នៅឆ្នាំ ១៩៩៤ តំបន់កណ្តាលនៃឈូងសមុទ្រ Ha Long ត្រូវបានអង្គការ UNESCO ទទួលស្គាល់ថាជាបេតិកភណ្ឌធម្មជាតិពិភពលោក (រូបថតៈ VOV)
|
បច្ចុប្បន្ននេះ វៀតណាមមានបេតិកភណ្ឌវប្បធម៌ចំនួន ២៧ ដែលត្រូវបានអង្គការវិទ្យាសាស្ត្រនិងអប់រំនៃអង្គការសហប្រជាជាតិ (UNESCO) ចុះបញ្ជីឈ្មោះ ហើយកំពុងត្រៀមឯកសារដើម្បីដល់ឆ្នាំ ២០២៥ វៀតណាមនឹងមានបេតិកភ័ណ្ឌពិភពលោកថ្មីចំនួន ៥ រួមមាន បេតិកភ័ណ្ឌអរូបីយចំនួន ៣ និងបេតិកភ័ណ្ឌរូបីយចំនួន២ រួមទាំងមានបេតិកភណ្ឌជាតិប្រមាណ ៣.៤៥០; បេតិកភណ្ឌជាតិពិសេសជាង ១០០; រតនៈសម្បត្តិជាតិ ចំនួន ១៦០; បេតិកភ័ណ្ឌវប្បធម៌អរូបីជាតិ ចំនួន ២៩០ និងពិធីបុណ្យប្រមាណ ៨.០០០។
យោងតាមសាស្ត្រាចារ្យ បណ្ឌិត Luu Tran Tieu ប្រធានសមាគមបេតិកភណ្ឌវៀត ណាមបានឲ្យដឹងថា បច្ចុប្បន្ននេះ សកម្មភាពអភិរក្សនិងពង្រីកនូវតម្លៃបេតិកភណ្ឌវប្បធម៌និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម តែងតែឆ្ពោះទៅរកគោលដៅរួមគឺដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព។ សាស្ត្រាចារ្យបណ្ឌិតលោក Luu Tran Tieu ប្រធានសមាគមបេតិកភណ្ឌវៀតណាមបានអះអាងថា៖ “ការអភិរក្សបេតិកភ័ណ្ឌវប្បធម៌គឺដើម្បីបម្រើឱ្យការអភិវឌ្ឍន៍ ហើយការអភិវឌ្ឍនេះ ក៏បម្រើដល់ការអភិរក្សតម្លៃបេតិ កភណ្ឌវប្បធម៌ផងដែរ។ ទំនាក់ទំនងវប្បធម៌ សេដ្ឋកិច្ច សង្គម តែងតែមានទំនាក់ទំនងជាមួយគ្នា។ ដើម្បីប្រែក្លាយសក្តានុពលនៃបេតិកភ័ណ្ឌវប្បធម៌ទៅជាធនធានអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពនោះ យើងចាំបាច់ត្រូវលើកកំពស់ការយល់ដឹងអំពីតម្លៃបេតិកភណ្ឌវប្បធម៌។ ពោលគឺ បេតិកភ័ណ្ឌវប្បធម៌គឺជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបាន ដែលតភ្ជាប់សហគមន៍ជនជាតិទាំងមូល ជាគន្លឹះនៃអត្តសញ្ញាណជាតិ ជាមូលដ្ឋានសម្រាប់បង្កើតតម្លៃថ្មីនិងការផ្លាស់ប្តូរវប្បធម៌។ គន្លឹះក្នុងការថែរក្សាបេតិកភណ្ឌវប្បធម៌ប្រវត្តិសាស្ត្រ វប្បធម៌ រមនីយដ្ឋានបេតិកភណ្ឌវប្បធម៌គឺដើម្បីរក្សានូវកត្តាដើម ដែលបង្កើតឡើងបេតិកភណ្ឌ”។
នៅថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០១៤ រមណីដ្ឋាន Trang An បានក្លាយជាបេតិកភ័ណ្ឌវប្បធម៌និងធម្មជាតិពិភពលោក ឬជាបេតិកភ័ណ្ឌចម្រុះដើមដំបូងរបស់វៀតណាម ដែលត្រូវបានអង្គការ UNESCO ទទួលស្គាល់ យោងតាមលក្ខណៈវិនិច្ឆ័យអំពីវប្បធម៌ តម្លៃសោភ័ណ្ឌភាពនិងភូមិសាស្ត្រផងដែរ។
|
ការរក្សាភាពរឹងមាំនៃបេតិកភណ្ឌ ហើយបេតិកភណ្ឌនោះត្រូវមានអត្ថន័យចំពោះ សហគមន៍ និងត្រូវបានសហគមន៍អភិរក្ស មរត៌ក និងបង្កើតឡើងវិញដោយចាត់ទុកថាជាទ្រព្យសម្បត្តិរបស់ខ្លួន។ និន្នាការទូទៅនៃពិភពលោក នាពេលបច្ចុប្បន្ននេះ គឺដើម្បីអភិរក្សនិងពង្រីកនូវតម្លៃនៃបេតិកភណ្ឌវប្បធម៌ទាំងផ្នែករូបីនិងអរូបី ដោយឆ្ពោះទៅសហគមន៍ដែលកំពុងរស់នៅក្នុងតំបន់មានបេតិកភណ្ឌ ហើយសហ គមន៍គឺជាអ្នកទេសចរមកទស្សនាបេតិកភ័ណ្ឌនេះតែម្តង។ បណ្ឌិត Phan Thanh Hai សមាជិកក្រុមប្រឹក្សាបេតិកភណ្ឌជាតិបានឲ្យដឹងថា៖ “បញ្ជូនបេតិកភណ្ឌទៅជាមួយសហគមន៍វិញ ដោយប្រជាជនគ្រប់គ្រង។ ប្រការនេះគឺសំខាន់ណាស់។ មេរៀនដ៏សំខាន់បំផុតគឺធ្វើយ៉ាងម៉េច ដើម្បីដោះស្រាយឲ្យសមស្របនូវផលប្រយោជន៍រវាងរដ្ឋ ប្រជាជននិងសហគមន៍។ នៅក្នុងបរិបទបច្ចុប្បន្ន បេតិកភណ្ឌវប្បធម៌ដែលត្រូវបានចាត់ទុកថាជាទ្រព្យសម្បត្តិរបស់សហគមន៍។ សហគមន៍ចូលរួមក្នុងការពិគ្រោះយោ បល់ ហើយត្រូវតែចូលរួមក្នុងការការពារនិងរីករាយជាមួយគ្នាដើម្បីលើកកម្ពស់តម្លៃបេតិកភណ្ឌទាំងអស់នេះ”។
បេតិកភ័ណ្ឌវប្បធម៌ដែលមានតាំងពីអតីតកាល មិនគ្រាន់តែជាអតីតកាលប៉ុណ្ណោះទេថែមទាំងបង្កប់នូវដង្ហើមសម័យកាល និងត្រូវក្លាយជាផលិតផលប្រកបដោយប្រ សិទ្ធភាពនៅក្នុងជីវភាពសហសម័យ។ ប្រភេទបេតិកភ័ណ្ឌវប្បធម៌នីមួយៗតែងតែមានវិធីសាស្ត្រអភិក្រមនិងអភិរក្សផ្សេងៗគ្នា។ បណ្ឌិត Nguyen The Hung សមាជិកក្រុមប្រឹក្សាបេតិកភណ្ឌជាតិ បានឲ្យដឹងថា៖ “បន្តការអនុវត្តគោលនយោបាយអនុ គ្រោះសម្រាប់សិប្បករ ដោយសារតែក្នុងបេតិកភណ្ឌវប្បធម៌ មានបេតិកភណ្ឌវប្បធម៌រូបីនិងបេតិកភណ្ឌវប្បធម៌អរូបី ហើយវាគង់វង្សឬអត់គឺអាស្រ័យដោយសិប្បករ។ ការអភិរក្សបេតិកភណ្ឌវប្បធម៌និងការអភិវឌ្ឍប្រកបដោយចីរភាព មានទំនាក់ទំនងជិតស្និទ្ធពឹងផ្អែកទៅលើគ្នាទៅវិញទៅមក។ ការអភិរក្សបេតិកភណ្ឌវប្បធម៌មានន័យដូចនឹងការអភិវឌ្ឍប្រ កបដោយនិរន្តរភាព ហើយការអភិវឌ្ឍប្រកបដោយនិរន្តរភាពត្រូវតែចាត់ទុកការអភិរក្សបេតិកភណ្ឌវប្បធម៌ ជាកាតព្វកិច្ចហើយត្រូវតែធ្វើឱ្យបាន ជាប្រចាំ”។
នៅចុងឆ្នាំ ១៩៩៨ អង្គការ UNESCO បានទទួលស្គាល់ទីក្រុងបុរាណ Hoi An ជាបេតិកភ័ណ្ឌវប្បធម៌ពិភពលោក
|
ការអភិរក្សបេតិកភ័ណ្ឌ ការពង្រីកតម្លៃបេតិកភណ្ឌ តែងតែជាភារកិច្ច ដែលត្រូវបានផ្នែកវប្បធម៌យកចិត្តទុកដាក់ជាពិសេស។ នាពេលថ្មីៗនេះ ដោយមានលទ្ធផលល្អប្រសើរក្នុងការគ្រប់គ្រងការអភិរក្សនិងពង្រីកតម្លៃបេតិកភណ្ឌវប្បធម៌ បានជាបេតិ កភណ្ឌវប្បធម៌នៅវៀតណាម បានក្លាយទៅជាទិសដៅគួរឲ្យទាក់ទាញសម្រាប់ភ្ញៀវទេសចរទាំងក្នុងនិងក្រៅបរទេស។ លោកស្រី Le Thi Thu Hien ប្រធាននាយកដ្ឋានបេតិកភណ្ឌវប្បធម៌បានឲ្យដឹងថា៖ “ការជំរុញ ការផ្សព្វផ្សាយនិងការផ្សារភ្ជាប់រវាងបេតិកភណ្ឌពិភពលោកជាមួយនឹងការអភិវឌ្ឍទេសចរណ៍ បានទាក់ទាញភ្ញៀវទេសចរកាន់តែច្រើនឡើងៗ មកទស្សនាបេតិកភ័ណ្ឌ តាមនោះបេតកភណ្ឌពិភពលោកនឹងក្លាយទៅជាគោលដៅសំខាន់។ ម្យ៉ាងវិញទៀត បង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិ បង្កើនការធ្វើសង្គមកិច្ចនៃសកម្មភាពការពារ និងលើកកម្ពស់តម្លៃបេតិកភណ្ឌវប្ប ធម៌។ ការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃដំណោះស្រាយដើម្បីការពារនិងពង្រីកតម្លៃបេតិកភណ្ឌវប្បធម៌នឹងសម្រេចបាននូវលទ្ធផលល្អប្រសើរជាង រួមទាំងគ្រប់គ្រងល្អ នូវទំនាក់ទំនងរវាងការអភិរក្សនិងការអភិវឌ្ឍន៍ រវាងសេដ្ឋកិច្ចនិងវប្បធម៌ជា ដើម”។
ការអភិរក្សនិងពង្រីកនូវតម្លៃបេតិកភណ្ឌវប្បធម៌ប្រកបដោយនិរន្តរភាព ត្រូវការការរួមដៃរបស់សង្គមទាំងមូល ជាពិសេសរបស់សហគមន៍។ ហេតុដូច្នេះ ជំនាន់បច្ចុប្បន្ន ត្រូវមានការទទួលខុសត្រូវចំពោះការអភិរក្សនិងពង្រីកនូវតម្លៃបេតិក ភណ្ឌក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព៕