វិចិត្រការីនី Dang Ai Viet និងបណ្តារូបគំនូរស្តីពី វីរះអ្នកម្តាយវៀតណាម។

LE PHUONG Theo VOV WORLD -
Chia sẻ

ឆ្នាំនេះ មានអាយុ៦០ឆ្នាំវិចិត្រការីនី  Dang Ai Viet គូ គំនូរ
ស្តីពីវីរះអ្នកម្តាយវៀតណាម បានរាប់ពាន់ផ្ទាំង។ដោយ
គំនូរស្តីពីប្រធានបទនេះ​ នាខែឧសភា២០១៣កន្លងទៅ លោកស្រីត្រូវបានអង្គការឯកទគ្គកម្មទ្វីបអាស៊ីទទួល
ស្គាល់ថា៖ជាអ្នកអនុវ​ត្តគំនូរស្តីពីវីរះអ្នកម្តាយវៀតណាមច្រើនបំផុត។

Vovowrld-ក្រោយរយះពេលច្រើនឆ្នាំបណ្តុះក្តីប្រាថ្នា ដល់ឆ្នាំ២០១០ វិចិត្រការីនី
DangAi Viet គូបានគំនូរស្តីពីវីរះអ្នកម្តាយវៀតណាមនៅគ្រប់ទឹសទីក្នុងទូទាំង
ប្រទេស។ជាកម្មាភិបាល១រូបនៃសម្ព័ន្ឋសមាគមនារីរំដោះក្នុងដំណាក់កាល
ប្រទេសជាតិដំណើរការតស៊ូប្រឆាំងចក្រពត្តិអាមេរិក​លោកស្រីកោតសរសើរ
បណ្តានារីដែលបានរស់នៅក្នុងដំណាក់កាល នេះ។នាខែកុម្ភះឆ្នាំ២០១០
លោកស្រីបានជិះម៉ូតូ Chaly ចេញដំណើរទៅភាគខាងជើងវៀតណាម។ក្នុងអំឡុង
៣ឆ្នាំ វិចិត្រការីនី  Dang Ai Vietបានជួបប្រាស្រ័យនិងគូគំនូរស្តីពីវីរះអ្នកម្តាយវៀត
ណាមដែលបានប្រសូត្របណ្តាកូលបុត្រដែលបានបូជាជីវិតដើ​ម្បីមាតុប្រទេស។គិតដល់ថ្ងៃទិ២៧មេសាឆ្នាំ២០១៣  វិចិត្រការីនី  Dang Ai Vietគូគំនូរស្តីពីវីរះអ្នក
ម្តាយវៀតណាមបានជាង១ពាន់ផ្ទាំង។ វិចិត្រការីនី  Dang Ai Vietចែករំលែកថា៖​​
“  ខ្ញុំគោរពរាប់អានវីរះអ្នកម្តាយវៀតណាមទាំងឡាយនិងគ្មានការប្រកាន់ណា១
ឡើយ។ ព្រមទាំងនៅមានអ្នកម្តាយខ្លះៗដែលបានបន្សល់ទុកអោយខ្ញុំនូវមនោ
សញ្ចេតនាពិសេស។នោះជាបណ្តាអ្នកម្តាយដែលមានកូនតែ១បានពលីជីវិត។ “

​​​​​​​​​​​​​​​​                     

វិចិត្រការីនី Dang Ai Viet និងបណ្តារូបគំនូរស្តីពី វីរះអ្នកម្តាយវៀតណាម។ - ảnh 1
រូបថត​ VOV

ចំពោះ វិចិត្រការីនី  Dang Ai Vietគឺ  គំនូរស្តីពីវីរះអ្នកម្តាយវៀតណាមនិមួយៗជា
រឿងនិទានវែង១សំដៅរៀបរាប់អោយកូនចៅអំពីពលិកម្មនិងការបាត់បង់ដើម្បី
បង្កើតបានជីវភាពរស់នៅថ្ងៃនេះ។លោកស្រីអោយដឹងថែមទៀតថា៖   “ ការគូរ គំនូរស្តីពីវីរះអ្នកម្តាយវៀតណាមជាកិច្ចការពិបាក១  ពីព្រោះថាក្នុងភ្នែករបស់ពូក
គាត់វាផ្ទុកដោយទំនាស់គ្នា។នោះគឺក្តីសប្បាយដោយបានរស់នៅក្នុងសន្តិភាពតែ
ក្នុងជម្រៅបេះដូងម្តាយទាំងនេះទ្រាំទ្រការឈឺចាប់ដោយសារ បាត់បង់កូនចៅរបស់
ខ្លួន។ ពេលគូរគំនូរស្តីពីបណ្តាអ្នកម្តាយនេះ ខ្ញុំគូរម៉េម័ររបស់គេឡើងវិញ  ។ដើម្បី
អនុវត្តបណ្តាវណ្ណកម្មនេះ ខ្ញុំបានជួបសំណេះសំណាលជាមួយម្តាយទាំងនេះព្រមទាំង
ផ្ទៀងស្តាប់រឿងនិទាននិមួយៗរបស់ម្តាយទាំងនេះ។ “

​​​​​​​​​​​​​ក្នុងដំណើរពីតំបន់វាលទំនាបដល់តំបន់ព្រៃភ្នំ​ ពីភាគខាងត្បូងទៅកាន់ភាគខាងជើង
នោះ ម៉ូតូ Chalyជាមិត្តរួមដំណើររបស់លោកស្រី។

​​​​​​​​​​​​                

វិចិត្រការីនី Dang Ai Viet និងបណ្តារូបគំនូរស្តីពី វីរះអ្នកម្តាយវៀតណាម។ - ảnh 2
រូបថត​ VOV

វិចិត្រការីនី  Dang Ai Viet  បានជូនវណ្ណកម្មវិចិត្រកម្មស្តីពីវីរអ្នកម្តាយវៀតណាមទាំង
អស់ដល់សារមន្ទីនារីវៀតណាម និងសារមន្ទីវិចិត្រសិល្បះទីក្រុងហូជីមិញ។គំនូរជាង
១ពាន់នេះ មិនត្រឹមតែជាវណ្ណកម្មសិល្បះប៉ុណ្ណោះទេថែមទាំងជាវត្ថុអនុស្សាវរីយ៍ ស្តីពីវីរះអ្នកម្តាយវៀតណាមទៀតផង។វិចិត្រករTran Khanh Chuong ចាត់ទុកថា៖“ 
វិចិត្រការីនី  Dang Ai Viet បានរកផ្លូវដោយឡែកសំរាប់ខ្លួន។លោកស្រីអនុវត្តនូវវណ្ណកម្ម
សំរាប់មុខវិជ្ជាជីវះផងនិងសំរាប់ប្រទេសជាតិទៀតផង។  វត្តមានរបស់លោកស្រីនៅ
ខែត្រនិងទីក្រុងទាំង៦៣ក្នុងទូទាំងប្រទេសជាប្រការ១គួរអោយកោតសរសើរ។បណ្តា
គំនូរស្តីពីវីរះអ្នកម្តាយវៀតណាមរបស់លោកស្រីបានបង្ហាញការខំប្រឹងប្រែងដ៍ធំធេង
របស់គាត់“ដោយមានគំនូរជាង១ពាន់នេះ វិចិត្រការីនី  Dang Ai Vietបានបង្កើតឯកទគ្គ
កម្ម២លើកនៅវៀតណាម។ចំពោះវិចិត្រការីនី  Dang Ai Viet​គឺបណ្តាវណ្ណកម្មស្តីពីវីរះ
អ្នកម្តាយវៀតណាមជាសុភមង្គល១និងជាមោទនភាព១ឥតគិតថ្លៃ៕

ប្រតិកម្មទៅវិញ