ស្វែងរកបន្ថែមសក្ដានុភាពនិងឱកាសសហប្រតិបត្តិការរវាងវៀតណាមនិងអៀរឡង់

Theo VOV -
Chia sẻ

(VOV)_ប្រធានាធិបតីអៀរឡង់ លោក Michael Daniel 
 Higgins កំពុងបំពេញ​ទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាម 
 តាមសេចក្ដីអញ្ជើញរបស់ប្រធានរដ្ឋវៀតណាម ​លោក 
 Tran Dai Quang ។ ត្រូវបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥ 
 ដល់ថ្ងៃទី១៤វិច្ឆិកា​ ដំណើរ​ទស្សនកិច្ចលើកនេះបានគូសសញ្ញាមួយអំពី២០ឆ្នាំការបង្កើតទំនាក់ទំនងការទូត រវាងវៀតណាមនិងអៀរឡង់ (១៩៩៦-២០១៦) និងបើកចេញដំណាក់កាលអភិវឌ្ឍន៍ថ្មី ក្នុង​ទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

(VOV)_ប្រធានាធិបតីអៀរឡង់ លោក Michael Daniel Higgins កំពុងបំពេញ​
ទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាម តាមសេចក្ដីអញ្ជើញរបស់ប្រធានរដ្ឋវៀតណាម ​លោក 
Tran Dai Quang ។ ត្រូវបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១៤វិច្ឆិកា​ ដំណើរ​ទស្សន
កិច្ចលើកនេះបានគូសសញ្ញាមួយអំពី២០ឆ្នាំការបង្កើតទំនាក់ទំនងការទូត រវាងវៀត
ណាមនិងអៀរឡង់ (១៩៩៦-២០១៦) និងបើកចេញដំណាក់កាលអភិវឌ្ឍន៍ថ្មី ក្នុង​ទំ
នាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

ស្វែងរកបន្ថែមសក្ដានុភាពនិងឱកាសសហប្រតិបត្តិការរវាងវៀតណាមនិងអៀរឡង់ - ảnh 1
ស្វែងរកបន្ថែមសក្ដានុភាពនិងឱកាសសហប្រតិបត្តិការរវាងវៀតណាមនិងអៀរឡង់

          នេះជាដំណើរទស្សនកិច្ចថ្នាក់រដ្ឋ ​ដំបូងបង្អស់របស់អ្នកប្រមុខរដ្ឋាភិបាលអៀរឡង់នៅវៀតណាម។ ប្រការនេះបានបង្ហាញនូវគោលនយោបាយអាទិភាពរបស់អៀរឡង់ ​ក្នុង
ការជំរុញទំនាក់ទំនងសហប្រតិបត្តិការជាមួយវៀតណាម។

          ចំណុចសំខាន់ក្នុងរយៈពេល២០ឆ្នាំកសាងទំនាក់ទំនងការទូត

        វៀតណាមនិងអៀរឡង់បានបង្កើតទំនាក់ទំនងការទូតនាថ្ងៃទី៥មិនាឆ្នាំ១៩៩៦។
 ក្រោយរយៈពេល២០ឆ្នាំ បង្កើតទំនាក់ទំនងការទូតមក ទំនាក់ទំនងសហប្រតិបត្តិការ
 ​មិត្តភាពរវាងវៀតណាមនិងអៀរឡង់ ទទួលបានសមិទ្ធិផលជាច្រើន។ ភាគីទាំងពីរ
បានផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ជាច្រើន និងរួមសហការជិតស្និទ្ធនៅវេទិកាអន្តរ
ជាតិនានា។

          ទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរត្រូវបានពង្រឹងនិងពង្រីកយ៉ាង
ឆាប់រហ័ស។ ក្នុងឆ្នាំ ២០១៥ ទំហំពាណិជ្ជកម្មទ្វេភាគីទទួលបានជាង៤០០លានដុល្លារ
អាមេរិកតែប៉ុណ្ណោះ  ​តែក្នុងរយៈពេល៨ខែដើមឆ្នាំ២០១៦ ទទួលបានដល់ទៅ៨០០
លានដុល្លារអាមេរិក។ផលិត​ផលស្នូលរបស់វៀតណាមនាំចេញទៅអៀរឡង់ នោះគឺ៖គ្រឿងឈើ ស្បែកជើង តម្បាញកាត់ដេរ។ នា​បច្ចុប្បន្ន អៀរឡង់មានគំរោងការណ៍
វិនិយោគចំនួន១៧នៅវៀតណាម។ រីឯ ​វៀតណាមជាប្រទេសមួយក្នុងចំណោមប្រ
ទេស៩ នៅទ្វីបអាស៊ី ជាដៃគូអាទិភាពទទួល​ជំនួយឧបត្ថម្ភអភិវឌ្ឍន៍ពីរដ្ឋាភិបាល
អៀរឡង់។ ប្រភពទុនជំនួយរបស់អៀរឡង់ ផ្តល់​អាទិភាពសំរាប់វិស័យកាត់បន្ថយ
ភាពក្រីក្រ អភិវឌ្ឍន៍ផ្នែកឯកជនមេគង្គ ជួយឧបត្ថម្ភធ្វើអន្តរកម្មសេដ្ឋកិច្ច…លៗ

          ឆ្នាំ ២០១១ ក្នុងដំណើរទស្សនកិច្ចនៅវៀតណាម របស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជ
កម្ម និងអភិវឌ្ឍន៍អៀរឡង់ ភាគីអៀរឡង់ បានប្រកាសយុទ្ធសាស្ត្រជាតិ ស្ដីអំពីកិច្ច
សហប្រតិបត្តិការអភិវឌ្ឍន៍វៀតណាម -អៀរឡង់ ដំណាក់កាល ២០១១-២០១៥ដោយ​
មាន​តំលៃជាង ៥៥លាន Euro។ គោលដៅរួមគឺជួយឧបត្ថម្ភអនុវត្តផែនការអភិ
វឌ្ឍន៍​សេដ្ឋកិច្ច​សង្គម ដំណាក់កាល ២០១១-២០១៥ របស់រដ្ឋាភិបាល និងនាពេលថ្មីៗ
នេះ ​រដ្ឋាភិបាលអៀរឡង់ ប្រកាសយុទ្ធសាស្ត្រជាតិអំពីកិច្ចសហប្រតិបត្តិការអភិ
វឌ្ឍន៍ជាមួយវៀតណាម ដំណាក់កាល២០១៧-២០២០។

          ក្នុងវិស័យអប់រំ បណ្ដុះបណ្ដាល ប្រទេសទាំងពីរក៏កំពុងជំរុញកិច្ចសហប្រតិ
បត្តិការ។​ ក្នុងប៉ុន្មានឆ្នាំកន្លងទៅអៀរឡង់ បានផ្តល់អាហារូបករណ៍ចំនួន១៨៥
ចំណែក​សំរាប់វៀតណាម។ សហគមន៍ជនវៀតណាមនៅអៀរឡង់ នាបច្ចុប្បន្នមាន
មនុស្សចំនួនបួនពាន់នាក់ សម្របខ្លួនដ៏ល្អក្នុងប្រទេសសាមីនិងឆ្ពោះទៅស្រុកកំ
ណើតជានិច្ច។

          លើវិស័យកសិកម្ម ក្នុងខែកញ្ញាកន្លងទៅ វៀតណាមបានស្នើអោយជំរុញកិច្ច
សហប្រតិបត្តិការលើវិស័យចំនួន៤ជាមួយអៀរឡង់ នាពេលខាងមុខគឺ៖ បណ្ដុះ
បណ្ដាលការ ​គ្រប់គ្រងខឿនកសិកម្មទំនើប ចែករំលែកបទពិសោធន៍អភិវឌ្ឍន៍
ខឿនកសិកម្មសេរីរាង្គ កសាងប្រព័ន្ធគ្រប់គ្រងម្ហូបអាហារកសិផលប្រកបដោយសុវត្ថិភាព។

ស្វែងរកបន្ថែមសក្ដានុភាពនិងឱកាសសហប្រតិបត្តិការរវាងវៀតណាមនិងអៀរឡង់ - ảnh 2
ស្វែងរកបន្ថែមសក្ដានុភាពនិងឱកាសសហប្រតិបត្តិការរវាងវៀតណាមនិងអៀរឡង់

បើកចេញដំណាក់កាលសហប្រតិបត្តិការថ្មី

        ក្នុងដំណើរបំពេញទស្សនកិច្ចនៅវៀតណាមលើកនេះ  ប្រធានាធិបតីអៀរឡង់ 
លោក Michael Daniel Higgins មានជំនួបសន្ទនាជាមួយប្រធានរដ្ឋវៀតណាម ​និង​
ថ្នាក់ដឹកនាំផ្សេងៗរបស់វៀតណាម។ តាមគំរោង ក្នុងឱកាសនេះដែរ ប្រទេសទាំងពីរ
​នឹងចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការនានា ក្នុងវិស័យអប់រំ បណ្ដុះបណ្ដាល ​
និងគំរោងការណ៍អភិវឌ្ឍន៍ថាមពលកកើតឡើងវិញ (ថាមពលខ្យល់) នៅខេត្ត Binh
Thuan និង Soc Trang ដោយសហគ្រាសអៀរឡង់ វិនិយោគ។

          ដំណើរទស្សនកិច្ចលើកនេះនៅវៀតណាម របស់ប្រធានាធិបតីអៀរឡង់ លោក
 Michael Daniel Higgins បានប្រព្រឹត្តទៅក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍ លើកទី​
២០​ទិវាបង្កើតទំនាក់ទំនងការទូត បានបង្ហាញច្បាស់នូវទំនុកទុកចិត្តខាងនយោ
បាយខ្ពស់ ​រវាងប្រទេសទាំងពីរ។ ដំណើរទស្សនកិច្ចមិនគ្រាន់តែពង្រឹងនិងពង្រីក
ថែមទៀតទំនាក់ទំនងសហប្រតិបត្តិការជាមួយវៀតណាម ជាពិសេសគឺក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ សហប្រតិបត្តិការអភិវឌ្ឍន៍ និងអប់រំ បណ្ដុះបណ្ដាលប៉ុណ្ណោះ
ទេ ថែមទាំងបើកចេញដំណាក់កាលអភិវឌ្ឍន៍ថ្មី ជាក់ស្ដែង និងប្រសិទ្ធិភាពថែមទៀត
 ក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ