លោក Pham Quang Khoat៖ យុវជនផ្តល់កម្លាំងចិត្តដល់ជនពិការ។ រូបថត៖ VOV2 |
លោក Pham Quang Khoat អនុប្រធានសមាគមជនពិការទីក្រុងហាណូយ ប្រធានសមាគមជនពិការខ័ណ្ឌ Hoang Mai ត្រូវបានគេស្គាល់ថាជាយុវជនដ៏សកម្មម្នាក់ដែលបានចូលរួមសកម្មភាពជួយឧបត្ថម្ភជនពិការ។ ថ្វីត្បិតតែលោកពិការជើងក៏ដោយ ប៉ុន្តែជាមួយនឹងកម្លាំងចិត្តដ៏អស្ចារ្យ លោក Pham Quang Khoat បានជម្នះពុះពារលើការលំបាក ហើយសកម្មជួយឧបត្ថម្ភជនពិការអស់រយៈពេល ១៦ ឆ្នាំកន្លងទៅ។
លោក Pham Quang Khoat អាយុ ៣៥ ឆ្នាំមកពីខេត្ត Ha Nam។ លោកមានជំងឺខ្វិនជើងទាំងសង្ខាងតាំងពីកុមារភាព ហើយការដើរទៅមក និងធ្វើសកម្មភាពប្រចាំថ្ងៃរបស់លោកជួបការលំបាកជាច្រើន។ ទោះជាយ៉ាងណាក៏ដោយ លោក Khoat មិនដែលមានក្ដីទុទិដ្ឋិនិយមចំពោះស្ថានការណ៍នេះឡើយ ហើយលោកតែងតែញញឹម ខិតខំប្រឹងប្រែងឈានឡើងក្នុងជីវភាព។
នាឆ្នាំ ២០០៨ លោក Khoat បានមកកាន់ទីក្រុងហាណូយដើម្បីសិក្សារៀនសូត្រនៅសកលវិទ្យាល័យ។ នាគ្រានោះ សមាគមជនពិការខ័ណ្ឌ Hoang Mai ត្រូវបានបង្កើតឡើង ហើយចាប់តាំងពីពេលនោះមកលោក Khoat បានចូលរួមជាអ្នកស្ម័គ្រចិត្តក្នុងសមាគម ។ ក្រោយរយៈពេល ១០ ឆ្នាំធ្វើការមក នាឆ្នាំ ២០១៨ លោក Pham Quang Khoat ត្រូវបានសមាជិកសមាជិកាផ្ដល់សេចក្ដីទុកចិត្តបោះឆ្នោតជ្រើសតាំងជាប្រធានសមាគមជនពិការខ័ណ្ឌHoang Mai។ នាឆ្នាំ ២០២២ លោកត្រូវបានបោះឆ្នោតជ្រើសតាំងជាអនុប្រធានសមាគមជនពិការទីក្រុងហាណូយ។ លោក Pham Quang Khoat ត្រូវបានសមាគមគ្រប់ជាន់ថ្នាក់វាយតម្លៃថាជាមនុស្សដែលមានទេពកោសល្យ មានសមត្ថភាព និងក្លៀវក្លាម្នាក់។ លោកស្រី Dinh Thi Thuy Dung អនុប្រធានអចិន្ត្រៃយ៍នៃសមាគមជនពិការនៅស្រុក Hoang Mai ដែលរួមដំណើរជាមួយលោក Pham Quang Khoat ឆ្លងកាត់៣អាណត្តិបានចាត់ទុកថា៖
“សមាគមជនពិការស្រុក Hoang Mai មានការអភិវឌ្ឍដូច្នេះគឺដោយសារមានការខិតខំប្រឹងប្រែងរបស់ Khoat ។ នៅពេលធ្វើការ លោកមិនគិតពីខ្លួនឯងឡើយ ពេលគឺលោកតែងតែគិតដល់ផលប្រយោជន៍របស់អ្នកដទៃ”។
លោក Pham Quang Khoat បានគាំទ្រ និងជួយជនពិការយ៉ាងសកម្មក្នុងរយៈពេល ១៥ ឆ្នាំកន្លងមកនេះ។ រូបថត៖ VOV2 |
ក្នុងប៉ុន្មានឆ្នាំកន្លងទៅ លោក Pham Quang Khoat រួមជាមួយគណៈកម្មាធិការសមាគមបានជួយឧបត្ថម្ភលើកកម្ពស់សមត្ថភាពជូនសមាជិកជាង ១៦ ពាន់នាក់ និងបណ្តុះបណ្តាលវិជ្ជាជីវៈដល់យុវជនពិការជាង ២០០០ នាក់។ ដើម្បីជួយឧបត្ថម្ភជនពិការ លោក Khoat បានចលនា រៃអង្គាសទឹកប្រាក់រាប់លានដុង និងជូនអំណោយដល់ក្រុមងាយរងគ្រោះ ព្រមទាំងរៀបចំការឃោសនាដល់ស្ត្រីជាង
៨ ៣០០នាក់ ជាមួយគំនិតផ្តួចផ្តើម “លើកកម្ពស់ការយល់ដឹង និងជំរុញការផ្ដល់ប្រឹក្សា ជួយឧបត្ថម្ភខាងច្បាប់ស្ដីពីច្បាប់ការពារបរិស្ថានឆ្នាំ២០២០ ដល់ស្ត្រី និងជនពិការនៅភូមិសាស្ត្រខ័ណ្ឌ Hoang Mai ។ លើសពីនេះ លោក បានសហការជាមួយសមាគមយុវជនជនពិការទីក្រុងហាណូយ រៀបចំសកម្មភាព តភ្ជាប់ជាមួយអង្គការ Touch The World (គម្រោងមិនរកប្រាក់ចំណេញលើវិស័យអប់រំ - បណ្តុះបណ្តាល និងអភិវឌ្ឍន៍សហគមន៍)និងរៀបចំថ្នាក់បង្រៀនភាសាអង់គ្លេសឥតគិតថ្លៃដល់ជនពិការជាប្រចាំ។
ចូលរួមការងារសមាគមន៍ផង ធ្វើការងារផង និងត្រូវរៀបចំពេលសកម្មភាពនានាផង ប៉ុន្តែយុវជនវ័យក្មេង Pham Quang Khoat តែងតែជួយឧបត្ថម្ភសហគមន៍ជនពិការនៅជុំវិញខ្លួនដោយអស់ពីកម្លាំងកាយចិត្ត។ អ្នកស្រី Nguyen Thi Kim Chi សមាជិកាសមាគមន៍ជនពិការខ័ណ្ឌ Hoang Mai បានចែករំលែកថា៖
“លោក Khoat គឺជាគំរូដ៏ភ្លឺ។ គ្មាននរណាម្នាក់អាចចំណាយកម្លាំងកាយចិត្ត និងពេលវេលាជាច្រើនសម្រាប់មនុស្សគ្រប់រូបដូច្នេះឡើយ។ ប្រសិនបើមិនមានទឹកចិត្ត និងភាពក្លៀវក្លាគឺមិនអាចធ្វើបានដូច លោក Khoat ឡើយ”។
លោកស្រី Doan Thi Ngoc Lan អនុប្រធានអចិន្ត្រៃយ៍នៃសមាគមជនពិការទីក្រុងហាណូយបានអះអាងថា លោក Pham Quang Khoat គឺជាគំរូ ប្រកបដោយឧត្តមគតិ សេចក្តីប្រាថ្នា ហើយពិតជាស័ក្តិសមជាយុវជនជំនាន់ហូជីមិញ។
“លោក Pham Quang Khoat គឺជាកម្មាភិបាលដឹកនាំវ័យក្មេង មានសមត្ថភាព និងមានជំនាញវិជ្ជាជិវៈ ព្រមទាំងត្រូវបានហាត់ពត់លត់ដំ និងធំដឹងក្ដីពីមូលដ្ឋាន ធ្វើការប្រកបដោយភាពច្នៃប្រឌិត មិនខ្លាចការលំបាក វេទនា។ ចំបោះមិត្តរួមការងារ និងសមាជិកសមាគមន៍ លោកតែងតែស្និទ្ធស្នាល និងរាក់ទាក់ណាស់។ លោកតែងតែសុភាពរាបសារ និងខិតខំប្រឹងប្រែងសិក្សារៀនសូត្រ។ ក្នុងជីវភាពរស់នៅ លោក Khoat តែងតែជាអ្នករួមដំណើរ និងបំផុសគំនិតវិជ្ជមានដល់មនុស្សគ្រប់រូបផងដែរ”។
ក្រោយពីការខិតខំប្រឹងប្រែងជាច្រើន លោក Pham Quang Khoatមានកិត្តិយសទទួលបានប័ណ្ណសរសើររបស់លោកនាយករដ្ឋមន្ត្រីចំពោះស្នាដៃឆ្នើមក្នុងការសិក្សា និងធ្វើតាមសតិអារម្មណ៍ សីលធម៌ និងរចនាបទហូជីមិញ។ និយាយអំពីការងាររបស់ខ្លួន លោក Pham Quang Khoat បានឲ្យដឹងថា៖
“ខ្ញុំបានឃើញថា ខ្លួនឯងអាចជួយឧបត្ថម្ភដល់មនុស្សជាច្រើនក្នុងសហគមន៍ជនពិការនិយាយរួម និងជនពិការខ័ណ្ឌ Hoang Mai និយាយដោយឡែក។ ក្នុងនាមជាយុវជនម្នាក់ ខ្ញុំតែងតែកោតសរសើរចំពោះប្រសាសន៍របស់លោកប្រធាហូជីមិញថា៖ គ្មានអ្វីពិបាក ខ្លាចចិត្តកំសាកមិនហានធ្វើ លើកភ្នំ ទប់សមុទ្រ សប់សារពើរ សម្រេចចិត្តធ្វើបានទាំងអស់។ ចំពោះយុវជននិយាយរួម និងចំពោះយុវជនពិការនិយាយដោយឡែក យើងខ្ញុំតែងតែឈានទៅមុខ ដើម្បីជួយឧបត្ថម្ភសហគមន៍ និងជនពិការផងដែរ”។
តំណាងឱ្យយុវជនពិការដែលពោរពេញទៅដោយកម្លាំងចិត្ត លោក Pham Quang Khoat បានសាបព្រោះគ្រាប់ពូជនៃក្តីសង្ឃឹម ដើម្បី ជនពិការមានឱកាសមភាពដូចមនុស្សសាមញ្ញាដទៃទៀត៕