Tran Van Can - វិចិត្រករមួយរូបក្នុងចំណោមវិចិត្រកល្បីឈ្មោះ៤នាក់នៃវិចិត្រសិល្បៈទំនើបវៀតណាម

Ngoc Anh
Chia sẻ

(VOVWORLD) - វិចិត្រករ Tran Van Can (១៩១០ - ១៩៩៤) គឺជាវិចិត្រករម្នាក់ក្នុងចំណោមវិចិត្រករដ៏ល្បីល្បាញបំផុតនៅវៀតណាម។ កាលនៅរស់ វិចិត្រកររូបនេះត្រូវបានពិភពវិចិត្រសិល្បៈ លើកតម្កើងថាជាវិចិត្រករមួយរូបក្នុងចំណោមវិចិត្រ ករល្បីឈ្មោះទាំង ៤នាក់នៃខឿនវិចិត្រសិល្បៈវៀត ណាមសម័យទំនើប រួមមានៈ លេខ១ Tri (Tran Van Tri), លេខពីរ Van (To Ngoc Van), លេខបី Lan (Nguyen Tuong Lan)  លេខ ៤ Can (គឺលោក Tran Van Can)។

Tran Van Can - វិចិត្រករមួយរូបក្នុងចំណោមវិចិត្រកល្បីឈ្មោះ៤នាក់នៃវិចិត្រសិល្បៈទំនើបវៀតណាម - ảnh 1ផ្ទាំងគំនូរ "ប្អូន Thuy" របស់វិចិត្រករ Tran Van Can (រូបថត៖ Ngoc Anh)

វិចិត្រករ Tran Van Can កើតនៅថ្ងៃទី ១៣ ខែសីហា ឆ្នាំ ១៩១០ នៅទីរួមខេត្ត Kien An (បច្ចុប្បន្នជាខ័ណ្ឌ Kien An ទីក្រុង Hai Phong)។ តាំងពីកុមារភាព លោកបានបង្ហាញទេពកោសល្យរបស់ខ្លួនក្នុងវិស័យគំនូរ។ នៅឆ្នាំ ១៩៣១ វិចិត្រករ Tran Van Can បានប្រឡងជាប់ចូលសាលាជាន់ខ្ពស់វិចិត្រសិល្បៈឥណ្ឌូចិនវគ្គ VI (១៩៣១-១៩៣៦)។  ជំនាន់វិចិត្រករដែលបានបញ្ចប់ការសិក្សានៅសាលាជាន់ខ្ពស់វិចិត្រសិល្បៈឥណ្ឌូចិននាពេលនោះ ដូច ជា To Ngoc Van, Nguyen Phan Chanh, Nguyen Do Cung, Nguyen Gia Tri, Nguyen Tuong Lan, Tran Van Can ... សុទ្ធតែបានបង្កើតស្នាដៃគំនូល្អឯកនៃសម័យដើមនៅវៀតណាម។

អ្នកស្រាវជ្រាវវិចិត្រសិល្បៈ Nguyen Hai Yen បានចាត់ទុកថា៖ “វិចិត្រករ Tran Van Can គឺជាវិចិត្រករដ៏ល្បីឈ្មោះម្នាក់ក្នុងចំណោមសសរស្តម្ភទាំងបួនគឺវិចិត្រករ Nguyen Gia Tri, To Ngoc Van, Nguyen Tuong Lan និង Tran Van Can។ លោកគឺជាវិចិត្រករម្នាក់ក្នុងចំណោមវិចិត្រករដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធបំផុត ជាមួយសមាគមវិចិត្រសិល្បៈវៀត ណាម។ លោកបានរួមចំណែកជាច្រើនក្នុងការប្រមូលស្នាដៃសិល្បៈវិចិត្រសិល្បៈវៀតណាមពីសម័យទំនើបរហូតដល់បច្ចុប្បន្ន។ ស្នាដៃភាគច្រើនដែលរក្សាទុកនៅសារមន្ទីរវិចិត្រសិល្បៈវៀតណាមសុទ្ធតែត្រូវបានវិចិត្រករ Tran Van Can ជ្រើសរើស ហើយបណ្តុំស្នាដៃឡើងជិត ២០០ ហើយ”។

Tran Van Can - វិចិត្រករមួយរូបក្នុងចំណោមវិចិត្រកល្បីឈ្មោះ៤នាក់នៃវិចិត្រសិល្បៈទំនើបវៀតណាម - ảnh 2សៀវភៅ “Tran Van Can - ស្នាដៃដែលបានជ្រើសរើសក្នុងបណ្តុំសារមន្ទីរវិចិត្រសិល្បៈវៀតណាម” (រូបថត៖ Ngoc Anh)

ពេញមួយអាជីពប្រកបជំនាញវិចិត្រសិល្បៈរបស់ខ្លួន វិចិត្រករ Tran Van Can តែងតែនាំមកនូវស្នាដៃឆ្នើមជាច្រើនដល់វិស័យគំនូរវៀតណាមដូចជា៖ នារីកងជីវពលតំបន់សមុទ្រ; រូបសំណាកកម្មករដុតឡ;   ចុះទៅវាលស្រែ ជាដើម។ ជាពិសេស គំនូរប្រេង “ប្អូន Thuy” ត្រូវបានវិចិត្រករ Tran Van Can គូឡើងក្នុងឆ្នាំ ១៩៤៣ នៅទីក្រុងហាណូយ។ នេះជាផ្ទាំងគំនូររូបថតរបស់កុមារី Nguyen Minh Thuy អាយុ ៨ ឆ្នាំ ជាចៅស្រីរបស់វិចិត្រករ Tran Van Can។ ផ្ទាំងគំនូរ “ប្អូន  Thuy” គឺជាស្នាដៃសិល្បៈមួយដែលត្រូវបានចាត់ទុកថាជាគំនូរបញ្ឈរដ៏ល្អបំផុតមួយនៃគំនូរវៀតណាមសហសម័យ ហើយត្រូវបានទទួលស្គាល់ជារតនសម្បត្តិជាតិក្នុងឆ្នាំ ២០១៣។ គំនូរ “ប្អូន Thuy” ធ្វើឱ្យមានការចាប់អារម្មណ៍ និងទាក់ទាញអ្នកទស្សនាគឺកែវភ្នែកខ្មៅសម្លឹងមើលត្រង់អ្នកទល់មុខ។  កុមារីរូបនេះកំពុងអង្គុយនៅខាងឆ្វេងនៃរូបភាព ដៃរបស់ប្អូននៅនឹងភ្លៅខ្លួន មើលទៅគួរឱ្យខ្លាចបន្តិច ភ្នែកភ្លឺរបស់នាងបង្ហាញពីសុភាពរាបសារ។ ស្នាដៃជក់ដ៏គួរឱ្យចាប់អារម្មណ៍របស់វិចិត្រករបង្ហាញពីសមត្ថភាពរបស់លោកក្នុងការបង្ហាញពីជម្រៅអារម្មណ៍របស់តួអង្គជាមួយនឹងមនោសញ្ចេតនា   និងភាពទំនើប។

វិចិត្រករ Luong Xuan Doan ប្រធានសមាគមវិចិត្រសិល្បៈវៀតណាមបានឲ្យដឹងថា៖ “ជាមួយនឹងស្នាដៃ “ប្អូន Thuy” ហាក់ដូចជាលក្ខណៈស្អាតស្លូតបូតរបស់នារីវៀតណាមត្រូវបានគេដាក់បង្ហាញក្នុងស្នាដៃនេះ។ សម្រស់នោះនៅរក្សាបានភាពដើមជាបន្តបន្ទាប់រហូតមកដល់បច្ចុប្បន្ន។ វិចិត្រករល្បីឈ្មោះ Tran Van Can បានបន្សល់ទុកនូវគំនូរព្រាងដ៏ទាក់ទាញ។ ទេពកោសល្យរបស់គាត់ជាកម្លាំងចិត្តសម្រាប់មនុស្សជំនាន់យើងកាន់តែមានទំនុកចិត្តជាង”។

នៅពេលដែលគុយគន់គំនូរ "ប្អូន Thuy" របស់វិចិត្រករដ៏ល្បីល្បាញ Tran Van Can តន្ត្រីករជនជាតិអង់គ្លេស Paul Zetter មានការរំជើបរំជួលយ៉ាងខ្លាំងហើយបាននិពន្ធបទចម្រៀង "Little Thuy's Minuet" ជាពិសេសសម្រាប់គំនូរនេះ។

កាលនៅរស់ វិចិត្រករ Tran Van Can បានចូលរួមយ៉ាងសកម្មក្នុងចលនាគូរគំនូរ ដើម្បីលើកតម្កើងស្មារតីស្នេហាជាតិរបស់ប្រជាជន លេចធ្លោគឺផ្ទាំងគំនូរ៖ "ជួយសង្គ្រោះកសិករ","កំចាត់ខ្មាំងអត់ឃ្លាន",   "ផែនទី វៀត ណាមមិនអាចបំបែកបាន"។

Tran Van Can - វិចិត្រករមួយរូបក្នុងចំណោមវិចិត្រកល្បីឈ្មោះ៤នាក់នៃវិចិត្រសិល្បៈទំនើបវៀតណាម - ảnh 3គណៈប្រតិភូបានថតរូបអនុស្សាវរីយ៍ក្នុងពិធីសម្ពោធសៀវភៅរបស់វិចិត្រករល្បីឈ្មោះ Tran Van Can (រូបថត៖ Ngoc Anh) 

វិចិត្រករ Tran Van Can មានសមត្ថភាពគូររូបលើវត្ថុធាតុជាច្រើន ចាប់ពីសូត្រ ម្រ័ក្សណ៍ខ្មុក ថ្នាំលាបប្រេង រហូតដល់ការឆ្លាក់ឈើ ជាមួយនឹងប្រធានបទផ្សេងៗ។ លោកបណ្ឌិត Nguyen Anh Minh នាយកសារមន្ទីរវិចិត្រសិល្បៈវៀតណាមបានឲ្យដឹងថា៖ “បច្ចុប្បន្ន សារមន្ទីរវិចិត្រសិល្បៈវៀតណាមកំពុងរក្សាទុកស្នាដៃសិល្បៈជិត ២០០ របស់វិចិត្រករ Tran Van Can។ យើងមានសៀវភៅអំពីជីវិត និងអាជីពគំនូររបស់លោក រួមទាំងស្នាដៃដែលបានបោះពុម្ពជាលើកដំបូង។ សៀវភៅនេះរួមបញ្ចូលស្នាដៃចំនួន ១០៥ របស់វិចិត្រករ Tran Van Can រួមទាំងស្នាដៃជាច្រើនដែលបានបន្សល់ទុកនូវចំណាប់អារម្មណ៍ចំពោះជីវិតសិល្បៈរបស់វិចិត្រករ Tran Van Can ក៏ដូចជាការរួមចំណែករបស់លោកចំពោះវិស័យវិចិត្រសិល្បៈវៀត ណាម”។

ក្រៅពីការបង្រៀន វិចិត្រករ Tran Van Can ត្រូវបានជ្រើសរើសជាអគ្គលេខាសមាគមវិចិត្រសិល្បៈវៀតណាមអាណត្តិទី១ (១៩៥៨ - ១៩៨៣) ប្រធានសមាគមវិចិត្រករសិល្បៈវៀតណាមអាណត្តិទីពីរ (១៩៨៣ - ១៩៨៩) សមាជិករដ្ឋសភានីតិកាលទី២។ ចំពោះការរួមចំណែកយ៉ាងធំធេងចំពោះវិស័យវិចិត្រសិល្បៈ និងគំនូររបស់វៀតណាម វិចិត្រករ Tran Van Can បានទទួលមេដាយដ៏ថ្លៃថ្លាជាច្រើន រួមទាំងមេដាយពលកម្មថ្នាក់ទី១ផងដែរ។ លោកបានទទួលរង្វាន់ហូជីមិញដំបូងគេសម្រាប់វិស័យអក្សរសាស្ត្រ និងសិល្បៈ (១៩៩៦)។ ក្នុងឆ្នាំ ២០១០ មានវិថីមួយនៅទីប្រជុំជន My Dinh ខ័ណ្ឌ Nam Tu Liem ទីក្រុងហាណូយ ត្រូវបានដាក់ឈ្មោះថា Tran Van Can៕

ប្រតិកម្មទៅវិញ