VOV-អង្គការអ្នកយកព័ត៌មានគ្មានព្រំដែនបាននិយាយថាការប្រគល់រង្វាន់
ឲ្យblogger Chenh ជារបៀបដែលអង្គការនេះកត់សម្គាល់ការរួមវិភាគទានរបស់អ្នកយកព័ត៌មានសេរីនៅវៀតណាមមានសិទ្ធិសេរីភាពខាងនិយាយស្ដីសេរីភាពខាង
សារព័ត៌មាននិងសេរីភាព Internet។ នឹងគ្មានអ្វីគួរឲ្យនិយាយប្រសិនបើនេះជាការងារផ្ទៃក្នុងរបស់អង្គការអ្នកយកព័ត៌មានគ្មានព្រំដែនពីព្រោះប្រគល់រង្វាន់ជូន
បុគ្គលណាមួយទោះបីស័ក្កិសមរឺមិនស័ក្កិសមក៏ជាសិទ្ធិរបស់អង្គការណាមួយ
ដែរ។ តែគួរឲ្យខ្មាសអៀននៅត្រង់ថាអង្គការនេះបានបំប្លែងស្ថានភាពសារព័ត៌មាន
នៅវៀតណាមក្នុងពេលហៅវៀតណាមជាសត្រូវរបស់ Internet រៀបវៀតណាមនៅ
កំរិតថ្នាក់ទី១៧២លើ១៧៩ក្នុងតារាងសន្ទស្សន៍សេរីភាពខាងសារព័ត៌មាន
ពិភពលោករបស់អង្គការនេះ។ ក្រៅពីនោះអង្គការនេះបានចាត់ទុកថាបណ្ដាអ្នក
ផ្គត់ផ្គងបណ្ដាញ់ Internet នៅវៀតណាមបានជួយរដ្ឋាភិបាលត្រួតពិនិត្យ internet។
|
វៀតណាមស្ថិតក្នុងបញ្ជីប្រទេសចំនួន២០លើពិភពលោកប្រើប្រាស់ Internet ច្រើនបំផុត។ |
អង្គការអ្នកយកព័ត៌មានគ្មានព្រំដែនបានធ្វើប្រងើយកន្តើយបំភ្លេចដោយ
ចេតនាស្ថានភាពជាក់ស្ដែងគឺ គិតតាំងពីឆ្នាំ១៩៩៧មក ក្នុងពេលវៀតណាម ទាក់ទងជាមួយបច្ចេកវិជ្ជាទំនើបនេះ ដល់ឥឡូវនេះការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា
របស់ Internet មិនត្រឹមតែបង្ហាញដោយតួលេខអំពីល្បឿនកំណើន ប្រភេទ
សេវ៉ាកម្មប៉ុណ្ណោះទេថែមទាំងបង្ហាញតាមរយៈប្រជាជនអាចទាក់ទង Internet
នៅគ្រប់ពេលវេលា គ្រប់ទិសទី។ ស្ថានភាពជាក់ស្ដែងនេះបានអះអាងការ
យកចិត្តទុកដាក់និងយន្តការបើកចំហររបស់បក្សនិងរដ្ឋវៀតណាមដើម្បីបង្ក
លក្ខណៈឲ្យ internet អភិវឌ្ឍន៍។ វិទ្យុសម្លេងវៀតណាមដែលធ្លាប់ដក់ស្រង់សំដី
របស់លោក Pham Quoc Nhat នាយកក្រុមហ៊ុន software Nhat Cuong បានចាត់
ទុកថា គិតតាំងពីពេលវៀតណាមត្រូវបានតភ្ជាប់ជាមួយបណ្ដាញ Internet សកល
មក ប្រជាជនវៀតណាមមិនជួបការលំបាកឧបស័គ្គណាមួយក្នុងពេលប្រើប្រាស់
Internet ឡើយ។ លោក Pham Quoc Nhat បានសង្កត់ធ្ងន់ថា៖
“វៀតណាមជាប្រទេសមួយមានល្បឿនអភិវឌ្ឍន៍បច្ចេកវិជ្ជាព័ត៌មានយ៉ាងខ្លាំង
ក្លា ក្នុងនោះ Internet បានមកដល់ភូមិឃុំ។ ប្រការនេះត្រូវបានបណ្ដាប្រទេសលើពិភពលោកទទួលស្គាល់។ យើងអាចមានរាល់ព័ត៌មានលើ Internet ប្រសិនបើចង់
ស្វែងយល់។ ដូច្នេះនិយាយថា internet នៅវៀតណាមត្រូវរារាំងគឺមិនត្រឹមត្រូវ
ឡើយ។”
|
Internet បានមកដល់ភូមិឃុំ |
ប្រសិនបើវៀតណាមជាសត្រូវនៃអ៊ឹនធ័រណែតដូចជាអង្គការអ្នកយកព័ត៏មាន
គ្មានព្រំដែននិយាយគឺក្នុងរយះពេល១៦ឆ្នាំកន្លងមកមិនអាចមានជនវៀតណាម
ចំនួន២៧លាននាក់ប្រើប្រាស់អ៊ឹនធ័រណែតដែលស្មើនឹង៣១%នៃចំនួនប្រជាជន
ក្នុងពេលនេះឡើយ។ ប៉ុន្តែការពិតជាក់ស្តែងវាផ្ទុយនឹងការមួលបង្កាច់បំប្លែងរបស់
អង្គការនេះបាននាំចេញ។ លោកស្រី Yaima ជាជនជាតិគុយបា១រូបដែលបានរស់
នៅជាច្រើនឆ្នាំនៅវៀតណាមបានអោយដឹងថា៖ “ តាំងពីពេលមកដល់វៀតណាម គាត់គ្មានពេលណាជួបការលំបាកណា១ឡើយក្នុងការប្រើប្រាស់អ៊ឹនធ័រណែត។
នៅវៀតណាមគាត់នៅទាក់ទង ជាមួយសាច់ញាតិតាមរយះអ៊ឹនធ័រណែតដ៍ដែល។ គាត់រំពឹងគិតថា៖ប្រទេសជាតិទាំងឡាយសុទ្ឋតែមានការកំណត់ដោយឡែករបស់
ខ្លួនក្នុងការកសាងនិងពង្រីកអ៊ឹនធ័រណែតតាមគោលបំណងនិងផលប្រយោធន៍
នៃប្រទេសនេះ“។
|
ស្ថានភាពជាក់ស្ដែងនេះបានអះអាងការយកចិត្តទុកដាក់និងយន្តការបើកចំហររបស់បក្សនិងរដ្ឋ
វៀតណាមដើម្បីបង្កលក្ខណៈឲ្យ internet អភិវឌ្ឍន៍។ |
វាមិនមែនជារឿងធម្មតាទេ ដែលវៀតណាមក្លាយទៅជាប្រទេសមាន
ល្បឿនកំណើន Internetលឿនបំផុតក្នុងតំបន់ និងស្ថិតនៅក្នុងចំណោមប្រទេស
មានកំណើនខ្ពស់បំផុតលើពិភពលោក វាខុសស្រឡះនឹងការមូលបង្កាច់របស់
អង្គការអ្នកយកព័ត៍មានគ្មានព្រំដែន។ គន្លិះសំខាន់នៃការអភវិឌ្ឍន៍នោះគឺ ការ
យកចិត្តទុកដាក់ជាពិសេសរបស់បក្ស រដ្ឋ ចំពោះវិស័យបច្ចេកវិទ្យាព័ត៍មាន
និយាយរួម និងInternet និយាយដោយឡែក។ ប៉ុន្តែ ក៏ដូចជាប្រទេសផ្សេងៗ
វៀតណាមមានបណ្ដាការកំណត់ចំពោះការប្រើប្រាស់Internet ដើម្បីពុំអោយ
វាជះឥទ្ធិពលទៅដល់ទំនៀម ទំលាប សន្តិសុខជាតិ…។
អង្គការអ្នកយកព័ត៍មានគ្មានព្រំដែននៅតែខ្វះបរានុម័ត ពេលដែលបានប្រគល់ជូនរង្វាន់ពលរដ្ឋ Internet ឆ្នាំ ២០១៣ សំរាប់
Blogger Huynh Ngoc
Chenh ជាជនវៀតណាម។ ក្នុងបទថ្លែងមតិក្នុងពិធីទទួលរង្វាន់នេះ
Huynh
Ngoc Chenh បានភ្លេចថា÷ ដោយសារការអភិវឌ្ឍន៍ លឿននៃបណ្ដាញ Internet
នៅវៀតណាមហើយបណ្ដាប្រជាពលរដ្ឋ Internet ទើបអាចជួបប្រាស្រ័យ
ផ្លាស់ប្តូរ និងសម្ដែងទស្សនះអំពីបញ្ហាទាំងលាយរបស់ប្រទេសនិងអន្តរជាតិ
ប្រកបដោយសេរីភាព និងប្រជាធិបតេយ្យ។ ជាពិតប្រាកដថា អង្គការអ្នក
យកព័ត៍មានគ្មានព្រំដែន បានប្រគល់រង្វាន់ច្រឡំទៅអោយបុគ្គល១រូបដែល
មិនស័ក្តិសម បំរើអោយបណ្ដាគំនិតខ្វះបរានុម័តរបស់អង្គការនេះឡើយ៕