អតីតយុទ្ធជន ហ្វាម ង៉ុក សឺន (ស្តាំ) នៅរោងជាងជួសជុលរថយន្តរបស់គ្រួសារខ្លួន (រូបថត៖ TTXVN) |
រដូវក្តៅឆ្នាំ ១៩៧២ យុវជន ហ្វាម ង៉ុក សឺនទើបមានអាយុ ១៨ឆ្នាំ នៅឃុំ Phu Chau ស្រុក Dong Hung ខេត្ត Thai Binh បានស្ពាយសាក់កាដូ ហើយចូលបម្រើកងទ័ព ក្លាយជាអ្នកបើកបរ ទឿង សឺនម្នាក់ដែរ។ មានពេលមួយ ក្បួនរថយន្តរបស់អង្គភាពដឹកជញ្ជូនទំនិញទៅកាន់សមរភូមិ ខណៈឡើងភ្នំពេលយប់ ត្រូវបានយន្តហោះសត្រូវប្រទះឃើញ និងវាយប្រហារ រថយន្តរបស់យុទ្ធជនវ័យក្មេង ហ្វាម ង៉ុក សឺន ដែលកំពុងរត់មុខក្បួនរងគ្រាប់បែកទម្លាក់ឆេះ។ ភ្លើងបានឆាបឆេះកាប៊ីន ប៉ុន្តែឆន្ទៈរបស់យុទ្ធជនមិនរវើរវាយទេ។ អតីតយុទ្ធជន ហ្វាម ង៉ុក សឺនបានរំលឹកឡើងវិញថា៖ “ខ្ញុំបានដឹកនាំក្បួនរថយន្តផ្គត់ផ្គង់ទំនិញ ចំនួន ៤២ គ្រឿង រៀបចំសម្រាប់យុទ្ធនាការវាយលុកបន្ទាយបុរាណ Quang Tri។ ពេលឆេះឡាន ខ្ញុំគិតថាបើខ្ញុំស្លាប់ ហើយឡាននៅលើផ្លូវទៀត ក្បួននៅខាងក្រោយក៏ត្រូវបំផ្លាញដែរ។ នៅពេលនោះ រាងកាយរបស់ខ្ញុំកំពុងឆេះ ខ្ញុំបានតាំងចិត្តថា ខ្ញុំនឹងលះបង់ខ្លួនឯង ដើម្បីជួយសង្គ្រោះមិត្តរួមក្រុម និងរទេះទំនិញ។ ដូច្នេះហើយខ្ញុំបានបើករថយន្តឡើងលើជម្រាលភ្នំដោយស្ងប់ស្ងាត់ រួចទុកឲ្យវាធ្លាក់ចូលច្រាំងថ្ម។ នៅចំណោត ខ្ញុំបានលោតចេញ ហើយរថយន្តបានធ្លាក់ចូលទៅក្នុងច្រាំងថ្ម ចោទ យន្តហោះសត្រូវបានផ្តោតការបាញ់ទៅលើរថយន្តដែលឆេះរបស់ខ្ញុំ។ កាលនោះ មិត្តរបស់ខ្ញុំនិងរថយន្ត ៤១គ្រឿងទទួលបានសុវត្ថិភាព។ ខ្ញុំបានព្យាបាលអស់រយៈពេលជាង២០ថ្ងៃ មុខរបួសបានជាសះស្បើយ ហើយខ្ញុំបានសុំឲ្យអង្គភាពបន្តបម្រើប្រយុទ្ធ”។
បន្ទាប់ពីរងរបួស និងរលាកពេញរាងកាយ មិត្តរួមក្រុមរបស់លោកបានហៅអ្នកបើកបរនេះថា "សឺនឆេះ" ដែលជាសញ្ញានៃការកោតសរសើរចំពោះអ្នកបើកបរដ៏ក្លាហានរបស់ Truong Son។ នេះក៏ជាការចងចាំដែលមិនអាចបំភ្លេចបាន ដែលតែងតែរំលឹកដល់អតីតយុទ្ធជន ហ្វាម ង៉ុក សឺន ចំពោះយុទ្ធជនពីអតីតកាល ជាមួយនឹងចំណងជាយុទ្ធមិត្ត។
រូបរាងតូច មុខមានស្លាកស្នាម ប៉ុន្តែនៅតែមានស្លាកស្នាមនៃសង្រ្គាម។ បន្ទាប់ពីការចាកចេញពីជួរកងទ័ពអស់ជាច្រើនឆ្នាំ អាកប្បកិរិយារហ័ស រហួន និងការសម្រេចចិត្តរបស់លោកនៅតែបង្ហាញពីឆន្ទៈដ៏មុតមាំរបស់យុទ្ធជន Truong Son កាលពីមុននេះ។ ទោះបីចូលនិវត្តន៍ក៏ដោយ ក៏លោក ហ្វាម ង៉ុក សឺន នៅតែមិនលាឈប់ពីការងារ ហើយនៅតែរក្សាសកម្មភាពធ្វើសេដ្ឋកិច្ចដដែល។ ក្នុងឆ្នាំ ១៩៩៦ លោក ហ្វាម ង៉ុក សឺន បានបើកសហគ្រាសដឹកជញ្ជូន ដុង ហឹង ២៧/៧ ដើម្បីគាំទ្រដល់យុទ្ធជនពិការដែលមានស្ថានភាពលំបាកដើម្បីមានមធ្យោបាយចូលរួមផលិត និងបង្កើនប្រាក់ចំណូលសម្រាប់គ្រួសារ។ ជាច្រើនឆ្នាំមកនេះ លោក សឺន តែងតែចំណាយប្រាក់ចំណូលមួយចំណែកធំរបស់ខ្លួន ដើម្បីបង្ហាញការដឹងគុណដល់យុទ្ធមិត្ត និងជួយដល់អតីតយុទ្ធជនមានស្ថានភាពលំបាក។ លោកស្រី Ngo Thi Loi ឃុំ Phu Chau ជាគ្រួសារមួយក្នុងចំណោមគ្រួសារអតីតយោធិន Truong Son ចំនួនបីទទួលបានផ្ទះមេត្តាធម៌ជាការឧបត្ថម្ភរបស់អតីតយុទ្ធជន ហ្វាម ង៉ុក សឺន បានចែករំលែកថា៖ “ផ្ទះចាស់របស់ខ្ញុំសាងសង់ជាង ៣០ ឆ្នាំមុន ផ្ទះប្រក់ក្បឿងត្រូវបានរុះរើ និងទ្រុឌទ្រោម។ ដោយមានការជួយពីលោកសឺន ដែលបានរៃអង្គាសប្រាក់ឧបត្ថម្ភពីអតីតយុទ្ធជនផ្សេងទៀត ជួយខ្ញុំបានផ្ទះថ្មី”។
លោកស្រី Ngo Thi Loi ឃុំ Phu Chau គឺជាគ្រួសារមួយក្នុងចំណោមគ្រួសារទាំងបីរទទួលបានជំនួយឧបត្ថម្ភពីអតីតយុទ្ធជន ហ្វាម ង៉ុក សឺន ដើម្បីសាងសង់ផ្ទះមេត្តាធម៌ (រូបថត៖ TTXVN) |
លើសពីនេះ ក្នុងឱកាសបុណ្យតេត ជារៀងរាល់ឆ្នាំ អតីតយុទ្ធជន ហ្វាម ង៉ុក សឺន ក៏បានរៀបចំអំណោយរាប់រយ ដើម្បីផ្តល់ជូនគ្រួសារគោលនយោបាយ គ្រួសារក្រីក្រ និងអតីតសមមិត្តផងដែរ។ អតីតយុទ្ធជន Pham Ngoc Son តែងតែរំលឹកខ្លួនឯងថា ត្រូវតែលើកតម្កើងចរិយាសម្បត្តិរបស់យុទ្ធជនលោកអ៊ំ ហូ ហើយរស់នៅឲ្យសក្តិសមនឹងការលះបង់របស់យុទ្ធមិត្ត។
“ចូលរួមក្នុងការប្រយុទ្ធ ដោយឃើញផ្ទាល់ យុទ្ធមិត្តរបស់ខ្លួនពលីជីវិត និងរបួសនោះអ្នកអាចមើលឃើញថាតើយុទ្ធជនត្រូវបង្ហូរឈាមច្រើនយ៉ាងណា។ ខ្លួនខ្ញុំផ្ទាល់បានរងរបួស ប៉ុន្តែខ្ញុំនៅតែមានសំណាងជាងមិត្តរួមក្រុមរបស់ខ្ញុំ នៅពេលដែលខ្ញុំត្រលប់មកវិញ ខ្ញុំអាចរស់នៅបានដូចសព្វថ្ងៃនេះ ក៏ដោយសារយុទ្ធមិត្តរួមក្រុមរបស់ខ្ញុំ។ នៅពេលដែលខ្ញុំអាចជួយមិត្តរួមក្រុមរបស់ខ្ញុំបាន នៅពេលដែលខ្ញុំទៅលេង និងឃើញមិត្តរួមក្រុមរបស់ខ្ញុំសប្បាយចិត្ត និងមានសុខភាពល្អ ខ្ញុំមានអារម្មណ៍ថា សប្បាយចិត្តខ្លាំងណាស់។ ចំណែកសុខភាពត្រូវបន្តខិតខំបំពេញបេសកកម្មដូចប្រធាន ហូជីមិញថា៖ យុទ្ធជនដែលរងរបួសពោលគឺជាជនពិការតែមិនពិការទេ”។
តបស្នងសងគុណជីវិតចេញពីបេះដូងដ៏កក់ក្តៅ និងពោរពេញដោយសប្បុរសធម៌ លោក សឺន បាននិងកំពុងបញ្ជាក់ពីស្មារតីនៃសាមគ្គីភាពតាមរយៈសកម្មភាពគាំទ្រដ៏មានអត្ថន័យ។ លោក Pham Thanh Ha លេខាគណៈកម្មាធិការបក្សឃុំ Phu Chau បានឲ្យដឹងថា៖ “អតីតយុទ្ធជន ហ្វាម ង៉ុក សឺន ថ្វីត្បិតតែគាត់ពិការក៏ដោយ ប៉ុន្តែគាត់តែងតែចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសង្គម និងសប្បុរសធម៌។ គាត់គឺជាមនុស្សដែលមានស្មារតីលើកស្ទួយខ្លួនឯងក្នុងជីវិត មានសមត្ថភាពធានាសេដ្ឋកិច្ច និងជីវភាពគ្រួសារ ដូច្នេះគាត់មានលក្ខខណ្ឌក្នុងការជួយយុទ្ធមិត្តក្នុងស្ថានភាពលំបាក។ គាត់មិនត្រឹមតែជួយមិត្តរួមក្រុមរបស់គាត់ប៉ុណ្ណោះទេ ថែមទាំងជួយប្រជាជនក្នុងតំបន់ទៀតផង”។
យុទ្ធជន ហ្វាម ង៉ុក សឺន ចងចាំជានិច្ចថា ឲ្យតែគាត់មានសុខភាពល្អ អាចធ្វើដំណើរបាន ហើយនៅតែមានសមត្ថភាពសេដ្ឋកិច្ច គឺគាត់នៅតែបន្តសកម្មភាពតបស្នងសង់គុណចំពោះការខិតខំប្រឹងប្រែង និងការលះបង់របស់យុទ្ធជនពលីក្នុងសមរភូមិ និងសម្រាលការឈឺចាប់របស់អ្នកដែលនៅមានជីវិត។ ចំពោះការរួមចំណែកជួយមិត្តរួមក្រុម និងសង្គម លោក ហ្វាម ង៉ុក សឺន បានទទួលប័ណ្ណសរសើរពីប្រធានរដ្ឋ និងក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច រួមទាំងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ផងដែរ៕