ក្រុមអ្នកនិពន្ធបាននាំមកនូវកម្លាំងយុវជននិងភាពទាក់ទាញដល់អ្នកទស្សនា (រូបថត៖ baovanhoa.vn) |
“Hoi Hai Ma” យោងទៅតាមការបកស្រាយបែបវិទ្យាសាស្ត្រគឺជាសមាសធាតុសំខាន់នៃខួរក្បាលដើម្បីកែលម្អការចងចាំ។ ស្នាដៃដែលដាក់តាំងបង្ហាញក្នុងការតាំងពិព័រណ៍នេះ ត្រូវបានធ្វើពីថ្នាំលាបប្រេង ខ្មុកម្រ័ក្សណ៍ សូត្រ ឆ្លាក់លើឈើនិងដែកផងដែរ។ ដោយដាក់ឈ្មោះថា “Hoi Hai Ma” សិល្បករវ័យក្មេងបានធ្វើឲ្យរស់រានមានជីវិតឡើងវិញនូវវត្ថុជីវិត ពណ៌ លំហរនិងរូបរាង។ សិល្បការិនី Vu Bach Lien សមាជិកសមាគមវិចិត្រសិល្បៈវៀតណាមបានវាយតម្លៃថា៖ “គុណភាពសិល្បៈរបស់ប្អូនៗកុមារ ទោះបីពួកគេទើបតែរៀននៅថ្នាក់ទី ៩, ទី ១០ និងទី ១១ ក៏ដោយ ក៏ធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលត្រូវមានការលើកទឹកចិត្តបន្ថែមទៀតដើម្បីពួកគេអាចដើរតាមមាគ៌ាសិល្បៈបាន។ ខ្ញុំគិតថា ពួកគេអាចឬមិនក្លាយជាអ្នកសិល្បៈនៅពេលក្រោយក៏ដោយ ប៉ុន្តែសិល្បៈច្បាស់ជាបានលើកទឹកចិត្តពួកគេ ហើយនោះគឺជាអ្វីដែលសំខាន់បំផុត”។
ការតាំងពិព័រណ៍ “Hoi Hai Ma” មានលក្ខណៈរស់រវើក បង្គប់នូវពណ៌សម្បុរ ប៉ុន្តែក៏មានលក្ខណៈសាមញ្ញរបស់សិល្បករវ័យក្មេង។ សិល្បករ Nguyen Duong Hai Dang សាស្ត្រាចារ្យនៅមជ្ឈមណ្ឌលពិគ្រោះយោបល់និងអភិវឌ្ឍទេពកោសល្យនៃសាលា Vinschool បាននិយាយថា៖ “ខ្ញុំមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះសមត្ថភាពរបស់ប្អូនៗ ស្នាដៃនីមួយៗនៅទីនេះប្អូនៗត្រឹម តែរៀនពី ១០ ទៅ ២០ ពេលប៉ុណ្ណោះ ហើយក្នុងរយៈពេលទាំង ១០ នោះ ប្អូនៗត្រូវរៀនពីវត្ថុធាតុដើម រហូតដល់ការបង្ហាញរូបរៀង ហើយបង្ហាញលើ ផលិតផល។ វាតម្រូវឱ្យអ្នកត្រូវមានការតស៊ូ ការប្តេជ្ញាចិត្តនិងសមត្ថភាពក្នុងការរៀនយ៉ាងឆាប់រហ័ស ដើម្បីអាចបំពេញនូវផលិតផលនៅក្នុងពិព័រណ៍នេះ”។
សម្រាប់សិល្បករវ័យក្មេងម្នាក់ៗ ដំណើរការអនុបវត្តន៍សិល្បៈគឺជាពេលវេលាដើម្បីសញ្ជឹងគិតពីអនុស្សាវរីយ៍ដែលបានជួបប្រទះ ក្នុងនោះមានទាំងសេចក្តីអំណរផងនិងទុក្ខព្រួយផង។ ការចងចាំគឺវត្ថុធាតុដើមសម្រាប់សិល្បករវ័យក្មេង បង្កើតស្នាដៃសិល្បៈបង្កប់លក្ខណៈសម្គាល់ដោយឡែករបស់ខ្លួន។ សិល្បករ Ngo Ngoc Phuong Anh បានចែករំលែកថា៖ “ចូលរួមការតាំងពិព័រណ៍នេះ ខ្ញុំមានរូបគំនូរខ្មុកម្រ័ក្សណ៍សម្រាប់បង្ហាញនោះគឺ Iris flowers។ ខ្ញុំជ្រើសរើសយក Iris flowers ព្រោះវាជានិមិត្តរូបនៃជំនឿនិងពណ៌នៃក្តីសង្ឃឹម ទោះបីសប្បាយឬទុក្ខព្រួយក្តី ខ្ញុំតែងតែមានជំនឿទៅថ្ងៃអនាគតជានិច្ច។ ជីវិតរបស់ខ្ញុំផ្ទាល់មានរយៈពេលមានភាពសោកសៅនិងភាពឯកោ ដូច្នេះខ្ញុំបានប្រើសិល្បៈសម្រាប់បង្ហាញពីអារម្មណ៍របស់ខ្លួន តាមរយៈរូបភាពដើម្បីអាចប្រាស្រ័យទាក់ទងជាមួយមនុស្សជំនួសឱ្យភាសា”។
អ្នកទស្សនាតាំងពិព័រណ៍ "Hoi Hai Ma" (រូបថត៖ baovanhoa.vn) |
ចំណែកឯស្នាដៃរបស់មិត្ត Pham Ngoc Minh បានឆ្ពោះទៅរកសោភ័ណភាពប្រពៃណីរបស់ប្រជាជាតិ ដែលបង្ហាញពីការស្រឡាញ់តម្លៃវប្បធម៌និងប្រវត្តិសាស្ត្ររបស់ប្រទេសជាតិ។
“ខ្ញុំពិតជាស្រឡាញ់ទម្រង់សិល្បៈដែលទាក់ទងនឹងប្រពៃណី គំនូឆ្លាក់លើឈើឬឆ្លាក់ស័ង្កសីរបស់ខ្ញុំតែងតែគូសញ្ញាផ្កាទាំងអស់ នោះជាផ្កាឈូក ពីព្រោះសម្រស់របស់វៀតណាម របស់នារី ហើយភាពស្រស់ស្អាតទាក់ទងនឹងប្រពៃណីគឺជាប្រការដែលខ្ញុំពិតជាពេញចិត្តបំផុត។ ហេតុដូច្នេះ ខ្ញុំក៏ចង់បន្តសិល្បៈមានចរិតលក្ខណៈប្រពៃណី ដើម្បីអាចចុះសម្រុងនឹងប្រធានបទរបស់ផ្ទាំង គំនូ។ ផ្លូវលំបាកក្នុងការតែងកាន់តែច្រើន លទ្ធផលកាន់តែមានមោទនភាពនៅចុងបញ្ចប់នៃផ្លូវ ធ្វើឱ្យខ្ញុំកាន់តែចាប់អារម្មណ៍បំផុសគំនិត”។
ស្នាដៃរបស់សិល្បករវ័យក្មេង ៨ រូប ទោះបីបង្ហាញភាពស្រស់របស់យុវវ័យធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងជ្រាលជ្រៅក្នុងដួងចិត្តសាធារណៈជន។ លោក Luu Van Thanh អ្នកទេសចរហាណូយបានមកមើលការតាំងពិព័រណ៍នេះមានអារម្មណ៍ថា៖ “ខ្ញុំសង្កេតឃើញថា មានគំនូរជាច្រើនមានគុណភាពល្អ ទទួលបានការកោតសរសើរខ្ពស់ ទោះបីជាមានការត្រះរិះបែបវ័យក្មេង ប៉ុន្តែការបង្ហាញបែបចាស់ទុំបញ្ជូនចំណេះដឹងអំពីជីវិតពិត ធម្មជាតិចូលទៅក្នុងរូបភាព ពិត ជាគួរអោយចាប់អារម្មណ៍ណាស់។ ហើយខ្ញុំមានការចាប់អារម្មណ៍ចំពោះរូបចម្លាក់ឆ្លាក់លើ ស័ង្កសី ដែលមានរាងឆ្លាក់ដោយដៃ ទោះបីវាតូចប៉ុន្តែមានលក្ខណៈលម្អិត ដែលបង្ហាញពីអ្វីដែលគិតនិងមានព្រលឹងនៅទីនោះ”។
ការតាំងពិព័រណ៍ “Hoi Hai Ma” ត្រូវបានរៀបចំឡើងដោយអ្នកនិពន្ធវ័យក្មេងជិត ២ ឆ្នាំមកហើយ ក្រោមការណែនាំរបស់គ្រូនិងអ្នកជំនាញនៃមជ្ឈមណ្ឌលពិគ្រោះយោបល់និងអភិវឌ្ឍទេពកោសល្យនៃសាលា Vinschool។ សិល្បករវ័យក្មេង ៨ រូបដែលមានបុគ្គលិកលក្ខណៈសិល្បៈ ៨ ផ្សេងគ្នា នាំយកមកពិព័រណ៍នូវសិល្បៈសិល្បៈចម្រុះ និងនាំមកអារម្មណ៍ថ្មីសម្បូរបែប សម្រាប់វិស័យវិចិត្រសិល្បៈវៀតណាម៕