អ្នកស្រីង្វៀន គីម ភឿង ពលរដ្ឋឆ្នើមវ័យក្មេងខេត្តកាវបាំង ឆ្នាំ ២០២៣

Chia sẻ

(VOVWORLD) - អ្នកស្រី ង្វៀន គីម ភឿង (Nguyen Kim Phuong) កើតក្នុងឆ្នាំ ១៩៩៣ ជនជាតិ Tay រស់នៅភូមិ Khuoi Ky ឃុំ Dam Thuy ស្រុក Trung Khanh ខេត្ត Cao Bang ជាពាណិជ្ជករដែលមានភាពស្វាហាប់   ហ៊ានគិត ហ៊ានធ្វើ និងមានការចូលរួមចំណែកជាច្រើន ក្នុងកិច្ចការសង្គម។ អ្នកស្រីត្រូវបានលើកតម្កើងជាពលរដ្ឋឆ្នើមវ័យក្មេងម្នាក់ក្នុងចំណោមពលរដ្ឋទាំង ១០នាក់ ក្នុងខេត្ត កាវ បាំង ឆ្នាំ ២០២៣។

អ្នកស្រីង្វៀន គីម ភឿង ពលរដ្ឋឆ្នើមវ័យក្មេងខេត្តកាវបាំង ឆ្នាំ ២០២៣ - ảnh 1អ្នកស្រី ង្វៀន គីមភឿង (រូបថត៖ ង៉ុក អាញ់)

កាលពីមុននេះ អ្នកស្រី ង្វៀន គីម ភឿង ប្រកបមុខរបររកស៊ីដោយសេរី ហើយជីវភាពលំបាក ប្រាក់ចំណូលមិនស្ថិតស្ថេរ ប៉ុន្តែចំណុចរបត់បានមកដល់ជាមួយអ្នកស្រី ដោយសារការបើក Homestay ធ្វើអាជីវកម្មទេសចរណ៍។ នៅឆ្នាំ ២០២៨ សម្ព័ន្ធយុវជនខេត្តកាវ បាំងបានបញ្ចូនយុវជនទៅទស្សនានិងស្វែងយល់អំពីគំរូ Homestay នៅបឹង Ba Be (ខេត្ត Bac Kan) និងតំបន់ទេសចរណ៍ Mai Chau (ខេត្ត Hoa Binh)។ បន្ទាប់ពីដំណើរកម្សាន្តនេះ ពេលវិលត្រឡប់មកស្រុកកំណើតវិញ អ្នកស្រី ភឿង បានសម្រេចចិត្តបើកផ្ទះសំណាក់ Tay’s Homestay  ដោយរួមផ្សំនឹងសេវាកម្មវប្បធម៌ពេញទៅដោយអត្តសញ្ញាណក្នុងតំបន់។

“មុននឹងធ្វើ Homestay នាងខ្ញុំក៏បានទៅខេត្តជាច្រើន ក្នុងគោលបំណងទស្សនា សិក្សាពីការធ្វើ Homestay និងរៀនគំរូរបស់ពួកគេ។ ផ្ទះសំណាក់របស់នាងខ្ញុំត្រូវបានសាងសង់ក្នុងឆ្នាំ ២០១៩ ហើយបានដំណើរការទទួលស្វាគមន៍ភ្ញៀវទេសចរចាប់ពីឆ្នាំ ២០២២។ ពេលខ្ញុំទៅខេត្តផ្សេងៗដែលធ្វើសេវាកម្មទេសចរណ៍សហគមន៍ ខ្ញុំឃើញថាស្រុកកំណើតរបស់យើងមានភាពស្រស់ស្អាត និងមានសក្តានុពលណាស់។ ជាពិសេស ភូមិថ្មបុរាណ Khuoi Ky មានផ្ទះថ្ម និងដំបូលប្រក់ក្បឿងយិនយ៉ាង (yin-yang) ដែលអ្នកស្រុកផ្សេងទៀតមិនមាន។ ផ្ទះសំណាក់របស់នាងខ្ញុំក៏រួមបញ្ចូលគ្នានូវធាតុទំនើបនិងប្រពៃណីផងដែរ។ ដើម្បីទាក់ទាញភ្ញៀវស្គាល់ដល់ Tay’s Homestay  នៅពេលដែលពួកគេមកស្នាក់នៅ យើងមានបទពិសោធសម្រាប់ភ្ញៀវជាឧទាហរណ៍ឱ្យភ្ញៀវស្តាប់ចម្រៀង Then និងចាបី Tinh។ លើសពីនេះ ក៏មានដំណើរកម្សាន្តឡើងភ្នំ ហើយភ្ញៀវបរទេសចូលចិត្តធ្វើស្រែចម្ការ ដើររកអុស និងធ្វើការងារប្រចាំថ្ងៃជាមួយគ្រួសារក្នុងតំបន់"។

អ្នកស្រីង្វៀន គីម ភឿង ពលរដ្ឋឆ្នើមវ័យក្មេងខេត្តកាវបាំង ឆ្នាំ ២០២៣ - ảnh 2ប័ណ្ណសរសើរសម្រាប់យុវជនឆ្នើមនៃខេត្តកាវបាំង  ឆ្នាំ ២០២៣ (រូបថត៖ ង៉ុក អាញ់)

Tay’s Homestay  របស់អ្នកស្រីភឿង ត្រូវបានសាងសង់យ៉ាងស្អាតបាត រួមបញ្ចូលគ្នានូវស្ថាបត្យកម្មប្រពៃណី និងទំនើបប្រកបដោយភាពសុខដុមរមនា្យ។ ផ្ទះនេះនៅមានជញ្ជាំងថ្ម និងដំបូលប្រក់ក្បឿងយិនយ៉ាង ប៉ុន្តែគុណវិបត្តិនៃដំបូលប្រក់ក្បឿងយិនយ៉ាង គឺនៅពេលមានខ្យល់ព្យុះ ឬភ្លៀងធ្លាក់អាចបាក់បានយ៉ាងងាយ ដូច្នេះហើយនៅក្រោមដំបូលប្រក់ក្បឿង អ្នកស្រី ភឿង បានរចនាទៅជា ២ ស្រទាប់វិញដើម្បីការពារការខូចខាតនៅពេលមានព្យុះ។ ផ្ទះឈើប្រពៃណីរបស់ប្រជាជន Tay មានកម្រិតទាប ដូច្នេះ Tay’s Homestay  ត្រូវបានសាងសង់ឡើងខ្ពស់សម្រាប់ការធ្វើដំណើរដ៏ងាយស្រួល។ Tay’s Homestay  របស់អ្នកស្រី ភឿង មានភាពចម្រុះ និងសម្បូរទៅដោយសេវាកម្មនិងសកម្មភាពឆ្លងបទពិសោធន៍ សម្រាប់បម្រើភ្ញៀវទេសចរ។ អាស្រ័យហេតុនេះ គម្រោងរបស់អ្នកស្រី ង្វៀន គីម ភឿង “ទេសចរណ៍សហគមន៍ Tay’s Homestay” បានទទួលរង្វាន់ជាច្រើន។ អ្នកស្រី ង្វៀន គីម ភឿង បានឲ្យដឹងថា៖ “នៅឆ្នាំ ២០២២ ខ្ញុំចូលរួមក្នុងកម្មវិធីយុវជនជនបទចាប់ផ្តើមអាជីវកម្ម ដោយសម្ព័ន្ធយុវជនខេត្តកាវបាំងរៀបចំឡើង។ គំរូរបស់ខ្ញុំគឺទេសចរណ៍សហគមន៍ Tay’s Homestay រួមជាមួយនឹងមុខរបរបាកនិងធ្វើដួនរបស់ជនជាតិ Tay ហើយនាងខ្ញុំបានឈ្នះរង្វាន់លេខមួយ។ នៅឆ្នាំ ២០២៣ ខ្ញុំបានចូលរួមក្នុងកម្មវិធីយុវជនជនបទចាប់ផ្តើមអាជីវកម្មថ្នាក់មជ្ឈឹម ហើយគម្រោង Tay’s Homestay របស់នាងខ្ញុំបានឈ្នះរង្វាន់ទីបីទូទាំងប្រទេស។ នាងខ្ញុំត្រូវបានសម្ព័ន្ធសមាគមទេសចរណ៍ខេត្តកាវ បាំងលើកសសើរសម្រាប់ការរួមចំណែករបស់ខ្ញុំចំពោះវិស័យទេសចរណ៍របស់ខេត្តកាវបាំង”។

អ្នកស្រីង្វៀន គីម ភឿង ពលរដ្ឋឆ្នើមវ័យក្មេងខេត្តកាវបាំង ឆ្នាំ ២០២៣ - ảnh 3វិញ្ញាបនបត្ររង្វាន់លេខមួយក្នុងការប្រកួតប្រជែងគម្រោងចាប់ផ្តើមច្នៃប្រឌិតយុវជនជនបទឆ្នាំ ២០២២ នៅខេត្ត កាវបាំង (រូបថត៖ ង៉ុក អាញ់)

ភូមិ Khuoi Ky បច្ចុប្បន្នមានជាង ១០០ គ្រួសារ ក្នុងនោះជនជាតិ Tay គឺ ១០០% ហើយក្នុងភូមិមាន ១៧ គ្រួសារប្រកបអាជីវកម្ម Homestay។ Tay’s Homestay របស់លោកស្រី ភឿង ទាក់ទាញភ្ញៀវទេសចរណ៍យ៉ាងច្រើន ហើយជាកន្លែងចែងចាំងពល្លឺក្នុងអាជីវកម្មទេសចរណ៍នៅភូមិ Khuoi Ky។ លោកស្រី ភឿង ក៏ជាអ្នកចូលរួមយ៉ាងសកម្មក្នុងចលនាវប្បធម៌ ការងារស្ម័គ្រចិត្ត និងការងារចលនាមហាជននៅក្នុងមូលដ្ឋាន ហើយត្រូវបានផ្តល់រង្វាន់ពីគ្រប់លំដាប់ថ្នាក់សម្រាប់សមិទ្ធិផលរបស់លោកស្រីក្នុងការងារសម្ព័ន្ធយុវជន និងចលនាយុវជន។ អ្នកស្រី Hoang Thi Doi កម្មករនៅ Tay's Homestay បាននិយាយថា៖ “អ្នកស្រី ភឿង គឺជាមនុស្សដែលមានភាពស្វាហាប់ និងមានគំនិតច្នៃប្រឌិតក្នុងការងារ និងចូលរួមក្នុងសកម្មភាពសង្គមនិងសប្បុរសធម៌។ ខ្ញុំគិតថា អ្នកស្រី ភឿងមានចិត្តសប្បុរស និងស្រឡាញ់រាប់អានជាមួយប្រជាជន។ នាងបង្កើតការងារសម្រាប់មនុស្សជាច្រើន។ ខ្ញុំបានធ្វើការនៅ Tay’s Homestay  ជិត ១ ឆ្នាំ។ ប្រាក់ចំណូលរបស់ខ្ញុំគឺ ៦ លានដុង/ខែ”។

ដោយមានចិត្តចង់រៀន និងតាំងចិត្តជំនះលើការលំបាក អ្នកស្រី ង្វៀន គីម ភឿង បានបង្កើតគំរូអាជីវកម្មសេវាកម្ម Homestay ដោយជោគជ័យ។ បំណងប្រាថ្នារបស់នាងគឺចង់ក្លាយជាអ្នកមាននៅស្រុកកំណើត រួមចំណែករក្សាអត្តសញ្ញាណវប្បធម៌ជនជាតិ Tay និងបង្កើតការងារដល់ប្រជាជនក្នុងតំបន់៕

ប្រតិកម្មទៅវិញ