លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ និងភរិយា រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម
កំពុងអញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការនៅអេមីរ៉ាតអារ៉ាប់រួម (UAE)។ (រូបថត៖ VOV) |
ដំណើរទស្សនកិច្ចនេះគឺសំដៅពង្រឹងការជឿទុកចិត្តផ្នែកនយោបាយ លើកកំពស់ទំនាក់ទំនងរបស់វៀតណាមជាមួយបណ្តាប្រទេស ព្រមទាំងបើកដំណាក់កាលថ្មីនៃកិច្ចសហប្រតិបត្តិការរវាងវៀតណាមជាមួយ UAE អារ៉ាប៊ីសាអូឌីត និងកាតា ជាពិសេសគឺបង្កើតរបកគំហើញក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិ យោគ នាំទំនិញរបស់វៀតណាមជ្រៀតចូលទីផ្សារឈូងសមុទ្រពែរ្សផងដែរ។
នេះគឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់នាយករដ្ឋមន្ត្រីវៀតណាមទៅកាន់ UAE និងកាតា
ក្រោយរយៈពេល ១៥ ឆ្នាំ; ជាដំណើរទស្សនកិច្ចចំឱកាសដែលវៀត ណាមនិងអារ៉ាប៊ីសាអូឌីតប្រារព្ធខួបលើកទី ២៥ នៃការបង្កើតទំនាក់ទំនងការទូត (១៩៩៩ - ២០២៤)។ ប្រទេសទាំងបីនេះសុទ្ធតែជាខឿនសេដ្ឋកិច្ចឈានមុខគេនិងមហា អំណាចថាមពលនៅមជ្ឈិមបូព៌ា។
សហប្រតិបត្តិការជាមួយខឿនសេដ្ឋកិច្ចឈានមុខគេនិងមហាអំណាចថាមពល
UAE គឺជាសេដ្ឋកិច្ចធំទីពីរនៅក្នុងតំបន់ឈូងសមុទ្រពែរ្ស។ ប្រទេសនេះក៏ជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ និងពាណិជ្ជកម្មឈានមុខគេនៅមជ្ឈិមបូព៌ា និងជាប្រទេសផលិត ប្រេងធំជាងគេទី ៤ នៅក្នុងអង្គការបណ្ដាប្រទេសនាំចេញប្រេង (OPEC) ផងដែរ។
វៀតណាម និង UAE បានបង្កើតទំនាក់ទំនងការទូតនៅថ្ងៃទី ១ ខែសីហា ឆ្នាំ ១៩៩៣។ ទំហំពាណិជ្ជកម្មទ្វេភាគីក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ តែងតែសម្រេចបានប្រមាណ ៥ពាន់លានដុល្លារអាមេរិក។ គិតត្រឹមខែមិថុនា ឆ្នាំ ២០២៤ អេមីរ៉ាតអារ៉ាប់រួមមាន គម្រោងវិនិយោគផ្ទាល់ (FDI) សរុបចំនួន ៤១ នៅវៀតណាម ជាមួយនឹងដើមទុន ចុះបញ្ជីសរុបជិត ៧២ លានដុល្លារអាមេរិក។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ អេមីរ៉ាតអារ៉ាប់រួម បានជំរុញយ៉ាងសកម្មនូវនិន្នាការផ្សះផ្សារក្នុងតំបន់ និងអនុវត្តន៍យ៉ាងសកម្មនូវគោល នយោបាយ "ឆ្ពោះទៅខាងកើត" ដោយយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនង ជាមួយបណ្តាប្រទេសអាស៊ី រួមទាំងវៀតណាមផងដែរ។
យោងតាមឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពវៀតណាមប្រចាំនៅ UAE លោក Nguyen Thanh Diep បានឲ្យដឹងថា ក្នុងដំណើរទស្សនកិច្ចនេះ ភាគីទាំងពីរ គ្រោងនឹងលើកកំពស់ទំនាក់ទំនង; ចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋ កិច្ចគ្រប់ជ្រុងជ្រោយវៀតណាម - UAE (CEPA) និងជំរុញការចុះហត្ថលេខាលើឯកសារ សហប្រតិបត្តិការនានាដើម្បីពង្រឹងក្របខ័ណ្ឌផ្លូវច្បាប់សម្រាប់កិច្ចសហប្រតិបត្តិការទ្វេ ភាគី។
“ជាមួយនឹងការលើកកំពស់ទំនាក់ទំនង និងការចុះហត្ថលេខាលើកិច្ចព្រមព្រៀង ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ (CEPA) ទំនាក់ទំនងវៀតណាម - UAE នឹងបន្ត អភិវឌ្ឍន៍យ៉ាងខ្លាំងក្លា។ ជាពិសេស កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុង ជ្រោយ (CEPA) រវាងប្រទេសទាំងពីរ ដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដំបូង ដែលវៀតណាមបានចរចាជាមួយប្រទេសអារ៉ាប់នៅតំបន់មជ្ឈិមបូព៌ា - អាហ្រ្វិក នឹង បើកចេញនូវយថាទស្សន៍ដ៏ធំធេង និងដំណាក់កាលថ្មីនៃកិច្ចសហប្រតិបត្តិការយុទ្ធ សាស្ត្ររួម លើវិស័យជាច្រើនរវាងវៀតណាម និង UAE”។
ក្នុងពេលជាមួយគ្នានោះ អារ៉ាប៊ីសាអូឌីត គឺជាប្រទេសដែលមានសេដ្ឋកិច្ចធំជាង គេនៅក្នុងតំបន់ឈូងសមុទ្រពែរ្ស។ ក្នុងនាមជាលំយោលនៃសាសនាឥស្លាម អារ៉ា ប៊ីសាអូឌីតមានឥទិ្ធពលដ៏សំខាន់នៅក្នុងពិភពឥស្លាម ប្រទេសអារ៉ាប់ និងប្រទេសនាំ ចេញប្រេង (OPEC)។
ចាប់តាំងពីបង្កើតទំនាក់ទំនងការទូតនៅថ្ងៃទី ២១ ខែតុលា ឆ្នាំ ១៩៩៩ មក ទំនាក់ទំនងវៀតណាម-អារ៉ាប៊ីសាអូឌីតមានការអភិវឌ្ឍជាវិជ្ជមាន។ នៅឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបានជិត ២,៧ពាន់លានដុល្លារអាមេរិក។ គិតត្រឹម ដំណាច់ខែធ្នូ ឆ្នាំ២០២៣ សហគមន៍ជនវៀតណាមនៅអារ៉ាប៊ីសាអូឌីតមានប្រមាណ ៤០០០នាក់។ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពវៀតណាមប្រចាំនៅអារ៉ា ប៊ីសាអូឌីត លោក Dang Xuan Dung បានមានប្រសាសន៍ថា៖
“ខ្ញុំមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ព្រោះដំណើរទស្សនកិច្ចរបស់ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ និងភរិយាទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត ធ្វើ ឡើងក្នុងឱកាសដែលប្រទេសទាំងពីរប្រារព្ធខួបលើកទី ២៥ នៃការបង្កើតទំនាក់ទំនង ការទូត ហើយនេះក៏ជាដំណើរទស្សនកិច្ចនៅអារ៉ាប៊ីសាអូឌីតលើកទី ២ របស់លោក នាយករដ្ឋមន្ត្រីក្នុងរយៈពេលពីរឆ្នាំជាប់ៗគ្នាផងដែរ។ ការពិតនេះបង្ហាញពីការយកចិត្ត ទុកដាក់ពិសេសរបស់លោកនាយករដ្ឋមន្ត្រីចំពោះការលើកកម្ពស់ទំនាក់ទំនងជាមួយប្រទេសអារ៉ាប៊ីសាអូឌីតនិយាយដោយឡែក និងបណ្តាប្រទេសឈូងសមុទ្រពែរ្ស និយាយរួម ហើយក៏បង្ហាញពីការរំពឹងទុក និងការយកចិត្តទុកដាក់កាន់តែខ្ពស់របស់ ប្រទេសមិត្តចំពោះវៀតណាមផងដែរ។ ដោយមានអត្ថន័យដ៏សំខាន់នោះ ដំណើរទស្សនៈកិច្ចរបស់លោកនាយករដ្ឋមន្ត្រីគឺជាសញ្ញាសម្គាល់ថ្មីមួយក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគី”។
សម្រាប់ប្រទេសកាតា ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ គឺជាឱកាសសម្រាប់វៀតណាមចែករំលែកបទពិសោធន៍ក្នុងវិស័យបរិវត្តកម្ម ឌីជីថល ការផ្លាស់ប្តូរថាមពល ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការក្នុងទម្រង់សាជីវកម្ម និងការបណ្តាក់ទុនរួមគ្នាផងដែរ។
ឱកាសលើកកំពស់រូបភាពវៀតណាមប្រកបដោយសក្ដានុពលក្នុងតំបន់ឈូងសមុទ្រពែរ្ស
សកម្មភាពដ៏សំខាន់បំផុតរបស់លោកនាយករដ្ឋមន្ត្រីនៅអារ៉ាប៊ីសាអូឌីតក្នុងឆ្នាំនេះគឺចូលរួម និងថ្លែងសុន្ទរកថានៅក្នុងសន្និសីទគំនិតផ្តួចផ្តើមវិនិយោគអនាគតលើកទី៨ (FII8) ស្តីពីយថាទស្សន៍នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងវិនិយោគរវាងវៀត ណាមនិងតំបន់មជ្ឈិមបូព៌ា។ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ គឺជាភ្ញៀវស្នូល និងជាមេដឹកនាំជាន់ខ្ពស់តែម្នាក់គត់មកពីអាស៊ី ដែលអញ្ជើញថ្លែងសុន្ទករថានៅក្នុង សន្និសីទរៀបចំដោយអារ៉ាប៊ីសាអូឌីតលើកនេះ។ លោកស្រី Nguyen Minh Hang អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមបានមានប្រសាសន៍ថា៖
“តំបន់ឈូងសមុទ្រពែរ្សគឺជាទីផ្សារ វិនិយោគិន មជ្ឈមណ្ឌលហិរញ្ញវត្ថុ និងមជ្ឈ មណ្ឌលបច្ចេកវិទ្យាដែលមានសក្តានុពលសហប្រតិបត្តិការដ៏ធំធេងជាមួយវៀតណាម។ តាមនោះ ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាលត្រូវបានគេរំពឹងថា នឹង បង្កើតកម្លាំងចលករថ្មីដើម្បីជំរុញវិស័យសហប្រតិបត្តិការប្រពៃណី បង្កើតរបកគំហើញ ថ្មីដើម្បីជំរុញវិស័យសក្តានុពលនានា”។
ដំណើរទស្សនកិច្ចទៅកាន់ប្រទេស UAE កាតា អារ៉ាប៊ីសាអូឌីត និងចូលរួមសន្និ សីទគំនិតផ្តួចផ្តើមវិនិយោគអនាគតលើកទី៨ របស់លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានបង្ហាញយ៉ាងរស់រវើកនូវគោលមាគ៌ាកិច្ចការបរទេសនៃមហាសន្និបាត បក្សទូទាំងប្រទេសលើកទី១៣ គោលនយោបាយពហុភាគីនិយម ការធ្វើពិពិធកម្ម ភាព ម្ចាស់ការ និងសកម្មធ្វើមាហរណកម្មអន្តរជាតិយ៉ាងស៊ីជម្រៅ ដោយផ្តល់អាទិភាពដល់ ការធ្វើពិពិធកម្មទីផ្សារ ពិពិធកម្មដៃគូ ពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់ រួមចំណែកក្នុងការ ពង្រឹងបន្ថែមទៀតនូវបរិយាកាសសន្តិភាពនិងសហប្រតិបត្តិការ ការទាក់ទាញធនធាន អតិបរមាសម្រាប់បម្រើដល់ការអភិវឌ្ឍប្រទេសជាតិ៕