ឧបាយកលកាន់កាប់ផ្ដាច់មុខសមុទ្រខាងកើតបង្កឡើងហានិភ័យជាច្រើនចំពោះតំបន់និងពិភពលោក

Chia sẻ
(VOVWORLD) - ការដែលនាវាស្រាវជ្រាវ Haiyang Dizhi 8 និងនាវាអមការពាររបស់ចិន រំលោភបំពានជាបន្តបន្ទាប់លើតំបន់សមុទ្ររបស់ វៀតណាម កំពុងធ្វើអោយសហ គមន៍អន្តរជាតិខឹងសម្បារនិងថ្កោលទោសយ៉ាងខ្លាំងក្លា។ សកម្មភាពនេះរបស់ចិនមិនត្រឹម តែបង្កឡើងហានិភ័យជាច្រើនចំពោះតំបន់និងលើពិភពលោកប៉ុណ្ណោះទេ ថែមទាំង នាំមកនូវផលអាក្រក់ចំពោះចិនខ្លួនឯងតែម្ដង។
ឧបាយកលកាន់កាប់ផ្ដាច់មុខសមុទ្រខាងកើតបង្កឡើងហានិភ័យជាច្រើនចំពោះតំបន់និងពិភពលោក - ảnh 1 នាវាប៉ូលីសសមុទ្រវៀតណាមដំណើរការល្បាតនៅសមុទ្រខាងកើត (រូបថត៖ TTXVN)

  ក្រោយពីអ្វីដែលបានហៅថា “ខ្សែកំណត់ព្រំដែនចំនួន៩កំណាត់ដោយឈរ លើភស្តុតាងប្រវត្តិសាស្ត្រ” របស់ចិន ដែលត្រូវបានតុលាកាអាជ្ញាកណ្ដាលអន្តរជាតិ ចេញសាលក្រមដោយអះអាងថា គ្មានតម្លៃកាលពីឆ្នាំ២០១៦រួចមក ចិនបន្តដាក់ ចេញរបៀបបកស្រាយថ្មីសំដៅធ្វើអោយស្របច្បាប់នូវការទាមទារអធិបតេយ្យ ភាពមិនសមហេតុសមផលរបស់ខ្លួន។ ដោយការបញ្ជូនក្រុមនាវា Haiyang Dizhi 8 រំលោភបំពានជាបន្តបន្ទាប់លើតំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់វៀតណាមនោះ ចិន ចង់ប្រែក្លាយតំបន់គ្មានជម្លោះដែលស្ថិតនៅជ្រៅក្នុងតំបន់សេដ្ឋកិច្ចផ្ដាច់មុខនិង តំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាម ទៅជាតំបន់សមុទ្រមានជម្លោះវិញ ព្រម ទាំងបង្កើនការធ្វើអន្តរាគមន៍ទៅក្នុងសកម្មភាពសេដ្ឋកិច្ចសមុទ្រដ៏ស្របច្បាប់របស់ប្រទេសជិតខាងជាប់ឆ្នេរសមុទ្រនានា សំដៅអនុវត្តឧបាយកលទន្ទ្រានកាន់កាប់ ដោយផ្ដាច់មុខសមុទ្រខាងកើត។

        ចិននិងយុទ្ធវិធីត្រៀមខ្លួនជាស្រេចបង្កើនភាពតានតឹង

        តាមលោក Lucio Blanco Pitlo អ្នកស្រាវជ្រាវនៅមូលនិធិមាគ៌ាអភិវឌ្ឍតំបន់ អាស៊ី-ប៉ាស៊ីហ្វិកនិងមជ្ឈមណ្ឌលស្រាវជ្រាវកូរ៉េខាងត្បូងនៃសាកលវិទ្យាល័យ ហ្វីលីពីន បានចាត់ទុកថា តាមពិតទៅ ចិនកំពុងបង្កើនការធ្វើអន្តរាគមន៍ទៅក្នុង សកម្មភាពសេដ្ឋកិច្ចសមុទ្រដ៏ស្របច្បាប់របស់ប្រទេសជិតខាងជាប់ឆ្នេរសមុទ្រ នានា មិនត្រឹមតែប្រទេសវៀតណាមប៉ុណ្ណោះទេ ថែមទាំងហ្វីលីពីន ម៉ាឡេស៊ីនិងឥណ្ឌូ នេស៊ីទៀតផង។ ចិនក៏ស្វែងរករបៀបដាក់សម្ពាធលើក្រុមហ៊ុនបរទេសនានា ដើម្បីចាប់បង្ខំអោយពួកគេបញ្ឈប់សកម្មភាពធ្វើអាជីវកម្ម មិនត្រឹមតែនៅក្នុងតំបន់ “ខ្សែបន្ទាត់៩កំណាត់” មិនសមហេតុសមផលរបស់ចិនប៉ុណ្ណោះទេ ថែមទាំង នៅតំបន់សមុទ្រជុំវិញនានាទៀតផង។ សេចក្ដីថ្លែងការណ៍របស់ចិន គឺខុសច្បាប់ មិនគួរអោយភ្ញាក់ផ្អើល ហើយគ្មានតម្លៃអ្វីសោះឡើយ។ លោក Lucio បាន អះអាងថា៖

        “សហគមន៍អន្តរជាតិមិនអាចទទួលយកនូវការទាមទារមិនសមហេតុសមផលរបស់ចិន មិនថានោះគឺ “ខ្សែបន្ទាត់៩កំណាត់” ឬអ្វីដែលបានហៅថា “ Sha ចំនួន៤” នោះឡើយ។ ចិនតែងតែបានដាក់ចេញការទាមទាររបស់ខ្លួនដោយមិនអើពើ ដល់ប្រតិកម្មរបស់សហគមន៍អន្តរជាតិ។ ការដែលចិនបញ្ជូននាវាស្រាវជ្រាវឈាន ចូលជ្រៅក្នុងតំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់វៀតណាម ច្បាស់លាស់ថា ជាការរំលោភបំពានយ៉ាង ធ្ងន់ធ្ងរលើអនុសញ្ញា UNCLOS និងច្បាប់វៀតណាម។ ប្រការនេះបានសរអោយ ឃើញថា ចិនត្រៀមខ្លួនជាស្រេចបង្កើនភាពតានតឹង ហើយសុខចិត្តទទួលយក ហានិភ័យ ធំៗតាមរយៈសកម្មភាពរបស់ខ្លួនដែរ”។

        កាលពីឆ្នាំ២០១៦ ចិនបានប្រកាសដោយគ្មានកោតក្រែងថា តំបន់ថ្មប៉ប្រះ ទឹក Scaborough របស់ហ្វីលីពីន គឺចំណុះ “Dongsha” របស់ចិន ហើយតុលាកា អាជ្ញាកណ្ដាលអន្តរជាតិ (PCA) បានចេញសាលក្រមដែលអះអាងថា ការទាមទារ របស់ចិនគឺគ្មានតម្លៃនោះឡើយ។ ឯកអគ្គរដ្ឋទូត វៀតណាមលោក Pham Quang Vinh អតីតអនុរដ្ឋមន្រ្តីក្រសួងការបរទេស បានអះអាងថា៖

        “ទីមួយ អំពើរំលោភបំពានទៅលើតំបន់សមុទ្រចំណុះអធិបតេយ្យភាពរបស់ វៀតណាមនិងតំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់វៀតណាម គឺមិនអាចទទួលយកបាន ឡើយ។ ទីពីរ សាលក្រមរបស់តុលាកាអាជ្ញាកណ្ដាលឆ្នាំ២០១៦ ជាវិធីដើម្បី ស្រាយបំភ្លឺនូវការអនុវត្តនិងការយល់ច្បាស់អំពីអនុសញ្ញាស្ដីពីច្បាប់សមុទ្រយ៉ាងដូចម្ដ៉េច។ ហេតុដូច្នេះបានជា សាលក្រមនេះនឹងជាផ្នែកមួយនៃច្បាប់អន្តរជាតិ។ សកម្មភាពខុសច្បាប់អន្តរជាតិណាក៏ដោយសុទ្ធតែត្រូវបានបដិសេធ”។

        យុទ្ធវិធីអាចបង្កឡើងប្រតិកម្មបញ្ច្រាស

        ការដែលចិនរំលោភបំពានជាបន្តបន្ទាប់ទៅលើតំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់វៀតណាម ក៏ដូចជាបង្កើនការធ្វើអន្តរាគមន៍ទៅក្នុងសកម្មភាពសេដ្ឋកិច្ចសមុទ្រ ស្របច្បាប់របស់វៀតណាមនោះ គឺសំដៅប្រែក្លាយតំបន់គ្មានជម្លោះចំណុះដែនដី វៀតណាមទៅជាតំបន់មានជម្លោះ។ ប៉ុន្តែ តាមមជ្ឈដ្ឋានអ្នកជំនាញចាត់ទុកថា យុទ្ធវិធីនេះរបស់ប៉េកាំងអាចបង្កឡើងប្រតិកម្មបញ្ច្រាស។ ដំបូងបង្អស់ ប្រការ នេះអាចធ្វើអោយសហគមន៍អន្តរជាតិយកចិត្តទុកដាក់ បង្កើនការគាំទ្រចំពោះ ប្រទេសជាប់ឆ្នេរសមុទ្រនានា សំដៅរារាំងឧបាយកលរបស់ចិន។ លើសពីនេះទៅទៀត អំពើរបស់ចិននឹងបណ្ដាលអោយអាស៊ានមានការប្ដេជ្ញាចិត្តកាន់តែធំធេងជាងទៀត ដើម្បីរុញថយក្រោយឧបាយកលរបស់ចិន។ លោក Lucio Blanco Pitlo បានអោយដឹងថែមទៀតថា៖

        “សកម្មភាពរបស់ចិននៅសមុទ្រខាងកើតមិនត្រឹមតែបង្កអន្តរាយ ដល់ផលប្រយោជន៍របស់ចិនផ្ទាល់ខ្លួនប៉ុណ្ណោះទេ ថែមទាំងចំពោះសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ទៀតផង។ ប្រសិនបើចិនបារម្ភថា សកម្មភាពសហ ប្រតិបតិ្តការពាណិជ្ជកម្មនៅសមុទ្រអាចបង្កឡើងការខូច ខាតចំពោះផល ប្រយោជន៍របស់ចិននោះ គឺពួកគេត្រូវតែយល់ថា អាស៊ានក៏មានការបារម្ភយ៉ាងខ្លាំង ចំពោះការបាត់បង់សិទ្ធិជាម្ចាស់ ហើយពឹងពាក់ហួសហេតុទៅលើប្រទេស មហាអំណាចណាមួយនោះ។ ចិនគួរតែទុកអោយប្រទេសជិតខាងពិចារណា លើក សំណើរបស់ខ្លួន ឬក៏សហប្រតិបតិ្តការជាមួយចិនដើម្បីផលប្រយោជន៍របស់គ្នាទៅវិញទៅ មក មិនមែនជាការចាប់បង្ខំអោយពួកគេធ្វើតាមបំណងរបស់ចិន តាមរយៈការ ដាក់សម្ពាធដូចនាបច្ចុប្បន្ននេះឡើយ”។

        ការយកច្បាប់ជាគោល និងការគោរពច្បាប់អន្តរជាតិជាកត្តាសំខាន់បំផុតលើ ពិភពលោកក្នុងសម័យបច្ចុប្បន្នចំពោះប្រទេសទាំងអស់ មិនថាជាប្រទេសធំឬ តូច។ ជាប្រទេសធំមួយ ចិនត្រូវតែមានការទទួលខុសត្រូវរួមចំណែកទៅក្នុង សន្តិភាព ស្ថិរភាពនិងសន្តិសុខតំបន់ រួមទាំងការគោរពច្បាប់អន្តរជាតិនិងអនុ សញ្ញា UNCLOS។ វៀតណាមនិងអាស៊ានជានិច្ចកាលគោរពទំនាក់ទំនងជាមួយ ចិន ហើយរួមគ្នាខិតខំប្រឹងប្រែងដើម្បីសន្តិភាព ស្ថិរភាពនិងការអភិវឌ្ឍក្នុងតំបន់។ ចិនជានិច្ចកាលនិយាយថា គេចង់ឈានឡើងដើម្បីសន្តិភាព ចង់សហប្រតិបតិ្ត ការនិងធ្វើជាដៃគូជាមួយប្រទេសដទៃ អញ្ចឹងនេះជាពេលវេលាដែលចិនត្រូវ អះអាងប្រការនោះ។ ប៉ុន្តែ រាល់សកម្មភាពរបស់ចិននាបច្ចុប្បន្ន កំពុងដើរផ្ទុយទៅ នឹងសេចក្ដីថ្លែងការណ៍របស់ចិន ព្រមទាំងបណ្ដាលអោយសឹករេចរឹលជំនឿជឿជាក់ និងបង្ក ឡើងផលអាក្រក់ជាច្រើននៅក្នុងតំបន់និងលើពិភពលោកផងដែរ៕

ប្រតិកម្មទៅវិញ