“ទង់ជាតិ”

PHUONG LIEN Theo VOV WORLD -
Chia sẻ

(VOVWorld) - ទីក្រុងហាណូយក្នុងប៉ុន្មានថ្ងៃសរទរដូវ
នាខែកញ្ញា។ បរិយាកាសនៃទិវាបុណ្យឯករាជ្យនៅ
ក្របដណ្តាប់លើគ្រប់ទិសទី។ នៅទីកន្លែងណាលើ
រលករ៉ាឌីអ៊ូ បទចម្រៀង “ទង់ជាតិ” របស់សិល្បៈករ
វ័យក្មេង Ta Quang Thang នៅតែលាន់រន្ទឺ។



“ទង់ជាតិ” - ảnh 1
សិល្បៈករវ័យក្មេងTa Quang Thang (Image: vnrock.vn)

(VOVWorld) - ទីក្រុងហាណូយក្នុងប៉ុន្មានថ្ងៃសរទរដូវនាខែកញ្ញា។ បរិយាកាសនៃ
ទិវាបុណ្យឯករាជ្យនៅក្របដណ្តាប់លើគ្រប់ទិសទី។ នៅទីកន្លែងណាលើរលករ៉ាឌីអ៊ូ
បទចម្រៀង “ទង់ជាតិ” របស់សិល្បៈករវ័យក្មេង Ta Quang Thang នៅតែលាន់រន្ទឺ។

៤ ឆ្នាំបានឆ្លងផុតទៅហើយ ប៉ុន្តែបទចម្រៀង “ទង់ជាតិ” របស់សិល្បៈករវ័យក្មេង
Ta Quang Thang នៅជាបទចម្រៀងមួយក្នុងចំណោមបទចម្រៀងអំពីសម័យកាល ដំណើរការតស៊ូដណ្តើមឯករាជ្យនិងសេរីភាពរបស់ប្រជាជាតិវៀតណាមទទួលបាន
ការនិយមចូលចិត្តរបស់ជនគ្រប់រូបជាពិសេសគឺយុវជន។

- “ខ្ញុំឃើញថា៖ បទចម្រៀង “ទង់ជាតិ” គួរឲ្យចង់ស្តាប់ណាស់! ចង្វាក់ភ្លេងពិរោះ
ណាស់!”

-​​ “ចម្រៀងនេះមានអត្ថន័យណាស់។ ខ្ញុំមានគោលបំណងថា៖ បង Ta Quang Thang នឹងមានចម្រៀងល្អៗដូច្នេះយ៉ាងច្រើនថែ​មទៀត។”

- “ខ្ញុំចូលចិត្តបទចម្រៀងនេះ! ក្នុងពេលទៅរៀនសូត្រនៅបេទេស ខ្ញុំតែងតែស្តាប់ កំសាន្តនៅពេលនឹកគ្រួសារម្តងៗ។មិត្តគ្រប់គ្នាជាជនបរទេសរបស់ខ្ញុំក៏ចូលចិត្ត
ចម្រៀងនេះផងដែរ។ មតិ្តបានស្នើរឲ្យខ្ញុំបកប្រែទំនុកនេះ។”

៤ ឆ្នាំ - នេះគឺជាពេលវេលាខ្លីមួយចំពោះមនុស្សមួយនាក់ ប៉ុន្តែ ចំពោះបទចម្រៀង
មួយនេះគឺជាពេលវេលាមួយពោពេញទៅដោយការសាកល្បងដើម្បីដណ្តើមបាន
ការស្រសាញ់ចូលចិត្តដ៏រឹងមាំពីសំណាក់របស់មិត្តអ្នកស្តាប់។ បទចម្រៀង “ទង់ជាតិ” ធ្វើប្រការនេះប្រកបដោយជោគ ជ័យ។ Ta Quang Thang យុវជនម្ភៃជាងឆ្នាំម្នាក់ ដោយមានដួងព្រលឹងជាសិល្បៈករ បានចែករំលែកថា៖

 “ខ្ញុំនិពន្ធបទចម្រៀងនេះក្នុងរយៈពេលខ្លីប៉ុណ្ណោះ។ ក្រោយពីស្តាប់រឿងនិទានស្តី
អំពី សង្គ្រាមនិងសម័យកាលអោបក្រសោបរបស់ឪពុកម្តាយជារៀងរាល់ថ្ងៃ រួម
ជាមួយបទពិសោធក្នុងជីរវភាពរស់នៅនិងចំណះដឹងអំពីប្រវត្តិសាស្ត្រ ខ្ញុំក៏បាន
និពន្ធ បទចម្រៀងនេះ។ ការផ្តើមគំនិតមកដោយថៃដន្យ។”

បទចម្រៀង “ទង់ជាតិ” ត្រូវបាន Ta Quang Thang សរសេរពេលមានអាវុធ ២២ ឆ្នាំ
តែប៉ុណ្ណោះ។ មិនរៀបរាប់សេចក្តីស្រលាញ់ វណ្ណកម្មនេះបានបង្ហាញពីអតីតកាលដ៏ សែនលំបាកជាមួយនឹងតែមសំបុត្រអាហារដ៏ថ្លៃថ្លានិងមុខម្ហូប Bo Bo។ នេះគឺជា រូបភាពនៃប្រទេសវៀតណាមតាមរយៈការរៀបរាប់របស់ឪពុកម្តាយ។ ខ្លឹមសារនៃបទ ចម្រៀងនេះស្តីអំពី​សម័យកាលបដិវត្តន៍របស់ប្រជាជាតិ ប៉ុន្តែ វាត្រូវបានផ្ទុំលើចង្វាក់
ភ្លេង Country Rock ។ ទោះបីជាត្រូវបានសម្រេចក្នុងរយៈពេលខ្លីក្តី ប៉ុន្តែ បទចម្រៀង
នេះដណ្តើមបានរង្វាន់ “បទចម្រៀងវៀតឆ្នាំ ២០១០” ចំនួន ៣ ជាពិសេសគឺរង្វាន់
របស់សមាគមសិល្បៈកររៀតណាម។ ចំពោះសិល្បៈករវ័យក្មេង Ta Quang Thang ជោគជ័យនេះប្រហែលជា មានតែក្នុងសុបិន។

 “ខ្ញុំមិនអាចបំភ្លេចបានឡើយនូវចំណាប់អារម្មណ៍នេះ។ នេះគឺជារង្វាន់តូតន្ត្រីជា
លើកដំបូងរបស់ខ្ញុំ។ “បទចម្រៀងវៀត” នាឆ្នាំនោះគឺជាកម្មវិធីដ៏ធំមួយចំពោះខ្ញុំ។
មុននោះ ខ្ញុំគ្រាន់តែស្រម៉េថាអាចបានសម្តែងក្នុងកម្មវិធីនេះតែប៉ុណ្ណោះ គឺមិនធ្លាប់
គាត់ថា៖ ខ្ញុំទទួលបានរង្វាន់ចំនួន ៣ នេះទេ។ នេះគឺជាអនុស្សរវរីយ៍ដ៏ស្រស់ត្រ
កាលមួយនិង បើកចេញឱកាសថ្មីសំរាប់បុព្វហេតុតូតន្ត្រីរបស់ខ្លួន។ អាស្រ័យ
ដោយសារបទចម្រៀង “ទង់ជាតិ” ទស្សនិកជនអាចស្គាល់ដល់ឈ្មោះ Ta Quang
Thang និងតន្ត្រី Country Rock។”

“ទង់ជាតិ” - ảnh 2
សិល្បៈករ Ta Quang Thang (Image: hdvietnam.vn)

មិនស្ទាក់ស្ទើរដំណើរការសាកល្បងប្រការថ្មី។ Ta Quang Thang នៅមានភាពភ្ញាក់ ផ្អើលសំរាប់មិត្តអ្នកស្តាប់ជាច្រើនទៀត។

 “មិត្តអ្នកស្តាប់នៅតែស្គាល់ដល់ចម្រៀង “ទង់ជាតិ” ដែលត្រូវបាននិពន្ធតាមលើ
ចង្វាក់ភ្លេង Country Rock តែប៉ុណ្ណោះ។ ខ្ញុំមានកណែថ្មីមួយទៀត។ នាខែតុលាឆ្នាំ
២០១២ ក្រសួងវប្បធម៌ទេសចរណ៍និងកីឡាវៀតណាមបានអញ្ជើញខ្ញុំតាងនាម
វៀតណាមចូលរួមកម្មវិធី “អាស៊ាន Pop Song Album”។ ក្នុងនោះ ប្រទេសជា
សមាជិកអាស៊ាននិមួយៗ ជ្រើសរើសសិល្បៈករវ័យក្មេងមួយនាក់ដែលមាន
អាយុក្រោម ២៤ ឆ្នាំ ចូលរួម។ ដើម្បីបង្ហាញច្បាស់លាស់នូវអត្តសញ្ញាណដ៏
វិសេសវិសាលរបស់តូតន្ត្រី វៀតណាម ខ្ញុំបានប្រើប្រាស់សាដៀវ។ ខ្ញុំមានមោទនភាពណាស់ក្នុងពេលចូល រួមកម្មវិធីនេះ។”

ទទួលស្គាល់ជាអ្នកដែលមិនចូលចិត្តឧទ្ទេសនាមអំពីខ្លួន Ta Quang Thang បាន
ឲ្យដឹងថា៖ ប្រសិនបើចង់យល់ដឹងពីរូបគាត់ សូមស្តាប់ចម្រៀងដែលគាត់សរសេរ
និងផ្ទៀងស្តាប់ចម្រៀងដែលគាត់ច្រៀង៕



ប្រតិកម្មទៅវិញ