(VOVworld)-លោកអ្នកនាងជាទីមេត្រី! ជំហានលេចធ្លោអំពីសេរីភាពខាងសារ
ព័ត៌មាន និងសេរីភាពខាងនិយាយស្តីនៅវៀតណាមមានការរួមចំណែកយ៉ាងសំ
ខាន់ ចូលក្នុងការអភិវឌ្ឍន៍សិទ្ធិមនុស្សនៅវៀតណាម។ ក្នុងឱកាសទិវាសាព័ត៌មាន
បដិវត្តន៍ វៀតណាមថ្ងៃទី២១មិថុនា និងក្នុងកាលៈទេសៈដែលវៀតណាមនឹងធ្វការ
អធិប្បាយរបាយការ ស្តីអំពីលទ្ធផលអនុវត្តន៍ការលើកសំណើរ របស់សម័យដោះ
សារ UPR ក្នុងកិច្ចប្រជុំលើកទី ១៨ សម័យប្រជុំលើកទី២៦ របស់ក្រុមប្រឹក្សាសិទ្ធិ
មនុស្សអ.ស.បជាជាតិ ដែលកំពុង ប្រពឹ្រត្តទៅនៅស្វីស អ្នកយកព័ត៌មាននៃវិទ្យុ
សម្លេងវៀតណាមមានអត្ថបទសរសរ ឆ្លុះ បញ្ចាំងអំពីបញ្ហានេះ ។
ស្តីអំពីការអភិវឌ្ឍន៍របស់សាព័ត៌មានវៀតណាមមិនអាចមិនរំលឹកពី បណ្តា
តួរលេខគួរឲ្យចាប់អារម្មណ៌។តាមនោះ ទូទាំងប្រទេសវៀតណាមមានអ្នកការសែត
ជាង១៧ពាន់នាក់ដែលកំពុងធ្វើការនៅស្ថាប័នសាព័ត៌មានចំនួន៨៣៨កន្លែង ទីភ្នាក់ងារសារព័ត៌មានមានចំនួន១កន្លែង ស្ថាននីយ៍វិទ្យុផ្សាយសម្លេង ទូរទស្សន៍
មាន ៦៧កន្លែង កាណាល់ទូរទស្សន៍មាន១០១ និងកាណាល់ផ្សាយសម្លេងមាន
៧៨។ នា សព្វថ្ងៃ វិទ្យុសម្លេងវៀតណាម ក្របដណ្តប់រលកធាតុអាកាស់ ៩៩,៥%
លើទំហុំដែនដី តាមរយៈផ្កាយរណបទៅកាន់ប្រទេសជាច្រើនលើសកលលោក។ គ្រួសារនៅវៀតណាមចំ នួន៩០% បានប្រើប្រាស់រលកទូរទស្សន៍របស់ស្ថានីយ៍
ទូរទស្សន៍វៀតណាម។ ហើយ ប្រជាជនវៀតណាមត្រូវបានទទួលព័ត៌មានពីកា
ណាល់ទូរទស្សន៍បរទេស និងបណ្តា ទីភ្នាក់ងាសារព័ត៌មានធំៗលើពិភពលោក
ដូចជា CNN, AFP, BBC, VOA ជាដើម។
|
កាសែតវៀតណាម
|
បង្កលក្ខណៈងាយស្រួលសម្រាប់ផ្នែកសារព័ត៌មានអភិវឌ្ឍន៍
ដើម្បីឲ្យប្រព័ន្ធផ្សព្វផ្សាយអភិវឌ្ឍន៍ឲ្យខ្លាំងក្លាថែមទៀត រដ្ឋវៀតណាមជានិច្ច
កាលបានយកចិត្ត ទុកដាក់ដល់ការសុក្រិដប្រព័ន្ធច្បាប់ សំដៅបង្កលក្ខណៈងាយ
ស្រួលឲ្យបណ្តាស្ថាប័ន ផ្សព្វផ្សាយព័ត៌មានមហាជន បំពេញល្អមុខងារ និងភារកិច្ច
ដោយហេតុនេះ សិទ្ធិសេរី ភាពខាងនិយាយស្តី សេរីភាពខាងសាព័ត៌មាននៅវៀត
ណាមកាន់តែបានពង្រីកយ៉ាងខ្លាំងក្លារជាងទៀត។ សក្ខីភាពជាក់ស្តែងដែលបញ្ជាក់
ឲ្យការយកចិត្តទុកដាក់នេះ គឺ វៀតណាមមាន ច្បាប់សារព័តមាន ហើយនាខែវិច្ចិការ
ឆ្នាំ២០១២កន្លងទៅ រដ្ឋសភាវៀតណាមបានអនុ ម័តលើច្បាប់បោះពុម្ភផ្សាយ (ធ្វើ
វិសោធនកម្ម)។ បន្ទាប់នោះ នាខែកក្កដាឆ្នាំ២០១៣ វៀតណាមបានផ្សព្វផ្សាយសេច
ក្តីសម្រេចចិត្តលេខ៧២ ស្តីពីការគ្រប់គ្រង ប្រើប្រាស់សេវ៉ាកម្ម អីនធនែតបង្កើត
របៀងគតិយុត្តសំខាន់ដើម្បីផ្នែកសារព័ត៌មានវៀតមានមានការអភិវឌ្ឍន៍ខ្លាំងក្លា
ជាងទៀត។ រដ្ឋមន្រ្តីក្រសួងព័ត៌មាននិងផ្សព្វផ្សាយវៀយណាមលោក Nguyen Bac
Son ឲ្យដឹងថា៖
“បច្ចុប្បន្ន ក្រោមការដឹកនាំផ្ទាល់របស់រដ្ឋាភិបាល ជាពិសេសគឺរបស់នាយករដ្ឋ
មន្រ្តីរដ្ឋាភិបាល ក្រសួងព័ត៌មាននិងផ្សព្វផ្សាយវៀតណាមបាននិងកំពុងសុក្រិត្ត
ជាជំហានៗ អំពី ការកសាងសេចក្តីព្រាងរៀបចំផែនការសារព័ត៌មានវៀតណាម
ដល់ឆ្នាំ២០២០។ ខ្ញុំជឿ ជាក់ថា គំរោងផែនការនេះ ពេលដែលស្ថាប័នមានសមត្ថ
កិច្ចអនុម័ត នឹងជា មូលដ្ឋានដើម្បីកសាងឡើងខឿនសារព័ត៌មានបដិវត្តន៍ រឹងមាំ
ផង ទំនើបផង និងមាន ភាពជំនាញខ្ពស់ក្នុងសម័យឧស្សាភវូបនីយកម្មទំនើបភា
វូបនីយកម្មនិងធ្វើសមាហ រណកម្មអន្តរជាតិ”។
មុននោះ ប្រព័ន្ធគោលនយោបាយលើកទឹកចិត្តប្រើប្រាស់បណ្ដាញអីនធ័នែតក្នុង ការអភិវឌ្ឍន៍សេដ្ឋកិច្ចវប្បធម៌សង្គមនិងធានាបណ្ដាសិទ្ធិសារវ័ន្តរបស់ប្រជាជនបាន
នាំ វៀតណាមក្លាយទៅជាប្រទេសឈរលំដាប់ថ្នាក់ទី ៣ ក្នុងតំបន់អាស៊ី-អាគ្នេយ៍និង
លំដាប់ថ្នាក់ទី ៨ នៅទ្វីបអាស៊ីក្នុងតារាងរៀបចំណាត់ថ្នាក់ប្រទេសដែលមានបរិមាណ
អ្នកប្រើប្រាស់បណ្ដាញ internet ខ្ពស់បំផុត ព្រមទាំង បង្កលក្ខណៈអភវិឌ្ឍន៍ប្រព័ន្ធ
សារព័ត៌មានគ្រប់ប្រភេទ។
សេរីភាពខាងសារព័ត៌មានរួមចំណែកអភិវឌ្ឍន៍សិទ្ធិមនុស្ស
ការអភិវឌ្ឍន៍សារព័ត៌មានមិនត្រឹមតែឆ្លើយតបនឹងតម្រូវការវប្បធម៌របស់ប្រជាជន
វៀតណាម ប៉ុណ្ណោះទេ ថែមទាំង បង្កើតឡើងវេទិការជាច្រើនដើម្បីអង្គការសង្គម
នានានិងប្រជាជនគ្រប់រូបអាចផ្តល់មតិចំពោះការផ្តួចផ្តើមគំនិតនិងគោលនយោ
បាយរដ្ឋដែលរួមចំណែកលើកកំពស់ប្រជាធិបតេយ្យការពារនិងពង្រីករាល់តំលៃ
របស់សិទ្ធិមនុស្សទៀតផង។
ក្នុងករណីជាច្រើនប្រព័ន្ធផ្សព្វផ្សាយព័ត៌មានដើរតួនាទីការពារផលប្រយោជន៍
សង្គមនិងសិទ្ធិរបស់ប្រជាជនជាពិសេសគឺការត្រួតពិនិត្យការឃ្លាំមើលក្នុង
ការអនុវត្តគោលនយោបាយនិងច្បាប់របស់រដ្ឋ។ការសួរដេញដោលនិងការ
ពិភាក្សានិងបដិវាទអំពីបញ្ហាសំខាន់នានារបស់ប្រទេសជាតិសុទ្ធតែត្រូវបាន
ផ្សព្វផ្សាយដោយចំហរ។ ច្បាស់លាស់ថា៖ ក្នុងសង្គមមួយដែលសិទ្ធិមនុស្ស
ត្រូវបានអះអាងនិងធានាដូចជាវៀតណាមសេរីភាពខាងនិយាយស្តីនិងសេរី
ភាពខាងសារព័ត៌មានបានមានការបោះជំហានមិនអាចបដិសេធបានឡើយ។ សារព័ត៌មានបានក្លាយទៅជាមធ្យោបាយសំខាន់មួយក្នុងកិច្ចការពារនិងពង្រីក
រាល់តំលៃរបស់សិទ្ធិមនុស្ស។
នាបច្ចុប្បន្ន វៀតណាមជានិច្ចកាលប្រតិបត្តិយ៉ាងម៉ត់ចត់តាមបណ្ដាកិច្ចសន្យា
អំពីសិទ្ធិ មនុស្សរបស់ អ.ស.ប.។ គោលនយោបាយដ៏ត្រឹមត្រូវរបស់រដ្ឋ
វៀតណាមស្តីអំពីសេរីភាពខាងនិយាយស្តីនិងសេរីភាពខាងសារព័ត៌មានកាន់
តែជួយឧបត្ថម្ភប្រជាជនវៀតណាមទទួលបានសិទ្ធិមនុស្សដោយគ្រាប់គ្រាន់
សំដៅមានការរួមចំណែកជាក់ស្តែងក្នុង ការអភិវឌ្ឍន៍សង្គម៕