សាលក្រមរបស់តុលាការPCA បើកចេញយថាទស្សន៍ដោះស្រាយជម្លោះនៅសមុទ្រខាងកើត

HONG VAN
Chia sẻ

(VOVworld)-លទ្ធផលនៃរឿងបណ្តឹងរវាងហ្វីលីពីននិង
ចិនជាមូលដ្ឋានសំខាន់ ដើម្បីភាគីពាក់ព័ន្ធនានាក៏ដូច
ជាសហគមន៍អន្តរជាតិឯកភាពនូវការយល់ដឹង មាត្រា
មួយចំនួនក្នុងអនុសញ្ញាអ.ស.បស្តីពីច្បាប់សមុទ្រឆ្នាំ
១៩៨២(UNCLOS) ។ សាលក្រមនេះរួមចំណែកអះអាងនូវស្មារតីយកច្បាប់
ជាចម្បង ព្រមទាំងជាមូល ដ្ឋានគតិយុត្តសំខាន់ បើកចេញយថាទស្សន៍
សម្រាប់ការដោះស្រាយជម្លោះនៅ សមុទ្រខាងកើត។ 

(VOVworld)-លទ្ធផលនៃរឿងបណ្តឹងរវាងហ្វីលីពីននិងចិនជាមូលដ្ឋានសំខាន់
ដើម្បីភាគីពាក់ព័ន្ធនានាក៏ដូចជាសហគមន៍អន្តរជាតិឯកភាពនូវការយល់ដឹង
មាត្រាមួយចំនួនក្នុងអនុសញ្ញាអ.ស.បស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២(UNCLOS) ។
 សាលក្រមនេះរួមចំណែកអះអាងនូវស្មារតីយកច្បាប់ជាចម្បង ព្រមទាំងជាមូល
ដ្ឋានគតិយុត្តសំខាន់ បើកចេញយថាទស្សន៍សម្រាប់ការដោះស្រាយជម្លោះនៅ
សមុទ្រខាងកើត។

សាលក្រមរបស់តុលាការPCA បើកចេញយថាទស្សន៍ដោះស្រាយជម្លោះនៅសមុទ្រខាងកើត - ảnh 1
តុលាការដំណើរការវិនិច្ឆ័យ


        តុលាការមជ្ឈត្តកម្មអចិន្ត្រៃយ៍ (PCA)នៅក្រុងឡាអេបានចេញសាលក្រម
ដោយមានខ្លឹមសារសំខាន់ៗជាច្រើន ក្នុងនោះគួរឲ្យកត់សម្គាល់គឺ PCA បានអះ
អាងថា គ្មានមូលដ្ឋានច្បាប់ណាសម្រាប់រាល់សេចក្តីប្រកាសអធិបតេយ្យភាព
​របស់ចិនក្នុងអ្វីដែលហៅថា “ផែនទី៩កំណាត់” នៅសមុទ្រខាងកើតនោះឡើយ។
 សាល ក្រមរបស់ PCA បានអនុម័តដោយទទួលបានការស្រុះចិត្តគំនិតខ្ពស់
ដូច្នេះអាច ចាត់ទុកនេះជាការបកស្រាយមានលក្ខណៈចាប់បង្ខំនៃច្បាប់សមុទ្រ
អន្តរជាតិ។

        បកស្រាយនូវទ្រឹស្តីមួយចំនួនពាក់ព័ន្ធនឹងជម្លោះនៅសមុទ្រខាងកើត

        ខ្លឹមសារសំខាន់មួយនៃសាលក្រមរបស់តុលាការ PCA ទទួលបានការ វាយ
តម្លៃខ្ពស់ពីសាធារណមតិ នោះគឺជាលើកដំបូងដែលទ្រឹស្តីមួយចំនួនត្រូវបាន ពិនិត្យ
យ៉ាងហ្មត់ចត់ដោយឈរលើមូលដ្ឋាននៃអនុសញ្ញាអ.ស.បស្តីពីច្បាប់ សមុទ្រឆ្នាំ
១៩៨២ (UNCLOS)។ តាមនោះ រចនាសម្ព័ន្ធលើសមុទ្រខាងកើត មាន បទបញ្ញត្តិ
ផ្សេងគ្នានោះគឺអាស្រ័យលើការដែលនោះជាកោះ  ថ្ម ឬ តំបន់ថ្មប៉ប្រះ ទឹក។​តាម
សាលក្រមរបស់ PCA គឺ​ថ្វីត្បិតតែ តំបន់ថ្មប៉ប្រះទឹកជាច្រើននៅសមុទ្រ ខាងកើត
ត្រូវចិនជួសជុលដោយទ្រង់ទ្រាយធំក៌ដោយ ប៉ុន្តែអនុសញ្ញាអ​.ស.ប បាន បែងចែក
នូវរចនាសម្ព័ន្ធនោះដោយឈរលើលក្ខណៈធម្មជាតិ។ ដូច្នេះ គ្មាន រចនាសម្ព័ន្ធណា
មួយដែលជាការទាមទាររបស់ចិននៅសមុទ្រខាងកើតនោះ ទទួលបានក្នុងនាមជា
តំបន់សេដ្ឋកិច្ចផ្តាច់មុខ២០០ម៉ាយទេ។ សាលក្រមនេះបានបំភ្លឺច្បាស់អ្វីត្រូវនិងអ្វី
ខុសនៃជម្លោះដោយការបកស្រាយ និងអនុវត្តខុសនូវ UNCLOS ១៩៨២ ដើម្បីនាំ
ចេញការទាមទារមិនសមហេតុ សមផល រំលោភទៅលើសិទ្ធិនិងផលប្រយោជន៍
ស្របច្បាប់របស់ភាគីពាក់ព័ន្ធ​នានាក្នុងតំបន់សមុទ្រខាងកើត។ បណ្ឌិត Tran Viet
Thai អនុប្រធានវិទ្យាស្ថាន ស្រាវជ្រាវយុទ្ធសាស្ត្រនៃក្រសួងការបរទេសវៀតណាមបាន
ចាត់ទុកថា៖

“នេះជាការបោះជំហានយ៉ាងធំមួយនៃច្បាប់សមុទ្រ។​ជាលើកដំបូងពិភពលោក
មានក្រមនិយមន័យច្បាស់ថា អ្វីជាកោះ ជាថ្ម សម្រាប់អនុវត្តជាក់ស្តែងនៅសមុទ្រ
ខាងកើត។​ការសន្និដ្ឋានរបស់តុលាការស្តីពីបញ្ហានេះគឺរួមចំណែកសកម្មក្នុងការ
កាត់បន្ថយជម្លោះ ហើយក៏រួមចំណែកសំខាន់ក្នុងការរក្សាសន្តិភាព ស្ថិរភាព ក្នុង
តំបន់”។

        តាមបណ្ឌិត Gerhard Will ជំនាញការជាន់ខ្ពស់អំពីនយោបាយអន្តរជាតិ និង
ជាអតីតអ្នកជំនាញការនៅវិទ្យាស្ថានបណ្តាបញ្ហាសន្តិសុខនិងអន្តជាតិអាល្លឺ ម៉ង
ថា សាលក្រមរបស់ PCA សំខាន់គឺនៅត្រង់ចំណុចតុលាការបកស្រាយច្បាប់អន្តរ
ជាតិទាក់ទិននានាចំពោះជម្លោះនៅសមុទ្រខាងកើត។

        គំរូវិនិច្ឆ័យមានសារៈសំខាន់ក្នុងការដោះស្រាយជម្លោះនៅសមុទ្រ

        យោងតាមនាយកកម្មវិធីតម្លាភាពនាវាចរណ៍អាស៊ីចំណុះមជ្ឈមណ្ឌល ស្រាវ
ជ្រាវយុទ្ធសាស្ត្រនិងអន្តរជាតិ (CSIS) លោក Greg Polin ថា សាលក្រម របស់តុលា
ការ PCA បានបង្កើតការលើកទឹកចិត្តក្នុងការដោះស្រាយជម្លោះនៅ សមុទ្រខាង
កើត។ រីឯបណ្ឌិត Tran Cong Truc អតីតប្រធានគណៈកម្មាធិការ ព្រំដែនរបស់រដ្ឋា
ភិបាលវៀតណាមបានចាត់ទុកថា សាលក្រម PCA រួមចំណែក បង្រួញគម្លាតនៃរាល់
ជម្លោះដោយស្មុគស្មាញលើសមុទ្រខាងកើត បង្កើតគំរូវិនិច្ឆ័យមួយសម្រាប់បម្រើវិធាន
ការដោះស្រាយដោយសន្តិវិធីជម្លោះអន្តរជាតិ ក្នុងបរិបទបច្ចុប្បន្ន។

        ចំពោះការវិវឌ្ឍន៍នៃច្បាប់សមុទ្រអន្តរជាតិនិយាយរួម សាលក្រម PCA ត្រូវ
 បានចាត់ទុកជាគំរូវិនិច្ឆ័យសំខាន់មួយ។ បណ្ឌិត Tran Viet Thai អនុប្រធាន វិទ្យា
ស្ថានស្រាវជ្រាវយុទ្ធសាស្ត្រនៃក្រសួងការបរទេសវៀតណាមបានឲ្យដឹងថា៖

“សាលក្រមរបស់តុលាការរួមចំណែកក្នុងការយកច្បាប់ជាធំ និងជាការបោះ ជំហាន
សំខាន់របស់ច្បាប់អន្តរជាតិ។​ទីពីរ សាលក្រមបានរួមចំណែកកាត់បន្ថយ ជម្លោះគ្រប់
ប្រភេទ ជាពិសេសគឺជម្លោះនៅសមុទ្រខាងកើត។​ទីបីរ សាលក្រម បានរួមចំណែក
ជួយឲ្យប្រទេសនានាក្នុងតំបន់មាននូវទ្រឹស្តីមោះមុត ទាំងអំពីប្រវត្តិ សាស្ត្រ ទាំងអំពី
ច្បាប់ក្នុងកិច្ចការពារអធិបតេយភាព ព្រមទាំងបង្កើនមនសិការ របស់ប្រទេសនានា
ក្នុងតំបន់នូវការអនុវត្តច្បាប់សមុទ្រ”។

        សាធារណមតិបានគាំទ្រនិងវាយតម្លៃខ្ពស់សាលក្រមរបស់តុលាការ PCA មិន
ត្រឹមតែដោយសារសាលក្រមនេះមានផលប្រយោជន៍ដោយឡែកសម្រាប់ ប្រទេសណា
មួយប៉ុណ្ណោះទេ ចំណុចសំខាន់បំផុតគឺជាការលើកកំពស់ច្បាប់ អន្តរជាតិ។​ប្រទេស
មានការទទួលខុសត្រូវនោះ នឹងប្រើវាដូចជាឧបករមាន អត្ថ ប្រយោជន៍មួយដើម្បីរក្សា
សន្ថិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍៕

        

ប្រតិកម្មទៅវិញ