លោកស្រី Ngo Thi Tinh នាយិការក្រុមហ៊ុននំ ដំណាប់ ស្ករប្រពៃណី Bao Minh (រូបថត៖ vov Giaothong.vn) |
ដោយផ្តើមពីកម្មសិក្សាការី បន្ទាប់មកដោយសារបាតដៃដ៏ប៉ិនប្រសប់ ភាពរហ័សរហួនចំពោះសម័យកាល និងចំណង់ចំណូលចិត្តចំពោះជំនាញវិជ្ជាជីវៈ អ្នកស្រី Ngo Thi Tinh បានបង្កើតឡើងមុខរបរផ្ទាល់ខ្លួន។ ដំបូងឡើយ ក្រុមហ៊ុនភាគហ៊ុននំ ដំណាប់ ស្ករ Bao Minh គ្រាន់តែជារោងសិប្បកម្មផលិតនំ ដំណាប់ ស្ករតូចមួយ ដែលបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៤ ដោយមានបុគ្គលិករាប់សិបនាក់ប៉ុណ្ណោះ។ នៅឆ្នាំ ២០០៦ ដោយមានការតាំងចិត្ត ហ៊ានគិត ហ៊ានធ្វើ និងការរៀនសូត្រដោយឥតឈប់ឈរ លោកស្រី Ngo Thi Tinh បានបង្កើតក្រុមហ៊ុន Bao Minh ជាផ្លូវការ ហើយបានរក្សាប្រតិបត្តិការអាជីវកម្មរហូតមកដល់បច្ចុប្បន្ន។ អ្នកស្រី Ngo Thi Tinh បានចែក រំលែកថា៖ “ដំបូងឡើយ ខ្ញុំយកនំ ដំណាប់និងស្ករទៅលក់ឲ្យភ្នាក់ងារ និងអាហារដ្ឋាននៅសាកលវិទ្យាល័យ។ បន្ទាប់មក ខ្ញុំឃើញថា ផលិតផលរបស់ខ្ញុំត្រូវបានអ្នកប្រើប្រាស់និយមចូលចិត្ត។ នៅពេលដែលខ្ញុំផលិតដើម្បីផ្គត់ផ្គង់នៅហាងលក់តាមដងវិថីបុរាណដូចជា៖ Hang Dieu, Hang Than, Hang Duong គឺដល់ពេលដែលខ្ញុំចាប់ផ្តើមអាជីវកម្មរបស់ខ្លួនដែរ។ នៅពេលដែលខ្ញុំចាប់ផ្តើមធ្វើការ ចំណង់ចំណូលចិត្តរបស់ខ្ញុំចំពោះអាជីពកាន់តែកើនឡើង ខ្ញុំចង់ផលិតចេញផលិតផលកាន់តែច្រើន កាន់តែឆ្ងាញ់ កាន់តែទំនើប។ ពីទីនោះ ខ្ញុំបានកំណត់យ៉ាងច្បាស់នូវចក្ខុវិស័យអាជីវកម្មរបស់ខ្ញុំ”។
ប៉ុន្មានឆ្នាំកន្លងមកនេះ សិប្បករ Ngo Thi Tinh បានបង្កើតផលិតផលជាច្រើនប្រភេទ ដើម្បីបំពេញតម្រូវការរបស់អតិថិជនក្នុងកម្មវិធីពិសេសៗដូចជា៖ នំអំបុកខ្ចី នំប្តីប្រពន្ធប្រើក្នុងពិធីបុណ្យទាន ឬពិធីមង្គលការ; ស្ករគ្រាប់សណ្តែកដី ស្ករគ្រាប់ល្ង ជាពិសេសមិនអាចខ្វះបានគឺនំសំពះព្រះខែ។ ក្នុងចំណោមនោះ លោកស្រីមានចំណូលចិត្តជាងគេចំពោះនំអង្ករបៃតង ព្រោះនេះជានំដែលទាក់ទងជាមួយមុខរបរប្រពៃណីបន្សល់ទុកពីជីដូនជីតា ហើយក៏ជាផលិតផលប្រចាំទីក្រុងហាណូយផងដែរ។ ហេតុដូច្នេះហើយបានជាផលិតផលនំអំបុក ដែលលោកស្រីធ្វើដោយខ្លួនឯង ត្រូវបានសមាគមភូមិសិប្បកម្មវៀតណាមទទួលបានងារជា “កំណប់ទ្រព្យភូមិសិប្បកម្ម”។
“ខ្ញុំមានបទពិសោធន៍ និងរូបមន្តតំណរមរតកពីគ្រួសារដែលបន្សល់ទុកមកតាំងពីយូរយារណាស់មកហើយ រហូតមកដល់ពេលនេះ ខ្ញុំបានអនុវត្តវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដោយនាំយកនូវបច្ចេកវិទ្យាទំនើបៗ និងឧបករណ៍សម្រាប់ផលិតជាផលិតផលនំអំបុកបៃតងប្រកបដោយគុណភាព ធានាបាននូវកត្តាទាំងអស់។ ដែលបង្កើនតម្លៃនៃផលិតផលនេះ។ យើង យកចិត្តទុកដាក់លើគុណភាពផលិតផល។ តម្រូវការអ្នកប្រើប្រាស់កើនឡើងខ្ពស់ ដូច្នេះយើងធ្វើឱ្យផលិតផលកាន់តែស្រស់ស្អាត សម្បូរបែប និងកាន់តែឆ្ងាញ់ជក់ចិត្ត”។
នំអំបូកដែលជាផលិតផលនំប្រពៃណីដែលបានរួមចំណែកដល់កេរ្តិ៍ឈ្មោះរបស់ Bao Minh (រូបថត៖ vov Giaothong.vn) |
ជាមួយនឹងរូបមន្តតំណរគ្រួសារ និងចំណង់ចំណូលចិត្តចំពោះមុខរបរធ្វើនំ សិប្បករ Ngo Thi Tinh បានប្រែក្លាយគ្រឿងផ្សំរបស់វៀតណាមដូចជា សណ្តែក អំបុកខៀវ សណ្តែកដី ដូង...ទៅជាផលិតផលនុំ ស្ក ឆ្ងាញ់ពិសារ ពោរពេញទៅដោយរស់ជាតិនិងអត្តសញ្ញាណរបស់រដ្ឋធានីហាណូយ។ ទន្ទឹមនឹងនោះ ផលិតផលនីមួយៗក៏ជាគំនិត ជាចំណង់ចំណូលចិត្ត និងការខិតខំប្រឹងប្រែងច្នៃប្រឌិតមិនចេះនឿយហត់របស់នារីម្នាក់ មានដើមកំណើតហាណូយរូបនេះ។ ប្រការនេះជាអារម្មណ៍របស់ជាងធ្វើនំដែលរួមដំណើរជាមួយលោកស្រីជារៀងរាល់ថ្ងៃនៅលើផ្លូវធ្វើនំដើម្បីបញ្ជាក់ម៉ាកយីហោនំប្រពៃណី Bao Minh។ សិប្បករ Nguyen Tien Thinh សមាជិកនៃក្រុមហ៊ុនភាគហ៊ុន នំ ដំណាប់ ស្ករ Bao Minh បានចែករំលែកថា៖ “ក្នុងអំឡុងពេលដំណើរការការងារ ខ្ញុំត្រូវបានសិប្បករ Ngo Thi Tinh បង្ហាត់បង្រៀនពីលក្ខណៈប្រពៃណី លក្ខណៈប្រណិតនៃផលិតផលប្រពៃណីរបស់ Bao Minh។ ខ្ញុំក៏បានទទួលមរតក ដោយសិក្សាឥតឈប់ឈរ ក៏ដូចជាផ្សព្វផ្សាយចំណេះដឹងនេះ ដើម្បីផលិតចេញនូវផលិតផលកាន់តែប្រសើរ និងកាន់តែប្រណិតជាងពីមួយថ្ងៃទៅមួយថ្ងៃ”។
ពីទម្រង់ផលិតកម្មតូចតាច និងគំរូអាជីវកម្មតូចនៅក្នុងទីក្រុងហាណូយ រហូតមកដល់ពេលនេះ ប្រព័ន្ធចែកចាយរបស់ Bao Minh ឥឡូវនេះមានវត្តមាននៅក្នុងខេត្ត និងទីក្រុងភាគច្រើននៅទូទាំងប្រទេស ហើយបានចាប់ផ្តើមនាំចេញទៅកាន់ទីផ្សារបរទេស។ បច្ចុប្បន្ននេះ ម៉ាក់យីហោ Bao Minh ក៏លេចមុខនៅតាមផ្សារទំនើបធំៗជាច្រើនដូចជា៖ Big C, AEON, LotteMart...។ លោកស្រី Pham Thi Chinh អនុប្រធានការិយាល័យសេដ្ឋកិច្ចខ័ណ្ឌ Bac Tu Liem បានឲ្យដឹងថា៖ “សហគ្រាស Bao Minh គឺជាសហគ្រាសដំបូងដែលចូលរួមក្នុងកម្មវិធី OCOP របស់ខ័ណ្ឌ ហើយជាសហគ្រាសដែលមានផលិតផលជាច្រើនទទួលបានវាយតម្លៃថាជា OCOP គុណភាពខ្ពស់។ ផលិតផលរបស់ Bao Minh ធានាបាននូវសុវត្ថិភាព គុណភាព ទម្រង់ និងរសជាតិ ខណៈពេលដែលនៅតែរក្សាបាននូវលក្ខណៈប្រពៃណី ដែលជាការពេញនិយមរបស់អ្នកប្រើប្រាស់”។
ការស្វែងយល់ ការសិក្សារៀនសូត្រដោយឥតឈប់ឈរ ធ្វើបច្ចុប្បន្នភាព បង្កើតបច្ចេកវិទ្យា បង្កើតគំនិតអាជីវកម្ម ទាំងនេះគឺជាតម្រូវការចម្បងសម្រាប់ភាពជោគជ័យរបស់សិប្បករ Ngo Thi Tinh ដែលលះបង់អស់មួយជីវិត ថែរក្សា និងលើកកម្ពស់វប្បធម៌ធ្វើម្ហូបប្រពៃណីរបស់វៀតណាម៕