះទេ ថែមទាំងបានសម្របខ្លួនក្នុងការសម្តែងតន្ត្រីដ៏ពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌ប្រចាំតំបន់ទៀតផង។

ថែរក្សាអត្តសញ្ញាណវប្បធម៌នៅផ្សារណាត់ Bac Ha ខេត្ត Lao Cai - ảnh 1លោក Giang A Hai ប្រធានក្លឹបសិល្បៈប្រជាប្រិយ Hong Mi ក្នុងឈុតសម្ដែងខ្លុយ។
(រូបថត៖ VOV)

នៅក្នុងផ្ទះដ៏ធំបំផុតនៅកណ្តាលផ្សារណាត់ Bac Ha សមាជិកនៃក្លឹបសិល្បៈប្រជាប្រិយ Hong Mi ឃុំ Ban Pho កំពុងសម្ដែងតន្ត្រី។ ក្នុងបរិយាកាសចម្រុះពណ៌  គ្របដណ្ដប់ដោយក្លិនក្រអូបនៃក្រមួនឃ្មុំ សំឡេងគែននិងខ្លុយ ធ្វើឲ្យអ្នកទស្សនាកាន់តែចាប់អារម្មណ៍។ ការសម្តែងសិល្បៈនៅផ្សារណាត់ Bac Ha គឺជាសកម្មភាពដែលរួមចំណែកថែរក្សាអត្តសញ្ញាណវប្បធម៌ជនជាតិនៅទីនេះ។ លោក Nguyen Van Tuan ភ្ញៀវទេសចរមកពីខេត្ត Binh Duong បានចែករំលែកថា៖

“មកទីនេះជាលើកទី៣ហើយ ទើបខ្ញុំស្វែងយល់បានពេញលេញពីវប្បធម៌ផ្សារណាត់ Bac Ha។ អារម្មណ៍អំពីអត្តសញ្ញាណវប្បធម៌មិនអាចទទួលបានក្នុងពេលឆាប់ៗនោះទេ ប៉ុន្តែត្រូវតែស្រាវជ្រាវបន្តិចម្តងៗ ទើបយល់បានច្បាស់ អំពីអត្តសញ្ញាណវប្បធម៌ប្រចាំតំបន់”។

ក្លឹបសិល្បៈប្រជាប្រិយ Hong Mi កាលពីមុននេះ ជាក្លឹបគែនរបស់ជនជាតិ Mongនៅ Bac Ha ដឹកនាំដោយលោក Giang A Hai។ មានដើមកំណើតនៅឃុំ Sin Cheng ស្រុក Si Ma Cai តាំងពីកុមារភាពមក លោក Giang A Hai បានស្រឡាញ់អត្តសញ្ញាណវប្បធម៌របស់ជនជាតិខ្លួនដោយអស់ពីចិត្ត។ លោក Giang A Hai បានលះបង់ក្នុងផ្នែកវប្បធម៌ខេត្ត Lao Cai អស់រយៈពេលច្រើនឆ្នាំ ហើយបច្ចុប្បន្នលោកជាកម្មាភិបាលនៃក្រុមព័ត៌មានចល័តនៃមជ្ឈមណ្ឌលវប្បធម៌-កីឡា-ទំនាក់ទំនងស្រុក Bac Ha។ ដោយបានធ្វើការចំនឹងចំណុចខ្លាំងរបស់ខ្លួន លោក Giang A Hai កាន់តែខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីថែរក្សានិងពង្រីកអត្តសញ្ញាណវប្បធម៌ជនជាតិ Mong នៅមូលដ្ឋាន ដោយផ្សាភ្ជាប់ជាមួយនឹងការអភិវឌ្ឍទេសចរណ៍ផងដែរ។ លោកនិងសមាជិកក្លឹប ២០ នាក់ផ្សេងទៀត ម្នាក់ៗមានប្រៀបខ្លាំងផ្ទាល់ខ្លួន បានធ្វើឱ្យបរិយាកាសវប្បធម៌នៅទីនេះក្លាយជាគោលដៅពេញនិយមសម្រាប់ភ្ញៀវទេសចរជាច្រើន៖

“ដោយមានភាពខ្លៀវក្លា និងកិច្ចខិតខំប្រឹងប្រែងរបស់បងប្អូនសមាជិកក្លឹប យើងខ្ញុំទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីទស្សនិកជន និងភ្ញៀវទេសចរ។ នេះពិតជាក្ដីសប្បាយរីករាយដ៏អស្ចារ្យ និងជាកម្លាំងចលករដ៏ធំដែលជួយយើងខ្ញុំបន្តខិតខំប្រឹងប្រែងថែមទៀត”។

ថែរក្សាអត្តសញ្ញាណវប្បធម៌នៅផ្សារណាត់ Bac Ha ខេត្ត Lao Cai - ảnh 2មិនត្រឹមតែសម្ដែងសិល្បៈប៉ុណ្ណោះទេ សមាជិកក្លឹបថែមទាំងណែនាំភ្ញៀវទេសចរអំពីរបៀបប៉ាក់
ចរបាប់ទៀតផង។ (រូបថត៖ VOV)

សមាជិកក្លឹបភាគច្រើននៅមានអាយុតិច ក្រោមការណែនាំរបស់លោក Giang A Hai រហូតដល់ពេលនេះ បានចេះប្រើប្រាស់ឧបករណ៍ភ្លេងជនជាតិយ៉ាងស្ទាត់ជំនាញ ចេះរាំរបាំប្រពៃណី ហើយកាន់តែស្រឡាញ់លក្ខណៈវប្បធម៌ដ៏ស្រស់ស្អាតរបស់ជនជាតិខ្លួន។ បន្ទាប់ពីបញ្ចប់របាំជាមួយសមាជិកក្លឹប ប្អូន Vang Thi Thu Ha បានឲ្យដឹងថា៖

“យើងខ្ញុំស្រឡាញ់ក្លឹប Hong Mi ណាស់ ព្រោះនៅទីនេះយើងខ្ញុំមានសកម្មភាពដ៏ស្របតាមអត្តសញ្ញាណជនជាតិ។ អាស្រ័យហេតុនេះ យើងខ្ញុំស្រឡាញ់វប្បធម៌ប្រពៃណីកាន់តែច្រើន ហើយផ្សព្វផ្សាយវាដល់មនុស្សគ្រប់គ្នា ដើម្បីមកទស្សនានិងប្រាស្រ័យទាក់ទងជាមួយជនជាតិយើង”។

លោក Giang A Hai បានឲ្យដឹងថា ក្រៅពីការសម្ដែងប្រចាំសប្តាហ៍នៅផ្សារណាត់ Bac Ha លោក និងសមាជិកក្លឹបក៏បានចូលរួមកម្មវិធីវប្បធម៌សិល្បៈជាច្រើនរបស់ស្រុក ហើយជួយភូមិមិត្ត កសាងឈុតសម្ដែងសិល្បៈនិងបង្កើតក្លឹបសិល្បៈ... ដើម្បីថែរក្សានិងពង្រីកអត្តសញ្ញាណប្រពៃណី ជួយភ្ញៀវទេសចរឱ្យយល់កាន់តែច្បាស់អំពីលក្ខណៈវប្បធម៌ពិសេសរបស់ជនជាតិ៖

“មានការសម្ដែងដែលយើងខ្ញុំអញ្ជើញភ្ញៀវឡើងរាំជាមួយគ្នា។ ខ្ញុំផ្លុំខ្លុយ មិត្តខ្លះទៀតរាំ ហើយភ្ញៀវទេសចរក៏ចូលរួមរាំជាមួយពួកយើងដែរ។ ការសម្តែងបែបនេះពិតជាល្អណាស់ បង្កើតភាពស្និទ្ធស្នាលរវាងពួកយើង និងភ្ញៀវទេសចរ ក៏ដូចជាបង្កើតការចាប់អារម្មណ៍ដល់ភ្ញៀវនៅពេលមកកាន់ Bac Ha ផងដែរ”។

នៅក្នុងលំហព្រៃភ្នំភាគពាយ័ព្យ សូរសំឡេងពិរោះៗលាន់លឺរន្ទឺពីផ្សារណាត់ Bac Ha គឺជាសក្ខីភាពដ៏ច្បាស់លាស់បំផុតនៃវប្បធម៌ចម្រុះពណ៌ ដែលជាមោទនភាពតាំងពីច្រើនជំនាន់មក របស់បងប្អូនបណ្ដាជនជាតិនៅ Bac Ha ខេត្ត Lao Cai៕

ប្រតិកម្មទៅវិញ