គ្រូពេទ្យវ័យក្មេងធ្វើតាមគំរូលោកប្រធានហូជីមិញចាប់ពីការងារសាមញ្ញបំផុត

Chia sẻ
(VOVWORLD) - មិនភ័យខ្លាចការលំបាកឧបសគ្គ ត្រៀមខ្លួនជាស្រេចលះបង់អស់ពីចិត្ត ពីថ្លើមដើម្បីសម្រេចការងាររបស់ខ្លួន។ នេះគឺជាការកោតសរសើរដែល បណ្ដាសហការីនៅមន្ទីរពេទ្យ Thu Duc ទីក្រុង Ho Chi Minh លៃទុក សម្រាប់គ្រូពេទ្យវ័យក្មេង Kim Phuc Thanh ប្រធានការិយាល័យផែនការទូទៅនៃ មន្ទីរពេទ្យ។ វេជ្ជបណ្ឌិតរូបនេះ ក៏មានមោទនភាពដោយត្រូវបានគណៈកម្មា ធិការបក្សទីក្រុងហូជីមិញស្ងើចសរសើរជាជនគំរូឆ្នើមមួយរូបក្នុងចំណោមជនគំរូ “សិក្សារៀនសូត្រនិងធ្វើតាមមនោគមវិជ្ជា សីលធម៌ និងរចនាបទហូជីមិញ” ក្នុង ឱកាសរំលឹកខួបលើកទី១៣០នៃទិវាកំណើតរបស់លោកប្រធានផងដែរ។
គ្រូពេទ្យវ័យក្មេងធ្វើតាមគំរូលោកប្រធានហូជីមិញចាប់ពីការងារសាមញ្ញបំផុត - ảnh 1 លោកវេជ្ជបណ្ឌិតវ័យក្មេង Kim Phuc Thanh 

កាលពីថ្ងៃទី២៣ មីនា គណៈកម្មការដឹកនាំការប្រយុទ្ធប្រឆាំងជំងឺឆ្លង Covid-19 ទីក្រុងហូជីមិញចេញសេចក្ដីសម្រេចស្ដីពីការបង្កើតមន្ទីរពេទ្យព្យា បាល Covid-19 Can Gio ដោយមានការចូលរួមរបស់បណ្ដាវេជ្ជបណ្ឌិតនៅ មន្ទីរពេទ្យជំងឺត្រូពិច មន្ទីរពេទ្យ Thu Duc មន្ទីរពេទ្យខ័ណ្ឌទី២ និងមជ្ឈ មណ្ឌលសុខាភិបាលស្រុក Can Gio ផងដែរ។

ទទួលភារកិច្ចនេះភ្លាម វេជ្ជបណ្ឌិត Kim Phuc Thanh រួមជាមួយសហការីនៅ មន្ទីរពេទ្យ Thu Duc បានចេញដំណើរទៅកាន់ Can Gio យ៉ាងប្រញាប់ប្រញាល់។ នៅពេលមកដល់ទីនេះ លោក Thanh ទទួលតួនាទីជាប្រធានការិយាល័យផែនការទូទៅនៃមន្ទីរ ពេទ្យ ដែលបំពេញការងារជំនាញដោយផ្ទាល់ ហើយសម្របសម្រួលសកម្ម ភាពធ្វើការពិនិត្យ ព្យាបាលសម្រាប់អ្នកជំងឺ Covid-19 និងអ្នកធ្វើចត្តាឡីស័ក។ ក្នុង អំឡូងពេលច្រើនខែ មិនថាយប់ឬថ្ងៃឡើយ វេជ្ជបណ្ឌិត Thanh រួមជាមួយសហការី តែងតែជាប់មមាញឹកនឹងការពិនិត្យ ព្យាបាលជូនអ្នកជំងឺ។ មានយប់ជាច្រើន ដែលក្រុមវេជ្ជបណ្ឌិតទទួលអ្នកជំងឺពី៣០ដល់៤០នាក់ រួមទាំងអ្នកវិជ្ជមាន ចំពោះវីរុស និងករណី F1 F2 ដែលកន្លែងផ្សេងទៀតបញ្ជូនមកដល់ វេជ្ជបណ្ឌិត Thanh ត្រូវធ្វើការទល់ភ្លឺដើម្បីបំពេញការងាររួចរាល់។ លោកបានចែករំលែកថា៖

“មិនត្រឹមតែរូបខ្ញុំផ្ទាល់ប៉ុណ្ណោះទេ ថែមទាំងមានបងប្អូនសហការីនិង បុគ្គលិកពេទ្យនៅមន្ទីរពេទ្យព្យាបាល Covid-19 Can Gio ជានិច្ចកាលត្រៀម ខ្លួនជាស្រេចដើម្បីទទួលអ្នកជំងឺ មិនថាពេលយប់ ពេលថ្ងៃ នោះទេ។ បង ប្អូនសុទ្ធតែស្រុះចិត្តគំនិតដើម្បីសុខភាពរបស់សហគមន៍”។

លោកស្រីវេជ្ជបណ្ឌិត Nguyen Lan Anh នាយិការងមន្ទីរពេទ្យ Thu Duc បានឲ្យដឹងថា លោក Kim Phuc Thanh ជាអ្នកមានជំនាញពូកែ ហេតុ ដូច្នេះថ្នាក់ដឹកនាំមន្ទីរពេទ្យជានិច្ចកាលនឹងនរចិត្តពេលប្រគល់ភារកិច្ចជូន លោក។ ជារៀងរាល់ថ្ងៃ មន្ទីរពេទ្យ Thu Duc ទទួលអ្នកជំងឺក្នុងចន្លោះពី ៦០០០ ដល់៧០០០នាក់ អញ្ចឹងសម្ពាធក្នុងការពិនិត្យមើលសំណុំឯកសារ និងដោះស្រាយបែបបទគឺធំណាស់។ យ៉ាងណាមិញ ដោយមានស្មារតី ទទួលខុសត្រូវខ្ពស់ វេជ្ជបណ្ឌិត Thanh បានគ្រប់គ្រងសំណុំឯកសារ កំណត់ត្រាវេជ្ជសាស្ត្រយ៉ាងហ្មត់ចត់ ធ្វើបច្ចុប្បន្នកម្មនូវវិធីព្យាបាលជាបន្ត បន្ទាប់ ដែលជួយឧបត្ថម្ភជាច្រើនដល់ការងារពិនិត្យព្យាបាលរបស់បណ្ដាវេជ្ជ បណ្ឌិតក្នុងមន្ទីរពេទ្យ។ ក្រៅពីនោះ ក្នុងតួនាទីជាលេខារងសម្ព័ន្ធយុវជននៃ មន្ទីរពេទ្យ លោកវេជ្ជបណ្ឌិត Thanh ក៏ជាជនឈានមុខគេក្នុងសកម្មភាពទៅ ពិនិត្យ ព្យាបាលជំងឺដោយស្ម័គ្រចិត្តនៅតំបន់ឆ្ងាយដាច់ស្រយាលនិងសកម្ម ភាពថែទាំកុមារកំព្រា និងកុមារពិការ ទៀតផង។ លោកស្រីវេជ្ជបណ្ឌិត Nguyen Lan Anh បានរៀបរាប់ថា៖

“រាល់ការងាររបស់លោកវេជ្ជបណ្ឌិត Thanh បានក្លាយទៅជាកម្លាំង ចលករសម្រាប់ថ្នាក់ដឹកនាំមន្ទីរពេទ្យក៏ដូចជាបងប្អូនសហការីផងដែរ។ លោក Thanh បានបញ្ជូនថាមពលរបស់ខ្លួន ជួយឲ្យបងប្អូន ចូលរួមចលនាស្ម័គ្រចិត្តដោយស្មារតីក្លៀវក្លា មិនចេះនឿយណាយទេ”។

ក្នុងរយៈពេលច្រើនឆ្នាំកន្លងទៅ លោកវេជ្ជបណ្ឌិតវ័យក្មេង Kim Phuc Thanh ជាគំរូដ៏ឆ្នើមនៃចលនា “ពលករពូកែ - ពលករច្នៃប្រឌិត” និង “ចលនា មហាជនយ៉ាងឈ្លាសវៃ” របស់មន្ទីរពេទ្យទៀតផង។ លោកបានចែករំលែកថាអ្វីៗ គ្រប់បែបយ៉ាងដែលលោកធ្វើ គឺសុទ្ធតែស្ដែងចេញពីការស្វែងយល់អំពី ចរិយាសម្បត្តិនិងរបៀបរស់នៅរបស់លោកប្រធានហូជីមិញទាំងអស់។ លោកបានឲ្យ ដឹងថា៖   

“ពាក្យទូន្មានរបស់លោកអ៊ុំហូគឺមានច្រើនណាស់ ប៉ុន្តែសំខាន់បំផុតគឺ យើងអនុវត្តក្នុងជីវភាពពិតៗយ៉ាងដូចម្ដ៉េច។ មិនត្រូវការគិតដល់អ្វីឆ្ងាយ ពេកទេ យើងអាចអនុវត្តតាមពាក្យទូន្មានរបស់លោកអ៊ុំក្នុងការងារប្រចាំថ្ងៃរបស់ ខ្លួនគឺល្អណាស់។ ឧទាហរណ៍ថា យើងអាចសន្សំសម្ចៃអគ្គីសនី ទឹក ឬក្រដាស់។ នេះជា ការងារដ៏មានអត្ថន័យពិតៗ”។

ការហាត់ពត់លត់ដំជំនាញ និងការខិតខំប្រឹងប្រែងដោយឥតឈប់ឈរ ក្នុងការងារ របស់ខ្លួនចំពោះសេចក្ដីស្រឡាញ់អ្នកជំងឺ រួមជាមួយស្មារតីក្លៀវក្លាក្នុង សកម្មភាពដោយស្ម័គ្រចិត្តរបស់វេជ្ជបណ្ឌិត Kim Phuc Thanh បានរីកសុះ សាយក្នុងសមូហភាពវេជ្ជបណ្ឌិតវ័យក្មេងនៅមន្ទីរពេទ្យ Thu Duc តាមនោះ រួមចំណែកលើកកំពស់គុណភាពនៃការពិនិត្យ ព្យាបាលជំងឺក៏ដូចជាបង្កើនកិត្យា នុភាពរបស់មន្ទីរពេទ្យទៀតផង៕

ប្រតិកម្មទៅវិញ