សាធា រណៈមតិសង្ឃឹមថា ជាមួយការតម្រង់ទិសក្នុងសារសហព័ន្ធកាលពីថ្ងៃទី២០ ខែកុម្ភៈ ប្រទេសរុស្ស៊ីនឹងដោះស្រាយការលំបាកក្នុងស្រុកប្រកបដោយប្រសិទ្ធភាព ក៏ដូចជាបន្តពង្រឹងឋានៈលើឆាកអន្តរជាតិផងដែរ (រូបថត៖ AFP/TTXVN) |
ក្នុងរយៈពេលជិត១ឆ្នាំកន្លងទៅចាប់តាំងពីចូលកាន់តំណែងជាប្រធានាធិបតីអាណត្តិទី៤មក ទោះបីជារុស្ស៊ីបានដើរតួនាទីដែលមិនអាចបដិសេធបាន នៅក្នុងបញ្ហាអន្តរជាតិដ៏ក្ដៅគគុកដូចជាបញ្ហាស៊ីរីនិងអ៊ីរ៉ង់ក្ដី ក៏ប៉ុន្តែម៉ូស្គូនៅតែត្រូវហ៊ុំព័ទ្ធដោយគោលនយោបាយដាក់ទណ្ឌកម្មពីប្រទេសលោកខាងលិចនានា ដែលធ្វើអោយជីវភាពរស់នៅរបស់ប្រជាជនមិនមានការរីកចម្រើនដូចការទន្ទឹងរង់ចាំឡើយ។
ផ្ដោតទៅលើការលើកស្ទួយជីវភាពរស់នៅរបស់ប្រជាជន
ចាប់ផ្ដើមសារសហព័ន្ធឆ្នាំ២០១៩ ប្រធានាធិបតីលោក Vladimir Putin បានអះអាងនូវការដោះស្រាយបញ្ហាលេចធ្លោនានាក្នុងស្រុក សំដៅនាំប្រទេសរុស្ស៊ីឈានទៅមុខ លើកស្ទួយជីវភាពរបស់ប្រជាជនដែលក្នុងនោះផ្ដោតទៅលើការធានាផ្ទះសម្បែង ផ្ដល់ប្រាក់ជំនួយសម្រាប់សម្រាលកូន ធានាការថែទាំសុខភាពនៅតំបន់ឆ្ងាយដាច់ស្រយាល និងការគោរពមនុស្ស ជាដើម។ តាមលោក Putin ចាត់ទុកថា វិធានការមួយក្នុងចំណោមវិធានការបង្ការប្រឆាំងនឹងភាពក្រីក្រនោះ គឺត្រូវបង្កើតឡើងកិច្ចសន្យាសង្គមនានាដែលផ្ដល់ផលប្រយោជន៍សម្រាប់ប្រជាជនចំនួន៩លាននាក់។ ប្រមុខរដ្ឋរុស្ស៊ីបានសង្កត់ធ្ងន់ថា គោលនយោបាយសង្គមកិច្ចទាំងអស់ ត្រូវមានប្រសិទ្ធភាពជាក់ស្ដែង តាមរយៈការនាំមកនូវវិបុលភាពសម្រាប់ប្រជាជនរុស្ស៊ី ហើយនោះគឺជាគោលដៅខ្ពស់បំផុត។
អាចឃើញថា សារសហព័ន្ធរបស់ប្រមុខរដ្ឋរុស្ស៊ីរូបនេះ បានឈានចូលជ្រុងតូចបំផុតក្នុងជីវិត។ តាមនោះ កញ្ចប់ប្រាក់ចំនួន២៦០លានដុល្លាអាមេរិកនឹងត្រូវបានចំណាយសម្រាប់ការកសាងនិងជួសជុលផ្ទះវប្បធម៌នៅតំបន់ជនបទ ហើយចាប់ផ្ដើមកម្មវិធីបញ្ជូនវេជ្ជបណ្ឌិតនិងគ្រូបង្រៀនវ័យក្មេងទៅកាន់តំបន់ជនបទផងដែរ។ អ៊ីធឺណិតល្បឿនខ្ពស់នឹងត្រូវបានគ្របដណ្ដប់នៅតាមសាលាមធ្យមសិក្សាទាំងអស់នៅរុស្ស៊ីនាឆ្នាំ២០២១។ ក្នុងក្របខ័ណ្ឌគម្រោងជាតិនានា រដ្ឋបានចំណាយថវិកាមិនតិចជាង១៥១ពាន់លានដុល្លាអាមេរិកសម្រាប់ការប្រយុទ្ធនឹងជំងឺមហារីក។
ថ្នាក់ដឹកនាំរុស្ស៊ីក៏បានដាក់ចេញភារកិច្ចដែលសម្រេចបាននូវកំណើនសេដ្ឋកិច្ច៣%នាឆ្នាំ ២០២១ ជាមួយអាទិភាពចម្បងចំនួន៤៖ បង្កើនផលិតភាពពលកម្ម កែលម្អបរិយាកាសធ្វើអាជីវកម្ម លុបចោលរបាំងសេដ្ឋកិច្ច និងបណ្ដុះបណ្ដាលធនធានមនុស្ស។ ក្នុងវិស័យវិទ្យាសាស្ត្រនិងបច្ចេក វិទ្យា រុស្ស៊ីដាក់ចេញគោលដៅគឺដល់ឆ្នាំ២០២៥ត្រូវចូលក្នុងបញ្ជីឈ្មោះប្រទេសជួរមុខលើពិភពលោកលើវិស័យបច្ចេកវិទ្យាហ្សែននិងព័ត៌មាន។
សារស្ដីពីកិច្ចសន្ទនានិងកិច្ចសហប្រតិបត្តិការរបស់រុស្ស៊ី
ប្រធានាធិបតីរុស្ស៊ីលោក Putin បានសង្កត់ធ្ងន់នៅក្នុងសារសហព័ន្ធថា អាទិភាពនានាក្នុង គោលនយោបាយកិច្ចការបរទេសនោះគឺអភិវឌ្ឍន៍ដោយកិច្ចសហប្រតិបត្តិការ។ រុស្ស៊ីត្រៀមខ្លួនជាស្រេចសន្ទនានិងសហប្រតិបតិ្តការដោយឈរលើសមភាពនិងការគោរពគ្នាទៅវិញទៅមក។ ប្រការនេះត្រូវបានបង្ហាញយ៉ាងជាក់ស្ដែងតាមរយៈការផ្ដោតទៅលើទំនាក់ទំនងជាមួយប្រទេសជិតខាងស្និទ្ធស្នាលបំផុតទាំង២គឺបេឡារុសនិងអ៊ុយក្រែន។ ក្នុងពេលជាមួយគ្នានោះ ទំនាក់ទំនងជាមួយចិន ឥណ្ឌានិងជប៉ុន ត្រូវបានកំណត់ថា ជាទិសដៅសំខាន់ៗ។ ក្នុងទំនាក់ទំនងជាមួយសហភាពអឺរ៉ុប ប្រមុខរដ្ឋរុស្ស៊ីបានសម្ដែងនូវក្ដីសង្ឃឹមថា សហភាពអឺរ៉ុបនឹងអនុវត្តន៍ការបោះជំហានដ៏ជាក់លាក់ដើម្បីស្ដារប្រក្រតីភាពទំនាក់ទំនងសេដ្ឋកិច្ចនិងនយោបាយជាមួយរុស្ស៊ីឡើងវិញ។
ចំពោះការសាកល្បងធំបំផុតនាបច្ចុប្បន្នរបស់រុស្ស៊ីនោះគឺទំនាក់ទំនងជាមួយអាមេរិកនិងការធានាសមត្ថភាពផ្នែកការពារជាតិក្នុងកាលៈទេសៈដែលសន្ធិសញ្ញាស្ដីពីកងកម្លាំងនុយក្លេអ៊ែរចម្ងាយមធ្យម (INF) បានបញ្ឈប់សកម្មភាពនោះ ថ្នាក់ដឹកនាំរុស្ស៊ីមានគោលបំណងចង់កសាងទំនាក់ទំនងដោយសមភាព ស្និទ្ធស្នាលនិងគ្រប់គ្រាន់ជាមួយអាមេរិក ព្រមទាំងត្រៀមខ្លួនជាស្រេចជួបសន្ទនាប្រសិនបើដៃគូក៏បង្ហាញភាពត្រៀមខ្លួនជាស្រេចនេះ ផងដែរ។
អាណត្តិប្រធានាធិបតីលើកទី៤របស់លោក Putin (២០១៨-២០២៤) ត្រូវបានព្យាករណ៍ថា ជាអាណត្តិលំបាកណាស់។ ការលើកស្ទួយជីវភាពរស់ជនក្រីក្រ ការអភិវឌ្ឍសេដ្ឋកិច្ចនិងការបន្ធូរស្រាលភាពតានតឹងជាមួយលោកខាងលិច គឺជាការសាកល្បងធំទាំង៣ដែលត្រូវការដោះស្រាយ។ សាធា រណៈមតិសង្ឃឹមថា ជាមួយការតម្រង់ទិសក្នុងសារសហព័ន្ធកាលពីថ្ងៃទី២០ ខែកុម្ភៈ ប្រទេសរុស្ស៊ីនឹងដោះស្រាយការលំបាកក្នុងស្រុកប្រកបដោយប្រសិទ្ធភាព ក៏ដូចជាបន្តពង្រឹងឋានៈលើឆាកអន្តរជាតិផងដែរ៕