|
ដូចជាមានលោកអ៊ុំហូក្នុងទិវាមហាជ័យជំនះ-បទចម្រៀងរស់ជានិច្ចក្នុងដួងចិត្តរបស់ប្រជាជនវៀតណាម (mod.gov.vn) |
Vovworld-បទចម្រៀង ដូចជាមានលោកអ៊ុំហូក្នុងទិវាមហាជ័យជំនះ
ត្រូវបានប្រជាជនទូទាំងប្រទេសស្គាល់ដល់ខណៈដែលបានផ្សាយរួមជាមួយ
ព័ត៌មានរំដោះទីក្រុង sai Gon (សព្វថ្ងៃជាទីក្រុងហូជីមិញ) នារសៀលថ្ងៃទី៣០
មេសាឆ្នាំ១៩៧៥លើកំពស់រលកធាតុអាកាសនៃវិទ្យុសម្លេងវៀតណាម។
សិល្បការិនីប្រជាជន Chu Thuy Quynh អ្នកដែលនាំសំនៀងរបាំបំរើឲ្យក្រុមកងទ័ព
រំដោះក្នុងដំណើរពីភាគខាងជើងទៅភាគខាងត្បូងពេលនោះបានចែករំលែកថា
បទចម្រៀងនេះហាក់ដូចជាដួងចិត្ត គឺជាបំណងប្រាថ្នាពីយូរយារមកហើយរបស់
លោកស្រី។
“ដោយចង្វាក់និងបរិយាកាសនៃបទចម្រៀង ហាក់ដូចជាមានលោកអ៊ុំហូក្នុង
ទិវាមហាជ័យជំនះ វៀតណាមទាំងអស់និងមិត្តភក្តិអន្តរជាតិ អ្នកណាក៏ច្រៀង អ្នក
ណាក៏ទះដៃនិងអ្នកណាក៏អាចកាន់ដៃគ្នារាំអំណរជ័យជំនះដែរ។ គ្មានពេលណា
យើងគិតថាលោកអ៊ុំហូ-លោកប្រធានហូជីមិញរបស់យើងបានលាចាកលោកទៅ
ហើយ ពេលណារូបភាពលោកអ៊ុំហូក៏ឈរនៅក្បែរយើងដើម្បីរួមជាមួយយើងអំណរ
ជ័យជំនះ។”
ក្នុងប៉ុន្មានថ្ងៃចុងខែមេសាឆ្នាំ១៩៧៥ តន្ត្រីករ Pham Tuyen បានគ្រោងរៀបចំ
កម្មវិធីសិ្បះ១ ដើម្បីត្រៀមអំណរទិវាឯកភាពប្រទេសជាតិ។ប៉ុន្តែនាយប់ថ្ងៃទី២៨មេសា
ខ្ញុំបានស្តាប់វិទ្យុសម្លេងវៀតណាមជូនដំណឹងឲ្យដឹងថា៖ព្រលានយន្តហោះ
Tan Son Nhat ត្រូវទម្លាក់គ្រាប់បែកនោះ លោកបានគិតដល់ទិវាជ័យជំនះទាំងស្រុង
របស់ប្រជាជាតិ។ តន្ត្រីករ Pham Tuyen បានចែករំលែកថា ៖ ពេលនោះទូទាំង
ប្រទេសស្រែកសប្បាយរីករាយរំលឹកអំពីលោកប្រធានហូជីមិញហេតុនេះហើយខ្ញុំបាននិពន្ធបទចម្រៀងនេះត្រឹមតែក្នុងរយះពេល២ម៉ោងប៉ុណ្ណោះពីម៉ោង២១និង៣០នាទីដល់
ម៉ោង២៣និង៣០នាទី ។
“នាពេលថ្ងៃត្រង់ថ្ងៃទី៣០មេសា ថ្នាក់ដឹកនាំវិទ្យុសម្លេងវៀតណាមបានហៅ
ទូរស័ព្ទមកឲ្យខ្ញុំថា តើមិត្តដឹងព័ត៌មានហើយនៅ? នៅវេលាម៉ោង១១និង៣០នាទីយើង
បានព្យួទង់លើដំបូលវិមានឯករាជ្យ រំដោះភាគខាងត្បូងឯកភាពប្រទេសជាតិហើយ។
មិត្តត្រូវមកដល់វិថី Quan Su ភ្លាមមួយរំពេកដើម្បីផ្លាស់ប្តូរអំពីការដែលផ្សាយតូរតន្ត្រី
យ៉ាងម៉េច។ ខ្ញុំបានមកដល់ អគ្គនិពន្ធនាយកកំពុងចាំនៅជណ្ដើរបានសួរភ្លាម។ ម៉េច
ហើយ ខ្ញុំបានរំលឹកតាំងពីពាក់កណ្ដាលខែមកហើយ តើបណ្ដាមិត្តមានមានវណ្ណកម្ម
ណាឬទេ? សូមរាយការណ៍ជាមួយបង ខ្ញុំត្រឹមតែមានបទចម្រៀងខ្លីនេះតែប៉ុណ្ណោះទេ
និងខ្ញុំបានឈរច្រៀងបទចម្រៀងនេះនៅជណ្ដើរ ច្រៀងរួចហើយ លោកទះដៃនិង
និយាយថា ត្រឹមតែបតចម្រៀងនេះគឺបានហើយ។ សំណូមពរក្រុមតូរតន្ត្រីនៃវិទ្យុមក
បន្ទប់ថតសម្លេងនារសៀលថ្ងៃនេះដើម្បីហាត់ច្រៀងបទចម្រៀងនេះ។វេលាម៉ោង៥
ល្ងាចថ្ងៃនេះ មជ្ឈឹមបានអនុញ្ញាតឲ្យផ្សាយព័ត៌មាននេះរួមជាមួយបទចម្រៀង។”
បទចម្រៀងនេះត្រូវបានថតសម្លេងពីល្ងាចថ្ងៃទី៣០មេសាឆ្នាំ១៩៧៥ បន្ទាប់ពី
វិទ្យុសម្លេងវៀតណាមប្រកាសជ័យជំនះនៃការតស៊ូប្រឆាំងចក្រពត្តិអាមេរិកជាមួយ
មិត្តភក្តិអន្តរជាតិ ចង្វាក់បទចម្រៀង ដូចជាមានលោកអ៊ុំហូក្នុងទិវាមហាជ័យជំនះ
បានលាន់រន្ទឺដ៏ត្រចេះត្រចង់មោទនភាព។ កំលាំងរស់នៃបទចម្រៀងបានលើកពី
ព្រំដែនវៀតណាមដើម្បីទៅកាន់មិត្តភក្តិអន្តរជាតិដោយចង្វាក់ងាយចាំ។ អ្នកកាសែត
Tran Mai Hanh អតីតអគ្គនាយកវិទ្យុសម្លេងវៀតណាមបានចែករំលែកថា៖
“បទចម្រៀងនោះរបស់លោក Pham Tuyen ត្រូវបានផ្សាយរួមជាមួយការព័រនា
អំពីជ័យជំនះទី៣០មេសារបស់ខ្ញុំនារសៀលថ្ងៃដដែល។ នៅក្បែរអត្ថបទសសេរនេះ
របស់ខ្ញុំផ្សាយលើកាសែត Nhan Dan ច្បាប់ចេញផ្សាយនាថ្ងៃទី១ឧសភាឆ្នាំ១៩៧៥ក៏
ជាបទចម្រៀងរបស់តន្ត្រីករ Pham Tuyen។ ខណៈដែលអត្ថបទសសេររបស់ខ្ញុំនិងបទ
ចម្រៀងដូចជាមានលោកអ៊ុំហូក្នុងទិវាមហាជ័យជំនះបានអានលើវិទ្យុ ខ្ញុំបានស្រក់
ទឹកភ្នែកក្នុងសមុទ្រមនុស្សដ៏ផុលផុសនាពេលថ្ងៃត្រង់ ថ្ងៃទី១ឧសភា។ មនុស្ស២នាក់
មិនស្គាល់គ្នា លោក Pham Tuyen ពេលនោះនៅក្រុងហាណូយបាននិពន្ធបទចម្រៀង
តភ្ជាប់ប្រទេសជាតិ រីឯខ្ញុំពេលនោះនៅទីក្រុង Sai Gon និងក៏ជាលើកដំបូងហៅកន្លែង
នោះជាទីក្រុងហូជីមិញដូចជាឱកាសមួយ។”
មានអាយុជាង៨០ឆ្នាំទៅហើយ តន្ត្រីករ Pham Tuyen បាននិពន្ធបទចម្រៀងជា
ច្រើន ប៉ុន្តែវណ្ណកម្មដូចជាបទចម្រៀង ដូចជាមានលោកអ៊ុំហូក្នុងទិវាមហាជ័យជំនះ
មានកន្លែងឈរជើងជានិច្ចក្នុងខឿនតូរតន្ត្រីវៀតណាម។ រួមជាមួយពេលវេលា ចង្វាក់
នៃបទចម្រៀង ដូចជាមានលោកអ៊ុំហូក្នុងទិវាមហាជ័យជំនះ នៅតែស្រស់បំព្រោង
និងពាក្យពេជ វៀតណាម-ហូជីមិញបានក្លាយទៅជានិមិត្តរូបរស់ជានិច្ចក្នុងដួងចិត្ត
ជនវៀតណាមម្នាក់ៗ៕