EU នៅតែជួបការចម្រូងចម្រាស់ដោយសារបញ្ហាជនសំណាកស្រុក |
វិបត្តជនអន្តោប្រវេសន៍ហាក់ដូចជាមានការបន្ធូបន្ថយកាលពីឆ្នាំ២០១៥-២០១៦មក ខណៈដែល កិច្ចព្រមព្រៀងរវាងសហភាពអឺរ៉ុប (EU) និងទួរគី របងព្រំដែនតាមព្រំដែនបាល់កង់ ក៏ដូចជាសន្ធិសញ្ញារវាងអ៊ីតាលីនិងលីបីត្រូវបានបង្កើត។ តាមស្ថានភាពជាក់ស្តែងសរឲ្យឃើញថា ប្រទេសសមាជិកសហភាពអឺរ៉ុប បច្ចុប្បន្នគ្មានវិបត្តនៅឡើយអំពីចំនួនអ្នកធ្វើចំណាកស្រុក ប៉ុន្តែត្រូវធ្លាក់ទៅក្នុងវិបត្តិអំពីមនសិការនយោបាយ។ គន្លឹះសំខាន់គឺស្ថិតនៅក្នុងការបែកបាក់យ៉ាងជ្រៅចំពោះបញ្ហា គឺ ប្រទេសណាត្រូវទទួលខុសត្រូវចំពោះនាវាថ្មីដែលមានជនអន្តោប្រវេសន៍ហើយភាគច្រើនគឺមកពីមេឌីទែរ៉ាណេដូចជា អីតាលី ក្រិកនិងបន្ទាប់មកគឺអេស្ប៉ាញ់ តែម្តង។
ខ្វះសាមគ្គីភាពក្នុងការដោះស្រាយបញ្ហាជនចំណាក់ស្រុក
ក្នុងការខិតខំប្រឹងប្រែងមួយសំដៅបង្រួញគម្លាតអំពីបញ្ហាជនចំណាក់ស្រុក ថ្នាក់ដឹកនាំនៃប្រទេសសមាជិកចំនួន១៦ក្នុងចំណោមប្រទេសសមាជិក EU ទាំង២៨ បានបើកកិច្ចប្រជុំបន្ទាន់ ឬហៅថា កិច្ចប្រជុំកំពូលចង្អៀតនៅទីក្រុងព្រុចសែល (បែលហ្សិក) នាថ្ងៃទី២៤មិថុនា។ កិច្ចប្រជុំនេះបានរៀបចំឡើងដោយគណៈកម្មការអឺរ៉ុប ដែលដើមឡើយមានប្រទេសចំនួន៨ ចូលរួមគឺបារាំង អាល្លឺម៉ង់ អេស្ប៉ាញ់ អីតាលី អូទ្រីស្ត ប៊ុលហ្គារី ក្រិកនិងម៉ាលតា តែប៉ុណ្ណោះ។ បន្ទាប់មកទៀតមានប្រទេសចំនួន៨ទៀត មានការយកចិត្តទុកដាក់ ដូចជា បែលហ្សិក ហូឡង់និងស្វីសជាដើម។ ប៉ុន្តែប្រទេសចំនួន៤ ចំណុះប្លុក Visegrad (ដែលជាប្រទេសអឺរ៉ុបកណ្តាល គឺ បូឡួញ ឆែក ហុងហ្គារីនិងស្លូវ៉ាគី) បានបដិសេធចូលរួមក្នុងកិច្ចប្រជុំនេះដោយលើកយកហេតុផលថា ប្រធានបទក្នុងកិច្ចប្រជុំលើកនេះមិនទទួលយកបានឡើយ។
មិនត្រឹមតែខ្វះការចូលរួមពេញលេញពីប្រទេសសមាជិកប៉ុណ្ណោះទេ ប្រការគួរឲ្យសោកស្តាយគឺឱកាសកម្រមាននេះត្រូវបានរៀបចំក្នុងបំណងជួយឲ្យភាគីនានាស្វែងរក នូវសម្លេងរួម។ ទោះ បីជាថ្នាក់ដឹកនាំនៃប្រទេស EU បានសម្តែងនូវការពេញចិត្តចំពោះជំនួបពិភាក្សារវាងភាគីនានាក៏ដោយ ប៉ុន្តែច្បាស់លាស់ថា កិច្ចប្រជុំកំពូលចង្អៀតដែលជាព្រឹត្តិការណ៍សំដៅត្រៀមរៀបចំឲ្យកិច្ចប្រជុំកំពូលនៃសហភាពអឺរ៉ុប ដែលគ្រោងនឹងប្រារព្ធនាថ្ងៃទី២៨និង២៩មិថុនាខាងមុខគឺត្រូវបរាជ័យ។
ក្នុងបរិបទដែល កិច្ចប្រជុំកំពូលចង្អៀតមិនអាចបន្ធូស្រាលការខ្វែងគំនិតនោះ គឺជម្លោះរវាងប្រទេសសមាជិក EU បន្តកើតមានឡើង។ ភាពចម្រូងចម្រាស់រវាងអីតាលីនិងម៉ាលតានៅបន្ត បន្ទាប់ពីការដែល ម៉ាលតាបដិសេធមិនទទួលយកនាវាសង្គ្រោះ MV Lifeline បំពាក់ទង់ជាតិហូឡង់ដឹកអ្នកធ្វើចំណាក់ស្រុក។ រដ្ឋមន្ត្រីក្រសួងគមនាគមន៍អីតាលី លោក Danilo Toninelli បានប្រកាសនាថ្ងៃទី២៤មិថុនាថា ភារកិច្ចរបស់ម៉ាលតាគឺធំធេង ក្នុងការទទួលយកនាវាពោលខាងលើ ព្រោះថា គ្មានប្រទេសណាមួយចូលរួមអនុវត្តន៍យុទ្ធនាការស្វែងរក ជួយ សង្គ្រោះនេះឡើយ។ ធ្វើការឆ្លើយតបនឹងសេចក្តីអំពាវនាវរបស់អីតាលីនោះ មជ្ឈដ្ឋានមន្ត្រី ម៉ាលតាបានអះអាងថា ម៉ាលតាជាប្រទេសមានអធិបតេយ្យភាពនិងគ្មាននរណាអាចបង្ខំឲ្យម៉ាលតាត្រូវធ្វើនេះធ្វើនោះទេ។
លទ្ធផលណាមួយសម្រាប់កិច្ចប្រជុំកំពូល EU
កិច្ចប្រជុំកំពូល EU ដែលនឹងប្រព្រឹត្តទៅនាចុងសប្តាហ៍នេះ នឹងប្រមូលផ្តុំការពិភាក្សាលើវិធានការ ជម្រុញដំណើរការបញ្ចូនជនភៀសខ្លួនវិលត្រឡប់មកប្រទេសដែលជាប្រទេសមានការទទួលខុសត្រូវក្នុងការដោះស្រាយនូវលិខិតសុំសិទ្ធិជ្រកកោន។ យោងតាមប្រភពព័ត៌មាននានា ក្នុងពង្រោងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំ ខ្លឹមសារមួយចំនួនត្រូវបានថ្នាក់ដឹកនាំ EU គាំទ្រ ដូចជា “បង្កើនសមិទ្ធភាពសម្រាប់មជ្ឈមណ្ឌលទទួលយកនិងការពារជនចំណាកស្រុកក្រៅអឺរ៉ុប អនុវត្តន៍រាល់យន្តការហិរញ្ញវត្ថុនិងពាណិជ្ជកម្ម សំដៅបង្ករសម្ពាធទៅលើប្រទេសមួយចំនួនដែលជាកន្លែងជនចំណាក់ស្រុកឆ្លងកាត់ ហើយត្រូវមានវិធានការចាំបាច់ ដើម្បីរាំងស្កាត់ការធ្វើចំណាក់ស្រុក ថែមទាំង បង្កើនកិច្ចសហប្រតិបត្តិការជាមួយកងកម្លាំងប៉ូលិស្តសមុទ្ររបស់ លីបី ដើម្បីបញ្ជប់គ្រោះជួញដូរមនុស្សខុសច្បាប់”។
ប៉ុន្តែចំពោះអ្វីៗដែលប្រព្រឹត្តទៅមុនកិច្ចប្រជុំសំខាន់នេះ គឺពិបាកនឹងរំពឹងទុកថា កិច្ចប្រជុំនឹងផ្តល់នូវដំណោះស្រាយដ៏មានប្រសិទ្ធិភាពដែលមានប្រទេសទាំងអស់អនុម័តនិងគោរពនៅ ឡើយទេ៕