Ma Van Duc-ជន១នាក់អស់ពីចិត្តពីថ្លើមជាមួយវប្បធម៌ Tay។

PHUONG THOA-THU HANG Theo VOV -
Chia sẻ

ជាជនTay១នាក់លោក Ma Van Duc រស់នៅនៅខ័ណ្ឌ
Tan Ha  ទីក្រុងTuyen Quang ប៉ែកខាងជើងនៃប្រទេស
វៀតណាម។គាត់ជក់ចិត្តជាមួយការថែរក្សានិងស្រាវជ្រាវ
វប្បធម៌របស់ជនជាតិខ្លួនជានិច្ច។គាត់បានមានការរួម
វិភាគទានជាច្រើនក្នុងការប្រមូលស្រាវជ្រាវវប្បធម៌Tayនិងសរសេរសៀវភៅស្តីពី
ចម្រៀង Thenសំរាប់សិស្សនុសិស្សទៀតផង។

Vovworld-ជាអតីតនាយករងមន្ទីវប្បធម៌កីឡានិងទេសចរណ៍ខែត្រTuyenQuang 
លោក Ma Van Ducប្តេជ្ញាស្វែងយល់ស្រាវជ្រាវវប្បធម៌Tayអោយបានគ្រប់ជ្រុង
ជ្រោយដូចជា៖ភាសា សំលៀកបំពាក់  ទំនៀមទំលាប់ ម្ហូបអាហារនិងស្ថាបត្យកម្ម​
ជាដើម។លោកបានចុះទៅឃុំឆ្ងាយដាច់ស្រយាលក្នុងខែត្រTuyen Quang ដើម្បី
កត់ត្រាបទចម្រៀងបុរាណរបស់ជន​ជាតិ Tay ដូចជាចម្រៀង Then  ចម្រៀង
Quan lang-ជាបទចម្រៀងស្តីពីការគោរពជំរាបសួរ​   ការប្រតិបត្តិក្នុងពិធីអាពាហ៍
ពិពាហ៍ពាក្សផ្តែផ្តាំសំរាប់គូប្តីប្រពន្ឋវ័យក្មេង)។លោកសំណេះសំណាលថា៖“ ខែត្រ 
 Tuyen Quang គឺធំសម្បើមណាស់។ខ្ញុំត្រូវទៅជួបជាមួយជនចាស់ជរារបស់ជនជាតិ​Tayជាជនដែលយល់ច្បាស់នូវទំនៀមទំលាប់ សំរាប់ពួកគាត់រៀ​បរាប់ឡើងវិញ។ ទីប្រជុំជនជនជាតិនិមួយៗមានចរិតលក្ខណះពិសេសដោយឡែក។បានជាខ្ញុំ
ត្រូវបង្កើនចំណេះដឹងរបស់ខ្លួន ដើម្បីយល់បានរាល់តំលៃវប្បធម៌របស់ជនជាតិខ្លួន។ “

   
          

Ma Van Duc-ជន១នាក់អស់ពីចិត្តពីថ្លើមជាមួយវប្បធម៌ Tay។ - ảnh 1
រូបថត​VOV

រហូតមកដល់ពេលនេះ លោក Ma Van Ducសម្រាំងបានបទចម្រៀងQuan langជាង
១០០បទ  ៣តណ្ឋបទចម្រៀងThenបុរាណដែលបានបកប្រែទៅជាភាសារវៀតនិង
កំណាព្យជាភាសាTay-វៀត។គោលបំណងរបស់លោក  Ducគឺឧទ្ទេសនាម បទចម្រៀង Thenបទចម្រៀងQuan langក្នុងកម្មវិធីសិល្បះនៅភូមិសាស្រ្តនិងធ្វើយ៉ាងម៉េចដើម្បី
រក្សាអោយបានវប្បធម៌Tay ។លោក​ចាត់ទុកថា៖“ សំខាន់គឺត្រូវឧទ្ទេសនាមបណ្តា
បទចម្រៀងប្រជាប្រិយ៍ក្នុងនោះមានបទចម្រៀងប្រជាប្រិយ៍Tay ក្នុងសាលារៀន
ក្នុងបំណងជួយឲ្យសិស្សានុសិស្ស     យល់បានរាល់តំលៃវប្បធម៌របស់ជីដូនជីតា។“

សព្វថ្ងៃលោកបានចូលនិវត្តន៍ហើយដូច្នេះទើមានពេលវេលាទំនេជាច្រើនសំរាប់
សរសេរសៀវភៅពុម្ភ។លោកកំពុងស្រាវជ្រាវប្រមូលនិងបោះពុម្ភបទចម្រៀងQuan
 langនានា។ទង្វើរបស់លោក  Ma Van Duc​មានអត្ថន័យដ៍ធំធេង​ដើម្បីជួយអោយ
បណ្តាអ្នកជំនាន់ក្រោយយល់បាននូវខឿនវ​ប្បធម៌របស់ជាជាតិខ្លួន​៕

ប្រតិកម្មទៅវិញ