អត្ថន័យនៅខាងក្រោយការចាប់ដៃប្រវត្តិសាស្ត្រអាមេរិក-គុយបា

ANH HUYEN Theo VOVWORLD -
Chia sẻ
Vovworld-ប្រធានាធិបតីអាមេរិកលោក Barack Obama
ទើបនឹងមាន​កាយវិការ​កម្រមាន ទាក់ទាញការយកចិត្ត
ទុកដាក់ពិសេសពីសហគមន៍​អន្តរជាតិ។ នោះគឺជាការ
ចាប់ដៃជាមួយថ្នាក់ដឹកនាំគុយបាលោកប្រធាន Raul
Castro នៅពិធីគោរពវិញ្ញាណក្ខ័ន្ធអតីតប្រធានាធិបតី Nelson Madela នៅប្រទេស
អាហ្វ្រីក​ខាងត្បូង។ ទោះបីជាត្រឹមតែមានចរិតលក្ខណៈនិមិត្តរូបតែប៉ុណ្ណោះទេ
ប៉ុន្តែការចាប់​ដៃនេះត្រូវបានវាយតំលៃជាមានចរិតលក្ខណៈប្រវត្តិសាស្ត្របង្ហាញ
ភាពបន្ធូ​ស្រាលភាពត្រជាក់ក្នុងទំនាក់ទំនងរវាងប្រទេសជិតខាងទាំងពីរក្នុង អំឡុងជាងពាក់កណ្ដាលសតវត្សកន្លងមក។
អត្ថន័យនៅខាងក្រោយការចាប់ដៃប្រវត្តិសាស្ត្រអាមេរិក-គុយបា - ảnh 1
អត្ថន័យនៅខាងក្រោយការចាប់ដៃប្រវត្តិសាស្ត្រអាមេរិក-គុយបា (abcnews.go.com)


        Vovworld-នាថ្ងៃទី១០ធ្នូនៅពិធីរំលឹកវិញ្ញាណក្ខ័ន្ធដ៏អធឹកអធម្មចំពោះមុខប្រមុខរដ្ឋ
ជិត១០០​រូប មុនពេលថ្លែងសន្ទរកថាស្ងើចសរសើរបុព្វហេតុរបស់អតីត​ប្រធានាធិបតី
Nelson Madela លោក Barack Obama បានចាប់ដៃលោកប្រធានរដ្ឋគុយបា Raul Castro ដោយចៃដន្យ។​ ឆ្លើយតបឡើងវិញ ថ្នាក់ដឹក​នាំ​គុយបាលោក Castro ក៏ញញឹមនិងចាប់
ដៃលោក Obama។ កាយវិការនេះរបស់​ថ្នាក់ដឹកនាំនៃប្រទេសអមិត្តទាំងពិរបានធ្វើឲ្យ
សាធារណៈមតិអន្តរជាតិមានចម្ងល់យ៉ាងខ្លាំងក្លា។ ​នេះជាការចាប់ដៃប្រវត្តិសាស្ត្រលើក
ទី២រវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរតាំងពីពេលបដិវត្តគុយបាប្រព្រឹត្តទៅនាឆ្នាំ១៩៦០។

សញ្ញាបន្ធូស្រាលភាពត្រជាក់

        រាល់សេចក្តីប្រកាសអមិត្ត មិនចំឡែក​ក្នុងជីវភាពរស់នៅខាងនយោបាយអន្តរជាតិ
ក្នុងអំឡុងជាងពាក់កណ្ដាលសតវត្សន៍កន្លងមក។ កាលពីឆ្នាំ១៩៦១មក អាមេរិកបាន អនុវត្តគោលនយោបាយ​ហ៊ុំព័ទ​សេដ្ឋកិច្ចយ៉ាង​តឹងរឹងចំពោះគុយបា។​តាមការគ្រោងទុក
នោះ គោលនយោបាយហ៊ុំព័ទសេដ្ឋកិច្ចនេះ​បានធ្វើឲ្យខឿនសេដ្ឋកិច្ច La Habana ខូចខាត ជាប្រាក់ជាង១លាន១សែនលាន​ដុល្លារអាមេរិក។ ការហ៊ុំព័ទនេះក៏ធ្វើឲ្យប្រជាជនគុយបា ពិសេសគឺកុមារមិន​បាន​ទទួលសេវាកម្មសុខាភិបាលដើម្បីព្យាបាលជំងឺធ្ងន់ធ្ងរឡើយ។

        ប៉ុន្តែក្នុងរយៈពេលកន្លងមក មិនពិបាកឃើញថា ភាគីទាំងពីរកំពុង​សម្ដែង​អកប្បកិរិយាខិតមកជិតគ្នាដោយសម្ងាត់។​ ការបង្ហាញជាក់ស្ដែងបំផុតគឺ​របៀបប្រព្រឹត្ត យ៉ាងឈ្លាសវៃនិងប្រុងប្រយ័ត្នចំពោះបញ្ហារបស់គ្នា។ ឧទាហរណ៍​ដូចជាគុយបាបាន បដិសេធផ្ដល់បែបបទជ្រកកោននយោបាយចំពោះ Edward Snowden ជាអ្នកដែលធ្លាយ ព័ត៌មានចារកម្មរបស់ទីភ្នាក់ងារសន្តិសុខ​ជាតិអាមេរិក។​ បន្ទាប់នោះ អាមេរិកនិងគុយបា ក៏បានជ្រើសរើសវិធានការ​មិន​ឡើង​សម្លេងដើម្បីដោះស្រាយករណីនាវាដឹកទំនិញរបស់ សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េដឹកជញ្ជូនអាវុធរបស់គុយបាឆ្លងប្រទេស
Panama រំលោភលើបទ​ហ៊ុំព័ទរបស់អង្គការសហប្រជាជាតិ។

ជំហានដំបូងប្រែក្លាយអតីតអមិត្តក្លាយទៅជាដៃគូ

        ជាក់ស្ដែងគឺគិតតាំងពីពេលឡើងកាន់អំណាចមក ប្រធានាធិបតី Obama បាន​សន្យា
ដំណើរការសន្ទនាជាមួយប្រទេសគូរបដិបក្សទាំងអស់។ លោក Obama បានមាន​ការ
កែប្រែច្រើនដើម្បីបន្ធូស្រាលភាពតានតឹងជាមួយ La Habana ដូចជាលុប​ចោលការរារាំង
ចំនួនប្រាក់បញ្ញើរនិងបរិមាណលើកមកទស្សនាស្រុកកំណើតរបស់អណិកជនគុយបា អនុញ្ញាតតភ្ជាប់ឡើងវិញការចរចារអំពីសេវាកម្មប្រៃសណីនិង​អន្តោប្រវេស។ អាមេរិកក៏
ស្វាគមតួនាទីរបស់គុយបាក្នុងការចរចារសន្តិភាពរវាង​កំលាំងប្រដាប់អាវុធបដិវត្តន៍
កូឡូមប៉ីជាមួយរដ្ឋអំណាចកូឡូមប៉ី។ តាមរយៈនោះគេព្យាករណ៍ថាវ៉ាស៊ីងតោនអាចលុប
ចោល La Habana ចេញពីបញ្ជីឈ្មោះប្រទេស​ជួយឧបត្ថម្ភភេរវកម្ម។ នាពេលជិតៗនេះ ខែ
តុលាឆ្នាំ២០១៣ បន្ទាប់ពីប្រទេសចំនួន​១៨៨លើ១៩៣ជាសមាជិកអង្គការសហប្រជាជាតិ
បានបោះឆ្នោតអនុម័តលើសេចក្តីសំរេចចិត្តថ្កោលទោសបទហ៊ុំព័ទសេដ្ឋកិច្ចដែលអាមេរិក
អនុវត្តប្រឆាំងនឹងគុយបាក្នុង​អំឡុងជាង៥ទស្សវត្សកន្លងមក ប្រធានាធិបតី Obama ក៏បាន
ប្រកាសដែរថា​ អាមេរិក​នឹងផ្លាស់ប្តូរគោលនយោបាយចំពោះគុយបា។

        តាំងពីពេលឡើងកាន់អំណាចនាឆ្នាំ២០០៨ជំនួសឲ្យបងប្រុសគឺលោក​ប្រធាន Phidel
Castro មក ថ្នាក់ដឹកនាំគុយបាលោក Raul Castro ដណ្ដើម​បាន​កិត្យានុភាពដ៏ខ្ពស់។ ដំណើរ
ការកំណែ​ទម្រង់​ដែលត្រូវបានលោកប្រធាន Raul ជំរុញយ៉ាងខ្លាំងក្លាក្នុងប៉ុន្មានឆ្នាំកន្លងមក​
ដូច​ជាបើកទ្វាទីផ្សារ​កែលំអរប្រព័ន្ធប្រាក់ជាដើម បានបង្កើតឡើងមុខមាត់ថ្មីសំរាប់​ប្រទេស
ជាតិជានិមិត្តរូបនៃសេរីភាបនៅឆ្នេរសមុទ្រ Caribe នេះ។ កិច្ចការកំណែ​ទម្រង់សេដ្ឋកិច្ចត្រូវ
បានសង្ឃឹមនឹងនាំមកយថាទស្សន៍ភ្លឺស្វាងសំរាប់ខឿនសេដ្ឋកិច្ចគុយបានិងបើកចេញឱកាស
ថ្មីក្នុងទំនាក់ទំនងសេដ្ឋកិច្ចអន្តរជាតិ ពិសេសគឺជាមួយ​អាមេរិក។

        មិនទាន់អាចសន្និដ្ឋានថា​កាយវិការដ៏ស្និទ្ធស្នាលរវាងប្រធានាធិបតី Obama និង​ប្រធាន
Raul Castro អាចនាំទៅដល់ការបន្ធូស្រាលភាពត្រជាក់ក្នុងទំនាក់ទំនង​រវាង​អាមេរិក​និង
គុយបាដែរឬឺទេឡើយ។ ប៉ុន្តែក្នុងកាលៈទេសៈនាបច្ចុប្បន្ន ខណៈដែល​ប្រធានាធិបតី Obama ក៏ត្រូវរងសម្ពាធនិងការរិះគន់ក្នុងពេលស្វែង​រក​ការលោតផ្លោះ​ក្នុង​ទំនាក់ទំនងជាមួយអ៊ីរ៉ង់ គោលនយោបាយកែលំអរទំនាក់​ទំនង​ជាមួយគុយបាអាច​ត្រឹម​តែបញ្ចប់នៅជំហានដំបូង
បច្ចុប្បន្ន។​ មានលទ្ធភាពជាច្រើន ប្រធានាធិបតី Obama នឹង​​ត្រូវ​ប្រឈមមុខនឹងការប្រឆាំង
ជំទាស់ពីរដ្ឋសភាអាមេរិក​ជាកន្លែងដែលបណ្ដា​សមាជិក​​សភាគណបក្សប្រជាធិបតេយ្យ
សុទ្ធតែប្តេជ្ញាចិត្តរក្សាទស្សនៈថា​អាមេរិកត្រឹមតែកសាង​ទំនាក់ទំនងមានកំរិតជាមួយ
គុយបាតែប៉ុណ្ណោះ​ទេ។ ផែនការស្វែងរករបត់ដោយឡែក​ក្នុង​អាណត្តិបេសកម្មរបស់ខ្លួនគឺ
ប្រែក្លាយ​អតីត​អមិត្តក្លាយទៅជាដៃគូរបស់ប្រធានាធិបតី Obama មានលទ្ធភាពមិន​សម្រេច​បានឡើយ៕

ប្រតិកម្មទៅវិញ