|
ឧបសគ្រលើផ្លូវមកនឹងសន្តិភាពនៅមជ្ឈឹមបូព៌ា។ |
VOV-ក្នុងកាយវិកាថ្មីៗនេះ នាថ្ងៃទី២១តុលាដោយមិនអើពើដល់ការរិះគន់
យ៉ាងខ្លាំងក្លារបស់សហភាពអឺរុប (EU) នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin
Netayahu បានប្រកាសថានឹងបន្តសកម្មភាពកសាងបណ្ដាទីប្រជុំជននៅ
ជររូសាឡឹម។ អ្នកប្រមុខរដ្ឋាភិបាលហ្សីបនេះបានអះអាងយ៉ាងខ្លាំងក្លាក្នុងកិច្ច
ប្រជុំគណៈរដ្ឋមន្ត្រីប្រចាំសប្ដាហ៍ថា នេះជារដ្ឋធានីរបស់អ៊ីស្រាអែលនិង Tel Avid
នឹងសាងសង់នៅជ័ររូសាឡឹមបណ្ដាសំណង់ប្រហាក់ប្រហែលដូចជារបៀប
ដែលប្រទេសផ្សេងៗដែលធ្វើនៅរដ្ឋធានីរបស់ខ្លួនដូចជាក្រុងឡុង ប៉ារីស
វ៉ាស៊ីនតោណម៉ូស្គូជាដើម។ មុននោះនាថ្ងៃទី១៨តុលាក្រសួងមហាផ្ទៃ អ៊ីស្រាអែលបានអនុម័តជាផ្លូវការលើផែនការកសាងផ្ទះចំនួនជិត៨០០ខ្នងនៅ
ដំបន់ប្រជុំជន Gilo ស្ថិតក្នុងដំបន់ដែលរដ្ឋហ្សីបទន្ទ្រានកាន់កាប់កាលពីឆ្នាំ
១៩៦៧មកនិងក្រោយនោះប្រកាសថានេះជាផ្នែកដែនដីមួយរបស់ជ័ររូសាឡឹម ប៉ុន្តែមិនបានសហគមន៍អន្តរជាតិទទួលស្គាល់ឡើយ។
|
នាថ្ងៃទី១៨តុលាក្រសួងមហាផ្ទៃអ៊ីស្រាអែលបានអនុម័តជាផ្លូវការលើផែនការកសាងផ្ទះចំនួន
ជិត៨០០ខ្នងនៅដំបន់ប្រជុំជន Gilo ស្ថិតក្នុងដំបន់ដែលរដ្ឋហ្សីបទន្ទ្រានកាន់កាប់កាលពីឆ្នាំ១៩៦៧ |
រួមជាមួយនោះ បណ្ដាកាយវិកាផ្សេងៗជាបន្តបន្ទាប់ត្រូវបានរដ្ឋអំណាច Tel
Avid ជួយឧបត្ថម្ភលើគ្រប់វិស័យ។ នាថ្ងៃទី២០តុលានាវាមួយគ្រឿងមានឈ្មោះ
MV Estelle ព្យួទង់ជាតិហ្វាំងឡង់ដែលដឹកបណ្ដាសកម្មជនសង្គមគាំទ្រប៉ាឡេស្ទីន
ក្នុងពេលនៅឆ្ងាយពីម៉ាត់សមុទ្រដំបន់ Gaza ប្រមាណ៣៥mile ត្រូវបណ្ដានាវារបស់អ៊ីស្រាអែលវាយប្រហារ។ ក្នុងពេលនោះប្រតិកម្មអំពីការដែលព្រះមហាក្សត្រកាតា
Hamad bin Khalifa al-Thani បានយាងព្រះរាជដំណើរ ទស្សនកិច្ចប្រវត្តិសាស្ត្រទៅ
ដំបន់ Gaza។ នាថ្ងៃទី២៣តុលាបណ្ដាមន្ត្រី Tel Avid បានចោទប្រកាន់ថា ព្រះមហាក្សត្រកាតាបានបំផ្លាញសន្តិភាពក្នុងពេលអនុវត្តព្រះរាជដំណើរទស្សនកិច្ច
នៅ Gaza។
ជាច្បាស់ណាស់ថាការប្តេជ្ញាចិត្តដើម្បីខឿនសន្តិភាពមួយនៅមជ្ឈឹមបូព៌ានិងដំណោះស្រាយរដ្ឋពីររួមស្ថិតស្ថេរនឹងពិបាកក្លាយទៅជាការពិតប្រសិនបើរ Tel Avid បន្តមានសកម្មភាពរារាំងជាច្រើន។ សាធារណៈមតិចាត់ទុកថា រាល់សកម្មភាពនេះ
របស់ Tel Avid បាននិងកំពុងបំផ្លាញដំណើរការសន្តិភាពដ៏ស្ដួចស្ដើង។ ពីព្រោះមុន
នោះ ប្រធានាធិបតីប៉ាឡេស្ទីន Mahmoud Abbas បានផ្ញើសារលិខិតដោយសំណូមពរអ៊ីស្រាអែលអនុវត្តបញ្ហាចំនួន៤រួមមាន គោលការណ៍រដ្ឋពីរផ្អែកលើខ្សែ
ព្រំដែននាឆ្នាំ១៩៦៧ បញ្ឈប់ការកសាងបណ្ដាទីប្រជុំជនហ្សីប ដោះលែងបណ្ដាទណ្ឌិតប៉ាឡេស្ទីននិងលប់ចោលបណ្ដាសេចក្តីសំរេចចិត្តដើរផ្ទុយនឹងកិច្ចសន្យាទ្វេភាគីដែលបានចុះហត្ថលេខាកាលពីឆ្នាំ២០០០។ ធ្វើបានដូច្នេះដំណើរការសន្តិភាពនៅមជ្ឈឹមបូព៌ាទើបនឹងបានចាប់ផ្ដើមឡើងវិញ។ ប៉ុន្តែបណ្ដាការខំប្រឹងប្រែងនោះរបស់រដ្ឋអំណាចប៉ាឡេស្ទីនត្រូវរងនូវការចាក់ទឹក ត្រជាក់ពីបណ្ដាសកម្មភាពរបស់
អ៊ីស្រាអែល។
ក្នុងពេលនោះស្ថានភាពនៅប៉ាឡេស្ទីនកំពុងលេចចេញកាយវិកាថ្មី។ នាថ្ងៃទី ២១តុលាបណ្ដាអ្នកគាំទ្រចលនា Fatah របស់ប្រធានាធិបតី Mahmoud Abbas បាន ប្រកាសដណ្ដើមយកជ័យជំនះក្នុងការបោះឆ្នោតដំបន់ជាលើកដំបូងគិតតាំងពីឆ្នាំ ២០០៦មកនៅត្រើយខាងលិច។ ប៉ុន្តែការបោះឆ្នោតនេះត្រូវចលនា Hamas បដិសេធមិនចូលរួមដោយសារមានជំលោះជាមួយចលនា Fatah។ ប្រការនេះសឲ្យឃើញនូវការបែកបាក់ក្នុងផ្ទៃក្នុងរដ្ឋអំណាចប៉ាឡេស្ទីន។ ប្រការនេះបានបន្ត
បន្ថែមកំលាំងសង្កត់ចំពោះរដ្ឋអំណាចរបស់លោក Abbas ក្នុងការកាច់ចង្កូតនាវា
សេដ្ឋកិច្ច។
អាចបានឃើញថាជំលោះរវាងអ៊ីស្រាអែល-ប៉ាឡេស្ទីនជាសង្គ្រាមរាំរ៉ៃយូអង្វែងបំផុតក្នុងប្រវត្តិសាស្ត្រពិភពលោកនាបច្ចុប្បន្ន។ក្នុងច្រើនឆ្នាំកន្លងមកដំណើរការ
ចរចាររវាងអ៊ីស្រាអែល-ប៉ាឡេស្ទីនបានបន្តរុញចូលក្នុងភាពទាល់ច្រក។នេះគឺជាមូលហេតុសំខាន់នាំទៅដល់អស្ថិរភាពនិងជំលោះជាបន្តបន្ទាប់នៅក្នុងដំបន់។
ជាមួយការបំរែបំរួលនាបច្ចុប្បន្នសាធារណៈមតិបានចាត់ទុកថាកំណាត់ផ្លូវខាងមុខ
របស់ខឿនសន្តិភាពនៅមជ្ឈឹមបូព៌ានៅមានការលំបាកជាច្រើន៕