អភិវឌ្ឍន៍ប្រភពធនធានមនុស្សវៀតណាមឆ្លើយតបនឹងសម័យកាលសមាហរណកម្ម

THU HANG Theo VOVWORLD -
Chia sẻ
VOV5_វៀតណាមត្រូវបានចាត់ទុកជាប្រទេសមានឧត្តម 
ភាពអំពីប្រភព​ធនធាន​មនុស្សដ៏សម្បូរជាមួយចំនួនប្រ 
ជាជនប្រមាណ៩០លាននាក់ ជាប្រទេស​មានចំនួនប្រ 
ជាជនច្រើនថ្នាក់ទី៣ក្នុងដំបន់អាស៊ាននិងទី១៣លើពិ 
ភពលោក។ ​វៀត ណាមកំពុងស្ថិតក្នុងសម័យកាលចំនួនប្រជាជនមាស ក្នុងនោះមានចំនួន​ប្រជាជន​ ប្រមាណ៦៦%ដល់៦៧%នៅក្នុងវ័យពលកម្ម 
អភិវឌ្ឍន៍ប្រភពធនធានមនុស្សវៀតណាមឆ្លើយតបនឹងសម័យកាលសមាហរណកម្ម - ảnh 1
អភិវឌ្ឍន៍ប្រភពធនធានមនុស្សវៀតណាមឆ្លើយតបនឹងសម័យកាលសមាហរណកម្ម (vinacorp)

        Vovworld-សេចក្តីសំរេចចិត្តនៃមហាសន្និបាតលើកទី១១បក្សកុម្មុយនីស្ត​វៀត​
ណាម​បានកំណត់ប្រភពធនធានមនុស្សជាកត្តាសំខាន់បំផុតនៃកំលាំង​ផលិតកម្ម
សង្គម​សំរេចកំណត់សក្ដានុភាពសេដ្ឋកិច្ចសន្តិសុខការពារជាតិនៃ​ប្រទេសមួយៗ។ ក្នុងបណ្ដាប្រភពកំលាំង ប្រភពធនធានមនុស្សត្រូវបានចាត់ទុក​ជាប្រភពកំលាំង
សំខាន់កំណត់ដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។

អប់រំ​បណ្ដុះបណ្ដាលតាមសំណូមពរសង្គម

        កំលាំងពលករវៀតណាមបច្ចុប្បន្នត្រូវបានអ្នកជំនាញការអន្តរជាតិនិងដំបន់វាយ
តំលៃថា​សកម្មរៀនសូត្រលឿនមានលទ្ធភាពក្ដាប់ជាប់កំរិតចំណេះដឹងសកលលោក
នៅ​វិស័យមួយចំនួន។​នេះជាលក្ខណៈងាយស្រួលនិងក៏ជាប្រៀបខ្លាំងដែលជួរ​ធន​ធានមនុស្សវៀតណាមសម័យកាលថ្មីនឹងបន្តរក្សានិងពង្រីកដើម្បីឆ្លើយតប​នូវសំណូម
ពរអភិវឌ្ឍន៍នៃប្រទេសជាតិ។ ក្រសួងអប់រំនិងបណ្ដុះបណ្ដាលវៀត​ណាមបានកំណត់
ការអភិវឌ្ឍន៍បណ្ដុះបណ្ដាលប្រភពធនធានមនុស្សឧត្តម​សិក្សាតាមសំណូមពរសង្គម
ជាយុទ្ធសាស្ត្រអភិវឌ្ឍន៍ដ៏ធំធេងរបស់ផ្នែកទាំងមូល។ ក្នុងកម្មវិធីសកម្មភាពដំណាក់
កាល២០១១-២០១៦ ក្រសួងអប់រំនិងបណ្ដុះ​បណ្ដាលបាននិងកំពុងអនុវត្តគោលដៅ
ដល់ឆ្នាំ២០១៥​មហាវិទ្យាល័យទាំង​អស់​បណ្ដុះបណ្ដាលតាម credit system។ ក្រៅពី
នោះក្រសួងអប់រំនិងបណ្ដុះបណ្ដាល​នៅបានដាក់ចេញគោលដៅបែកចែកថ្នាក់ឧត្តម
សិក្សា ដល់ឆ្នាំ២០១៥បង្កើតក្រុម​បណ្ដា​មហាវិទ្យាល័យតាមទិសស្រាវជ្រាវ​មហាវិទ្យាល័យតាមទិសវិជ្ជាជីវៈ សាលាជាន់ខ្ពស់សហគមន៍។ ពីនោះការបណ្ដុះ
បណ្ដាលក្នុងមហាវិទ្យាល័យនឹង​ជំនាញជាងសំដៅឆ្លើយតបបានសំណូមពររបស់
ស្ថាប័នជ្រើសរើសពលករ។ ស្ដីពីបញ្ហានេះ ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្ស
មាតុភូមិវៀតណាមលោក Nguyen Thien Nhan បានសង្កត់ធ្ងន់ថា៖

        “ជំរុញបណ្ដុះបណ្ដាលតាមសំណូមពរសង្គមគឺសំខាន់និងចាំបាច់ដើម្បី​ឆ្លើយ
តបសំណូមពរសមាហរណកម្ម។ នាពេលកន្លងមក ក្រសួងអប់រំនិងបណ្ដុះ​បណ្ដាល
បានសហការជាមួយក្រសួងការងារចុះហត្ថលេខាលើកិច្ចព្រមព្រៀង​សំខាន់ចំនួន២។ នោះគឺកិច្ចព្រមព្រៀងជាមួយសមាគមអង្គភាពអាជីវកម្មនៃ​ប្រទេសអាល្លឺម៉ង់និងស្ថាប័ន
ជួយឧបត្ថម្ភរបស់រដ្ឋាភិបាលអាល្លឺម៉ង់ កិច្ចព្រម​ព្រៀង​ជាមួយសមាគមអង្គភាពអាជីវកម្ម
ជប៉ុននិងស្ថាប័នទាក់ទិនដើម្បីអនុវត្ត​បណ្ដុះបណ្ដាលតាមសំណូមពររបស់អង្គភាព
អាជីវកម្មអាល្លឺម៉ង់និងជប៉ុនដែល​កំពុងវិនិយោគនោវៀតណាមទៅតាមសំណូមពររបស់
គេ។ ក្រៅពីនោះយើងត្រូវ​ជំរុញ​ការស្រាវជ្រាវវិទ្យាសាស្ត្រទៀតផង។”

យកចិត្តទុកដាក់ដល់ការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈសំរាប់ពលករជនបទ

        ក្នុងរយៈពេលកន្លងមក ខឿនសេដ្ឋកិច្ចវៀតណាមអភិវឌ្ឍន៍លឿន​សមាហរណកម្ម
ស៊ីជម្រៅជាមួយសេដ្ឋកិច្ចពិភពលោក ដោយហេតុនេះ​វៀត​ណាមជានិច្ចកាលត្រូវការ
ប្រភពធនធានមនុស្សមានគុណភាពខ្ពស់ជាច្រើន ក្នុងនោះ​យុទ្ធសាស្ត្របណ្ដុះបណ្ដាល
វិជ្ជាជីវៈសំរាប់ពលករជនបទរបស់រដ្ឋាភិបាលដែលបានអនុម័តត្រូវបានចាត់ទុកជាកូន
សោរជោគជ័យសំរាប់កម្មវិធីគោលដៅជាតិជាច្រើន។ គំរោងការបណ្ដុះបណ្ដាលវិជ្ជាជីវៈ
សំរាប់ពលករជនបទដល់ឆ្នាំ២០២០​របស់​រដ្ឋាភិបាលត្រូវបានអនុវត្តជិត៤ឆ្នាំជាមួយ
គោលដៅជាមធ្យមក្នុងមួយឆ្នាំបណ្ដុះបណ្ដាល​ពលករជនបទប្រមាណ១លាននាក់ ដោះស្រាយជាសារវន្តបញ្ហាជា​ច្រើន​ក្នុង​ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនោដំបន់ដែលកំពុង
ក្នុងដំណើរការផ្ទេរប្តូរ​រចនា​សម្ព័ន្ថសេដ្ឋកិច្ច។ រួមជាមួយនោះ ពីបណ្ដាគោលនយោបាយ
ម៉ាក្រូបាន​បង្កើតប្រសិទ្ធភាពជាក់ស្ដែងជាមួយប្រភពចំណូលគ្រប់គ្រាន់ធានាជីវភាពរស់
នៅ។ លោក Cao Van Sam អនុប្រធានអគ្គនាយកដ្ឋានបណ្ដុះបណ្ដាលវិជ្ជាជីវៈ​ក្រសួង
ការងារយុទ្ធជនពិការនិងសង្គមកិច្ចបានអះអាងថា៖

        “គំរោងការបណ្ដុះបណ្ដាលវិជ្ជាជីវៈសំរាប់ពលករជនបទជាដំណោះស្រាយសំខាន់
ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច រួមចំណែកកសាងជនបទថ្មី។ យើងបានកែ​ប្រែ​បទដ្ឋានសមត្ថភាព
សារវន្តក្នុងបណ្ដុះបណ្ដាលពលករជនបទ។ ក្នុងនោះការប្រើប្រាស់​បច្ចេកវិទ្យាផលិតកម្ម
មានដំណើរការបណ្ដុះបណ្ដាលសមស្របដើម្បីពលករ​ជនបទធ្វើជាម្ចាស់បច្ចេកវិទ្យា។​បណ្ដាសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈត្រូវកំណត់​ក្នុង​ពេលបណ្ដុះបណ្ដាលរួចរាល់ ប្រភព
ធនធានមនុស្សនេះត្រូវមានចំណេះដឹង បច្េចកទេសឆ្លើយតបនឹងសំណូមពរសង្គម។”

        អភិវឌ្ឍន៍និងលើកកំពស់គុណភាពប្រភពធនធានមនុស្សវៀតណាមជា​ជំហានលោត
ផ្លោះក្នុងបុព្វហេតុកសាងនិងការពារមាតុប្រទេស។​នេះក៏ជាកត្តា​សំរេចកំណត់ធានានាំ
ខឿនសេដ្ឋកិច្ចនៃប្រទេសជាតិអភិវឌ្ឍន៍ប្រកបដោយ​លឿននិងចីរភាព៕

ប្រតិកម្មទៅវិញ