VOVWORLD-ចំរៀងរបាំសាលាភូមិជារបៀបសំដែងសិល្បៈ ប្រពៃណីដ៏ វិសេស
វិសាលនៃប្រជាជននៅតំបន់ក្បែរឆ្នេរសមុទ្រខេត្ត Quang Ninhប៉ែកឥសាន្ត វៀតណាម
។ សិល្បៈប្រភេទមួយនេះទើបនឹងបានក្រសួងវប្បធម៌កីឡានិង ទេសចរណ៍វៀត
ណាមទទួលស្គាល់ជាកេរ៌្តដំណែលវប្បធម៌អរូបីជាតិ។
ចំរៀងរបាំសាលាភូមិនៅខេត្ត Quang Ninhតែងតែត្រូវបានសំដែងក្នុងឱកាស
បុណ្យទាននារដូវផ្ការីកនៅក្នុងបរិវេណសាលាភូមិសំដៅស្ងើចសសើរអ្នកតានិងវីរៈជន
ដែលមានគុណូបការៈបង្កើតនិងការពារប្រទេសជាតិព្រមទាំងបួងសួងសូមឲ្យទេវតា
តាមជួយថែរក្សាផ្ដល់នូវសេចក្ដីសុខនិងភាពសំបូរសប្បាយរុងរឿងដល់អ្នកភូមិ។
កេរ៌្តដំណែលវប្បធម៌អរូបីចំរៀងរបាំសាលាភូមិមួយនេះឥឡូវមានត្រឹមតែនៅឃុំ២គឺ
ឃុំ Van Ninh និង Quang Nghia ខេត្ត Mong Cai ជាប់ព្រំដែនវៀតណាម ចិនតែ
ប៉ុណ្ណោះ។ តាមលោក Nguyen Quang Vinh ប្រធានសមាគមសិល្បៈប្រជាប្រិយខេត្ត
Quang Ninh បានឲ្យដឹងថា
“ប្រភពដើមនៃសិល្បៈចំរៀងរបាំសាលាភូមិ មានតាំងពីសតវត្សទី១៣មក ពោល
គឺ ក្រោយពីវីរៈជន Ly Thuong Kiet នាំទ័ពពីភូមិភាគកណ្ដាលមកប្រមូលផ្ដុំ នៅ ទីនេះ
ទើបបន្សល់ទុកមកនូវសិល្បៈប្រភេទមួយនេះ។ ទី២គឺ ប្រជាពលរដ្ឋ នៅភាគកណ្ដាល
ដូចជាខេត្ត Nghe An Ha Tinh Thanh Hoa មកប្រកបរបរនេសាទ នៅតំបន់នេះ រួច
កសាងសាលាភូមិនិងទីសក្ការៈបូជាអ្នកមានសគុណជាមួយប្រទេសជាតិ។ ឃុំ Van
Ninh គឺជាស្រុកកំណើតមួយរបស់ចំរៀងរបាំសាលាភូមិ”។
|
សិល្បៈប្រភេទមួយនេះទើបនឹងបានក្រសួងវប្បធម៌កីឡានិង ទេសចរណ៍វៀតណាមទទួលស្គាល់ជាកេរ៌្តដំណែលវប្បធម៌អរូបីជាតិ |
ចំរៀងសាលាភូមិចាប់ប្រភពពីសិល្បៈចំរៀង Tru វៀតណាម។ តែចំណុចខុសគ្នា
គឺក្នុងការសំដែងចំរៀងសាលាភូមិនេះមានបន្ថែមរបាំអុជធូបទៀនជូនផ្កាដល់អ្នកតា
ដោយគ្រាន់តែរៀបចំឡើងក្នុងបរិវេណសាលាភូមិនាឱកាសបុណ្យទាននៅដើមរដូវ
ផ្ការីកប៉ុណ្ណោះ។ ក្នុងគ្រួសារមានឪពុកម្ដាយទៅទស្សនាគេសំដែងចំរៀងសាលាភូមិ
ហើយមកផ្ទះបង្រៀនឲ្យកូនចៅវិញ។ក្នុងការសំដែងចំរៀងសាលាភូមិមានទាំងរបាំ
ទៀតផង។កាយវិកាទន់ភ្លន់របស់នាដក នាដការួមជាមួយសំលេងស្គរធំស្គរឆៃយ៉ាំនិង
ត្រឡោកបានបង្កើតឡើងបរិយាកាសយ៉ាងផុលផុសនៃពិធីបុណ្យ។ ការសំដែង
សិល្បៈប្រភេទនេះរួមមានសិល្បករសិល្បៈការិនី៥នាក់ក្នុងនោះមានសិល្បករមួយ
នាក់ដេញចាប៉ីDayជាចាប៉ីដងវែងម្យ៉ាងមាន៣ខ្សែ សិល្បករមួយនាក់ទៀតទូងស្គរ
និងអ្នកចំរៀងនារី៣នាក់។ សិប្បការី Hoang Thi Thao អាយុ៨០ឆ្នាំនៅក្លិបសិល្បៈ
ប្រជាប្រិយភូមិ Nam ឃុំ Van Ninh ក្រុង Mong Cai បានឲ្យដឹងថា
“នាគ្រានោះ ម្ដាយនាងខ្ញុំជាសិល្បៈការិនីហើយបានបង្រៀនឲ្យខ្ញុំចេះច្រៀង។
នាងខ្ញុំជក់ចិត្តនឹងការសំដែងសិល្បៈណាស់ហើយវប្បធម៌ប្រជាប្រិយបានជ្រាបចូល
អារម្មណ៍របស់នាងខ្ញុំ”។
ក្រៅពីសិប្បការី Hoang Thi Thao នៅក្លិបសិល្បៈប្រជាប្រិយភូមិ Nam នៅមាន
សិប្បការីប្រជាប្រិយ២នាក់ទៀតឈ្មោះPhong Thi Gai និង Nguyen Thi Tu។ គេជា
ជំនាន់សិប្បកទី៣នៅឃុំ Van Ninh ដែលចេះច្រៀងនិងរាំបទបុរណទាំងអស់។
សិប្បការី Nguyen Thi Tu អាយុ៨៤ឆ្នាំបានសំណេះសំណាលថា
"ការសំដែងសិល្បៈនេះ មុនដំបូងយើងត្រូវតែជូនពរដល់អ្នកតាសិនសឹមច្រៀង។
បើច្រៀងខុសគឺមានកំហុសជាមួយអ្នកតាដោយមិនអាចព្រមទទួលបានឡើយ។
បន្ទាប់មកជូនពរឲ្យទឹកដីនិងមនុស្សមានសេចក្ដីសុខនិងភាពសំបូររុងរឿង"។
បន្ទាប់ពីការច្រៀងកោតសសើរអ្នកតាមកក្រុមសិប្បការីអាចច្រៀងតាមចិត្តអំពីការ
គោរពស្មោះត្រង់ជាមួយស្ដេច ការប្រដៅអំពីសិលធម៌ ទឹកចិត្តស្មោះស្ម័គ្រនិងមនោ
សញ្ចេតនាក្នុងជីវភាពរស់នៅ។ តាមរយៈបទចំរៀងទាំងនោះបានបង្ហាញឲ្យឃើញ
នូវទិដ្ឋភាពសង្គមនិងវប្បធម៌របស់ប្រជាជននៅដំបន់ជាប់ឆ្នេរសមុទ្រតាំងពីមុននេះ
មក។ នាបច្ចុប្បន្ននេះក្លិបសិល្បៈប្រជាប្រិយភូមិ Nam ឃុំ Van Ninhបានទាក់ទាញ
បន្ថែមសមាជិកមកចូលរួមកាន់តែច្រើនឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ។ យាយ Le
Thi Loc ប្រធានក្លិបសិល្បៈប្រជាប្រិយភូមិ Nam បានឲ្យដឹងថា
"ឃុំ Van Ninh របស់យើងខ្ញុំមានប្រពៃណីសិល្បៈតាំងពីយូរណាស់មកហើយ។
នាថ្ងៃដំបូងបង្កើតក្លិបមានសមាជិកតែ១៨នាក់ប៉ុណ្ណោះ។បន្ទាប់មកចំនួនអ្នកចូលរួម
កើនឡើងជាបណ្ដើរៗហើយឥឡូវមានគ្នា៤២នាក់។ក្លិបធ្វើសកម្មភាពទៀងទាត់
ណាស់ដោយបើកទ្វារ៣ពេលជារៀងរាល់សប្ដាហ៍"។
នាបច្ចុប្បន្ននេះខេត្ត Quang Ninh កំពុងអនុវត្តគំរោងការ” កសាងកម្មវិធីសំដែង
សិល្បៈប្រជាប្រិយឲ្យក្លាយទៅជាផលិតផលទេសចរណ៍” ក្នងនោះមានចំរៀងរបាំ
សាលាភូមិផង។ ក្នុងគោលបំណងអភិរក្សនិងពង្រីកតំលៃវប្បធម៌អរូបីចំរៀងរបាំ
សាលាភូមិនេះសមាគមសិល្បៈប្រជាប្រិយខេត្ត Quang Ninh បានមានរបបលើក
ទឹកចិត្តជាសំភារៈចំពោះសិប្បកជើងចាស់នានាព្រមទាំងផ្សព្វផ្សាយឯកសារ ឋាស
CD – DVD និងបើកមហោស្រពសំងែងចំរៀងរបាំសាលាភូមិជាប្រចាំនៅតាមគ្រប់
តំបន់ក្នុងខេត្តនិងទូទាំងប្រទេស៕