ខេត្ត Dien Bien ខិតខំប្រឹងប្រែងពង្រឹងនិងពង្រីកនូវតម្លៃវប្បធម៌អរូបី

Chia sẻ
(VOVWORLD) -ខេត្ត Dien Bien ទើបនឹងមានបន្ថែមនូវបេតិកភណ្ឌវប្បធម៌អរូបីថ្នាក់ជាតិចំនួនពីរ នោះគឺ បុណ្យតេតសាច់ទឹក (Bun Huot Nam) របស់ជនរួមជាតិជនជាតិឡាវនៅភូមិ Na Sang ទី១ ឃុំ Nua Ngam ស្រុក Dien Bien និងសិល្បៈរចនាក្បូរក្បាច់លើសម្លៀក បំពាក់ប្រពៃណីរបស់ជនជាតិ Mong hoa នៅឃុំ Sa Long ស្រុក Muong Cha។ លទ្ធ ផលទទួលបានទាំងអស់នេះជាការខិតខំប្រឹងប្រែងក្នុងការពង្រឹងនិងពង្រីកនូវតម្លៃវប្បធម៌អរូបីរបស់រដ្ឋអំណាចនិងសហគមន៍បណ្តាជនជាតិខេត្ត Dien Bien។
ខេត្ត Dien Bien ខិតខំប្រឹងប្រែងពង្រឹងនិងពង្រីកនូវតម្លៃវប្បធម៌អរូបី - ảnh 1ទិដ្ឋភាពនៃពិធីប្រកាសនិងប្រគល់ប័ណ្ណបញ្ជាក់បុណ្យ Bun Huot Nam ជាបេតិកភណ្ឌវប្បធម៌អរូបីជាតិ

នាប៉ុន្មានថ្ងៃនេះ សហគមន៍ជនជាតិឡាវ នៅភូមិ Na Sang ១ ឃុំ Nua Ngam ស្រុក Dien Bien មានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែងខណៈដែលបានក្រ សួងវប្បធម៌ កីឡានិងទេសចរណ៍ប្រគល់ប័ណ្ឌបញ្ជាក់ទទួលស្គាល់បុណ្យតេតសាច់ទឹក (Bun Huot Nam) ជាបេតិកភណ្ឌវប្បធម៌អរូបីថ្នាក់ជាតិ។ ថ្វីត្បិតដូច្នេះ បានជា Bun Huot Nam ឆ្នាំនេះត្រូវបានប្រជាជនក្នុងភូមិរៀបចំយ៉ាងសប្បាយ ដោយគោល បំណង ឧទ្ទិសកុសលសុំសេចក្តីសុខចម្រើន រដូវអំណោយផលនិងមនុស្សគ្រប់រូបបានរស់នៅ ក្នុងភាពសុដុមរម្យនាពេញមួយឆ្នាំ។ ជាងនេះទៅទៀត គឺដើម្បីអប់រំកូនចៅជនជាតិឡាវ គ្រប់ជំនាន់ឲ្យមានមនសិការ មានការទទួលខុសត្រួវជាមួយប្រវត្តិសាស្ត្រនិងវប្បធម៌ របស់ជនជាតិខ្លួន។ លោកស្រី Luong Sao May នៅភូមិ Na Sang 1 បានឲ្យដឹងថា៖

        “ប្រជាជនភូមិ Na Sang យើងខ្ញុំ គឺមានមោទនៈយ៉ាងក្រៃលែងព្រោះបុណ្យតេត សាច់ទឹករបស់ខ្លួនបានទទួលស្គាល់ជាបេតិកណ្ឌវប្បធម៌អរូបីជាតិ។ អ្នកភូមិទាំងអស់ គ្នា សប្បាយចិត្តណាស់។ មិនត្រឹមតែថ្ងៃនេះទេ យើងខ្ញុំនឹងប្តេជ្ញាចិត្ត រួមគ្នាពង្រីកថែម ទៀតនូវវប្បធម៌ប្រពៃណីរបស់ជនជាតិនិងមរតកឲ្យកូនចៅជំនាន់ក្រោយឲ្យជ្រាបផងដែរ”។

        ការអភិរក្សនិងពង្រីកនូវវប្បធម៌ប្រពៃណីរបស់បណ្តាជនជាតិនោះមិនត្រឹមតែជា បំណងប្រាថ្នារបស់ចាស់ទុំក្នុងភូមិនិងសិប្បករប៉ុណ្ណោះទេ ថែមទាំងត្រូវបានកំណត់ជា ភារកិច្ចរបស់សហគមន៍ទាំងមូលទៀតផង ។ លោកស្រី Pham Minh Chau ប្រធានការិ យាល័យវប្បធម៌ស្រុក Dien Bien ខេត្ត Dien Bien បានឲ្យដឹងថា៖

        “ក្រោយពេលបានទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីជាតិហើយនោះ គឺគប្បី រក្សានិងអភិរក្សឲ្យបានល្អថែមទៀត  ជៀសវាងការជ្រាបចូលនូវរូបភាពវប្បធម៌ពុំមែន ជាវប្បធម៌ប្រពៃណីរបស់តំបន់។ នេះក៏ជាកត្តាដែលយើងត្រូវផ្តោតការយកចិត្តទុកដាក់ ។ ប៉ុន្តែយ៉ាងណា មិញ ក៏ត្រូវកំណត់ទិសសម្រាប់ប្រជាជនឲ្យបន្តរក្សានិងអនុវត្តល្អនូវ ទស្សនៈត្រឹមត្រូវរបស់បក្សនិងរដ្ឋផងដែរ”។

        រហូតមកដល់ពេលនេះ ខេត្ត Dien Bien ក៏បានបូកសរុបនូវបេតិកភណ្ឌចំនួន ១៨របស់ជនជាតិដែលត្រូវការអភិរក្សនិងដាក់សំណើរសុំទទួលស្គាល់ជាបេតិកភណ្ឌ អរូបីជាតិ ដូចជា ពិធីសែនព្រេនជីដូនជីតានិងបុណ្យផ្ការបស់ជនជាតិ Cong ពិធីសែន

អ្នកតាភូមិ អំណរបាយថ្មីរបស់ជនជាតិ Ha Nhi, Xinh Mun, Si La និងពិធីសែនត្រកូល របស់ជនជាតិ Khang ជាដើម។ ខេត្តក៏បានសរួមសហការជាមួយវិទ្យាស្ថានតន្ត្រីកសាង សំណុំឯកសារអំពីសិល្បៈរបាំ Xoe Thai ខេត្ត Dien Bien ដាក់ជូនអង្គការវប្បធម៌វិទ្យា សាស្ត្រអប់រំនៃអង្គការសហប្រជាជាតិ (UNESCO) ឲ្យទទួលស្គាល់ជាបេតិកភណ្ឌវប្ប ធម៌អរូបីតំណាងមនុស្សលោក។ យោងតាមគម្រោងការអភិរក្សនិងអភិវឌ្ឍន៍វប្បធម៌ បណ្តាជនជាតិខេត្ត Dien Bien ឲ្យភ្ជាប់ជាមួយការអភិវឌ្ឍសេដ្ឋកិច្ចសង្គមដំណាក់កាល ២០១៦-២០២០ នោះ ដល់ឆ្នាំ២០២០ តម្លៃបេតិកភណ្ឌវប្បធម៌របស់បណ្តាជនជាតិលើ ទូទាំងខេត្តសុទ្ធសឹងតែបានធ្វើស្ថិតិ ដែលក្នុងនោះ ៥០%នូវតម្លៃវប្បធម៌តំណាងគប្បី បានអភិរក្សនិងពង្រីក។ លោក Dao Ngoc Luong នាយករងមន្ទីរវប្បធម៌កីឡានិងទេស ចរណ៍ខេត្ត Dien Bien បានឲ្យដឹងថា៖

        “ជនរួមជាតិជាច្រើនបច្ចុប្បន្ន គឺមិនសូវរក្សាបាននូវអត្តសញ្ញាណជនជាតិ។ ម្តង ម្កាល់ស្រាវជ្រាវអំពីបេតិកភណ្ឌមួយគឺចំណាយពេលវេលាជាច្រើនសំដៅស្វែងរកឯក សារដើម្បីយល់ពីការអភិវឌ្ឍតាមដំណាក់កាលនីមួយៗ។ បច្ចុប្បន្ននេះ យើងខ្ញុំកំពុង បន្តការស្រាវជ្រាវដើម្បីខិតខំប្រឹងប្រែងដល់ឆ្នាំ២០២០ត្រូវត្រួតពិនិត្យជាសារវ័ន្តនូវប្រ វត្តិសាស្ត្រនៃការបង្កើតនិងប្រភពរបស់ជនជាតិទាំង១៩លើទូទាំងខេត្ត Dien Bien ផងដែរ”។

ខេត្ត Dien Bien ខិតខំប្រឹងប្រែងពង្រឹងនិងពង្រីកនូវតម្លៃវប្បធម៌អរូបី - ảnh 2ជនជាតិ Mong នៅខេត្ត Dien Bien រក្សាសិល្បៈប៉ាក់របស់ខ្លួន

        ការដែលនាពេលថ្មីៗនេះ បេតិកភណ្ឌចំនួនពីររបស់ខេត្ត Dien Bien ត្រូវបាន ទទួលស្គាល់នោះជាសញ្ញាដំបូង គត់សម្គាល់នូវការខិតខំប្រឹងប្រែងរបស់រដ្ឋអំណាចនិង ប្រជាជនបណ្តាជនជាតិនៅខេត្ត Dien Bien ក្នុងការអភិរក្ស រក្សានិងពង្រីកនូវស្មារតី វប្បធម៌របស់ជនជាតិ កសាងមុខមាត់ដ៏សម្បូរបែបអំពីជីវភាពវប្បធម៌របស់ខេត្តព្រៃភ្នំ ភាគពាយព្យមួយ៕

 

ប្រតិកម្មទៅវិញ