ឆ្នាំ២០១៧បានគូសសញ្ញានូវកំណាត់ផ្លូវរយៈពេល៥០ឆ្នាំចាប់បដិសន្ធិនិងអភិវឌ្ឍន៍របស់សមាគមន៍បណ្ដាប្រជាជាតិអាស៊ី-អាគ្នេយ៍ (អាស៊ាន) ដែលជាសហគមន៍ អាស៊ាននាសព្វថ្ងៃ។ |
ឆ្នាំ២០១៧បានគូសសញ្ញានូវកំណាត់ផ្លូវរយៈពេល៥០ឆ្នាំចាប់បដិសន្ធិនិងអភិវឌ្ឍន៍របស់សមាគមន៍បណ្ដាប្រជាជាតិអាស៊ី-អាគ្នេយ៍ (អាស៊ាន) ដែលជាសហគមន៍ អាស៊ាននាសព្វថ្ងៃ។ ចំពោះតំបន់មួយដែលពោរពេញទៅដោយលក្ខណៈខុស ប្លែកអំពីរបៀបរបបនយោបាយ កម្រិតអភិវឌ្ឍន៍និងវប្បធម៌ដូចអាស៊ាននោះ គឺ សមិទ្ធិនានាដែលប្លុកនេះដណ្ដើមបានក្នុងរយៈពេល៥០ឆ្នាំកន្លងទៅ ត្រូវបានរំពឹង ទុកថា ជាហេតុអស្ចារ្យមួយ។ ឈានចូលឆ្នាំទី៥១ ចំពោះមុខបម្រែបម្រួលខាងភូមិ សាស្ត្រនយោបាយកាន់តែខ្លាំងក្លានៅតំបន់និងលើពិភពលោក អាស៊ានបន្តពង្រីក នូវ វប្បធម៌ពិគ្រោះយោបល់ ស្មារតីមតិឯកច្ឆ័ន្ទរបស់អាស៊ាន កសាងអាស៊ាន អភិវឌ្ឍន៍ដោយចីរភាពនិងគ្របដណ្ដប់។
ក្នុងរយៈពេល៥០ឆ្នាំកន្លងទៅ អាស៊ានបានឆ្ពោះទៅសហគមន៍មួយដែលធ្វើ សមាហរណកម្មយ៉ាងទូលំទូលាយនិងមានលទ្ធភាពប្រកួតប្រជែងខ្ពស់ សាមគ្គី ប្រជាជននៃប្រទេសអាស៊ីអាគ្នេយ៍ទាំង១០។ រួមជាមួយការបង្កើតឡើង សហ គមន៍នោះ អាស៊ានបានកសាងទស្សនៈវិស័យដល់ឆ្នាំ២០២៥ ដោយឆ្ពោះទៅ តំបន់មួយដ៏ម្ចាស់ការ ផ្អែកទៅលើច្បាប់និងយកប្រជាជនជាគោល តាមនោះ ដើរតួនាទីកាន់តែធំក្នុងការដោះស្រាយបញ្ហាតំបន់និងសកល។ អាចនិយាយថា នេះជារបត់សំខាន់បំផុតក្នុងប្រវត្តិសាស្ត្រ៥០ឆ្នាំកន្លងទៅរបស់អាស៊ាន។
កំណត់ការសាកល្បងលើខ្សែផ្លូវសមាហរណកម្ម
ទស្សនៈវិស័យ២០២៥បើកចេញឱកាសជាច្រើនសំរាប់សហគមន៍អាស៊ាន ដើម្បីអភិវឌ្ឍន៍លើគ្រប់វិស័យ ធ្វើសមាហរណកម្មយ៉ាងទូលំទូលាយថែមទៀត ហើយមានតួនាទីធំជាងក្នុងតំបន់និងលើពិភពលោក។ ប៉ុន្តែ ដើម្បីក្ដាប់ជាប់បាន នូវឱកាសនោះ គឺអាស៊ានត្រូវឆ្លងកាត់ការសាកល្បងជាច្រើនដែរ។ ចំពោះរាល់ ការសាកល្បងដែលអាស៊ានត្រូវប្រឈមនោះ អតីតអគ្គលេខាធិការអាស៊ានលោក Le Luong Minh មានប្រសាសន៍ថា៖
“ចំណូលក្នុងមនុស្សម្នាក់នៃប្រទេសអ្នកមានបំផុតក្នុងអាស៊ានខ្ពង់ជាង៤៣ ដងបើប្រៀបនឹងចំណូលក្នុងមនុស្សម្នាក់នៃប្រទេសក្រីក្របំផុត។ ការយល់ដឹងរបស់ប្រជាជន អាស៊ាននិងសហគ្រាសអាស៊ាននៅមានកំហិតដែរ។ គោលនយោបាយរបស់ អាស៊ានគឺផ្អែកទៅលើលទ្ធិតំបន់បើកទូលាយ គាំទ្រសកលភាវូបនីយកម្ម សេរី ភាវូបនីយកម្មពាណិជ្ជកម្ម ប៉ុន្តែលើពិភពលោកកំពុងកើតមានឡើងនិន្នាការគាំពារ និយមពាណិជ្ជកម្ម ជាពិសេសនៅប្រទេសដៃគូធំៗរបស់អាស៊ាន។ នេះជាការ សាកល្បងរបស់អាស៊ានក្នុងការអភិវឌ្ឍន៍”។
ទន្ទឹមនឹងនោះ បម្រែបម្រួលដ៏ស្មុគស្មាញនានាក្នុងតំបន់ ជាពិសេសគឺទង្វើ រំលោភច្បាប់អន្តរជាតិដោយឯកតោភាគីនៅសមុទ្រខាងកើត ក៏គំរាមកំហែងទៅ លើសាមគ្គីភាពរបស់អាស៊ានផងដែរ។
ការខំប្រឹងប្រែងអនុវត្ត ទស្សនៈវិស័យ២០២៥
នាបច្ចុប្បន្ន អាស៊ានកំពុងឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មី។ ដើម្បីអនុវត្ត ទស្សនៈវិស័យអាស៊ាន២០២៥នោះ អាស៊ានកំពុងខំប្រឹងប្រែងជំនះពុះពារលើការ សាកល្បង ហើយមេរៀន នានាក្នុងអំឡុង៥០ឆ្នាំកន្លងទៅ នឹងជួយអាស៊ានបន្តធ្វើ សមាហរណកម្មប្រកបដោយជោគជ័យនាអនាគត។
តាមនោះ អាស៊ានបន្តកសាងសហគមន៍អាស៊ានឲ្យតភ្ជាប់គ្នា រឹងមាំនិង អភិវឌ្ឍន៍ដោយវិបុលភាព។ នេះជាយុទ្ធសាស្ត្រយូរអង្វែង ដែលទាមទារការទទួល ខុសត្រូវរួមវិភាគទានរបស់ប្រទេសសមាជិកអាស៊ានទាំងអស់។ អតីតអគ្គលេខា ធិការអាស៊ានលោក Le Luong Minh ឲ្យដឹងថែមទៀតថា៖
“ដើម្បីជំនះពុះពារលើការសាកល្បងទាំងនោះ អាស៊ាន ចាំបាច់ត្រូវធ្វើឲ្យ ប្រព័ន្ធច្បាប់រវាងបណ្ដាប្រទេសសមាជិក សមស្របជាមួយគ្នា ធានាតុល្យភាពរវាង ផលប្រយោជន៍ជាតិជាមួយផលប្រយោជន៍រួមរបស់សហគមន៍ទាំងមូល។ ទាក់ ទាញនិងប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពនូវកម្លាំងផ្ទៃក្នុងនិងបរទេសដើម្បី បង្រួញគំលាតអភិវឌ្ឍន៍”។
ទន្ទឹមនឹងការជំរុញយន្តការសហប្រតិបតិ្តការដែលមានស្រាប់ដូចជាវេទិកាអាស៊ាន (ARF) កិច្ចប្រជុំកំពូលអាស៊ីបូព៌ា (EAS) អាស៊ាន+៣ និងADMM+ អាស៊ាន ចាំបាច់ត្រូវជំរុញការចរចាជាមួយចិនក្នុងការកសាងក្រមប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (COC) ឲ្យមាននីត្យានុកូលភាព សំដៅជួយដោះស្រាយភាព តានតឹងទាក់ទិនដល់ជំលោះអធិបតេយ្យភាពនៅសមុទ្រខាងកើត។
វៀតណាមផ្ដល់អាទិភាពចម្បងសំរាប់កិច្ចសហប្រតិបតិ្តការអាស៊ាន ក្នុងរយៈពេល២២ឆ្នាំកន្លងទៅ វៀតណាមបានខំប្រឹងប្រែងអស់ពីកម្លាំង កាយចិត្ត ចូលរួមជាមួយស្មារតីសកម្មនិងមានការទទួលខុសត្រូវ រួមចំណែករក្សា និងជំរុញសណ្ដាប់ធ្នាប់នៅអាស៊ីអាគ្នេយ៍ ដោយផ្អែកទៅលើគោលការណ៍នានា ក្នុងតំបន់ ហើយសមស្របនឹងច្បាប់អន្តរជាតិ។
កិច្ចសហប្រតិបតិ្តការនិងការតភ្ជាប់ក្នុងអាស៊ានជាអាទិភាពចម្បងនិងជា ជម្រើសយុទ្ធសាស្ត្ររបស់វៀតណាម។ វៀតណាមនឹងរួមជាមួយប្រទេសសមាជិក ដទៃទៀតប្រែក្លាយគោលដៅខ្ពង់ខ្ពស់នានារបស់អាស៊ានទៅជាការពិត នោះគឺ សហគមន៍មួយដ៏សម្បូរធូធារនិងឯករភាពពហុបែប៕