Vo Hoai Phong - ជាងខាងមេកានិចដែល "ប្រែក្លាយ" កាកសំណល់ទៅជាធនធានមានប្រយោជន៍

Chia sẻ

(VOVWORLD) - កាកសំណល់តាមផ្ទះ គឺជាមូលហេតុចម្បងមួយនាំឲ្យមានការបំពុលបរិស្ថាន។ ប៉ុន្តែនៅពេលអនុវត្តវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា កាកសំណល់ក្លាយជាជីនិងប្រេងសាំង ដែលនាំ មកនូវអត្ថប្រយោជន៍សម្រាប់ជីវភាពប្រចាំថ្ងៃ។ នេះគឺជាផលិតផលរបស់រោងចក្រកែច្នៃសំរាមខ្នាតតូចដែលទើបតែត្រូវបានសាកល្បងដោយជោគជ័យនៅទីលានចាក់សំរាមឃុំ Long Binh ស្រុក Go Cong Tay ខេត្ត Tien Giang ដោយលោក Vo Hoai Phong ជាម្ចាស់។

Vo Hoai Phong - ជាងខាងមេកានិចដែល "ប្រែក្លាយ" កាកសំណល់ទៅជាធនធានមានប្រយោជន៍ - ảnh 1រោងចក្រកែច្នៃកាកសំណល់ខ្នាតតូចរបស់លោក Vo Hoai Phong (រូបថត៖ VOV)

លោក Vo Hoai Phong នៅសង្កាត់លេខ ៤ ខណ្ឌទី៨ ទីក្រុងហូជីមិញ ជាម្ចាស់យានដ្ឋានជួសជុលរថយន្ត ដែលមានបទពិសោធន៍ច្រើនឆ្នាំជាជាងដែក។ ដោយបានឃើញផ្ទាល់ភ្នែក នូវកន្លែងចាក់សំរាមជាច្រើនដែលបំពុលបរិស្ថាន ចាប់ពីឆ្នាំ ២០១៦ ដល់ឆ្នាំ ២០១៩ លោក Phong បានចំណាយប្រាក់ជាង ២០ ពាន់លានដុង (ប្រហែល ៨០០,០០០ ដុល្លារអាមេរិក) ដើម្បីវិនិយោគនិងស្រាវជ្រាវគំរូរោងចក្រដែលមានឯកទេសក្នុងការកែច្នៃកាកសំណល់តាមទម្រង់តូច។ ជាមួយនឹងចំណង់ចំណូលចិត្ត និងបទពិសោធន៍ជាច្រើនឆ្នាំដែលធ្វើការខាងមេកានិច លោកបានយកចំណេះដឹងដែលបានអនុវត្តក្នុងស្ថានភាពជាក់ស្តែង ដើម្បីបង្កើតឡដុតសំរាមផលិតឧស្ម័នសំយោគ និងបង្កើតអគ្គិសនីប្រើប្រាស់ប្រចាំថ្ងៃ។

ទន្ទឹមនឹងនោះ ការផលិតម៉ាស៊ីនដែលមានមុខងារផ្សេងៗគ្នា ដើម្បីបម្រើការបែងចែកប្រភេទសំរាម និងការសម្អាតកាកសំណល់។ ជាពិសេស ដំណាក់កាលទាំងអស់នេះដំណើរការតាមវដ្ឋ របៀបវដ្ត សម្បីតែទឹកសំណល់ក៏ត្រូវបានប្រើប្រាស់ឡើងវិញ ធានានូវបញ្ហាបរិស្ថានស្អាតដែរ។ ជាមួយនឹងលក្ខណៈវិនិច្ឆ័យ៖ គ្មានក្លិន គ្មានកន្លែងចាក់សំរាម ដុតគ្មានផ្សែង   គ្មានការបញ្ចេញទឹកចោលទៅក្នុងបរិស្ថាន។ លោក Vo Hoai Phong និងសហការីបានបង្កើតក្រុមហ៊ុនភាគហ៊ុនរួម Nam Long Xanh ដើម្បីសម្រេចបាននូវក្តីសុបិននៃការបប្រែក្លាយកាកសំណល់ទៅជាផលិតផលទំនិញ និងការការពារបរិស្ថាន៖

“បន្ទាប់ពីរយៈពេល ៣ ឆ្នាំនៃការស្រាវជ្រាវ ហើយក៏មានការបរាជ័យក្នុងរយៈពេលប៉ុន្មានខែដែរ ប៉ុន្តែ ខ្ញុំនៅតែតាំងចិត្តធ្វើរហូតដល់ពេលជោគជ័យ។ មកដល់ទីនេះ ថ្នាក់ដឹកនាំស្រុកយល់ឃើញថា គំរូនេះសមហេតុផល ដូច្នេះគេអនុញ្ញាតឲ្យខ្ញុំបើកសាកល្បងរោងចក្រតូចមួយ។ សម្លឹងទៅមុខ ខ្ញុំមានគម្រោងពង្រីកបន្ថែមទៀត។ ទី២ យើងផ្តល់ប្រភពជីសម្រាប់បម្រើកសិករប្រើប្រាស់ប្រព័ន្ធអេកូឡូស៊ីសរីរាង្គដោយមិនប្រើជី ឬថ្នាំពុល។ យើងនឹងផ្គត់ផ្គង់ប្រេងនិងសាំងទៅកាន់ទីផ្សារនៅពេលដែលភ្នាក់ងាររដ្ឋអនុញ្ញាតនោះ យើងនឹងពិចារណាលើដំណាក់កាលបន្ទាប់”។

Vo Hoai Phong - ជាងខាងមេកានិចដែល "ប្រែក្លាយ" កាកសំណល់ទៅជាធនធានមានប្រយោជន៍ - ảnh 2លោក Vo Hoai Phong ដុតឥន្ធនៈចម្រាញ់ចេញពីកាកសំណល់ប្លាស្ទិក (រូបថត៖ VOV)

កាលពីឆ្នាំមុន វាសនាបាននាំលោក Phong ទៅកាន់កន្លែងចាក់សំរាមនៅភូមិ Hoa Phu ឃុំ Long Binh ដែលជាកន្លែងមានសំរាមរាប់ពាន់តោនដែលប្រជាជនក្នុងតំបន់បោះចោល។ លោក Vo Hoai Phong បានសំណេះសំណាលថា៖ “កន្លែងនេះគឺជាអ្វីដែលគេអនុញ្ញាតឱ្យខ្ញុំធ្វើ។ ជាដំបូង អនុញ្ញាតឱ្យយើងសាកល្បងបច្ចេកវិទ្យាដើម្បីឱ្យគេអាចតាមដានថា តើ បច្ចេកវិទ្យារបស់យើងរីកចម្រើនដល់កម្រិតណា ថាតើមានការបំពុលបរិស្ថានឬអត់ និងថា តើមានការបំភាយឧស្ម័នឬអត់។ ទាំងនេះត្រូវបានអាជ្ញាធរស្រុក ឬខេត្តផ្តល់កន្លែងណា យើងនឹងទៅកន្លែងនោះ។ គោល បំណងរបស់យ់ងមកទីនេះគឺដើម្បីសាកល្បងបច្ចេកវិទ្យារបស់ខ្លួន។ ទីពីរ ដើម្បីបញ្ជាក់ថា អ្វីដែលខ្ញុំនិយាយអាចធ្វើទៅបាន ហើយវាសមនឹងគំរូរបស់ខ្ញុំខ្លាំងណាស់”។

អស់រយៈពេលជិតមួយឆ្នាំហើយ ដែលលោក Vo Hoai Phong និងភរិយា គឺលោកស្រី Luong Thi Thu Thao បានរស់នៅក្នុងជំរុំមួយដែលត្រូវបាន សាងសង់នៅលើទីលានចាក់សំរាម។ រំឮកពីអតីតកាលដ៏លំបាក លោកស្រី Luong Thi Thu Thao បានចែករំលែកថា៖ “ចំណង់ចំណូលចិត្តរបស់ខ្ញុំតែងគិតដល់សហគមន៍ ដូច្នេះខ្ញុំត្រូវស៊ូទ្រាំនឹងការលំបាក ចំណង់ចំណូលចិត្តរបស់ខ្ញុំត្រូវតែសម្រេចឲ្យបាន។ គេងក្នុងអង្រឹង ពេលខ្លះឈឺខ្នងខ្លាំងពេក ចូលឡាន ដែកក្នុងឡាន។ នៅម្ខាង កន្លែងចាក់សំរាម ត្រូវជ្រើសរើសកន្លែងរៀបចំកន្លែងហូបចុក។ ខ្ញុំតែងតែអមដំណើរស្វាមី និងសហការីរបស់ខ្ញុំជាមួយនឹងគោលដៅដែលរោងចក្រកែច្នៃសំរាមត្រូវតែទទួលបានជោគ ជ័យ”។

នៅពេលដែលអាជ្ញាធរគ្រប់លំដាប់ថ្នាក់អនុញ្ញាតឲ្យលោកបង្កើតរោងចក្រនៅទីនេះ លោកនិងសហការីរបស់ខ្លួន បានបន្តវិនិយោគជិត ៣០ ពាន់លានដុង (ជាង ១,២លានដុល្លារអាមេរិក) សម្រាប់ទិញគ្រឿងចក្រ និងឧបករណ៍ចាំបាច់ដើម្បីនាំរោងចក្រចូលដំណើរការ។ ជាពិសេស លោកក៏បានស្រាវជ្រាវដោយជោគជ័យនូវផលិតផលជីវសាស្ត្រ ដើម្បីដោះស្រាយក្លិនស្អុយក្នុងកន្លែងចាក់សំរាម ដែលមានទំហំជាង ៣០០០ ម៉ែត្រការ៉េ។ លោក Do Hoang Dung អនុប្រធានភូមិ Hoa Phu Hamlet ឃុំ Long Binh ដែលតែងតែចាប់អារម្មណ៍លើដំណើរការផលិតរោងចក្រប្រព្រឹត្តិកម្មកាកសំណល់បានចែករំលែកដោយក្តីរីករាយថា៖ “ពីមុនកន្លែងចាក់សំរាមនៅភូមិ Hoa Phu ឃុំ Long Binh មានការបំពុលយ៉ាងខ្លាំង ជាពិសេសខ្យល់អាកាស ហើយប្រជាជននៅទីនេះមានជីវភាពរស់នៅមិនស្ថិតស្ថេរ។ ប៉ុន្តែចាប់តាំងពីលោក Phong មកទីនេះ បង្កើតរោងចក្រ ដោយប្រើថ្នំជីវសាស្ត្រហើយទីនេះលែងមានក្លិនស្អុយ លែងមានរុយទៀតហើយ ត្រូវតែនិយាយថា ប្រជាជនយើងនៅទីនេះសប្បាយចិត្ត និងរំភើបជាខ្លាំងណាស់។ លោកផលិតថ្នាំជីវសាស្ត្រ ហើយឲ្យខ្ញុំបាញ់លើដំណាំរបស់ខ្ញុំ ដែលមានប្រសិទ្ធភាពខ្លាំងណាស់។ លោកនិងយើងបានអញ្ជើញកសិករមកសិក្ខាសាលាដើម្បីផ្សព្វផ្សាយឲ្យប្រជាជនអនុវត្តន៍បានយ៉ាងល្អ គំរូនេះល្អខ្លាំងណាស់”។

បច្ចុប្បន្ន រោងចក្រប្រព្រឹត្តិកម្មសំរាមរបស់ក្រុមហ៊ុន Nam Long Xanh បានបញ្ចប់ដំណើរការប្រព្រឹត្តិកម្មកាកសំណល់ជាបណ្តើរៗហើយ តាមដំណើរការបិទជិត; ដោយមានសមត្ថភាពកែច្នៃសំរាមជាង២០តោនក្នុងមួយថ្ងៃ ប្រមូលជីសរីរាង្គប្រហែល៦តោន និងផលិតប្រេងសាំងប្រហែល២០០លីត្រ។ ជារៀងរាល់ថ្ងៃ លោក និងសហការី នៅតែធ្វើការយ៉ាងក្លៀវក្លា ដោយបានតាំងចិត្ត "ប្រែក្លាយ" សំរាមទៅជាលុយ... និងចូលរួមចំណែកជួយបរិស្ថានក្នុងតំបន់ឱ្យកាន់តែមានផាសុក្ខភាព៕

ប្រតិកម្មទៅវិញ