(VOVworld)-ក្នុងចំណោមសមាជិកសមាជិកាសភានីតិកាលទី១៤ចំនួន៤៩៤រូប
នោះ គឺមាន៣១៧រូបដែលជាប់ឆ្នោតជាសមាជិកសមាជិកាសភាលើកដំបូង។ ពួក
គាត់សុទ្ធតែសម្តែងនូវមោទនភាព របស់ខ្លូនខណៈដែលបានអ្នកបោះឆ្នោតជ្រើស
តាំងនិងចាត់ទុកនេះជាភារកិច្ចធំ ធេងមួយរបស់ខ្លួនពេលដែលបានអ្នកបោះឆ្នោត
ផ្ញើរក្តីសង្ឃឹមទៅដល់រដ្ឋសភា។
|
ទិដ្ឋភាពនៃកិច្ចប្រជុំលើកទី១រដ្ឋសភាវៀតណាមនីតិកាលទី១៤ |
ការបោះឆ្នោតសមាជិកសមាជិកាសភានីតិកាលទី១៤និងក្រុមប្រឹក្សាប្រជា
ជនគ្រប់ជាន់ថ្នាក់អាណត្តិ២០១៦-២០២១នាថ្ងៃទី២២ឧសភាឆ្នាំ២០១៦ជ្រើសរើស
បានសមាជិកសមាជិកាសភាចំនួន៤៩៤រូប ដែលក្នុងនោះ សមាជិកសមាជិកា
សភានីតិកាលទី១៣ជាប់ឆ្នោតម្តងទៀតចំនួន១៦០រូប និងសមាជិកសមាជិកាស
ភាជាប់ឆ្នោតលើកដំបូងគឺ៣១៧រូប ក្រៅពីនោះ នៅមានតំណាងជាប់ជាសមាជិក
សមាជិកានីតិកាលមុនៗផងដែរ។
|
លោក Hoang Van Cuong សមាជិកសភាមណ្ឌលហាណូយ |
កិត្តិយសនិងមោទនភាព
ចំពោះ សមាជិកសមាជិកាសភាជាប់ឆ្នោតជាលើកដំបូងនេះ ការចូលរួម
សាលប្រជុំរបស់រដ្ឋសភានោះជាកិត្តយសដ៏ធំធេង។លោកស្រី Pham Thi Minh Hien
សមាជិកាមណ្ឌល Phu Yen បានចែករំលែកមោទនភាពនេះខណៈដែលបានអ្នក
បោះឆ្នោតជឿទុកចិត្តជ្រើសរើសជាសមាជិកាសភា។ ក្នុងពេល ជាមួយគ្នានោះ
លោកស្រី Trieu Thi Huyen សមាជិកាសភាមណ្ឌល Yen Bai ជា សមាជិកាសភា
មានវ័យក្មេងបំផុត។ លោកស្រីបានចែករំលែកកិត្តិយសរបស់ខ្លួនពេលបានជាប់
ឆ្នោតដោយទទួលបានសម្លេងគាំទ្រខ្ពស់គឺ ៨៦,៥២%។ រីឯ លោក Hoang Van
Cuong សមាជិកសភាមណ្ឌលហាណូយបានឲ្យដឹងថា៖
“ជាប់ឆ្នោតជាសមាជិកសភាជាក្តីសប្បាយរីករាយណាស់ ដោយសារនោះជា
ការជឿទុកចិត្តរបស់អ្នកបោះឆ្នោត។នៅពេលចូលរួមសាលប្រជុំ ខ្ញុំកាន់តែយល់
ច្បាស់នូវការទទួលខុសត្រូវនិងភារកិច្ចរបស់ខ្លួនចំពោះអ្វីដែលអ្នកបោះឆ្នោតជឿ
ជាក់និងផ្ញើរក្តីសង្ឈឹមនោះ។ ខ្ញុំក៏ដូចជាសមាជិកសមាជិកាដទៃទៀត យល់ច្បាស់ថា
ខ្លួន ត្រូវអនុវត្តភារកិច្ចដោយការប្តេជ្ញាខ្ពស់បំផុត ដើម្បីរួមចំណែកចូលក្នុង សេចក្តី
សម្រេចចិត្តនានាដែលមានអត្ថប្រយោជន៍សម្រាប់ប្រជាជន”។
ការទទួលខុសត្រូវយ៉ាងធំមួយតាំងពីកិច្ចប្រជុំដំបូង
នៅក្នុងកិច្ចប្រជុំលើកទី១ រដ្ឋសភាវៀតណាមនីតិកាលទី១៤ អង្គប្រជុំបាន
ចំណាយរយៈពេល៦ថ្ងៃសម្រាប់ពិនិត្យនិងសម្រេចអំពីការងារចាត់តាំងនិងកម្មាភិ
បាលជាន់ខ្ពស់របស់រដ្ឋសភា រដ្ឋនិងរដ្ឋាភិបាល តាមសេចក្តីកំណត់របស់រដ្ឋធម្មនុញ្ញ
និងច្បាប់។ រដ្ឋសភាក៏បានផ្ទៀងស្តាប់និងពិភាគ្សាលើស្ថានភាពអនុវត្តផែនការអភិ
វឌ្ឍន៍សេដ្ឋកិច្ចសង្គមនិងថវិការរដ្ឋឆមាសទី១ឆ្នាំ២០១៦ ដំណោះស្រាយអនុវត្ត
ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនិងថវិការដ្ឋឆមាសទី២ឆ្នាំ២០១៦។ រដ្ឋសភាក៏បាន
ពិនិត្យនិងអនុម័តកម្មវិធីកសាងច្បាប់ បទបញ្ញត្តិឆ្នាំ២០១៧ និងធ្វើវិសោធនកម្ម
នូវកម្មវិធីកសាងច្បាប់ បទបញ្ញត្តិឆ្នាំ២០១៦ កម្មវិធីសកម្មភាពឃ្លាំមើលរបស់រដ្ឋសភា
ឆ្នាំ២០១៧។ទាំងអស់នេះជាខ្លឹមសារមានសារៈសំខាន់ណាស់។
|
លោក Tran Van Ron សមាជិកសភាមណ្ឌល Vinh Long |
ដើម្បីអនុវត្តតួនាទីនិងភារកិច្ចជាសមាជិកសភាមួយរូប លោក Tran Van Ron
សមាជិកសភាមណ្ឌល Vinh Long បានឲ្យដឹងថា៖
“ខ្ញុំក៏បានកំណត់ច្បាស់តាំងពីដំបូងខណៈដែលមានកម្មវិធីសកម្មភាពជួបប្រាស្រ័យ
ជាមួយអ្នកបោះឆ្នោតមក។ រូបខ្ញុំផ្ទាល់ ក៏បានប្តេជ្ញាអនុវត្តល្អនូវភារកិច្ចដែលរដ្ឋសភា
ដាក់ចេញនិងយកចិត្តទុកដាក់លើបញ្ហាជាច្រើន។ ហើយបញ្ហា កសាងច្បាប់គឺត្រូវ
ការយកចិត្តទុកដាក់ជាពិសេស”។
|
លោកស្រី Pham Minh Hien សមាជិកសភា មណ្ឌល Phu Yen |
បង្ហាញនូវទស្សនអំពីភារកិច្ចមួយក្នុងចំណោមភារកិច្ចសំខាន់ៗនៅក្នុងកិច្ចប្រ
ជុំលើកនេះគឺការងាររៀបចំកម្មាភិបាល លោកស្រី Pham Minh Hien សមាជិកសភា
មណ្ឌល Phu Yen បានលើកមតិថា៖
“ខ្ញុំតាងនាមប្រជាជនដើម្បីជ្រើសរើសគឺដំបូងបង្អស់ត្រូវជឿជាក់ថា អ្នកជាប់
ឆ្នោតលើកនេះនឹងមានសេចក្តីសម្រេចល្អឈ្លាសវៃ យល់ច្បាស់និងឆ្លើយតបបាន
នូវបំណង ប្រាថ្នារបស់ប្រជាជន ជាពិសេសគឺការងារអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម”។
អ្នកបោះឆ្នោតសង្ឃឹមថា ដោយសមត្ថភាពនិងភាពស្និទ្ធស្នាលជាមួយប្រជា
ជននោះ សមាជិកសមាជិកាសភានិយាយរួមនិងសមាជិកសមាជិកាទើបជាប់
ឆ្នោតលើកដំបូងនិយាយដោយឡែកនឹងអនុវត្តប្រកបដោយប្រសិទ្ធិភាពនូវកាតព្វ
កិច្ច និងការទទួលខុសត្រូវបស់ខ្លួនឲ្យសក្តិសមជាតំណាងរបស់ប្រជាជន៕