អ៊ីស្រាអ៊ែលនិងអាមេរិកបានចាប់ផ្តើមការធ្វើសមយុទ្ធប្រឆាំងកាំជ្រួចរួម

Chia sẻ
(VNA) – នាថ្ងៃទី ២១ តុលា កងទ័ពអ៊ីស្រាអ៊ែលនិង
អាមេរិកបានចាប់ផ្តើមការធ្វើ សមយុទ្ធប្រឆាំងកាំជ្រួច
រួមដ៏ធំ ដោយប្រធានបទ “ការសាកល្បងតឹងរឹង ១២”
 (Austere Challenge – 12)។
(VNA) – នាថ្ងៃទី ២១ តុលា កងទ័ពអ៊ីស្រាអ៊ែលនិងអាមេរិកបានចាប់ផ្តើមការធ្វើ សមយុទ្ធប្រឆាំងកាំជ្រួចរួមដ៏ធំ ដោយប្រធានបទ “ការសាកល្បងតឹងរឹង ១២”
(Austere Challenge – 12)។ តាមគំរោង ការធ្វើសមយុទ្ធប្រព្រឹត្តទៅក្នុងរយៈពេល
៣ សប្តាហ៍ និងត្រូវបានវាយតំលៃជាសកម្មភាពយោធារួមធំបំផុត តាំងពីមុនមក រវាងកងទ័ពនៃប្រទេសទាំង ២។ មជ្ឍដ្ឋានអ្នកឃ្លាំមើលវាយតំលៃថា៖ ការធ្វើ
សមយុទ្ធលើកនេះអាចជាសារដ៏ច្បាស់លាស់មួយផ្ញើរជូនចំពោះអ៊ីរ៉ង់ ដែល
ទាក់ទិនដល់បញ្ហាកម្មវិធី នុយក្លេអ៊ែររបស់ប្រទេសនេះ ក្នុងកាលៈទេសៈ ភាព
តានតឹងរវាង វ៉ាស៊ីនតោន និង Tehran មិនទាន់ធូរស្រាលឡើយ។ ទន្ទឹមនឹងនោះ សាធារណៈមតិក៏បានដាក់ សំណួរថា៖ តើអ៊ីស្រាអ៊ែលនឹងវាយប្រហារទៅលើបណ្ដា
មូលដ្ឋាននុយក្លេអ៊ែររបស់អ៊ីរ៉ង់ដែរឬទេ?។ ប៉ុន្តែ មជ្ឃដ្ឋានមន្ត្រីអាមេរិកនិងអ៊ីស្រាអ៊ែល
សុទ្រតែអះអាងថា៖ មិនមានការទាក់ទិនណាមួយដល់បញ្ហានេះទេ៕

ប្រតិកម្មទៅវិញ