ការអនុវត្តជំនឿគោរពបូជា Mau Tam phu (ព្រះម៉ែបីអង្គ) -បេតិកភណ្ឌវប្បធម៌អរូបីរបស់ប្រជាជនវៀតណាម

Chia sẻ
(VOVWORLD) - ទំនៀមទម្លាប់អនុវត្តន៍ជំនឿគោរពបូជា Mau Tam phu (ព្រះ ម៉ែបីអង្គ)  របស់ប្រជាជនវៀតណាមគឺជាបេតិកភណ្ឌវប្បធម៌អរូបី ទី ១១ របស់ វៀតណាម ដែលត្រូវបានអង្គការ UNESCO ចុះបញ្ជីនៅឆ្នាំ ២០១៦។ បេតិកភ័ណ្ឌនេះមានវិសាលភាពធំជាងគេ ក្នុងចំណោមបណ្តាបេតិកភណ្ឌដែលត្រូវបានទទួលស្គាល់របស់វៀតណាម ហើយបានគ្របដណ្តប់ ២១ ខេត្ត /ក្រុង ពីភូមិភាគខាងជើងដល់ភូមិភាគខាងត្បូង។ 
ការអនុវត្តជំនឿគោរពបូជា Mau Tam phu (ព្រះម៉ែបីអង្គ) -បេតិកភណ្ឌវប្បធម៌អរូបីរបស់ប្រជាជនវៀតណាម - ảnh 1ជំនឿគោរពបូជាព្រះម៉ែគឺជាសកម្មភាពវប្បធម៌និងសាសនាដែលជះឥទ្ធិពលយ៉ាងខ្លាំងដល់ជីវភាពរស់នៅក្នុងសង្គមនិងស្មារតីរបស់ប្រជាជន

តាមឯកសារទាំងឡាយបានឲ្យដឹងថា ជំនឿបូជាព្រះម៉ែ៣អង្គរួមមានព្រះម៉ែ Lieu Hanh (ថែរក្សាមេឃ) ព្រះ ម៉ែ Thuong Ngan (ថែរក្សាព្រៃភ្នំ) និងព្រះម៉ែ Thoai (ថែរក្សាទន្លេ)។ ទំនៀមទម្លាប់គោរពបូជា ព្រះម៉ែបីអង្គរបស់ប្រជាជនវៀតណាមនេះមានការទទួលឥត្ធិពលពីព្រះពុទ្ធសាសនានិងសាសនាមួយចំនួនទៀតពីបរទេសផងដែរ។ យោងតាមទេវកថា ព្រះម៉ែ Lieu Hanh គឺជាទេពធីតាយាងចុះមកឋានមនុស្សលោក ធ្វើជាមនុស្សហើយបន្ទាប់មកបានបួកកាន់ព្រះពុទ្ធសាសនា។ ព្រះនាងត្រូវបានប្រជាជនលើកដំកើងជា “ព្រះម៉ែ” ដែលជាព្រះមួយក្នុងចំណោមព្រះអមតៈទាំងបួនអង្គ របស់ជនជាតិវៀតណាម។ ចាប់ពីសតវត្សទី XVI ជំនឿនេះបានក្លាយជាសកម្មភាពវប្បធម៌និងសាសនា ដែលជះឥទ្ធិពលយ៉ាងខ្លាំងដល់ជីវភាពសង្គមនិងមនសិការរបស់ប្រជាជន បំពេញតម្រូវការនិងសេចក្តីប្រាថ្នានៃជីវភាពរស់នៅរបស់មនុស្ស។ សាស្ត្រាចារ្យបណ្ឌិត Tran Lam Bien អ្នកស្រាវជ្រាវបេតិកភណ្ឌវប្បធម៌ បានឲ្យដឹងថា៖ “ជំនឿគោរពបូជាព្រះម៉ែបីអង្គ មានលក្ខណៈពិសេសត្រង់ថា ដើរតាមជំហាននៃការអភិវឌ្ឍន៍របស់ប្រទេសវៀតណាម តាំងពីសម័យបុព្វកាលរហូតមកដល់បច្ចុប្បន្ន។ ជំនឿគោរពបូជាព្រះម៉ែគឺមានអំណាចយ៉ាងខ្លាំងនៅក្នុងបេះដូងនៃប្រទេសជាតិ។ បន្ទាប់ពីប្រជាជនវៀតណាមបានកាប់ឆ្ការឈូសឆាយដីមក គឺចាប់ផ្តើមមកកើតចេញរូបរាង ប្រព័ន្ធជំនឿថ្មី ដែលជាការគោរពបូជាសម្រាប់មាតាតែម្តង”។

សព្វថ្ងៃនេះ ការអនុវត្តន៍ពិធីគោរពបូជាព្រះម៉ែទាំងបីអង្គរបស់វៀតណាម ត្រូវបានបែងចែកនៅតាមតំបន់ជាច្រើនដូចជា៖ ភាគពាយ័ព្យ ភាគឥសាន ភាគខាងជើង ភាគកណ្តាលនិងទីក្រុងហូជីមិញ ដែលបានរីក សាយភាយនិងអនុវត្តនៅតាមតំបន់ជាច្រើនទូទាំងប្រទេស។ ក្នុងនោះ ខេត្ត Nam Dinh ត្រូវបានគេចាត់ទុកថាជាតំបន់មួយដែលមានមជ្ឈមណ្ឌលគោរពបូជាព្រះម៉ែ Lieu Hanh ផងដែរ។ ការអនុវត្តជំនឿគោរពបូជាព្រះទាំងបីរបស់ប្រជាជនវៀតណាម សម្តែងនូវប្រពៃណីស្នេហាជាតិ ផឹកទឹកនឹកដល់ប្រភពដើម ដែលបានបង្ហាញយ៉ាងច្បាស់តាមរយៈការគង្សនៅរបស់ព្រះម៉ែតាមវត្តអារ៉ាម (ប្រហែល ៧០ អង្គ) ក្នុងនោះព្រះច្រើនអង្គ ដែលជាមនុស្សពិតក្នុងប្រវត្តិសាស្ត្រ ដូចជាព្រះអង្គ Tran Hung Dao, Pham Ngu Lao ជាដើម។

ការអនុវត្តជំនឿគោរពបូជា Mau Tam phu (ព្រះម៉ែបីអង្គ) -បេតិកភណ្ឌវប្បធម៌អរូបីរបស់ប្រជាជនវៀតណាម - ảnh 2 ប្រជាជនច្រើនរូបបានចូលរួមពិធីគោរពព្រះម៉ែនៅវិហារ Dong Cuong នៃខេត្ត Yen Bai

កាលនៅរស់ ព្រះអង្គទាំងនេះ សុទ្ធតែជាអ្នកដែលមានទេពកោសល្យ ជាមនុស្សមានគុណធម៌ រួមចំណែកក្នុងបុព្វហេតុកសាងប្រទេស ការពារប្រជាជន ពេលលាចាកលោកទៅ ក្លាយជាបង្អែកខាងស្មារតីសម្រាប់ប្រជា ជន។ លោក Le Xuan Nam អតីតប្រធានមន្ទីរវប្បធម៌កីឡានិងទេសចរណ៍ខេត្ត Nam Dinh បានអះអាង ថា៖ “ជំនឿគោរពបូជាព្រះម៉ែ បានចាប់បដិសន្ធិដោយផ្សាភ្ជាប់ជំនឿរបស់ប្រជាជនវៀតណាម តាំងពី ៦-៧ ពាន់ឆ្នាំមុន ដោយគោរពបូជាទេពធីតាធម្មជាតិ។ ទំនៀមទម្លាប់គោរពបូជាព្រះម៉ែផ្តោតលើការធ្វើពិធីសាសនានិងការប្រព្រឹត្តរបស់ប្រជាជនវៀតណាមជាច្រើន ដូចជាការគោរពបូជាព្រះម៉ែ ព្រះបិតា ព្រះចៅអធិរាជ ឬជំនឿគោរពបូជាដូនតា គោរពបូជាសហគមន៍ គោរពបូជាប្រជាជនដែលដែលមានគុណបំណាច់ជាមួយប្រទេសជាតិជាដើម។ ជាពិសេស មានជំនឿខ្លះបានជាប់ទាក់ទងនឹងសង្គ្រាមតស៊ូដើម្បីការពារឯក រាជ្យជាតិទៀតផង”។

ការអនុវត្តនិងចូលរួមធ្វើពិធីបញ្ចូលរូបនិងសកម្មភាពធ្វើពិធីបួងសួងសុំសេចក្តីសុខ សំណាង សុភមង្គល បង្ហាញពីសេចក្តីប្រាថ្នាក្នុងជីវភាពប្រចាំថ្ងៃ នាំមនុស្សឆ្ពោះទៅក្តីមេត្តាធម៌ និងសប្បុរសធម៌ ដែលជាមូល ដ្ឋាននៃការប្រតិបត្តិរវាងមនុស្សជាមួយមនុស្ស។ ការគោរពបូជាព្រះមែ ដែលជានិមិត្តរូបរបស់មាតាកំពូលៗ រួមចំណែកលើកកម្ពស់តម្លៃនិងតួនាទីរបស់ស្ត្រីក្នុងគ្រួសារនិងសង្គមវៀតណាម។ ទន្ទឹមជាមួយគ្នានោះ ការអនុវត្តពិធីបុណ្យទាន ពិធីបញ្ចូលរូប ជាមួយកត្តាវប្បធម៌ប្រជាប្រិយដូចជាសំលៀកបំពាក់ តន្ត្រី របាំ ... ត្រូវបានសម្តែងប្រកបដោយភាពប៉ិនប្រសប់ក្នុងការផ្សារភ្ជាប់ជាមួយជំនឿគោរពបូជាព្រះម៉ែ ហើយនេះក៏ជាវិធីសាស្រ្តដើម្បីអភិរក្សប្រវត្តិសាស្រ្ត បេតិកភណ្ឌនិងអត្តសញ្ញាណវប្បធម៌របស់ប្រជាជនវៀតណាម។

(អត្ថបទប្រើឯកសារមួយចំនួនពីទូរទស្សន៍ប្រជាជន)

ប្រតិកម្មទៅវិញ